សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Tuesday, 9 September 2025

ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា

 ច្បាប់ ស្តីពី
វិសោធនកម្មក្រមព្រហ្មទណ្ឌ
នៃព្រះរាជាណាចក្រកម្ពុជា
ព្រះរាជក្រម
នស/រកម/០២១៨/០០៣
យើង
ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី សមានភូមិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

បានទ្រង់យល់រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា

បានទ្រង់យល់ព្រះរាជក្រមលេខ ០២/នស/៩៤ ចុះថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៩៤ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី

បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៤ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងយុត្តិធម៌

បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០០៩ ដែល ប្រកាសឲ្យប្រើក្រមព្រហ្មទណ្ឌ

បានទ្រង់យល់សេចក្ដីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ប្រកាសឲ្យប្រើ

ច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំរដ្ឋសភាជាវិសាមញ្ញ នីតិកាលទី៥ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់ លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នាសម័យប្រជុំពេញអង្គលើកទី១១ នីតិកាលទី៣ ហើយដែលមានសេចក្តីទាំងស្រុងដូចតទៅ៖


ច្បាប់ ស្តីពី

វិសោធនកម្មក្រមព្រហ្មទណ្ឌ

មាត្រាមួយ..

ក្រមព្រហ្មទណ្ឌ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១០៩/០២២ ចុះថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ២០០៩ ត្រូវបានធ្វើវិសោធនកម្មដោយបន្ថែម មាត្រា៤៣៧ (ស្ទួន) ដូចខាងក្រោម៖

មាត្រា៤៣៧.. (ស្ទួន) បទប្រមាថចំពោះអង្គព្រះមហាក្សត្រ

ការប្រមាថ គឺជាវាចារ កាយវិការ សំណេរ គំនូរ ឬវត្ថុដែលប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរនៃបុគ្គល។ ការប្រមាថចំពោះអង្គព្រះមហាក្សត្រ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ២.០០០.០០០ (ពីរលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល។ នីតិបុគ្គលអាចត្រូវប្រកាសថា ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌតាមលក្ខខណ្ឌដែលមានចែង ក្នុងមាត្រា៤២ (ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល) នៃក្រមនេះ ចំពោះបទប្រមាថចំពោះអង្គព្រះ

មហាក្សត្រ។

នីតិបុគ្គលត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ១០.០០០.០០០ (ដប់លាន) រៀល ទៅ ៥០.០០០.០០០ (ហាសិបលាន) រៀល ព្រមទាំងទោសបន្ថែមណាមួយ ឬច្រើនដូចតទៅនេះ៖

១-ការរំលាយតាមបែបបទកំណត់ដោយមាត្រា១៧០ (ការរំលាយ និងការជម្រះបញ្ជី នៃនីតិបុគ្គល) នៃក្រមនេះ។

២-ការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ តាមបែបបទកំណត់ដោយ មាត្រា១៧១ (ការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមដានរបស់តុលាការ) នៃក្រមនេះ។

៣-ការហាមឃាត់ចំពោះការធ្វើសកម្មភាពណាមួយ ឬច្រើន តាមបែបបទកំណត់ដោយ មាត្រា១៧២ (ការហាមឃាត់ចំពោះការធ្វើសកម្មភាព) នៃក្រមនេះ។

៤-ការបិទគ្រឹះស្ថានដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស តាមបែបបទកំណត់ដោយ មាត្រា១៧៦ (ការបិទគ្រឹះស្ថាន) នៃក្រមនេះ។

៥-ការរឹបអូសឧបករណ៍ សម្ភារៈ ឬវត្ថុណាមួយដែលប្រើប្រាស់សម្រាប់ប្រព្រឹត្តបទល្មើស ឬដែលមានគោលដៅសម្រាប់ប្រព្រឹត្តបទល្មើស តាមបែបបទកំណត់ដោយមាត្រា១៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញ់ចោលវត្ថុរឹបអូស) និងមាត្រា១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។

៦-ការរឹបអូសវត្ថុ ឬមូលនិធិដែលជាកម្មវត្ថុនៃបទល្មើស តាមបែបបទកំណត់ដោយ មាត្រា១៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញចោលវត្ថុរឹបអូស) និងមាត្រា១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។

៧-ការរឹបអូសផលទុន ឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស តាមបែបបទ កំណត់ដោយមាត្រា១៧៨ (ការរឹបអូសកម្មសិទ្ធិ ការលក់ ការបំផ្លាញ់ចោលវត្ថុរឹបអូស) និងមាត្រា១៧៩ (ការរឹបអូស និងសិទ្ធិតតិយជន) នៃក្រមនេះ។

៨-ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមបែបបទកំណត់ដោយមាត្រា១៨០ (ការបិទផ្សាយសេចក្តីសម្រេច) នៃក្រមនេះ។


៩-ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មានសរសេរ ឬការផ្សាយតាម គ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ តាមបែបបទកំណត់ដោយមាត្រា ១៨១ (ការផ្សាយ សេចក្តីសម្រេចតាមមធ្យោបាយទូរគមនាគមន៍សោតទស្សន៍ជាអាទិ៍) នៃក្រមនេះ។

មាត្រាពីរ..

ច្បាប់នេះ ត្រូវប្រកាសជាការប្រញាប់។

ថ្ងៃ អង្គារ ១៣កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស. ២៥៦១ 

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៨ 

ក្នុងព្រះបរមនាមនិងតាមព្រះរាជត្រាស់បង្គាប់ 

ប្រមុខរដ្ឋស្តីទី ហត្ថលេខា និងព្រះរាជលពួករ 

សម្តេចវិបុលសេនាភក្តី សាយ ឈុំ


ពរល.១៨០២.២៣២ 

បានយកសេចក្តីក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ 

សូមឡាយព្រះហស្តលេខា


នាយករដ្ឋមន្ត្រី 

ហត្ថលេខា 

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន


បានយកសេចក្តីគោរពជម្រាបជូន 

សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ 

ហត្ថលេខា 

អង្គ វង្ស វឌ្ឍនា







Sunday, 7 September 2025

មាត្រា ៧០. -ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមមធ្យោបាយទូរគមនាគមន៍ សោតទស្សន៍

មាត្រា ៧០. -ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសតាមមធ្យោបាយទូរគមនាគមន៍ សោតទស្សន៍

ទោសផ្សាយជាសាធារណៈនូវសេចក្តីសម្រេចតាមគ្រប់មធ្យោបាយទូរតបនាតបនី សោតទស្សន៍ ត្រូវរអនុវត្តតាមបែបបទដែលកំណត់ដោយតុលាការ ។ ការផ្សាយនេះ មិនរអាចលើសពី ៨ (ប្រាំបី) ថ្ងៃ ទេ ។ ការផ្សាយអាចផ្សាយទាំងស្រុង តាមសម្រង់ ឬ តាមនិទ្ទេស ។ សោហ៊ុយនៃការផ្សាយ គឺជាបន្ទុករបស់ទណ្ឌិត ។


មាត្រា ៦៩.-ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌បានសរសេរ

មាត្រា ៦៩.-ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌បានសរសេរ

ទោសផ្សាយសេចក្តីសម្រេចរបស់តុលាការ ត្រូវចុះផ្សាយក្នុងសារព័ត៌បាន សរសេរ តាបបែបបទ និងក្នុងចិរវេលាដែលកំណត់ដោយតុលាការ ។

សោហ៊ុយក្នុងការចុះផ្សាយជាបន្ទុករបស់ទណ្ឌិត ។ ក្នុងករណីមិនគោរពតាម ទណ្ឌិតរអាចត្រូវបង្ខំដល់រូបកាយ ។

បើតុលាការបានបង្គាប់ការផ្សព្វផ្សាយសេចក្តីសម្រេច សារព័ត៌មានមិនអាច បដិសេធការផ្សព្វផ្សាយនេះបានទេ ។

មាត្រា ៦៨.-ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស

 មាត្រា ៦៨.-ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស

ទោសបិទផ្សាយសេចក្តីសម្រេច ត្រូវអនុវត្តនៅទីកន្លែងដែលចង្អុលបង្ហាញដោយ តុលាការ និងក្នុងរយៈពេលមួយដែលកំណត់ដោយតុលាការ ។ ការបិទផ្សាយមិន អាចលើសពី ២ (ពីរ) ខែ ទេ ។ ការបិទផ្សាយអាចធ្វើទាំងស្រុង ឬតាមសម្រង់ ឬ តាមនិទ្ទេសធម្មតា ។ សោហ៊ុយបិទផ្សាយ គឺជាបន្ទុករបស់ទណ្ឌិត ។

ក្នុងករណីមានការបំបាត់ចោល ការលាក់បំបាំង ឬការហែកចោលសេចក្តី ប្រកាសនេះ ត្រូវតែធ្វើការបិទផ្សាយជាថ្មី ។ ការបិទផ្សាយនេះ ត្រូវចេញសោហ៊ុយ ដោយអ្នកបំបាត់ចោល លាក់បំបាំង ឬអ្នកហែកចោលសេចក្តីប្រកាសនេះ ។

មាត្រា ៦៧.-ការហាមឃាត់ចំពោះការផ្ទេររាជីវកម្មលើគ្រឹះស្ថាន

 មាត្រា ៦៧.-ការហាមឃាត់ចំពោះការផ្ទេររាជីវកម្មលើគ្រឹះស្ថាន

ការហាមឃាត់ចំពោះការធ្វើអាជីវកម្មលើគ្រឹះស្ថាន ដែលបើកចំហសម្រាប់ សាធារណជន ឬដែលត្រូវប្រើប្រាស់ដោយសាធារណជន អាចជាស្ថាពរ ឬជា បណ្តោះអាសន្នសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។

មាត្រា ៦៦.-ការបិទគ្រឹះស្ថាន

 មាត្រា ៦៦.-ការបិទគ្រឹះស្ថាន

ទោសបិទគ្រឹះស្ថាន នាំឱ្យបានការហាមឃាត់ចំពោះការធ្វើសកម្មភាពនៅក្នុង គ្រឹះស្ថានដែលនៅក្នុងឱកាសធ្វើសកម្មភាពនោះ បទល្មើសត្រូវបានប្រព្រឹត្តឡើង ។

ទោសបិទគ្រឹះស្ថាននេះរអាចជាស្ថាពរ ឬជាបណ្តោះអាសន្នសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។

មាត្រា ៦៥.-ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ

មាត្រា ៦៥.-ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ

ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ នាំឱ្យមានការហាមឃាត់ចំពោះការ ចូលរួមដោយផ្ទាល់ ឬដោយប្រយោលក្នុងលទ្ធកម្មសាធារណៈទាំងឡាយដែលរៀបចំ ដោយៈ

១-រដ្ឋ ។

២-រដ្ឋបាលថ្នាក់ក្រោមជាតិ ។

៣-គ្រឹះស្ថានសាធារណៈ ។

៤-សហគ្រាសដែលទទួលសម្បទានពីរដ្ឋឬពីរដ្ឋបាលថ្នាក់ក្រោមជាតិ ឬដែល ត្រួតពិនិត្យដោយរដ្ឋឬដោយរដ្ឋបាលថ្នាក់ក្រោមជាតិ ។

ទោសបណ្តេញចេញនេះអាចជាស្ថាពរ ឬជាបណ្តោះអាសន្នសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។

មាត្រា ៦៤. ការហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ

 មាត្រា ៦៤. ការហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ

ការហាម​ឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ អាចជាស្ថាពរ ឬជា​បណ្តោះអាសន្នសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។ ការហាមឃាត់នេះត្រូវអនុវត្តទៅលើអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ គ្រប់ប្រភេទនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ៦៣.-ការចាត់ចែងទ្រព្យសម្បត្តិរឹបអូស

 មាត្រា ៦៣.-ការចាត់ចែងទ្រព្យសម្បត្តិរឹបអូស

កាលបើការរឹបអូសបានក្លាយទៅជាស្ថាពរ ទ្រព្យសម្បត្តិវិបរអូសក្លាយទៅជា កម្មសិទ្ធិរបស់រដ្ឋ លើកលែងតែមាន​បទប្បញ្ញត្តិ​ដោយឡែកដែលចែងអំពីការប្រគល់ ផ្សេងពីនេះ ។

រដ្ឋអាចលក់ ឬបំផ្លាញទ្រព្យរឹបអូស តាមនីតិវិធីស្តីពីការលក់ទ្រព្យសម្បត្តិរដ្ឋ ។

មាត្រា ៦២. -ការរឹបអូស

 មាត្រា ៦២. -ការរឹបអូស

ការរឹបអូសអាចធ្វើទៅលើវត្ថុដូចតទៅ :

១-ឧបករណ៍ សម្ភារៈ ឬវត្ថុណាមួយដែលបានប្រើប្រាស់ក្នុងការប្រព្រឹត្ត បទល្មើស ឬដែលសម្រាប់ប្រព្រឹត្តបទល្មើស ។

២-វត្ថុ ឬបួលនិធិដែលជាកម្មវត្ថុនៃបទល្មើស ។

៣-ផលទុន ឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស ។

៤-ឧបភោគភណ្ឌ សម្ភារៈ និងចលនវត្ថុ នៅក្នុងទីកន្លែងដែលបទល្មើសបាន ប្រព្រឹត្ត ។

ប៉ុន្តែ ការរឹបអូសមិនអាចប្រកាសបានទេ ប្រសិនបើមានការប៉ះពាល់ដល់ សិទ្ធិរបស់តតិយជន ។

មាត្រា ៦១.-ការហាមឃាត់ចំពោះការចូល និងការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណា ចក្រកម្ពុជា ដល់ទណ្ឌិតដែលជាជនបរទេស

មាត្រា ៦១.-ការហាមឃាត់ចំពោះការចូល និងការស្នាក់នៅក្នុងដែនដីនៃព្រះរាជាណា ចក្រកម្ពុជា ដល់ទណ្ឌិតដែលជាជនបរទេស

ការហាម​ឃាត់ដល់ទណ្ឌិតបរទេសចំពោះការចូល និងការស្នាក់នៅក្នុងដែនដី នៃព្រះរាជាណាចក្រកម្ពុជា អាចជាស្ថាពរ ឬជាបណ្តោះ​អាសន្ន សម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។ ការហាមឃាត់នេះ នាំឱ្យមានការបណ្តេញទណ្ឌិតឱ្យចេញ ដោយពេញច្បាប់នៅពេលបញ្ចប់ទោសដាក់ពន្ធនាគារ ។

មាត្រា ៦០.-ការហាមឃាត់ចំពោះការចាកចេញពីផែនដីនៃព្រះរាជាណាចក្រកម្ពុជា

 មាត្រា ៦០.-ការហាមឃាត់ចំពោះការចាកចេញពីផែនដីនៃព្រះរាជាណាចក្រកម្ពុជា

ការហាមឃាត់ចំពោះការចាកចេញពីផែនដីនៃព្រះរាជាណាចក្រកម្ពុជា មិនត្រូវ លើសពី ៥ (ប្រាំ) ឆ្នាំ ។

ទណ្ឌិតត្រូវតែប្រគល់លិខិតឆ្លងដែនរបស់ខ្លួនទៅក្រឡាបញ្ជីនៃតុលាការ ។ លិខិត ឆ្លងដែននេះ ត្រូវរក្សាទុកតាមលក្ខខណ្ឌដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងយុត្តិធម៌ ។

នោះ ។ ទណ្ឌិតមិនអាចសុំលិខិតឆ្លងដែនបានទេ ក្នុងរយៈពេលដែលកំពុងទទួលទោស

មាត្រា ៥៩.-ការហាមឃាត់ចំពោះការស្នាក់នៅទីកន្លែងមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា

 

មាត្រា ៥៩.-ការហាមឃាត់ចំពោះការស្នាក់នៅទីកន្លែងមួយចំនួននៃព្រះរាជាណាចក្រកម្ពុជា

ទោសហាមឃាត់ការស្នាក់នៅ គឺជាការហាមឃាត់ដល់ទណ្ឌិត ចំពោះការមាន មុខនៅទីកន្លែងខ្លះលើផែនដីនៃព្រះរាជាណាចក្រកម្ពុជា ។ ទោសនេះមិនអាចលើស ពី ១០ (ដប់) ឆ្នាំ ចំពោះបទឧក្រិដ្ឋ និង ៥ (ប្រាំ) ឆ្នាំ ចំពោះបទបញ្ឈប ។

តុលាការកំណត់បញ្ជីនៃទីកន្លែងដែលហាមឃាត់ ហាបឃាត់ ។ និងកំណត់ថិរវេលានៃការ

ការហាមឃាត់ការស្នាក់នៅ រូបបានវិធានការតាមដាន ។

ទណ្ឌិតត្រូវតែ :

១-ចូលបង្ហាញខ្លួនតាមដីកាកោះរបស់រអាជ្ញាធរតុលាការ តុលាការបានចាត់តាំង ។ ឬរដ្ឋបាលដែល

២-ចូលបង្ហាញខ្លួនឱ្យ បានទៀងទាត់តាមការកំណត់នៅស្នាក់ការនគរបាល ឬ កងរាជអាវុធហត្ថ តាបការចាត់តាំងរបស់តុលាការ ។

តុលាការត្រូវកំណត់បែបបទនៃវិធានការតាមដាន ។

សេចក្តីសម្រេចរបស់តុលាការ ត្រូវជូនដំណឹងដោយព្រះរាជអាជ្ញាដល់ក្រសួង មហាផ្ទៃ និងក្រសួងការពារជាតិ ។

មាត្រា ៥៨.-ការព្យួរលិខិតបើកបរ

 មាត្រា ៥៨.-ការព្យួរលិខិតបើកបរ

ទោសព្យួរលិខិតបើកបរ មិនត្រូវលើសពី ៥ (ប្រាំ) ឆ្នាំ ទេ ។ ទណ្ឌិតត្រូវប្រគល់ លិខិតបើកបររបស់ខ្លួនទៅក្រឡាបញ្ជីតុលាការ ។ លិខិតបើកបរត្រូវរក្សាទុកតាមលក្ខខណ្ឌដែលកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។

មាត្រា ៥៦.-ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ


 មាត្រា ៥៦.-ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ

ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈ បិនវរនុវត្តទៅលើការបំពេញររាណត្តិ

ដែលជ្រើសតាំងដោយការបោះឆ្នោតជាសាធារណៈ ឬការទទួលខុសត្រូវខាងសហជីព ទេ ។ ការហាមឃាត់នេះ មិនអាចអនុវត្តចំពោះបទល្មើសរំលោភលើច្បាប់ស្តីពីរបប សារព័ត៌បានទេ ។

ទោសនេះរអាចជាស្ថាពរ ឬក៏ជាបណ្តោះអាសន្នសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។

តុលាការត្រូវបញ្ជាក់មុខរបរដែលត្រូវហាមឃាត់ ។

មាត្រា ៥៧.-ការហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទ

ការហាមឃាត់ចំពោះការបើកបរយានយន្ត មិនត្រូវលើសពី ៥ (ប្រាំ) ឆ្នាំ ទេ។



មាត្រា ៥៥. -សិទ្ធិពលរដ្ឋដែលអាចដកបាន

 មាត្រា ៥៥. -សិទ្ធិពលរដ្ឋដែលអាចដកបាន

សិទ្ធិពលរដ្ឋដែលអាចដកបានដូចមានចែងក្នុងចំណុច ១ នៃមាត្រា ៥៣ (ប្រភេទនៃទោសបន្ថែម) នៃក្រមនេះ រួមមានៈ

១- សិទ្ធិបោះឆ្នោត ។

២-សិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត ។

៣-សិទ្ធិបំពេញការងារជាមន្ត្រីក្របខ័ណ្ឌមុខងារសាធារណៈ ។

៤-សិទ្ធិទទួលការចាត់តាំងជាអ្នកជំនាញ តាហករបស់តុលាការ ។ ជាអាជ្ញាកណ្តាល ឬជារអាណត្តិ

៥-សិទ្ធិទទួល និងពាក់គ្រឿងឥស្សរិយយសទាំងអស់ ។

៦-សិទ្ធិធ្វើជាសាក្សី ដែលទទួលសម្បថនៅមុខតុលាការ ។

ទោសនេះអាចជាស្ថាពរ ឬជាបណ្តោះអាសន្នសម្រាប់រយៈពេល ៥ (ប្រាំ) ឆ្នាំ យ៉ាងច្រើន ។

Tuesday, 2 September 2025

មាត្រា ៥៤. លក្ខខណ្ឌនៃការប្រកាសទោសបន្ថែម

 មាត្រា ៥៤. លក្ខខណ្ឌនៃការប្រកាសទោសបន្ថែម

ទោសបន្ថែម នឹងអាចប្រកាសទៅបាន លុះត្រាតែទោសនេះត្រូវបានចែង ដោយជាក់លាក់ចំពោះបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ ដែលត្រូវចោទប្រកាន់ ។

ទោសបន្ថែម អាចប្រកាសក៏បាន មិនប្រកាសក៏បាន ។ ទោសបន្ថែមត្រូវ ប្រកាសជាកាតព្វកិច្ច ប្រសិនបើច្បាប់ចែងយ៉ាងជាក់លាក់ ។

មាត្រា ៥៣. - ប្រភេទនៃទោសបន្ថែម

 

ផ្នែកទី ២

ទោសបន្ថែម

មាត្រា ៥៣. - ប្រភេទនៃទោសបន្ថែម

ទោសបន្ថែមរួមមាន:

១- ការដកសិទ្ធិខ្លះជាពលរដ្ឋ ។

២-ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈណា ដែលបទល្មើសនោះបានប្រព្រឹត្ត នៅក្នុងពេលដែលប្រកបវិជ្ជាជីវៈនេះ ។

៣-ការហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទ ។

៤-ការព្យួរលិខិតបើកបរ ។

៥- ការហាមឃាត់ចំពោះការស្នាក់នៅ ។

៦-ការហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។

៧-ការហាមឃាត់ចំពោះការចូល និងការស្នាក់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះទណ្ឌិតដែលជាជនបរទេស ។

៨-ការរឹបអូសឧបករណ៍ សម្ភារៈ ឬវត្ថុដែលប្រើប្រាស់ក្នុងពេលប្រព្រឹត្តបទល្មើស ឬដែលទុកសម្រាប់ប្រព្រឹត្តបទល្មើស ។

៩-ការរឹបអូសវត្ថុ ឬមូលនិធិ ដែលជាកម្មវត្ថុនៃបទល្មើស ។

១០-ការរឹបអូសផលទុន ឬទ្រព្យសម្បត្តិ ដែលជាផលកើតចេញពីបទល្មើស ។

១១-ការរឹបអូសឧបភោគភណ្ឌ សម្ភារៈ ឬចលនវត្ថុ ដែលស្ថិតនៅកន្លែងដែល បទល្មើសត្រូវបានប្រព្រឹត្ត ។

១២-ការរឹបអូសយានជំនិះដែលជារបស់ទណ្ឌិត ។

១៣-ការហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវរអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ។

១៤-ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ ។

១៥-ការបិទគ្រឹះស្ថានដែលប្រើប្រាស់ ដើម្បីត្រៀម ឬប្រព្រឹត្តបទល្មើស ។

១៦- ការហាមឃាត់ចំពោះការធ្វើអាជីវកម្មនៅក្នុងគ្រឹះស្ថាន សម្រាប់សាធារណជន ឬដែលប្រើប្រាស់ដោយសាធារណជនដែលបើកចំហរ

១៧-ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស ។

១៨-ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន ។

១៩-ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ ។

បទប្បញ្ញត្តិដោយឡែក អាចបង្កើតទោសបន្ថែមផ្សេងៗទៀត ។

មាត្រា ៥២. - ផលនៃទោសពិន័យ

 មាត្រា ៥២. - ផលនៃទោសពិន័យ

ប្រាក់ពិន័យដែលទទួលបាន ត្រូវបង់ចូលថវិការដ្ឋ ។

មាត្រា ៥១.- ការគិតបញ្ចូលថេរវេលានៃការឃុំខ្លួនបណ្តោះអាសន្ន

 មាត្រា ៥១.- ការគិតបញ្ចូលថេរវេលានៃការឃុំខ្លួនបណ្តោះអាសន្ន

ថេរវេលានៃការឃុំខ្លួនបណ្តោះអាសន្ន ត្រូវគិតបញ្ចូលទាំងស្រុងទៅក្នុងថេរវេលា នៃទោសដាក់ពន្ធនាគារដែលត្រូវទទួល ។

មាត្រា ៥០. លក្ខខណ្ឌដោយឡែកនៃការបញ្ចប់ទោស

 មាត្រា ៥០. លក្ខខណ្ឌដោយឡែកនៃការបញ្ចប់ទោស

ជាគោលការណ៍ ទណ្ឌិតដែលទោសរបស់ខ្លួនត្រូវបញ្ចប់នៅថ្ងៃសោរ៍ ថ្ងៃអាទិត្យ ឬថ្ងៃឈប់សម្រាកផ្សេងទៀតដែលច្បាប់ ឬបទដ្ឋានគតិយុត្តបានកំណត់ ត្រូវតែ ដោះលែងឱ្យមានសេរីភាពវិញនៅមុនថ្ងៃឈប់សម្រាកនោះ ។

មាត្រា ៤៩. ការគណនារអំពីថិរវេលានៃទោសដាក់ពន្ធនាគារ

 មាត្រា ៤៩. ការគណនារអំពីថិរវេលានៃទោសដាក់ពន្ធនាគារ

ទោសដាក់ពន្ធនាគារ ១ (មួយ) ថ្ងៃ ត្រូវគិត ២៤ (ម្ភៃបួន) ម៉ោង ។ ទោសដាក់ពន្ធនាគារ ១ (មួយ) ខែ ត្រូវគិត ៣០ (សាមសិប) ថ្ងៃ ។

ទោសដាក់ពន្ធនាគារលើសពី ១ (មួយ) ខែ ត្រូវគិតតាមចំនួនថ្ងៃជាក់ស្តែង ដែលមាននៅក្នុងខែនោះ ។

ទោសដាក់ពន្ធនាគារ ១ (មួយ) ឆ្នាំ ត្រូវគិត ១២ (ដប់ពីរ) ខែ ។

មាត្រា ៤៨. -និយមន័យនៃបទលហុ

 មាត្រា ៤៨. -និយមន័យនៃបទលហុ

បទល្មើសជាបទលហុ នៅក្នុងករណីដែល :

១- អតិបរមានៃទោសដាក់ពន្ធនាគារដែលត្រូវរងនោះ មានរយៈពេលក្រោម ឬស្មើនឹង ៦ (ប្រាំមួយ) ថ្ងៃ ។ ទោសដាក់ពន្ធនាគារ អាចត្រូវបន្ថែមនូវទោសពិន័យ ជាប្រាក់ផងដែរ ។

២-បទល្មើសត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ។

មាត្រា ៤៧. -និយមន័យនៃបទមជ្ឈិម

 មាត្រា ៤៧. -និយមន័យនៃបទមជ្ឈិម

បទល្មើសជាបទមជ្ឈិម នៅក្នុងករណីដែលរអតិបរមានៃទោសដាក់ពន្ធនាគារ ដែលត្រូវរងនោះ មានរយៈពេលលើសពី ៦ (ប្រាំមួយ) ថ្ងៃ និងក្រោម ឬស្មើនឹង ៤៥ (ប្រាំ) ឆ្នាំ ។

ទោសដាក់ពន្ធនាគារ អាចត្រូវបន្ថែមនូវទោសពិន័យជាប្រាក់ផងដែរ ។

មាត្រា ៤៦. និយមន័យនៃបទឧក្រិដ្ឋ

 មាត្រា ៤៦. និយមន័យនៃបទឧក្រិដ្ឋ

បទល្មើសជាបទឧក្រិដ្ឋ នៅក្នុងករណីដែលអតិបរមានៃទោសដាក់ពន្ធនាគារ ដែលត្រូវរងនោះ :

១-ជាទោសដាក់ពន្ធនាគារររស់មួយជីវិត ។

២-ជាទោសដាក់ពន្ធនាគារបានរយៈពេលលើសពី ៥ (ប្រាំ) ឆ្នាំ និងក្រោម ឬស្មើនឹង ៣០ (សាមសិប) ឆ្នាំ ។

ទោសដាក់ពន្ធនាគារ អាចត្រូវបន្ថែបនូវទោសពិន័យជាប្រាក់ផងដែរ ។

មាត្រា ៤៥. -ការទម្ងន់ទោស និងការសម្រាលទោស

 

មាត្រា ៤៥. -ការទម្ងន់ទោស និងការសម្រាលទោស

អប្បបរមា និងអតិបរមានៃទោសដាក់ពន្ធនាគារ និងការពិន័យជាប្រាក់ អាច បន្ថែម ឬបន្ថយនៅក្នុងលក្ខខណ្ឌដែលចែងដោយក្រមនេះ ។

មាត្រា ៤៤. - អប្បបរមា និងអតិបរមានៃមូលទោស

 មាត្រា ៤៤. - អប្បបរមា និងអតិបរមានៃមូលទោស

កាលបើបទល្មើសត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ ច្បាប់កំណត់អំពី អប្បបរមា និងអតិបរមានៃទោសដាក់ពន្ធនាគារ ។

កាលបើបទល្មើសត្រូវផ្តន្ទាទោសពិន័យ ច្បាប់កំណត់អំពីអប្បបរមា និង អតិបរមា នៃចំនួនទឹកប្រាក់ពិន័យដែលត្រូវទទួល ។

មាត្រា ៤៣. - មូលទោស

 

មាតិកាទី ៣

ទោស

ជំពូកទី ១

ប្រភេទនៃទោស

ផ្នែកទី ១

មូលទោស

មាត្រា ៤៣. - មូលទោស

មូលទោសរួមមាន ទោសដាក់ពន្ធនាគារ និងទោសពិន័យ ។ ការពិន័យត្រូវគិតជាប្រាក់រៀល ។

មាត្រា ៤២. - ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល

 ជំពូកទី ៤

ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល

មាត្រា ៤២. - ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល

នៅក្នុងករណីដែលមានចែងជាក់លាក់ក្នុងច្បាប់ និងបទដ្ឋានគតិយុត្តផ្សេងទៀត នីតិបុគ្គល លើកលែងតែរដ្ឋចេញ អាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ ពីបទល្មើសដែលប្រព្រឹត្តដោយអង្គការ ឬអ្នកតំណាងរបស់ខ្លួន ដើម្បីជាប្រយោជន៍ របស់នីតិបុគ្គលនោះ ។

ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល មិនលើកលែងនូវការទទួលខុស ត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គល ក្នុងអំពើដដែលនោះទេ ។

Featured post

ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា

 ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រម នស/រកម/០២១៨/០០៣ យើង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី...