ផ្នែកទី ២
ទោសបន្ថែម
មាត្រា ៥៣. - ប្រភេទនៃទោសបន្ថែម
ទោសបន្ថែមរួមមាន:
១- ការដកសិទ្ធិខ្លះជាពលរដ្ឋ ។
២-ការហាមឃាត់ចំពោះការប្រកបវិជ្ជាជីវៈណា ដែលបទល្មើសនោះបានប្រព្រឹត្ត នៅក្នុងពេលដែលប្រកបវិជ្ជាជីវៈនេះ ។
៣-ការហាមឃាត់ចំពោះការបើកបរយានយន្តគ្រប់ប្រភេទ ។
៤-ការព្យួរលិខិតបើកបរ ។
៥- ការហាមឃាត់ចំពោះការស្នាក់នៅ ។
៦-ការហាមឃាត់ចំពោះការចាកចេញពីដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
៧-ការហាមឃាត់ចំពោះការចូល និងការស្នាក់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ចំពោះទណ្ឌិតដែលជាជនបរទេស ។
៨-ការរឹបអូសឧបករណ៍ សម្ភារៈ ឬវត្ថុដែលប្រើប្រាស់ក្នុងពេលប្រព្រឹត្តបទល្មើស ឬដែលទុកសម្រាប់ប្រព្រឹត្តបទល្មើស ។
៩-ការរឹបអូសវត្ថុ ឬមូលនិធិ ដែលជាកម្មវត្ថុនៃបទល្មើស ។
១០-ការរឹបអូសផលទុន ឬទ្រព្យសម្បត្តិ ដែលជាផលកើតចេញពីបទល្មើស ។
១១-ការរឹបអូសឧបភោគភណ្ឌ សម្ភារៈ ឬចលនវត្ថុ ដែលស្ថិតនៅកន្លែងដែល បទល្មើសត្រូវបានប្រព្រឹត្ត ។
១២-ការរឹបអូសយានជំនិះដែលជារបស់ទណ្ឌិត ។
១៣-ការហាមឃាត់ចំពោះការកាន់កាប់ ឬការយកតាមខ្លួននូវរអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវគ្រប់ប្រភេទ។
១៤-ការបណ្តេញចេញពីលទ្ធកម្មសាធារណៈ ។
១៥-ការបិទគ្រឹះស្ថានដែលប្រើប្រាស់ ដើម្បីត្រៀម ឬប្រព្រឹត្តបទល្មើស ។
១៦- ការហាមឃាត់ចំពោះការធ្វើអាជីវកម្មនៅក្នុងគ្រឹះស្ថាន សម្រាប់សាធារណជន ឬដែលប្រើប្រាស់ដោយសាធារណជនដែលបើកចំហរ
១៧-ការបិទផ្សាយសេចក្តីសម្រេចផ្តន្ទាទោស ។
១៨-ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោសនៅក្នុងសារព័ត៌មាន ។
១៩-ការផ្សាយសេចក្តីសម្រេចផ្តន្ទាទោស តាមគ្រប់មធ្យោបាយទូរគមនាគមន៍ សោតទស្សន៍ ។
បទប្បញ្ញត្តិដោយឡែក អាចបង្កើតទោសបន្ថែមផ្សេងៗទៀត ។
No comments:
Post a Comment