ជំពូកទី ៤
ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល
មាត្រា ៤២. -
ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល
នៅក្នុងករណីដែលមានចែងជាក់លាក់ក្នុងច្បាប់
និងបទដ្ឋានគតិយុត្តផ្សេងទៀត នីតិបុគ្គល លើកលែងតែរដ្ឋចេញ
អាចត្រូវបានប្រកាសថាត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ ពីបទល្មើសដែលប្រព្រឹត្តដោយអង្គការ
ឬអ្នកតំណាងរបស់ខ្លួន ដើម្បីជាប្រយោជន៍ របស់នីតិបុគ្គលនោះ ។
ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់នីតិបុគ្គល
មិនលើកលែងនូវការទទួលខុស ត្រូវព្រហ្មទណ្ឌរបស់រូបវន្តបុគ្គល ក្នុងអំពើដដែលនោះទេ ។
No comments:
Post a Comment