មាត្រា ៩៤.-អានុភាពនៃស្ថានសម្រាលទោស
កាលណាតុលោការផ្តល់ឱ្យជនជាប់ចោទនូវស្ថានសម្រាលទោសអប្បរមា មូលទោសចំពោះបទឧក្រិដ្ឋ ឬបទមជ្ឈឹម ត្រូវបន្ថយតាមខ្នាតដូចខាងក្រោមៈ
១- ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ១០
(ដប់) ឆ្នាំ អប្បបរមានៃទោសនេះ ត្រូវបន្ថយបកត្រីប ២ (ពីរ) ឆ្នាំ ។
២-ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ៥
(ប្រាំ) ឆ្នាំ ហើយតិចជាង ១០ (ដប់) ឆ្នាំ អប្បបរមានៃទោសនេះ ត្រូវបន្ថយមកត្រឹម ១
(មួយ) ឆ្នាំ ។
៣-ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ២ (ពីរ) ឆ្នាំ ហើយតិចជាង ៥ (ប្រាំ) ឆ្នាំ អប្បបរមានៃទោសនេះ ត្រូវបន្ថយមកត្រឹម ៦ (ប្រាំមួយ)ខែ ។
៤-ប្រសិនបើអប្បបរមានៃទោសដាក់ពន្ធនាគារស្មើ ឬលើសពី ៦
(ប្រាំមួយ) ថ្ងៃ ហើយតិចជាង ២ (ពីរ) ឆ្នាំ អប្បបរមានៃទោសនេះ ត្រូវបន្ថយមកត្រឹម ១
(មួយ) ថ្ងៃ ។
No comments:
Post a Comment