មាត្រា ៥០.
ចំណុចដែលត្រូវចុះបញ្ជី
១-ដើម្បីចុះបញ្ជីនីតិបុគ្គល
ត្រូវចុះនូវចំណុចនីមួយៗដូចបានកំណត់ខាងក្រោមនេះ:
ក-គោលបំណង ។
ខ-នាមករណ៍ ។
គ-ទីស្នាក់ការកណ្តាល និង
ទីស្នាក់ការសាខា ។
ឃ- មូលហេតុនៃការរំលាយ
បើបានកំណត់មូលហេតុនោះ នៅក្នុងលក្ខន្តិកៈ ។
ង-ឈ្មោះ ឬ នាមករណ៍ និង
លំនៅឋានរបស់អភិបាល និង អ្នកត្រួតពិនិត្យ ។ ប៉ុន្តែ
ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវបានកម្រិត ត្រូវចុះឈ្មោះ និង លំនៅឋាន
របស់សមាជិក ។
ច-ឈ្មោះរបស់អភិបាលដែលត្រូវធ្វើជាតំណាងនីតិបុគ្គល
បើមានជនដែលជា អភិបាល តែមិនតំណាងឱ្យនីតិបុគ្គលនោះ ។
ឆ-
សេចក្តីកំណត់រំអំពីសហតំណាង ដែលកំណត់ថា រអភិបាលច្រើននាក់ធ្វើ
តំណាងឱ្យនីតិបុគ្គលដោយរូបគ្នា ប្រសិនបើបាន ។
២-បើមានការផ្លាស់ប្តូរចំណុចណាមួយ
ក្នុងចំណោមចំណុចដែលបានកំណត់នៅ ក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវចុះបញ្ជី នៅទីតាំងនៃទីស្នាក់ការកណ្តាល
ក្នុងអំឡុង ពេល ២ (ពីរ) សប្តាហ៍ និង នៅទីតាំងនៃទីស្នាក់ការផ្សេងទៀត ក្នុងអំឡុងពេល
៣ (បី) សប្តាហ៍ ។ នៅក្នុងអំឡុងពេលដែលមិនទាន់បានចុះបញ្ជីទេ
ការផ្លាស់ប្តូរពុំអាចតតាំង ចំពោះតតិយជនបានឡើយ ។
៣-ប្រសិនបើមានការចាត់ចែងជាបណ្តោះអាសន្ន
ដែលផ្អាកការអនុវត្តកិច្ចការ របស់អភិបាល ឬ ដែលជ្រើសតាំងបុគ្គលព័ន្ធសររភិបាល ឬ
បើបានការផ្លាស់ប្តូរ ឬ លុប ចោលនូវការចាត់ចែងជាបណ្តោះអាសន្ននោះ
ត្រូវចុះបញ្ជីនៅទីតាំងនៃទីស្នាក់ការកណ្តាល និង ទីតាំងនៃទីស្នាក់ការផ្សេងទៀត ។
នៅក្នុងករណីនេះ វាក្យខណ្ឌទី ២ នៃ កថាខណ្ឌទី ២ ខាងលើនេះ ត្រូវយកមកអនុវត្តដូចគ្នាផងដែរ
។
No comments:
Post a Comment