សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Saturday, 6 December 2025

មាត្រា ៧៩._ការបញ្ចប់ការជម្រះបញ្ជី

 

មាត្រា ៧៩._ការបញ្ចប់ការជម្រះបញ្ជី

-បើបានបញ្ចប់កិច្ចការជម្រះបញ្ជីរួចហើយ អ្នកជម្រះបញ្ជីត្រូវធ្វើរបាយការណ៍គណនីទូទាត់ដោយគ្មានការយឺតយ៉ាវ ។

-ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវមានកម្រិត អ្នកជម្រះបញ្ជីត្រូវដាក់របាយការណ៍គណនីទូទាត់ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ជូនទៅមហាសន្និបាតសមាជិក ដោយគ្មានការយឺតយ៉ាវ ហើយត្រូវទទួលការយល់ព្រមពីមហាសន្និបាតសមាជិកនោះ ។

-ចំពោះនីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត អ្នកជម្រះបញ្ជីត្រូវដាក់របាយការណ៍គណនីទូទាត់ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ជូនទៅសមាជិកម្នាក់ៗ ដោយគ្មានការយឺតយ៉ាវ ហើយត្រូវទទួលការយល់ព្រមពីសមាជិកម្នាក់ៗនោះ ។

-ចំពោះនីតិបុគ្គលមូលនិធិ អ្នកជម្រះបញ្ជីត្រូវដាក់របាយការណ៍គណនីទូទាត់ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ជូនទៅក្រសួង ឬ ស្ថាប័នដែលមានសមត្ថកិច្ចត្រួតពិនិត្យ ដោយគ្មានការយឺតយ៉ាវ ហើយត្រូវទទួលការយល់ព្រមពីក្រសួង ឬស្ថាប័ននោះ ។

-អ្នកជម្រះបញ្ជីដែលត្រូវបានជ្រើសតាំងដោយតុលាការ ត្រូវដាក់របាយការណ៍

គណនីទូទាត់ដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ជូនទៅតុលាការ ដោយគ្មានការយឺតយ៉ាវ។

No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...