មាត្រា ៥៦._ចំនួន ការជ្រើសតាំង
ការដកហូតតំណែង និង ភារកិច្ចនៃអភិបាល
១-នីតិបុគ្គលត្រូវមានអភិបាលដែលជាអង្គភាពមួយដើម្បីអនុវត្ដកិច្ចការរបស់នីតិបុគ្គល។
ប៉ុន្ដែ នីតិបុគ្គលសាជីវកម្មទទួលខុសត្រូវគ្មានកម្រិត ពុំត្រូវមានអភិបាលឡើយ ។
២-អភិបាល
អាចមានមួយរូប ឬច្រើនរូបបាន។ ប៉ុន្ដែ ចំពោះនីតិបុគ្គលមូលនិធិត្រូវមានអភិបាលយ៉ាងតិច
៣ (បី) រូប ។
៣-ក្នុងករណីដែលមានអភិបាលច្រើនរូប
កិច្ចការរបស់នីតិបុគ្គលត្រូវសម្រេចដោយសម្លេងភាគច្រើន
បើគ្មានការកំណត់ពិសេសក្នុងលក្ខន្ដិកៈទេ ។
៤-អភិបាលត្រូវបានជ្រើសតាំងដោយលក្ខន្ដិកៈ
ឬ ដោយមហាសន្និបាតសមាជិក ។
៥-អភិបាលនៃនីតិបុគ្គលសាជីវកម្ម
អាចត្រូវបានដកហូតតំណែងដោយសេចក្ដីសម្រេចនៃមហា-សន្និបាតសមាជិកបាន ។
No comments:
Post a Comment