អនុសញ្ញា ថ្ងៃទី១៧ ខែមីនា ឆ្នាំ១៨៨៤ និងផលវិបាក
I.
តើបារាំងបានធ្វើអ្វីខ្លះនៅលើទឹកដីខ្មែរ?
គួរគប្បីជ្រាបថា គំរោងការកែទំរង់ទាំងប៉ុន្មានដូចបានរៀបរាប់រួចមកហើយ
ពុំបានទទួលជោគជ័យទាំងអស់ទេ។
ផ្ទុយទៅវិញការអនុវត្ដត្រូវជួបប្រទះនឹងឧបសគ្គជាច្រើន
បណ្ដាលមកពីប្រតិកម្មមិនអនុគ្រោះពីសំណាក់ពួកមន្រ្ដីជាច្រើន
និងពួកមេបំណុល។ រដ្ឋាភិបាលបារាំងដោយបានទទួលរបាយការណ៍លំអៀង ក៏មានមន្ទិលសង្ស័យទៅលើព្រះសុឆន្ទៈរបស់ព្រះរាជា។
នៅពេលនោះលោក ហ្សូលលេ ហ្វែរី Joules Ferry ដែលកាន់ដំណែងជានាយករដ្ឋមន្រ្ដី បានសំរេចថាត្រូវតែ
តាំងអាណាព្យាបាលភាពពិតប្រាកដលើប្រទេសខ្មែរ
ជាជំនួយការការពារដែលមានតាំងពីមុនមក។
លោកបានប្រគល់បន្ទុកនេះអោយទៅលោក Charles Thomson ទេសាភិបាលដែលកូសាំងស៊ីន(៩)។
អែកសារជាច្រើន ជាពិសេសសៀវភៅរបស់លោក ប៉ូលកូលាដ Paul Collard បានបញ្ជាក់ថាការតាំងអាណាព្យាបាលភាពរបស់បារាំងនៅលើនេះគឺធ្វើដោយបង្ខិតបង្ខំ
ដោយគំរាមគំហែងយ៉ាងជាក់ស្ដែងតែម្ដង។
យ៉ាងណាមិញ
លោកឆាលី ថូមសុន Charles Thomson បានយកកប៉ាល់ចំបាំងទៅលោមព័ទ្ធវាំង
បានលុកចូលក្រលាបន្ទំក្នុងពេលដែលព្រះរាជាកំពុងតែផ្ទុំ
ហើយបង្ខំអោយព្រះអង្គចុះព្រះហស្ថលេខាលើអនុសញ្ញាមួយដែលបានដកហូតអំណាចទាំងឡាយរបស់ព្រះអង្គ
នៅថ្ងៃ ១៧ ខែមិថុនា ១៨៨៤។
មាត្រាទី១ : បានបង្ខំអោយព្រះរាជាទទួលស្គាល់ជាមុននូវការកែទំរង់ទាំងឡាយខាងផ្នែករដ្ឋបាល
ផ្នែកតុលាការផ្នែកហិរញ្ញវត្ថុ និងផ្នែកពាណិជ្ជកម្ម
ដែលសាធារណរដ្ឋបារាំងយល់ថាគួរតែធ្វើក្នុងអានាគតកាល។
មាត្រាទី៣ : ចែងថា
ក្នុងការគ្រប់គ្រងខេត្ដ និងក្រសួងនានា
មន្រ្ដីខ្មែរត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់អាជ្ញាធរបារាំង។
ចំណែកក្រសួងគយ ក្រសួងពន្ធដា ក្រសួងសារធារណការ និង
ក្រសួងអែទៀតដែលមានប្រើវិស្វករត្រូវបានបារាំងកាន់កាប់ផ្ទាល់តែម្ដង។
មាត្រាទី៤ និង ទី៥ : ចែងថា
រដ្ឋាភិបាលបារាំងអាចតែងតាំង រេស៊ីដង់ និងរេស៊ីដង់រង
អោយត្រួតពិនិត្យមន្រ្ដីខ្មែរ
នៅតាមទីរួមខេត្ដនិងនៅគ្រប់ទីកន្លែងណាដែលគេយល់ថាគួរដាក់មន្រ្ដីបារាំងទាំងនោះអោយស្ថិតនៅក្រោមអោវាទរបស់រេស៊ីដង់ជាន់ខ្ពស់
ម្នាក់ដែលអាចសុំធ្វើសវនាការជាមួយព្រះរាជាបានជានិច្ច។
មាត្រាទី៦ : ចែងថា
ចំណាយទាំងឡាយរបស់រដ្ឋការខ្មែរ
និងរបស់រដ្ឋការអាណាព្យាបាលបារាំងជាបន្ទុករបស់ប្រទេសកម្ពុជា។
មាត្រាទី៧ : ចែងថា
អំណេះតទៅ ព្រះរាជាត្រូវទទួលប្រាក់បៀរវត្សដែលមានកំរិតជាក់លាក់
ហើយមិនអាចខ្ចីប្រាក់ដោយគ្មានការយល់ព្រមពីរដ្ឋាភិបាលបារាំងឡើយ។
មាត្រាទី៩ : ចែងថា
ដីធ្លីក្នុងព្រះរាជាណាចក្រទាំងមូលពីដើមជាកម្មសិទ្ធិផ្ដាច់មុខរបស់ព្រះរាជាឥលូវពួកអាជ្ញាធរបារាំងនិងខ្មែរ
អាចរៀបចំអោយមានកម្មសិទ្ធិឯកជន ខាងដីធ្លីនេះបាន។
មាត្រាទី១០ : ចែងថា
ក្រុងភ្នំពេញត្រូវគ្រប់គ្រងដោយមន្រ្ដីបារាំងម្នាក់
អមដោយក្រុមប្រឹក្សាមួយមានសមាជិកជាតិបារាំង ៦នាក់ ជនបរទេសបារាំង
៤នាក់ និងខ្មែរ៣នាក់។
សេចក្ដីជាខសំខាន់ដែលបានលាតត្រដាងក្នុងមាត្រាទាំងប៉ុន្មានខាងលើនេះបានបង្ហាញអោយឃើញថា
រដ្ឋការបារាំងបានកាន់កាប់អំណាចសឹងទាំងស្រុងក្នុងការគ្រប់គ្រងប្រទេសកម្ពុជា។
ម៉្លោះហើយទោះបីត្រូវគេបង្ខំអោយទទួលយក អនុសញ្ញា ថ្ងៃទី១៧ ខែមិថុនា ១៨៨៤
ក៏ដោយ
ក៏ព្រះបាទនរោត្ដមទ្រង់បានរកមធ្យោបាយដើម្បីរំដោះប្រទេសព្រះអង្គអោយរួចពីការត្រួតត្រាផ្ទាល់របស់បរទេសវិញដែរ។
ចំពោះរឿងនេះ
លោក ប៉ូលកូលាដបានសរសេរថា «គ្រាន់តែសភារបស់បារាំងបានអោយសច្ចាប័ន លើអនុសញ្ញា
ហើយគ្រាន់តែសច្ចាប័ននោះបានថ្វាយដល់ព្រះរាជាជ្រាបភ្លាម
ក៏ប៉ុស្ដបារាំងត្រូវវាយលុកនៅគ្រប់ទិសទី។ នៅថ្ងៃទី ៦ឧសភា ១៨៨៥
រាជធានីត្រូវវាយលុកដោយពួកឧទ្ទាម ៥០០នាក់ប្រដាប់ដោយព្រួញ
និងកាំភ្លើងបាញ់ថ្ម..»។ ដូច្នេះ យើងឃើញថា អនុសញ្ញា ថ្ងៃទី ១៧ខែមិថុនា ១៨៨៤
បានបណ្ដាលអោយមានប្រតិកម្មយ៉ាងខ្លាំងក្លាពីសំណាក់ប្រជារាស្រ្ដខ្មែរ
ហើយពួកមន្រ្ដីបារាំងភាគច្រើនបានយល់ថា គឺព្រះបាទនរោត្ដម
នេះហើយជានាក់ដឹកនាំចលនាតស៊ូប្រឆាំងបារាំងនេះអែង។ លោកប៉ូកូលាដ
បានសរសេរថា «មុនអ្វីទាំងអស់
ព្រះបាទនរោត្ដម នឹងផ្ដើមធ្វើសង្រ្គាម
ព្រោះព្រះអង្គមិនទាន់អស់សង្ឃឹមទេ។
ក៏ប៉ុន្ដែដោយលប់ស្មារតីបណ្ដាលមកពីអត្ថបទនៃអនុសញ្ញា
ដែលបង្ហាញចំពោះព្រះអង្គនូវអាកប្បកិរិយារឹងប៉ឹងរបស់ឃើង (របស់បារាំង)
ព្រះអង្គទ្រង់បានលៃធ្វើយាងណាកុំអោយសង្រ្គាមនេះផ្ដល់គ្រោះថ្នាក់ដល់ព្រះអង្គ
គឺធ្វើយ៉ាងណាអោយមានលក្ខណៈជាការបះបោររបស់ប្រជារាស្រ្ដទៅវិញ ហើយដែលគេមិនអាចដាក់កំហុសទៅលើព្រះអង្គបាន។
កិច្ចការដ៏លំបាកនោះ
ព្រះអង្គទ្រង់បានបំពេញដោយការប៉ិនប្រសប់ជាទីផុត។
ព្រះអង្គទ្រង់បានដឹកនាំការធ្វើសង្រ្គាមដោយគេមិនអាចចាប់ភស្ដុតាងបាន
ដោយជាក់ស្ដែងម្ដងណាឡើយ។ ផ្ទុយទៅវិញដរាបណាសង្រ្គាមនៅបន្ដវែងឆ្ងាយទៅទៀត
ដរាបនោះព្រះអង្គ កាន់តែមិនត្រូវបាត់បង់កិត្ដិយស។
ដូចដែលព្រះអង្គទ្រង់សព្វព្រះទ័យប្រជារាស្រ្ដ
ដែលបានបញ្ចុះបញ្ចូលដោយពួកមេដឹកនាំ
បានធ្វើអោយសង្គ្រាមនោះមានលក្ខណៈជាការតស៊ូរបស់ជាតិទាំងមូល។
(Avant tout il allumera la guerre : car ne désespère pas.
Toutefois, affolé par le
texte de la Convention qui lui révèle l'én- ergie
de notre attitude, il s'arrangera de telle sorte que cette guerre4 soit pour
lui sans péril, qu'elle ait
l'apparence d'une insurrection d'un soulèvement
populaire et qu'il soit impossible de l'en rendre responsable. Cette entreprise
si difficile à conduire, il la mène à bien
avec une rare habilité,
admirablement servi par ce tempérament
asiatique qui déroute
souvent les plus adroits. Il dirige la campagne sans qu'on puisse jamais le
prendre en flagrant délit. Au
contraire plus les hostilités. Se
prolongent, moins il risque de se compromettre. Ainsi qu'il l'a voulue peuple
travaillé et endoctriné par ceux
puis entretiennent le mouvement, donne à cett
guerre toute la physionomie d'une révolte
nationale(50)
ចំពោះរឿងដដែលនេះ
ជនជាតិបារាំងម្នាក់ទៀតគឺលោកអង់ដ្រេមីហ្សូត André Migot បានសរសេរថា «មិនដល់មួយឆ្នាំ
ក្រោយពីការចុះហត្ថលេខាលើសន្ធិសញ្ញា ១៨៨៤ មានការបះបោរយ៉ាងខ្លាំងក្លាបានផ្ទុះឡើងដើម្បីប្រឆាំងនឹងខសំខាន់នៃសន្ធិសញ្ញានោះ។
គេច្រើនតែចាត់ទុកថា ការបះបោរដែលបណ្ដាលអោយមានការបង្ហូរឈាម
នៅប្រទេសកម្ពុជា ជាស្នាដៃរបស់ពួកស្ដេច រឺ ពួកអ្នកផ្សងព្រេងល្មោភអំណាច
រឺ របស់ពួកឧទ្ទាមដែលមានចិត្ដថ្លើមជាចោរទៅវិញ។
តាមការពិតនេះគឺជាការបះបោររបស់អ្នកស្នេហាជាតិខ្មែរ
ក្នុងគោលបំណងរំដោះប្រទេសជាតិ របស់ខ្លួនអោយរួចពីនឹមបរទេស រឺ
ក៏ជាការតស៊ូរបៀបចំបាំងឈ្លបដែលមានការរៀបចំយ៉ាងទូលំទូលាយ
ហើយដែលមានការគាំទ្រពីសំណាក់ពួកស្ដេច និង ព្រះសង្ឃ។ ពិតមែនហើយថា
នៅគ្រាដំបូងពុំមានទំនាក់ទំនងជិតសិទ្ធរវាងរាជវង្ស និង
ប្រជារាស្រ្ដអ្នកប្រយុទ្ធ ប៉ុន្ដែគេដឹងច្បាស់ថា ព្រះបាទនរោត្ដម
ទ្រង់បានខិតខំគាំទ្រនូវចលនាតស៊ូ ហើយជនជាតិបារាំងក៏តែងតែជឿថា
គឺព្រះអង្គនេះហើយជាអ្នកមេគំនិត។ ទោះបីការបះបោរត្រូវទទួលបរាជ័
យក៏ដោយ
ក៏ការបះបោរនោះបានពង្រឹងជំហររបស់ព្រះរាជាដែលអាចទាមទារយកពីជនជាតិបារាំងនូវសម្បទានខ្លះ
« Moins d'un an après la signature du traité de 1884, de graves soulèvements avaient éclaté pour
protester contre les termes du traité. On a
souvent présenté les révoltes
qui ensanglantèrent le Cambodge comme le
fait de princes ou d'aventuriers avides su pouvoir de "Rebelles" plus
ou moins assimilés à des bandits. En réalité il
s'agissant d'un soulèvent de
patriotes Cambodgiens ayant pour but la libération de
leur pays du joug de l'étranger
d'une lutte de Guérillas
organisée sur une vaste échelle. Soutenue par des princes ou des
bonzes bouddhistes. Bien qu'il n'y ait pas eu au début de contact direct entre la famille royale
et le peuple combattant, il est bien évident
que le roi Norodom faisait ce qu'il pouvait pou soutenir le mouvement et
les Français restèrent
toujours persuadée qu'il était l'instigateur. Si l'insurrection
fut vaincue. Elle n'en réussit pas
moins à épaule le
roi qui grâce à elle réussit à arracher aux Français un certain nombre de concessions (50)
ការតស៊ូរបស់អ្នកស្នេហាជាតិខ្មែរមានរយៈពេល
២៩ខែ (ពីខែវិច្ឆកា ១៨៨៤ ដល់ខែមករា ១៨៨៧) ហើយបានប្រព្រឹត្ដទៅទូទាំងប្រទេស។
បារាំងត្រូវលើកទ័ពទៅតស៊ូ នឹងអ្នកស្នេហាជាតិនៅគ្រប់ទិសទី។
នៅក្នុងទីក្រុងមានទាហានការពារយ៉ាងមាំទាំ
គេឃើញមានការធ្វើឃាតយ៉ាងច្រើន
ជាហេតុនាំអោយទានហានធ្លាក់ទឹកចិត្ដយ៉ាងខ្លាំង ទ័ពបារាំងត្រូវទទួលរងការខូចខាតយ៉ាងដំនំ
ព្រោះត្រូវទប់ទល់នឹងការវាយប្រហាររបស់អ្នកស្នេហាជាតិខ្មែរផង
ត្រូវស្លាប់ដោយជំងឺ និងធាតុអាកាសផង។
ក្រោយពីលោក ហ្សុល ហ្វែរី
ចេញចាកពីឆាកនយោបាយទៅ
រដ្ឋាភិបាលបារាំងបានស្គាល់នូវការភាន់ច្រលំរបស់ខ្លួន ដោយសារការផ្ដល់ពត៌មានពីលោកពិកេ
ជារេស៊ីដង់ស៊ុប៉េរីយឺរ។ បារាំងបានប្រគល់អំណាចទៅអោយព្រះរាជាវិញ
ទុកអោយមានតែរេស៊ីដង់ស៊ុប៉េរីយឺរម្នាក់អមព្រះអង្គ។
កិច្ចការរដ្ឋត្រូវបានប្រគល់ទៅអោយមន្រ្ដីខ្មែរកាន់កាប់វិញ។
នៅតាមខេត្ដ នៅមានតែរេស៊ីដង់បារាំង ៤នាក់ប៉ុណ្ណោះ (នៅកំពត ក្រចេះ
កំពង់ធំ និង ពោធិសាត់) ដែលបានទទួលបញ្ជាថា
មិនត្រូវទៅជ្រៀតជ្រែកក្នុងកិច្ចការរបស់អ្នកស្រុក
ហើយត្រូវគោរពទំនៀមទំលាប់ប្រពៃនី និងសាសនារបស់អ្នកស្រុកថែមទៀត។
ការកែទំរង់ទាំងឡាយដែលលោករេស៊ីដង់ស៊ុប៉េរីយឺរបានស្នើត្រូវបានទទួលសេចក្ដីយល់ព្រមពីព្រះមហាក្សត្រសិន
ទើបអាចយកទៅអនុវត្ដបាន។
លុះព្រះរាជាយល់ព្រមតាមនយោបាយថ្មីរបស់បារាំងនៅប្រទេសខ្មែរហើយ
សន្ដិភាពក៏មានឡើងវិញ ដោយព្រះអង្គទ្រង់បានយាងទៅជួបពួកមេដឹកនាំការតស៊ូទាំងអស់នៅវត្ដព្រៃទទឹង
ហើយទ្រង់បានបញ្ជាក់ប្រាប់ថា
រដ្ឋការបារាំងបានប្រគល់អំណាចមកអោយខ្មែរវិញ។
ដូច្នេះការតស៊ូរបស់អ្នកស្នេហាជាតិក៏ត្រូវបញ្ចប់ត្រឹមនោះដែរ។
គួរគប្បីជ្រាបថា ពួកមេដឹកនាំសំខាន់ៗនៅពេលនោះមានជាអាទិ ៖
- ឧកញ៉ាឧទ័យាធិរាជ
ចៅហ្វាយស្រុកសំរោងទង
- ឧកញ៉ាវង្សាឧទ័យទិត
ចៅហ្វាយស្រុកភ្នំស្រួច
- វិបុលរាជកែប នៅគងពិសី
- វង្សាអគ្គរាជញ៉ឹក នៅកន្ដាលស្ទឹង
- វិបុលសង្រ្គាមស នៅស្អាង
- ចក្រីម៉ា នៅបាទី
ចំណែកក្រលាហោមគង់ និង ពិសនុឈូក មិនបានអញ្ជើញទៅជួបក្នុងពេលនេះទេ
លោកគ្រាន់តែបានចាត់តំណាងអោយទៅទូលសុំធ្វើសវនាការជាមួយព្រះរាជានៅថ្ងៃក្រោយ។
គេដឹងថា លុះស្រុកបានសន្ដិភាពហើយ លោកពិសនុឈូកត្រូវគេលួចធ្វើឃាត
អែលោកក្រលាហោមគង់ ត្រូវបារាំងអោយនាម៉ឺនខ្មែរម្នាក់បញ្ឆោតអោយឡើងមើលកប៉ាល់វា
ហើយត្រូវចាប់ចង
ផ្អោបនឹងបំពង់ភ្លើងកប៉ាល់រហូតដល់ក្សិនក្ស័យជីវិតទៅ(៥៤)។
II.
បញ្ហាដែនដីកូសាំងស៊ីន និងបញ្ហាព្រំដែន
នៅគ.ស ១៨៦៥ ព្រះបាទនរោត្ដម
ដោយមានលោកឌូដាដដឺលាក្រេ
អមផងបានយាងទៅជួបលោកទេសាភិបាលដឺលាក្ហ្រង់ដិយែរនៅព្រៃនគរ
ហើយបានធ្វើសំណូមពរចំពោះលោកទេសាភិបាលសូមអោយប្រទេសបារាំងបង្វិលសងមកខ្មែរវិញនូវខេត្ដទាំងអស់គឺ
លង់ហោរ (លង់ហោរ ព្រះត្រពាំង ផ្សារដែក) មាត់ជ្រូក (មាត់ជ្រូក បារាជ
ព្រែករិស្សី ឃ្លាំង) និង ពាម (ពាម ក្រមួនស ពលលាវ) ដែលស្ថិតនៅក្នុងការកាន់កាប់របស់យួននៅឡើយ
តាមសន្ធិសញ្ញា១៨៦២។ ព្រះអង្គទ្រង់បានទទួលពាក្យសន្យាពីរឿងនេះ
ហើយក៏យាងត្រលប់ចូលរាជធានីឧដុង្គវិញ ដោយទ្រង់មានសង្ឃឹមថា
ទឹកដីដែលបាត់បង់នោះ នឹងត្រូវបានបញ្ចូលជាទឹកដីខ្មែរដូចដើមវិញមិនខាន។
ក៏ប៉ុន្ដែ នៅគ.ស ១៨៦៧
ដោយហេតុថាខេត្ដទាំង៣នោះជាកន្លែងដែលយួនធ្វើសកម្មភាពប្រឆាំងបារាំង
លោកទេសាភិបាលកូសាំងស៊ីនក៏វាយយកបញ្ចូលជាអណានិគមរបស់លោកតរៀងទៅ
ដោយភ្លេចនឹកដល់ពាក្យសន្យារបស់លោកចំពោះព្រះបាទនរោត្ដម(៥៥)។
ដូច្នេះចាប់តាំងពីគ.ស ១៨៦៧
ទឹកដីកម្ពុជាក្រោមទាំងមូលបានក្លាយជាអាណានិគមរបស់បារាំង។
ចំណែកអែកម្ពុជាលើមានលក្ខន្ដិក ជាប្រទេសអាណាព្យាបាល។
ម្ល៉ោះហើយអាជ្ញាធម៌បារាំងនៅកូសាំងស៊ីនតែងតែធ្វើការកែប្រែបន្ទាត់ព្រំដែនតាមទំនើងចិត្ដរបស់ខ្លួនរវាងប្រទេសទាំងពីរ
ដែលមានរបបខុសគ្នា ដោយសំអាងលើហេតុផលខាងរដ្ឋបាល រឺ ខាងសេដ្ឋកិច្ច។
គេបានសង្កេតឃើញថា
ការកែប្រែទាំងនោះសុទ្ធតែធ្វើអោយចំណេញទឹកដីទៅខាងកូសាំងស៊ីនជានិច្ច
ដោយមិនអើពើដល់ការតវារបស់ព្រះរាជាខ្មែរ រឺ ដោយមិនស្នើសួរព្រះយោបល់ផងទេ(៥៦)។
ចាប់តាំងពីឆ្នាំ ១៨៩៣ ដល់ឆ្នាំ ១៩១៤
ប្រទេសខ្មែរត្រូវបាត់បង់ទឹកដីថែមមួយភាគទៀត
ដោយហេតុតែបារាំងបានប្រវ័ញ្ចយកទៅបញ្ចូលក្នុងអាណានិគមកូសាំងស៊ីន
រឺក្នុងប្រទេសអាណ្ណាមទៅវិញ(៥៧)។
នៅគ.ស ១៨៩៨ លោករេស៊ីដង់ស៊ុប៉េរីយឺរ
នៃប្រទេសលាវបានដកហូតយកពីខេត្ដស្ទឹងត្រែងនូវដី១ដុំ
ដើម្បីបង្កើតស្នងការដ្ឋានដាលាក់
ដែលក្រោយមកត្រូវគេយកទៅបញ្ចូលក្នុងប្រទេសអាណ្ណាម នៅគ.ស ១៩២៩។ នៅគ.ស
១៨៩៣ អនុក្រិត្យរបស់លោកទេសាភិបាលកូសាំងស៊ីនបានបញ្ចូលស្រុកខ្មែរពីរ
គឺគីវអាញ់ និង ថាញ់អាញ នៅអែនាយឡុកនិញ និងស្រុកស្ទៀងពីរ គឺ ឡុតនិញ និង
ភឿកឡេ ទៅក្នុងវៀងកាន់ឡេ (ស្រុកកាន់ឡេ)
ក្នុងបំណងដើម្បីកែនមនុស្សទៅស្ថាបនាផ្លូវពីបៀនវ៉ា ទៅក្រចេះ។
ផែនទីដែលបោះពុម្ពមុនឆ្នាំ១៩០៣ សុទ្ធតែដាក់ថាស្រុក ឡុកនិញ និង ភឿកឡេ
ជាទឹកដីខ្មែរទាំងអស់។
លុះដល់ឆ្នាំ ១៩១៤
ទើបមានអនុក្រិត្យមួយរបស់អគ្គទេសាភិបាលសំរេចបញ្ចូលស្រុកពីរនោះក្នុងដែនដីកូសាំងស៊ីន។
ខាងផ្នែករោងដំរី
លិខិតផ្លូវការជាច្រើនបានបញ្ចាក់ពីការដកហូតយកដីខ្មែរទៅបញ្ចូលក្នុងដែនកូសាំងស៊ីន
គឺស្រុកជើងបាដែង បឹងជ្រុំ ស្រុកត្រាញ់
និងដីស្ថិតនៅត្រង់ចន្លោះនៃទន្លេវាយគោទាំងពីរ។ ខាងផ្នែកពាម
បារាំងបានយកឃុំពីគឺ កោះចន្លុះ និង សាគី នៅគ.ស ១៨៩៣
ដើម្បីយកទៅបញ្ចូលក្នុងដែនកូសាំងស៊ីនទៀត។
មានអនុក្រិត្យមួយរបស់លោកអគ្គទេសាភិបាលធ្វើនៅឆ្នាំ១៩១៤
បានបញ្ចាក់ពីរឿងនេះ។ ចំពោះកោះទាំងឡាយវិញ
អាជ្ញាធរបារាំងនៅកូសាំងស៊ីនក៏ដូចជាអាជ្ញាធរបារាំងនៅប្រទេសកម្ពុជាសុទ្ធតែបានទាមទារទុកជាកម្មសិទ្ធតែរៀងខ្លួន។
តាមផ្លូវច្បាប់គេឃើញមានសារាចរមួយរបស់លោកអគ្គទេសាភិបាល ប្រេវីយេ Brévié ចុះថ្ងៃទី៣១ ខែមករា ១៩៣៩ ដែលបានចែងថា «កោះទាំងឡាយដែលស្ថិតនៅខាងជើងបន្ទាត់មួយ
កែងនឹងឆ្នេរសមុទ្រត្រង់ចំនុចព្រំដែនរវាងប្រទេសកម្ពុជា និងកូសាំងស៊ីន
នឹងត្រូវគ្រប់គ្រងដោយប្រទេសកម្ពុជា អាជ្ញាធរអាណាព្យាបាល នឹងរាប់រងជាពិសេសនូវបញ្ហាប៉ូលីសលើកោះទាំងនោះ។
ចំណែកកោះទាំងឡាយដែលស្ថិតនៅខាងត្បូងបន្ទាត់នោះ
: គិតទាំងកោះត្រល់ ទាំងមូលផង
នឹងត្រូវគ្រប់គ្រងដោយអាជ្ញាធរដែនកូសាំងស៊ីន(៥៦)។ ដូច្នេះយើងឃើញថា
ព្រំដែនរវាងប្រទេសកម្ពុជា និងដែនដីកូសាំងស៊ីនមានលក្ខណៈជាព្រំដែនរដ្ឋបាលច្រើនជាងព្រំដែននយោបាយ។
ខ្មែរត្រូវបាត់បង់ទឹកដីទទេៗព្រមទាំងកោះខ្លះមានកោះត្រល់ ជាដើម
មកតែពីចិត្ដលោភលន់របស់បារាំងតែប៉ុណ្ណោះ។ ចាប់តាំងពីគ.ស ១៨៨៧ តទៅ
ប្រទេសខ្មែរបានស្ថិតនៅក្នុងសន្ដិភាព
ប៉ុន្ដែទឹកដីត្រូវបារាំងខ្វេះម្ដងម្ដុំៗយកទៅបញ្ចូលអែណេះ រឺ
អែណោះតាមតែអំពើចិត្ដរបស់ខ្លួន។ ព្រះបាទនរោត្ដមទ្រង់បានសោយទីវង្គត
នៅថ្ងៃទី ២៤ ខែមេសា ១៩០៤ ដោយរោគថ្គាម នៅវេលាម៉ោង៣ល្ងាច
ព្រះអង្គមានមរណនាមថា សុវណ្ណកោដ្ឋ។
No comments:
Post a Comment