កម្ពុជាក្រោមអានាព្យាបាលបារាំង ( ស.វ.ទី ១៩ និង ២០ )
I. ព្រះបាទនរោត្ដម ១៨៥៩ - ១៩០៤
នៅពេលដែលព្រះបាទហរិស្សរាមាអិស្សរាធិបតីសោយទីវង្គង់ទៅ
ពួកមន្រ្ដី និងព្រាហ្មណ៍បុរោហិត បានលើកព្រះរាជបុត្រច្បងនាមអង្គច្រលឹង
ឬ អង្គវតីអោយឡើងគ្រងរាជស្នងព្រះបិតានៅរាជធានីឧដុង្គ។
កិច្ចការដែលព្រះអង្គត្រូវបំពេញជាដំបូង
គឺថ្វាយដំណឹងទៅព្រះចៅសៀម ពីការជ្រើសរើសអោយព្រះអង្គឡើងគ្រងរាជ។
ព្រះចៅសៀមបានបញ្ជូនមន្រ្ដីម្នាក់មករាជធានីឧដុង្គ
ដើម្បីបញ្ជាក់ពីការយល់ព្រមរបស់ព្រះអង្គ
និងដើម្បីចូលរួមក្នុងរាជពិធីបុណ្យសពព្រះអង្គដួងផង។
នៅពេលជាមួយគ្នានោះ ព្រះអង្គស៊ីវត្ថា ព្រះរាជបុត្រទី៣
របស់ព្រះអង្គដួង ក៏បានយាងត្រលប់ចូលស្រុកវិញដែរ។
II. ការតស៊ូរបស់ខ្មែរនៅកម្ពុជាក្រោម
គួរកត់សំគាល់ថា
នៅខាងដើមរជ្ជកាលនៃព្រះបាទនរោត្ដម
ខ្មែរនៅកម្ពុជាក្រោមបានបន្ដការតស៊ូរបស់ខ្លួនប្រឆាំងនឹងអំពើឈ្លានពានរបស់យួនទៀត។
នៅគ.ស. ១៨៥៩ ពួកយួនបានរៀបចំគំរោងការថ្មី ហើយបានទាក់ទាញពួកចាមដែលភៀសទៅនៅមាត់ជ្រូក
អោយចូលខាងខ្លួន។ ដូច្នេះខ្មែរនៅកម្ពុជា ក្រោមត្រូវតស៊ូជាថ្មីទៀត។
លោកសេនា សួស និងបក្សពួករបស់លោកបានក្រោកឡើងប្រយុទ្ធនឹងយួននៅមហាទប់
និង ចុងបល្លង្ក ក្នុងខេត្ដឃ្លាំង។ ក្នុងរយពេល ៣ឆ្នាំនៃការតស៊ូ ខាងខ្មែរបានទទួលជោគជ័យជានិច្ច
ប៉ុន្តែអកុសលនៅទីបំផុតលោកសេនាសួស
ត្រូវទទួលមរណភាពដោយថ្នាំបំពុលរបស់ពួកចាមដែលចុះចូលខាងយួន។
នៅឆ្នាំបន្ទាប់មកទៀត គឺនៅគ.ស. ១៨៦០
មានបងប្អូនពីរនាក់ឈ្មោះសេនាទា និង សេនាមន បានក្រោកឡើងប្រឆាំង នឹង
យួនទៀតនៅលំពួយា ក្នុងខេត្ដឃ្លាំងដដែល។
ដំបូងទ័ពខ្មែរទន់ដៃជាងត្រូវដកថយចូលទៅខេត្ដពលលាវ
នៅត្រង់តំបន់ត្រាខា។ ក្រោយមកក៏មានជោគជ័យវិញ
ហើយដេញតាមកំចាត់ទ័ពយួនរហូតដល់ពាមពលលាវ។
ប៉ុន្ដែនៅទីនោះយួនមានទ័ពជំនួយមកជួយ ហើយលោកសេនាទា
ក៏ត្រូវទទួលមរណភាពទៀត ដោយត្រូវគ្រាប់កាំភ្លើងរបស់ជ្វាបាញ់។
សពរបស់លោកត្រូវបានដឹកនាំយកទៅកប់នៅក្បែរវត្ដខ្វែងបបែល
ក្នុងភូមិហ៊ឹងហូយសព្វថ្ងៃ។
III.
ការបះបោររបស់ព្រះអង្គស៊ីវត្ថា ១៨៦១ - ១៨៦២
លោកមួរា បានសរសេរថា ទោះបីព្រះបាទនរោត្ដម
ទ្រង់បានទទួលរាក់ទាក់ និងជួយទំនុកបំរុងយ៉ាងណាក៏ដោយ
ក៏ព្រះអង្គមិនអាចបំបាត់អោយអស់នូវការច្រណែនរបស់ព្រះអនុជរបស់ព្រះអង្គដែរ។
ដោយពុំមានហេតុផលអ្វី អោយសមរម្យផង ព្រះអង្គស៊ីវុត្ថា
បានគិតថាព្រះរៀមព្រះអង្គទាំងពីរ គឺ នរោត្ដម និង ស៊ីសុវត្ដិ
មិនត្រូវមានសិទ្ធិឡើងសោយរាជ្យសម្បត្ដិ
ដែលត្រូវតែបានទៅព្រះអង្គជាដាច់ខាត។
ម្លោះហើយព្រះអង្គក៏បញ្ចេញអាកប្បកិរិយា រឹងរូសមិនគោរព
មិនស្ដាប់ព្រះរៀម មិនឡើងគាល់ព្រះរៀម ហើយនៅទីបំផុតបានគេចបាត់ពីរាជធានីតែម្ដង
គ.ស១៨៦១។
ចំបាំងគ្នាអែងក្នុងស្រុកបានកើតឡើងជាថ្មីទៀត។
តែមិនបានយូរប៉ុន្មានព្រះអង្គស៊ីវត្ថាបានភៀសព្រះអង្គទៅប្រទេសសៀមជាមួយអនុជនាមសិរីវង្ស។
ទោះបីព្រះអង្កភៀសទៅហើយ ក៏ចំបាំងនៅមិនទាន់ចប់ ព្រោះបក្សពួករបស់ព្រះអង្គ
គឺស្នងសូរ និង កំហែងយុទ្ធា (អែកសារខ្លះថា ឈ្មោះមនោកែវ)
បានបន្ដសកម្មភាពទៅទៀត។
មេដឹកនាំទាំងពីរនេះបានទៅបំបះបំបោររាស្រ្ដនៅតំបន់បាភ្នំស្វាយរៀង
ឯពួកចៅហ្វាយខេត្ដសឹងចុះចូលទាំងអស់។
ពួកបះបោរបានលើកទ័ពទៅវាយយកបានក្រុងភ្នំពេញ។
ពេលនោះដោយពុំមានទ័ពគ្រប់គ្រាន់
ព្រះបាទនរោត្ដមទ្រង់ភៀសព្រះអង្គទៅគង់នៅបាត់ដំបងសិន។
រាជធានីឧដុង្គត្រូវយកបានទៀត
ប៉ុន្ដែចាមជ្វាដែលបានរត់ទៅមាត់ជ្រូកពីមុនបានសុំសម្ដេចនរោត្ដម
ធ្វើការរាជការថ្វាយ ហើយប្រយុទ្ធនឹងពួកបះបោរវិញ។
ពេលនោះព្រះចៅសៀមទ្រង់អោយយាងសម្ដេចនរោត្ដមទៅបឹងកក។
ការប្រយុទ្ធគ្នាបានបន្ដទៅទៀតនៅត្រើយខាងកើត។
ជោគជ័យត្រូវបានទៅខាងទ័ពព្រះនរោត្ដម
ដែលបានយាងត្រលប់ចូលប្រទេសវិញនៅខែមិនា ១៨៦២ ដោយមានការគាំទ្រពីព្រចៅសៀម។
នៅខែតុលា ឆ្នាំដដែល យុទ្ធា (មនោកែវ) ត្រូវគេសំលាប់បាន ឯស្នងសូរ
ត្រូវរបួសបានភៀសទៅស្រុកក្រោម ទៅពឹងមេទ័ពបារាំងនៅរោងដំរី
បារាំងក៏ចាប់យកទៅដាក់ក្នុងកោះ។
ដូច្នេះវិបត្ដិក្នុងរាជវង្សក៏ត្រូវដោះស្រាយបានចាប់ពីពេលនោះមក។
IV.
សន្ធិសញ្ញា ថ្ងៃទី១១ សីហា ១៨៦៣
សន្ធិសញ្ញានេះបានបើកអោយបារាំងមកតាំងអាណាព្យាបាលភាពលើប្រទេសខ្មែរជាលើកដំបូង។
តំណាងអំណាចរបស់បារាំងនេះបានចោទជាចំណាទមួយចំពោះអ្នកប្រវត្ដិសាស្រ្ដ
ដែលតែងតែចោទសួរថា តើស្ដេចខ្មែរ គឺសម្ដេចនរោត្ដម
ទ្រង់បានហៅបារាំងអោយមកគ្រប់គ្រងស្រុកខ្មែរ រឺក៏បារាំង
បានមកបង្ខំអោយព្រះអង្គទទួលយកអាណាព្យាបាលភាពរបស់បារាំង?។
បើតាមអែកសារសៀម (៨-៤៩) គេបានអះអាងថា
បារាំងបានបង្ខំអោយសម្ដេចនរោត្ដមធ្វើសន្ធិសញ្ញាដាក់ប្រទេសខ្មែរក្រោមអាណាព្យាបាលភាពបារាំង
ប៉ុន្ដែខាងបារាំងបានប្រកែកថា
ពុំបានធ្វើការកៀបសង្កត់អ្វីមួយក្នុងរឿងនោះទេ ព្រោះថាប្រទេសកម្ពុជា
ជាប្រទេសឯករាជ្យ ហើយមានសិទ្ធិធ្វើការចរចាតាមប្រយោជន៍របស់ខ្លួន។
ដូច្នេះ តើការពិតស្ថិតនៅត្រង់ណា? យើងនឹងសាកល្បងធ្វើការវិនិច្ឆ័យដោយផ្អែកទៅលើព្រឹត្ដិការណ៍ដែលបានកើតឡើងរួចមកហើយ
យើងបានឃើញថា ព្រះហរិរក្សរាមាអិស្សរាធិបតីអង្គដួង
ទ្រង់មានបំណងចង់ចងស្ពានមេត្រីជាមួយមហាអំណាចអឺរ៉ុបណាមួយមានបារាំងជាដើម
ដោយព្រះអង្គមានសង្ឃឹថា
នឹងយកមហិទ្ធិរិទ្ធរបស់មហាអំណាចនោះមករំដោះប្រទេសព្រះអង្គ
អោយរួចពីក្រញាំយួននិងសៀម
ប៉ុន្ដែកាលណោះបារាំងពុំបានធ្វើអោយព្រះអង្គសំរេចព្រះបំណងបានឡើយ។
ក្រោយមកដោយយកលេសថា
ស្ដេចយួនធ្វើទុក្ខបុកម្នេញ លើរូបអ្នកផ្សាយសាសនាជាតិបារាំង
ក៏បារាំងបានវាយយកកំពង់ផែទូរ៉ាន Tourane នៅថ្ងៃទី
១ ខែកញ្ញា ១៨៥៨ រួចវាយយកបានបន្ទាយព្រៃនគរ នៅថ្ងៃទី១៧ ខែ កុម្ភៈ ១៨៥៩
ទៀត។ តាមសន្ធិសញ្ញាចុះថ្ងៃទី៥ កក្កដា ១៨៦២ ស្ដេចទីឌឹក
បានទទួលជាកម្មសិទ្ធិរបស់បារាំងនូវខេត្ដបៀនវ៉ាយ៉ាឌិញ ឌិញទឿង(មេសរ)
និង កោះត្រលាច ដែលយួនបានប្រវ័ញ្ចយកពីខ្មែរពីមុនមក។
លុះបានចូលមកនៅជាអ្នកជិតខាងរបស់ខ្មែរលើដែនដីកូសាំងស៊ីនហើយ
ទើបបារាំងបានចាប់អារម្មណ៍យ៉ាងខ្លាំងមកលើប្រទេសខ្មែរ។
រាជការអាណានិគមនិយមបារាំងជឿថា
ទន្លេមេគង្គជាផ្លូវទឹកមួយសំខាន់អាចអោយគេធ្វើការជ្រៀតចូលទៅក្នុងប្រទេសចិនខាងត្បូងបាន
ហើយម្យ៉ាងទៀតគេត្រូវរកមធ្យោបាយកំចាត់អោយអស់នូវគ្រោះថ្នាក់ទាំងឡាយ
ដែលគំរាមកំហែងលើអាណានិគមថ្មីរបស់គេ ជាពិសេសគ្រោះថ្នាក់មកពីប្រទេសសៀម
ដែលនៅខាងក្រោយនោះ មានអធិរាជនៃរាជាណាចក្ររបស់ពួកអង់គ្លេសថែមទៀត។
គេបានដឹងថា នៅគ.ស. ១៨៦១
ក្រោយពីបានវាយបែកបន្ទាយព្រៃនគរ លោកអុត្ដមនាវីហ្សានើរ Charner បា នបញ្ជូននាយទាហានម្នាក់អោយទៅឧដុង្គ
ដើម្បីធ្វើការទាក់ទងនឹងព្រះរាជាខ្មែរ
ដើម្បីទូលប្រាប់ពីជោគជ័យរបស់បារាំងលើទ័ពយួន
ពីបំណងរបស់បារាំងចង់តាំងនៅកូសាំងស៊ីន និងពីសេចក្ដីសង្ឃឹមថា
នឹងអាចទាក់ទងជាមិត្ដភាពជាមួយខ្មែរ។
ក្រោយមកនៅគ.ស ១៨៦២ លោកឧត្ដមនាវីត្រីបូនាដ Bonard ទេសាភិបាលនៃដែនដីកូសាំងស៊ីន បានធ្វើដំណើរមកប្រទេសខ្មែរ
ដោយមានបំណងចង់ស្គាល់ច្បាស់ពីស្ថានភាពប្រទេសនេះ
ជាពិសេសពីពួកមន្រ្ដីជាបរិវារនៅក្រុងឧដុង្គ
ពីសារៈសំខាន់ក្នុងវិស័យកសិកម្ម និងពាណិជ្ជកម្ម
ពីទំនាក់ទំនងជាមួយប្រទេសសៀម៘ លោកទេសាភិបាលក៏បានឆ្លៀតអោកាសនោះ
សុំចូលគាល់សម្ដេចរោត្តម ដែលបានទទួលលោកយ៉ាងរាក់ទាក់
លោកបានទៅទស្សនាប្រាសាទបុរាណនៅតំបន់អង្គរ
ហើយធ្វើដំណើរតាមដងទន្លេមេគង្គឡើងរហូតដល់ល្បាក់ទឹក(៤២)។
លុះត្រលប់ទៅដល់ព្រៃនគរវិញ លោកបានផ្ញើកំនត់មួយទៅជូនលោក Chasseloup
Laubat រដ្ឋមន្រ្ដីក្រសួងទ័ពជើងទឹក និងអាណានិគម
និយាយពីសិទ្ធិរបស់ប្រទេសបារាំងមកលើប្រទេសខ្មែរ។ បើតាមលោក
ប្រទេសបារាំងមាន សិទ្ធិលូកដៃចូលក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរ
ព្រោះប្រទេសនេះបានទទួលមត៌កជាសិទ្ធអធិរាជ (droits de suzerai- neté) ប្រទេសអាណ្ណាម
លើប្រទេសខ្មែរ ដោយមធ្យោបាយវៀចវេរមួយ
ពីការបញ្ជូលដែនដីកូសាំងស៊ីនជាកម្មសិទ្ធរបស់បារាំង។
ម្យ៉ាងទៀតលោកទេសាភិបាលបូនាដ Bonard ក៏បានអោយពត៌មានដល់លោក
Chassloup Laubat ពីការប្រាថ្នារបស់សៀមមកលើប្រទេសខ្មែរ
ហើយលោកបានសង្កត់លើការចាំបាច់របស់ប្រទេសបារាំង
ត្រូវតែការពារអែករាជភាពនៃប្រទេសនេះ
ដែលមានទាក់ទងទៅនឹងសន្ដិសុខនៃដែនដីកូសាំងស៊ីន។
នៅឆ្នាំបន្ទាប់មកទៀត ១៨៦៣
ក្រោយពីត្រូវបានតែងតាំងជាទេសាភិបាលនៃដែនដីកូសាំងស៊ីនហើយ
លោកឧត្ដមនាវី De la Grandière បានបញ្ជាអោយលោកអនុនាវីឯកឌូដាដដឺលាក្រេ
ធ្វើដំណើរតាមកប៉ាល់ឈ្មោះយ៉ាឌិញ មកធ្វើសង្កេតការណ៍ផ្សេងៗ
នៅប្រទេសខ្មែរដើម្បីផ្ដល់ពត៌មានដ៏ជាក់លាក់ដល់លោកទេសាភិបាល។
លទ្ធផលនៃបេសកកម្មចុងក្រោយនេះបានបង្ហាញអោយឃើញថា
សម្ដេចនរោត្ដម ទ្រង់មានការចងព្រះទ័យល្អ ទៅលើប្រទេសបារាំង។
ហើយទោះបីមានបញ្ជាដ៏ស្ទាក់ស្ទើរពីលោក Chasseloup Laubat ដែលប្រាថ្នាចង់រំដោះប្រទេសខ្មែរ
ទុកជាប្រទេសទ្រនាប់មួយរវាងប្រទេសសៀម ដែលទទួលអិទ្ធិពលពីអង់គ្លេស
និងដែនដីកូសាំងស៊ីនជាអានានិគមរបស់បារាំងក៏ដោយ
លោកទេសាភិបាលដីលាក្ហ្រង់និញែ បានធ្វើដំណើរទៅក្រុងឧដុង្គនៅខែសីហា
១៨៦៣។ បើតាមលោកមួរា
គឺការជ្រៀតជ្រែករបស់សៀមក្នុងកិច្ចការផ្ទៃក្នុងរបស់ខ្មែរនោះហើយ ដែលជាមូលហេតុញ៉ាំងលោកទេសាភិបាលអោយទៅគាល់ព្រះរាជាខ្មែរក្នុងពេលនោះ
ព្រោះបារាំងបានសង្កេតឃើញថា គឺតំណាងសៀមនៅអមព្រះរាជាខ្មែរនោះទេ
ជាព្រះរាជាខ្មែរពិតប្រាកដ។
ដូច្នេះគឺដើម្បីកំចាត់អោយអស់នូវឧបាយសំងាត់ទាំងឡាយ របស់សៀមដែលអាចគំរាមគំហែងដល់ជំហររបស់បារាំងនៅឥណ្ឌូចិន
ដើម្បីបង្កើតអោយមានសន្ដិសុខនៅព្រំដែននៃអានានិគមថ្មី
និងដើម្បីត្រួតពិនិតមើលនូវដែនដីខាងក្នុងមួយដែលផ្ដល់ប្រយោជន៍ច្រើនដែលបារាំងបានតាំងអានាព្យាបាលភាពរបស់ខ្លួនលើប្រទេសខ្មែរ។
លោកទេសាភិបាលដឺលាក្រ្ហង់ដិយែ
បានទទួលហេតុផលទាំងនោះយ៉ាងសព្វគ្រប់ដល់ព្រះរាជាខ្មែរ
ហើយសូមព្រះអង្គព្រមដាក់ប្រទេសខ្មែរអោយបារាំងជួយការពារ។ សម្ដេចមិស
ទ្រង់បានថ្វាយនូវគំរោងសន្ធិសញ្ញាមួយ
ហើយទ្រង់បានធ្វើការពិភាក្សាជាមួយព្រះរាជាខ្មែរ ហើយនៅថ្ងៃទី១១ សីហា
១៨៦៣ លោកដឺលាក្រ្ហង់និញែ បានចុះហត្ថលេខាក្នុងនាមលោកផ្ទាល់
លើសន្ធិសញ្ញាមិត្ដភាពការការពារ និង
ពាណិជ្ជកម្មមួយជាមួយសម្ដេចនរោត្ដម
ដែលបានទទួលយល់ព្រមដោយមានការញញើតញញើមយ៉ាងច្រើន។
ដូច្នេះយើងឃើញថា ព្រះបាទនរោត្ដម
ពុំបានហៅបារាំងអោយមកតាំងអានាព្យាបាលភាពលើប្រទេសខ្មែរទេ
ហើយព្រះអង្គទ្រង់បានទទួលយកសន្ធិសញ្ញាថ្ងៃ ១១ ខែសីហា ១៨៦៣ នោះ
គឺទំនងជាមានការកៀបសង្កត់ដោ យមិត្ដភាព
ពីសំណាក់លោកទេសាភិបាលដឺលាក្រ្ហង់ដិយែជាមិនខាន។
ភស្ដុតាងមួយជាក់ស្ដែងក្នុងរឿងនេះ
គឺសារលិខិតមួយដែលព្រះអង្គទ្រង់បានផ្ញើទៅថ្វាយព្រះចៅសៀម
ក្រោយពេលដែលព្រះអង្គបានលាយព្រះហត្ដលេខា លើសន្ធិសញ្ញាខាងលើ។
ក្នុងសារលិខិតនោះព្រះអង្គទ្រង់ត្អូនត្អែរថា ព្រះអង្គត្រូវគេបង្ខំអោយធ្វើសន្ធិសញ្ញាជាមួយបារាំង។
V. តើមានអ្វីខ្លះជា
ខសំខាន់ក្នុងសន្ធិសញ្ញាចុះថ្ងៃទី១១ ខែ សីហា ១៨៦៣?
ក្នុងមាត្រាទី១ មានសេចក្ដីចែងថា
ព្រះចៅអធិរាជនៃជនជាតិបារាំង
នឹងផ្ដល់នូវការការពារដល់ព្រះរាជាខ្មែរ។ ក្នុងមាត្រាបន្ដបន្ទាប់មកទៀតមានចែងថា
ព្រះចៅនៃជនជាតិបារាំង
នឹងតែងតាំងរេស៊ីដង់ខ្មែរម្នាក់អោយនៅអមលោកទេសាភិបាលនៃដែនដីកូសាំងស៊ីនវិញ។
ប៉ុន្ដែមានការតែងតាំងកុងស៊ុលដទៃក្រៅពីប្រទេសបារាំង
នោះតំរូវអោយមានការយល់ព្រមពីលោកទេសាភិបាលកូសាំងស៊ីនផងដែរ។
ជនជាតិបារាំងដែលមករស់នៅលើទឹកដីខ្មែរក្ដី
ជនជាតិខ្មែរដែលរស់នៅក្នុងអធិរាជណាចក្របារាំងក្ដី
សុទ្ធតែមានសេរីភាពពេញលេញក្នុងការទៅមក
និងក្នុងការរស់នៅអោយតែជនជាតិទាំងនោះ
បានទៅសុំចុះឈ្មោះច្បាប់អនុញ្ញាតពីរេស៊ីដង់របស់ខ្លួន។
លោករេស៊ីដង់បារាំង
មានសិទ្ធិជំនំៈជំរះវិវាទដែលបានកើតឡើងរវាងជនជាតិបារាំង
និងជាតិអឺរ៉ុបដទៃទៀត។ ក្នុងករណីមានជំលោះរវាងជនជាតិបារាំង
នឹងជាតិខ្មែរវិញនោះ នឹងមានមន្រ្ដីខ្មែរម្នាក់នៅអមលោករេស៊ីដង់បារាំងក្នុងការជំនំជំរះ។
កប៉ាល់របស់បារាំងមានសេរីពេញលេញ
ក្នុងការធ្វើជំនួញក្នុងដែនទឹកខ្មែរ ដោយមិនបាច់បង់ពន្ធគយអ្វីទាំងអស់
លើកលែងតែពន្ធលើអាភៀនចេញ។
ឯកប៉ាល់ខ្មែរវិញក៏មានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើជំនួញក្នុងកំពង់ផែទាំងឡាយនៃដែនកូសាំងស៊ីនវិញដែរ។
រដ្ឋាភិបាលខ្មែរត្រូវសន្យាថា ការពារអ្នកផ្សាយសាសនា
ពួកអ្នកប្រាជ្ញបារាំង និងជនជាតិបារាំងជាទូទៅដែលរស់នៅ
រឺដែលធ្វើជំនួញក្នុងទឹកដីខ្មែរ។ ចំណែកឯជនជាតិខ្មែរដែលរស់នៅ
រឺធ្វើជំនួញក្នុងទឹកដីកម្មសិទ្ធបារាំង
ក៏នឹងត្រូវបានទេសាភិបាលនៃទឹកដីនោះការពារវិញដែរ។
ព្រះចៅអធិរាជនៃជនជាតិបារាំងសន្យាថា
នឹងរៀបចំអោយប្រទេសកម្ពុជាបានស្ថិតក្នុងសន្ដិភាពរបៀបរៀបរយ
និងការពារចំពោះការវាយលុកទាំងឡាយមកពីខាងក្រៅ និងជួយខ្មែរក្នុងការហូតពន្ធគយ
និងផ្ដល់គ្រប់ភាពងាយស្រួល ក្នុងការធ្វើគមនាគមន៍ជាមួយនឹងសមុទ្រ។
ជាថ្នូរវិញ
ប្រទេសកម្ពុជាព្រមអោយជាសម្បទានដល់ប្រទេសបារាំងនូវដីម្ដុំជ្រោយចង្វា
ដើម្បីស្ថាបនាឃ្លាំងផ្ទុកធ្យូង ឃ្លាំងសំរាប់ផ្ដល់ស្បៀងដល់កប៉ាល់បារាំង
និង បន្ទាយសំរាប់អោយទាហាននៅ។ ពិសេសទៅទៀត
ដើម្បីជាការដឹងគុណចំពោះប្រទេសបារាំង
ដែលបានផ្ដល់នូវការការពារដល់ប្រទេសកម្ពុជា
ខ្មែរត្រូវបើកសិទ្ធិអោយបារាំងកាប់ឈើ
ក្នុងព្រៃទាំងឡាយក្នុងព្រះរាជាណាចក្រ ដើម្បីយកទៅស្ថាបនាកប៉ាល់។
សរុបសេចក្ដីមក
យើងឃើញថាទោះបីខាងគូភាគីខ្មែរចាញ់ប្រៀបខាងគូភាគីបារាំងខ្លះក៏ដោយ
ក៏មានមតិភាគច្រើនយល់ឃើញថា ខ្មែរអាចទទួលយកសន្ធិសញ្ញាថ្ងៃ
១១ខែសីហា១៨៦៣ ព្រោះបារាំងពុំបានដកហូតអំណាចពីព្រះរាជាខ្មែរនៅឡើយ។ ប៉ុន្ដែ
ទោះបីបារាំងបានសន្យាថា
នឹងការពារប្រទេសកម្ពុជាប្រឆាំងនឹងអំពើវាយលុកពីក្រៅក៏ដោយ
ក៏ព្រះបាទនរោត្ដមទ្រង់បានធ្វើសន្ធិសញ្ញាសំងាត់មួយជាមួយព្រះចៅសៀមចុះថ្ងៃទី១
ខែធ្នូ ១៧៦៣ ដោយទទួលស្គាស់ថា ប្រទេសកម្ពុជាជាសាមន្ដរដ្ឋរបស់សៀមដដែល
និងដោយព្រមលះបង់អោយប្រទេសសៀមនូវខេត្ដបាត់ដំបង អង្គរ មង្គបុរី ស៊ីសុផុន
កំពង់ស្វាយ និងពោធិសាត់(៤៨)។ គួរគប្បីជ្រាបថា សន្ធិសញ្ញាសំងាត់នេះ
បានធ្វើឡើងក្នុងពេលដែលសន្ធិសញ្ញាថ្ងៃ ១១ខែសីហា ១៨១៣
ត្រូវផ្ញើទៅប្រទេសបារាំងសុំសច្ចាប័នពីព្រះចៅណាប់ប៉ូលេអុងទី៣
ប៉ុន្ដែលុះបានទទួលសន្ធិសញ្ញាដែលមានសច្ចាប័នពីព្រះចៅណាប់ប៉ូលេអុងទី៣ហើយ
លោកទេសាភិបាលបារាំងនៅកូសាំងស៊ីន
បានតំរូវអោយព្រះចៅសៀមបញ្ជូនគ្រឿងសំរាប់រាជមកឧដុង្គ យ៉ាងឆាប់រហ័ស
ដើម្បីធ្វើពិធីអភិសេកព្រះបាទនរោត្ដម នៅថ្ងៃទី៣ ខែមិថុនា ១៨៦៤។
បន្ទាប់ពីនោះរាជទូតសៀម ត្រូវចាកចេញពីក្រុងឧដុង្គ
ហើយព្រះចៅសៀមក៏អស់អំណាចគ្រប់គ្រងមកលើប្រទេសខ្មែរចាប់តាំងពីពេលនោះដែរ។
VI.
ការតស៊ូរបស់លោកអាចារ្យស្វា និងលោពោធិកំបោរ
ទោះសន្ធិសញ្ញាថ្ងៃ ១១ ខែសីហា ១៨៦៣
ដែលស្ថិតលើដិការ ក្នុងការផ្ដល់ប្រយោជន៍អោយគ្នាទៅវិញទៅមក
ក៏ដោយក៏មានអ្នកស្នេហាជាតិបានក្រោកឈរកាន់អាវុធប្រឆាំង
នឹងការប៉ុនប៉ងរបស់បារាំងក្នុងការត្រួតត្រាប្រទេសខ្មែរដែរ។
គួរគប្បីជ្រាបថា បើតាមឯកសារបារាំង
រឺតាមទស្សនៈរបស់អ្នកប្រវត្ដិសាស្រ្ដបារាំងភាគច្រើន
គេពុំបានចាត់ទុកថា លោកអាចារ្យស្វា និងលោកពោធិកំបោរ
ជាវិរជនស្នេហាជាតិទេ តែគេនិយមទុកថា ជាមេចោរជាជនបោកប្រាស់(៥១)
ជាមេឧទ្ទាមទៅវិញ(៩)។ អ្នកប្រវត្ដិសាស្រ្ដខ្លះទៀតបានយល់ថា
ការតស៊ូរបស់លោកអាចារ្យស្វា និង ពោធិកំបោរ
គឺបណ្ដាលមកពីជំលោះរាជវង្សវិញ ព្រោះគេបានឃើញថា
លោកអាចារ្យស្វាបានតាំងខ្លួនលោកជាអង្គភិម
ដែលត្រូវជារាជបុត្ររបស់ព្រះអង្គអិម ឯពោធិកំបោរបានតាំងខ្លួនជាចៅរបស់ព្រះអង្គចន្ទ។
ប៉ុន្ដែមានមតិខ្លះយល់ថា
ការតាំងខ្លួនដូច្នេះគឺគ្មានបំណងអ្វីក្រៅពីទាក់ទាញអោយប្រជារាស្រ្ដចុះចូលអោយបានច្រើន
គឺថាធ្វើស្របទៅតាមចិត្ដគំនិតរបស់ខ្មែរក្នុងសម័យនោះ
ដែលនៅគោរពបូជាស្ដេចថា ជាអាទិទេពនៅឡើយ(៤៨)។
បើតាមឯកសារខ្មែរ (៥២)
និងតាមពាក្យដំណាលតៗមក
លោកអាចារ្យស្វានេះជាខ្ញុំបំរើរបស់នាម៉ឺនម្នាក់ក្នុងរាជធានីឧដង្គ។
លុះបារាំងមកតាំអាណាព្យាបាលភាពលើប្រទេសខ្មែរនៅគ.ស. ១៨៦៤
លោកអាចារ្យស្វា បានភៀសទៅកទ័ពវាយយកបានខេត្ដទ្រាំង
ហើយលើកឆ្ពោះមកក្រុងភ្នំពេញទៀត។
ប៉ុន្ដែលោកត្រូវវាយថយចូលទៅខេត្ដមាត់ជ្រូក។
តាមសំនូមពររបស់លោកឌូដាដដឺលាក្ហ្រេ លោករូស ជាទេសាភិបាលនៃកូសាំងស៊ីន
បានធ្វើអន្ដរាគមន៍ដោយសុំអោយអាជ្ញាធម៌យួនប្រគល់ខ្លួនលោកអាចារ្យស្វាអោយទៅបារាំង។
ក្រោយមកលោកឌូដាដដឺលាក្រ្ហេ និងលោកអនុសេនីឯក អូប្រាយ Obry បានធ្វើប្រតិបត្ដិការសឹកដេញតាមចាប់លោកនៅថ្ងៃទី ១៩ខែសីហា
១៨៦៦។ លោកត្រូវបារាំងនិរទេសយកទៅដាក់នៅកោះត្រលាច
រួចនៅកោះឡារេអុយនិញ៉ុង La Réunion ហើយនៅទីបំផុតនៅកោះអង់ទីល Antiles។
ចំណែកលោកពោធិកំបោរ
ជាព្រះសង្ឃមួយព្រះអង្គមានដើមកំណើតនៅរោងដំរី។ នៅគ.ស. ១៨៦៥ លោកទេសា
ភិបាលដឺឡាក្ហ្រង់ដិយែ De la Gradière និង លោករូស Roze បានផ្ដល់មធ្យោបាយជាលុយកាក់អោយលោករស់នៅព្រៃនគរ
ទំនងជាដើម្បីស្រួលឃ្លាំមើលសកម្មភាពរបស់លោកតែប៉ុណ្ណោះ។ នៅខែឧសភា ១៨៦៦
លោកបានភៀសចូលទៅក្នុងខេត្ដរោងដំរី ហើយកទ័ពនៅទីនោះ។
នៅខែក្រោយមេទាហានបារាំងពីរនាក់ត្រូវអ្នកស្នេហាជាតិសំលាប់។
ទ័ពបារាំងនៅព្រៃនគរបានលើកទ័ពទៅបំរុងនឹងកំចាត់លោក។ លោកក៏ឆ្លងចូលទៅប្រទេសខ្មែរ
ហើយនៅខែធ្នូ ១៨៦៦ លោកបានលើកទ័ពឆ្ពោះទៅរាជធានីឧដុង្គ និង ភ្នំពេញ។
បារាំងបានសុំជំនួយទ័ពពីក្រសួងទ័ពជើងទឹក និង អាណានិគម
ហើយធ្វើអន្ដរាគមន៍ការពារក្រុងទាំងពីរនេះ។ ប៉ុន្ដែនៅខែមករា ១៨៦៧
ស្ថានភាពសឹក និងនយោបាយនៅប្រទេសខ្មែរកាន់តែតឹងតែងឡើង :
រាស្រ្ដក្រោកឈរប្រឆាំងបារាំងគ្រប់ទីកន្លែង។
នៅថ្ងៃទី៩ ខែមករា ១៨៦៧ បារាំងសុំជំនួយទ័ព
និងថវិការថែមទៀត។ នៅខែកុម្ភៈ និងមិនានៅឆ្នាំដដែល
ទ័ពបារាំងវាយឈ្នះទ័ពលោកពោធិកំបោរ នៅឧដុង្គលោកដកថយទៅនៅខេត្ដកំពុងស្វាយ
តែបារាំងដេញតាមចាប់លោក លោកក៏ថយទៅខាងជើងទៀត។
គួរគប្បីជ្រាបថា នៅខែមិថុនា ១៨៦៧ ខេត្ដទាំង៣ គឺលង់ហោរ មាត់ជ្រូក និង ពាម ដែលយួនបានយកពីខ្មែរនោះ ត្រូវបារាំងវាយយកបញ្ចូលជាអាណានិគមកូសាំងស៊ីនរបស់ខ្លួនទៀត ព្រោះខេត្ដទាំង៣នោះ ជាទីតាំងរបស់ពួកយួនដែលប្រឆាំងបារាំង និងជួយគាំទ្រពួកអ្នកស្នេហាជាតិខ្មែរ ក្នុងការប្រឆាំងបារាំងដូចខ្លួនដែរ។ នៅពេលនោះ លោកពោធិកំបោរបានធ្វើសកម្មភាពជាថ្មីនៅខាងជើងខេត្ដរោងដំរី និង នៅតំបន់បាភ្នំ។ ប៉ុន្ដែលោកត្រូវទ័ពរបស់ព្រះកែវហ្វាស៊ីសុវត្ដិ រុញច្រានអោយភៀសទៅប្រទេសលាវ ហើយគេសំលាប់លោកបានក្នុងពេលភៀសខ្លួននោះ នៅថ្ងៃទី៣០ ខែវិច្ឆកា ១៨៦៧។ មានអែកសារខ្លះថា លោកត្រូវគេសំលាប់នៅខែធ្នូ (៧០) ហើយរាស្រ្ដដែលនឿ យនាយនឹងការជិះជាន់របស់លោកនេះឯងដែលបានសំលាប់លោក(៩)។
គួរគប្បីជ្រាបថា នៅខែមិថុនា ១៨៦៧ ខេត្ដទាំង៣ គឺលង់ហោរ មាត់ជ្រូក និង ពាម ដែលយួនបានយកពីខ្មែរនោះ ត្រូវបារាំងវាយយកបញ្ចូលជាអាណានិគមកូសាំងស៊ីនរបស់ខ្លួនទៀត ព្រោះខេត្ដទាំង៣នោះ ជាទីតាំងរបស់ពួកយួនដែលប្រឆាំងបារាំង និងជួយគាំទ្រពួកអ្នកស្នេហាជាតិខ្មែរ ក្នុងការប្រឆាំងបារាំងដូចខ្លួនដែរ។ នៅពេលនោះ លោកពោធិកំបោរបានធ្វើសកម្មភាពជាថ្មីនៅខាងជើងខេត្ដរោងដំរី និង នៅតំបន់បាភ្នំ។ ប៉ុន្ដែលោកត្រូវទ័ពរបស់ព្រះកែវហ្វាស៊ីសុវត្ដិ រុញច្រានអោយភៀសទៅប្រទេសលាវ ហើយគេសំលាប់លោកបានក្នុងពេលភៀសខ្លួននោះ នៅថ្ងៃទី៣០ ខែវិច្ឆកា ១៨៦៧។ មានអែកសារខ្លះថា លោកត្រូវគេសំលាប់នៅខែធ្នូ (៧០) ហើយរាស្រ្ដដែលនឿ យនាយនឹងការជិះជាន់របស់លោកនេះឯងដែលបានសំលាប់លោក(៩)។
គួរគប្បីជ្រាបម្យ៉ាងទៀតថា
នៅពេលដំណាលៗគ្នានោះ គឺនៅថ្ងៃ ១៥ កក្កដា ១៨៦៧ ព្រះចៅសៀម
និងព្រះចៅអធិរាជបារាំង បានធ្វើសន្ធិសញ្ញាមួយជាមួយគ្នា។
តាមរយសន្ធិសញ្ញានេះ ព្រះចៅសៀមទ្រង់ទទួលស្គាល់ជាឱឡារិក
នូវអាណាព្យាបាលភាពរបស់បារាំងមកលើប្រទេសកម្ពុជា។
ចំណែកខាងបារាំងបានសន្យាថា
មិនវាយយកប្រទេសនេះទៅបញ្ចូលជាមួយអាណានិគមកូសាំងស៊ីនរបស់ខ្លួន
ហើយត្រូវទទួលស្គាល់ថាខេត្ដ បាត់តំបង អង្គរ និង ស៊ីសុផុន
ជាកម្មសិទ្ធិរបស់សៀមជាស្ថាពរ។ គឺនៅឆ្នាំ ១៨៦៧
ដដែលនេះដែរដែលព្រះបាទនរោត្ដមទ្រង់បានលើករាជធានីពីឧដុង្គទៅតាំងនៅក្រុងភ្នំពេញវិញ។
VII. ការកែទំរង់លើកដំបូង
នៅគ.ស. ១៨៧០ ព្រះកែវហ្វាស៊ីសុវត្ដិ
ព្រះអនុជព្រះបាទនរោត្ដម បានយាងពីព្រៃនគរចូលប្រទេសខ្មែរវិញ ហើយត្រូវបានតាំងជាមហាឧបរាជ។
នៅគ.ស. ១៨៧៦ ព្រះអង្គស៊ីវត្ថា ដែលភៀសទៅសៀមពីមុនបានត្រលប់ចូលស្រុកវិញ
ហើយបំបះបំបោររាស្រ្ដម្ដងទៀតនៅត្រង់បាភ្នំ រំដួល ព្រៃវែង។
តាមរាជពង្សាវតារខ្មែរ ថានេះជាឧបាយកលថ្មីមួយទៀតរបស់សៀមដែលបានគិតថា
បើបានបារាំងទំនុកបំរុងយូរទៅ
មុខជាទាមទារយកទឹកដីដែលសៀមបានយករួចហើយទើបសៀមអោយព្រះអង្គស៊ីវត្ថាមកច្បាំងដណ្ដើមរាជ។
លើកនេះទៀតព្រះមហាឧបរាជស៊ីសុវត្ដិ
ត្រូវចាត់អោយចេញបង្ក្រាបបានរាបទាបវិញ ដោយមានជំនួយទ័ពបារាំងផង។
លុះបានសន្ដិភាពឡើងវិញ
ហើយក្រោយពីបានធ្វើទស្សនកិច្ចនៅក្រុងខ្លះដូចជាហុងកុង ម៉ាកាវ កង់តុង
និង ម៉ានីល(១៨៧២) ដើម្បីទ្រង់ជ្រាបពីវឌ្ឍនភាពក្នុងវិស័យសេដ្ឋកិច្ច
និងសង្គមកិច្ច នៅភូមិភាគអាស៊ីអាគ្នេយ៍ ដោយសារបច្ចេកទេសអ្នកគ្រប់គ្រង
ពួកឈ្មួញ និងពួកអ្នកជំនួញ ខាងហិរញ្ញវត្ថុជាតិអឺរ៉ុប និង
ក្រោយពីបានធ្វើការចរចាជាច្រើនលើកជាមួយអ្នកដំណាងប្រទេសបារាំង
ទើបព្រះបាទនរោត្ដម ទ្រង់បានសំរេចព្រះទ័យថា
ត្រូវតែធ្វើការកែទំរង់តាមព្រះរាជបញ្ញត្ដិចុះថ្ងៃទី ១៥ ខែមករា ១៨៧៧
ដើម្បីអោយប្រទេសជាតិបានរីកចំរើនលូតលាស់ទាន់សម័យនឹងគេ។
VIII.
បញ្ញត្ដិទាក់ទងនឹងរាជវង្សានុវង្ស
បញ្ញត្ដិនេះបានសំរេចលុបចោលនូវឋានៈ
ជាឧភយោរាជ ឧបរាជ និងវររាជជិនីព្រមទាំងមន្រ្ដីទាំង៣
សំរាប់នៃក្សត្រទាំង៣នេះ ក្រោយពេលដែលក្សត្រក្នុងឋានៈនេះសោយទីវង្គតទៅ។
ប្រាក់បៀរវត្សនៃក្សត្រា ក្សត្រីក្នុងរាជវង្សានុវង្ស
ត្រូវបានតំលើងដើម្បីអោយក្សត្រទាំងនោះ
អាចមានជីវភាពរស់នៅដោយសមរម្យផង។
ឯប្រាក់ចំណូលមួយភាគធំត្រូវយកទៅចាយក្នុងកិច្ចការប្រយោជន៍រួមវិញ។
ព្រះមហាក្សត្រិយ ទ្រង់គង់នៅជាម្ចាស់នៃដីទាំងឡាយក្នុងព្រះរាជាណាចក្រ
ប៉ុន្ដែព្រះអង្គទ្រង់បានសន្យាថា
នឹងពន្យារយៈពេលនៃការជួលដីសំរាប់ធ្វើស្រែចំការអោយបានវែងជាងមុន។
IX.
បញ្ញត្ដិទាក់ទងនឹងរដ្ឋាភិបាល
មានការបង្កើតក្រុមប្រឹក្សា មួយដែលមានមន្រ្ដីជាន់ខ្ពស់៥នាក់
រដ្ឋមន្រ្ដីដែលអាចពិភាក្សាកិច្ចការរដ្ឋ
ដោយគ្មានវត្ដមានរបស់ព្រះរាជា។
ក្រុមប្រឹក្សានេះត្រូវទទួលភារៈត្រួតពិនិត្យមើលការអនុវត្ដច្បាប់
សិក្សាពីការកែទំរង់ចាំបាច់ ដែលត្រូវធ្វើ និងពិនិត្យមើលនូវកិច្ចព្រមព្រៀងទាំងឡាយរវាងរដ្ឋាភិបាល
និងជនទាំងឡាយណាដែលចង់ធ្វើអាជីវកម្មអ្វីមួយក្នុងរាជាណាចក្រ។
X. បញ្ញត្ដិទាក់ទងនឹងរដ្ឋបាល
ទឹកដីខ្មែរទាំងមូលត្រូវបែងចែកជា
មណ្ឌលរដ្ឋបាលធំៗប្រាំ តាមចំនួននៃរដ្ឋមន្រ្ដីទាំងប្រាំ
ដែលត្រូវគ្រប់គ្រងមណ្ឌលនីមួយៗ។ ចំនួនខេត្ដត្រូវបង្រួញពី ៥៧មកនៅត្រឹម
៥០វិញ។ អំនេះតទៅ ពួកនាម៉ឺនត្រូវទទួលប្រាក់បៀរវត្ស
ដែលមានកំរិតជាក់លាក់ ហើយត្រូវហាមឃាត់មិនអោយធ្វើជំនួញ។
ពួកឧកញ៉ាហ្លួងដែលមានភារៈទៅត្រួតមើល ខេត្ដនានាត្រូវលប់ចោល ព្រោះពួកនេះបានទាញយកផលប្រយោជន៍ពីព្រះរាជាផង
និងពីប្រជារាស្រ្ដផង(៥៣)។ ម្យ៉ាងទៀតប្រជារាស្រ្ដមានសិទ្ធិជ្រើសរើស
មេស្រុក មេឃុំ និង ជំទប់ របស់ខ្លួន។
XI.
បញ្ញត្ដិទាក់ទងនឹងពន្ធដា
គេបានលប់ចោលនូវរបបទារពន្ធតាមភាស៊ី
លើកលែងតែភាស៊ីខាងអាភៀន និងស្រាចេញ។
ម្យ៉ាងទៀតពន្ធមួយចំនួនក៏ត្រូវគេលប់ចោលដែរ ជាពិសេសពន្ធលើល្បែងស៊ីសង
ដែលត្រូវហាមឃាត់ក្នុងសម័យនោះ។ កំណែនអោយធ្វើការជូនរដ្ឋ
ត្រូវរក្សាទុកនៅដដែល
ប៉ុន្ដែថេរវេលាត្រូវបន្ថយមកនៅត្រឹម៩០ថ្ងៃក្នុង១ឆ្នាំ ហើយដែលគេអាចយកប្រាក់ទៅលោះបាន។
ពន្ធលើផលិតផលកសិកម្មខ្លះដូចជា ម្លូ ម្រេច ស្ករ
ត្រូវបានបន្ធូរបន្ថយ(៥៣)។
XII. បញ្ញត្ដិទាក់ទងនឹងតុលាការ
មានការគ្រោងបង្កើតនូវតុលាការជាន់ខ្ពស់មួយ
ដែលមានមុខងារជាសាលាឧទ្ធរណ៍។ ពួកមន្រ្ដី
ដែលទទួលសំណូកពីគូនក្ដីត្រូវទទួលទណ្ឌកម្មជាទំងន់។
ប្រាក់ពិន័យលែងបានទៅពួកចៅក្រមទៀតហើយ។
មន្រ្ដីប្រភេទនេះត្រូវទទួលប្រាក់បៀរវត្សដែលមានកំរិតជាក់លាក់
ដូចមន្រ្ដីឯទៀតៗដែរ។
ជីវភាពរបស់ជនជាប់គុកត្រូវបានរៀបចំអោយបានប្រសើរជាងមុន។
XIII.
បញ្ញត្ដិទាក់ទងនឹងទាសភាព
ពួកទាសាទាសីដែលត្រូវទៅនៅបំរើម្ចាស់បំណុលអស់មួយជីវិតពីមុននោះ
អាចលោះខ្លួនអោយរួចពីខ្ញុំគេបាន។ ការលក់ដូរពួកមនុស្សព្រៃ និង
កូនក្មេងត្រូវហាមឃាត់។ ក្រៅពីបញ្ញត្ដិចុះថ្ងៃទី១៥ ខែមករា ១៨៧៧នេះ
គួរកត់សំគាល់ថា នៅមានអនុញ្ញាមួយចុះថ្ងៃទី២៨ ខែមករា ឆ្នាំដដែល
ហើយដែលធ្វើឡើងរវាងព្រះបាទនរោត្ដម និងលោកទេសាភិបាលកូសាំងស៊ីន។
អនុសញ្ញានេះបានបើកអំណាចយ៉ាងទូលាយថែមទៀតដល់តំណាងប្រទេសបារាំងនៅអមព្រះរាជាខ្មែរ
ដោយអុញ្ញាតអោយលោកចូលរួមក្នុងកិច្ចប្រជុំទាំងឡាយរបស់គណៈរដ្ឋមន្រ្ដី
ដើម្បីផ្ដល់យោបល់ផ្សេងៗបាន។ ក្នុងករណីណាដែលមានបញ្ហាសំខា
ន់ៗត្រូវដោះស្រាយនោះ វត្ដមានរបស់តំណាងប្រទេសបារាំងជាការចាំបាច់។
No comments:
Post a Comment