សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Tuesday, 30 April 2019

ប្រវត្តិព្រះបរមរាជវាំង


ប្រវត្តិព្រះបរមរាជវាំង

ការស្ថាបនាព្រះបរមរាជវាំងចុងក្រោយ បានរៀបចំឡើងនៅ ភ្នំពេញ ចំនួន២លើក គឺលើកទី១ ក្នុងឆ្នាំ១៤៣៤ ក្នុងរជ្ជកាលព្រះបាទពញាយ៉ាត និងលើកទី២ ក្នុងឆ្នាំ១៨៦៦ ក្នុងរាជ្យព្រះបាទនរោត្ដម និងត្រូវរុះរើសាងសង់ជាថ្មី នៅឆ្នាំ ១៩១៣ ក្នុងរាជ្យ ព្រះបាទស៊ីសុវត្ថិ រហូតមកដល់សព្វថ្ងៃ ដែលមានឈ្មោះថា ព្រះបរមរាជវាំងចតុមុខមង្គល ដោយស្ថិតនៅត្រង់ចំណុចប្រសព្វនៃទន្លេទាំងបួន មាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និងទន្លេសាប។ ព្រះបរមរាជវាំង សាងសង់បែរមុខទៅទិសខាងកើត គឺបែរទៅរកទន្លេចតុមុខ
ព្រះបរមរាជវាំងមានកំពែង ព័ទ្ធជុំវិញប្រវែង ១៧៧២ម ដោយ កំពែងខាងកើតប្រវែង ៤២១ម ខាងលិចប្រវែង ៤៣៥ម ខាងជើងប្រវែង ៤៨៤ម និងខាងត្បូងប្រវែង ៤៣២ម។ កំពែងថ្មរឹងមាំទាំងនោះ លំអទៅដោយសន្លឹកសីមានៅពីលើ ត្រូវបានកសាងឡើង នៅឆ្នាំ១៨៦៦ - ១៨៧០ ក្នុងរជ្ជកាលព្រះបាទនរោត្ដម។ ព្រះបរមរាជវាំងកសាងតាមរចនាបថបាយ័ន ដែលមានក្លោងទ្វារចេញចូល ចំនួន៥ ហើយទ្វារទាំង៥នោះ ត្រូវបានគេសង់មិនឲ្យចាក់ចំគ្នាឡើយ។ នៅប្រាសាទបាយ័ន ទ្វារជ័យនិង ទ្វារខ្មោចស្ថិតនៅទិសខាងកើត ហើយទ្វារខ្មោច ស្ថិតនៅខាងស្តាំដៃ ទ្វារជ័យ។ ចំនែកឯព្រះបរមរាជវាំងចតុមុខមង្គលវិញ ទ្វារជ័យស្ថិតនៅទិសខាងកើត ដែរតែទ្វារខ្មោចវិញស្ថិតនៅឯទិសខាងជើងទៅវិញ។ ទ្វារខ្មោចនេះ ត្រូវបានគេអនុញ្ញាតិអោយប្រើ តែពេលណាមានព្រះមហាក្សត្រចូលទីវង្គត ដើម្បីដង្ហែព្រះសព ទៅធ្វើឈាបនកិច្ចនៅឯទីវាលមេរុ។ សំណង់ទាំងឡាយ ក្នុងព្រះបរមរាជវាំង ត្រូវបានគេកសាងឡើងទៅតាម ស្ថាបត្យកម្មប្រពៃណីជាតិ ដោយអ្នកឧកញ៉ាទេពនិម្មិត ម៉ក់ ជាស្ថាបត្យករដ៏ឆ្នើម។ ប្រាសាទជាច្រើន មានរាងបង្អួតសង្ហារ ទៅតាមក្បូរក្បាច់រចនា មានដំបូលច្រើនជាន់ ប្រក់ក្បឿងពណ៌មាស និងមានប្រាង្គកណ្ដាលសារពើសូត្រ កំពូលស្រួចបាញ់ទៅលើ ដែលជានិមិត្តរូបនៃ ការរីកចម្រើនមិនចេះចប់។
ព្រះបរមរាជវាំង ត្រូវបានចាត់ទុកជាតំណាងប្រទេសជាតិទាំងមូល ហើយរាល់សំណង់ប្រាសាទ នៅក្នុងព្រះបរមរាជវាំង ត្រូវបានគេលាបលំអ ដោយពណ៌លឿង តំណាងឲ្យព្រះពុទ្ធសាសនា និងពណ៌ស តំណាងឲ្យព្រហ្មញ្ញសាសនា

ប្រាសាទទេវាវិនិច្ឆ័យ

Monday, 29 April 2019

Margeting (ទីផ្សារ)




Margeting (ទីផ្សារ)

១. អ្វី់់ជាផលិតផល?
ផលិតផលគឺជាអ្វីៗដែលក្រុមហ៊ុនមួយបានផ្ដល់ទៅឲ្យទីផ្សារដើម្បីបំពេញចំណង់ចំណូលចិត្ត(want) និងតំរូវការ​(need) នៃទីផ្សារនោះ។ ផលិតផលអាចជាទំនិញ( goods)  និងសេវាកម្ម(service)ឬក៏បញ្ចូលគ្នា។

២. ថ្នាក់នៃផលិតផល
ថ្នាក់នៃផលិតផលគឺភាពខុសគ្នានៃផលិតផលគឺអាស្រ័យទៅលើផលិតផលនោះជាទំនិញប្រើប្រាស់ឬជាទំនិញឧស្សាហកម្ម។(ថ្នាក់នៃផលិតផលមានផលិតផលប្រើប្រាស់ ផលិតផលឧស្សាហកម្មឬផលិតផលជំនួញ។

៣. ផលិតផលខ្សែ និងផលិតផលចំរុះ
- ផលិតផលខ្សែ គឺជាក្រុមនៃផលិតផលដែលមានលក្ខណៈប្រហាក់ប្រហែលគ្នាចំពោះការបំពេញចិត្តអតិថិជន​ ការប្រើប្រាស់និងការលក់ទៅឲ្យក្រុមអតិថិជនដូចគ្នា ប្រើប្រាស់បណ្ដាញចែកចាយដូចគ្នា​នឹងត្រូវបានលក់ក្នុងកំរិតថ្លៃប្រហាក់ប្រហែលគ្នា។
- ផលិតផលចំរុះ គឺសំដៅទៅលើចំនួននៃផលិតផលដែលក្រុមហ៊ុនមួយដែលមិនអាចកាត់ផ្ដាច់ពីគ្នាបាន និងផ្គត់ផ្គង់ទៅឲ្យទីផ្សារ។

៤. ចំណាត់ថ្នាក់នៃផលិតផលប្រើប្រាស់
ចំណាត់ថ្នាក់នៃផលិតផលប្រើប្រាស់មាន ៤គឺៈ
- ផលិតផលងាយស្រួលៈ គឺជាផលិតផលទាំងឡាយណាដែលអ្នកប្រើប្រាស់អាចរកទិញបានដោយងាយ និងជាប្រចាំដោយមិនបាច់ចំណាយពេលនឹងខំប្រឹងច្រើនក្នុងការដើររកទិញ។
- ផលិតផលរកទិញៈ គឺជាផលិតផលដែលអ្នកប្រើប្រាស់ត្រូវចំណាយពេលដើម្បីរកទិញ និងធ្វើការប្រៀបធៀបជម្រើសផ្សេងៗទាក់ទងនឹងថ្លៃគុណភាពឬម៉ូដមុននឹងធ្វើការសម្រេចចិត្តទិញ។
- ផលិតផលពិសេសៈ គឺជាផលិតផលដែលអ្នកប្រើប្រាស់់ត្រូវចំណាយពេលវេលាយូរ និងការខំប្រឹងជាពិសេសដើម្បីស្រាវស្វែងរកទិញ។
- ផលិតផលមិនស្វែងរកៈ គឺជាផលិតផលដែលអតិថិជនមិនដែលស្គាល់ ឬដឹងថាមាននៅទីផ្សារ ឬក៏ដឹងថាមានហើយតែមិនដែលគិតថាពួកគេនឹងទិញផលិតផលទាំងនោះ។

នីតិធុរកិច្ច និង​នីតិក្រុមហ៊ុន




នីតិធុរកិច្ច និង​នីតិក្រុមហ៊ុន

១.​ ពាណិជ្ជករ
តាមមាត្រា១​នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម និងបញ្ជីពាណិជ្ជកម្មបញ្ញត្តិ ថា ពាណិជ្ជករ គឺជារូបវន្តបុគ្គល ឬនិតិបុគ្គលទាំងឡាយណាដែលធ្វើពាណិជ្ជកិច្ច ហើយយកពាណិជ្ជកិច្ចនោះជាមុខរបរខ្លួនជាប្រចាំ បានន័យថាៈ
-វាត្រូវអនុវត្តចំពោះពាណិជ្ជករជារូបវន្តបុគ្គល តែមិនចំពោះពាណិជ្ជករជានិតិបុគ្គលទាំងអស់នោះទេ។
-លក្ខខណ្ឌបំពេញដែលត្រូវទាមទារចំពោះរូបវន្តបុគ្គលដើម្បីឲ្យទទួលបាននូវលក្ខណៈសម្បត្តិជាពាណិជ្ជករ។

.​ ពាណិជ្ជករជានីតិបុគ្គល
ពាណិជ្ជករជានីតិបុគ្គល គឺជានីតិបុគ្គលដែលធ្វើសកម្មភាពក្នុងកិច្ចការជំនួញដែលអាចជាក្រុមហ៊ុនពាណិជ្ចកម្មតាមទម្រង់ ជានីតិបុគ្គលឯកជន និងជានីតិបុគ្គលសាធារណៈ។ 
ហើយ នីតិបុគ្គល គឺសំដៅទៅរកក្រុមហ៊ុនពាណិជ្ជ កម្មតាមរយៈកម្មវត្ថុរបស់វា ហើយក្រុមហ៊ុនទាំងអស់ត្រូវបំពាក់ទៅដោយនីតិបុគ្គលភាពដើម្បីឲ្យបានលក្ខណៈសម្បត្តិជាពាណិជ្ជករ។
ឧទាហរណ៍ៈ ក្រុមហ៊ុនសហកម្មសិទ្ធិនិងក្រុមហ៊ុនមូលធន ក្រុមហ៊ុនស៊ីវិលនិងសមាគមមានទិសដៅស្វែងរកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចក្រុមហ៊ុនរដ្ឋក្រុមហ៊ុនចម្រុះ(រដ្ឋនិងឯកជន) និងស្ថាប័នសាធារណៈ(សភាពាណិជ្ជកម្ម)។

៣. ធាតុផ្សំគ្មានរូបនៃមូលនិធិពាណិជ្ជកម្មមានៈ

- អតិថិតាៈគឺជាសំណុំមនុស្ស ​‌‌*អតិថិជន* ដែលទៅជួបជាមួយពាណិជ្ជករដើម្បីទិញ លក់ ទំនិញ ជួលសំភារៈ ឬទាក់ទងផ្នែកសេវាដែលគេត្រូវការ និងសារធាតុសំខាន់ដែលជាចរិតលក្ខណៈនៃមូលនិធិពាណិជ្ជកម្ម។តម្លៃរបស់វាកំណត់ទៅតាមចំនួនទឹកប្រាក់ចេញចូល និងទម្លាប់ប្រើប្រាស់វិជ្ជាជីវៈ។
- នាមករណ៍ ឬយីហោក្រុមហ៊ុន គឺជាឈ្មោះរបស់ក្រុមហ៊ុនពាណិជ្ជកម្មនោះ ដែលអាចជាឈ្មោះរបស់ពាណិជ្ជករម្នាក់ ឬច្រើននាក់ ដោយសារត្រកូល រហស្សនាម ឬការហៅតាមតែការនឹកឃើញដែលល្បី ។
- ផ្លាកសញ្ញាៈ គឺជាទ្រព្យផ្ដាច់មុខក្នុងការធ្វើពាណិជ្ជកម្ម។
- សិទ្ធិលើភតិសន្យាៈ គឺជាសិទ្ធិលើការជួលទីតាំង និងជាសិទ្ធិលើអចលនវត្ថុដែលជាផ្នែកមួយនៃនីតិពាណិជ្ជកម្ម។
- សិទ្ធិលើកម្មសិទ្ធិឧស្សាហកម្មៈ គឺជាទ្រព្យធន ប្រភេទអរូបដែលផ្ដល់ឲ្យម្ចាស់របស់វានូវសិទ្ធិផ្ដាច់មុខក្នុងការធ្វើអាជីវកម្ម(លើការបង្កើតថ្មីញ)។ ដែលសំដៅទៅលើ ប្រកាសនីយបត្រ ផ្លាកសញ្ញាផលិតកម្ម គំនូរ និងគំរូផ្សេងៗ ឬសញ្ញាផលិតកម្ម ពាណិជ្ជកម្ម ឬសេវាកម្ម។

ពាក្យពេចន៍ម៉ែឪ


ពាក្យពេចន៍ម៉ែឪ



មកដល់កូនជាទីស្រលាញ់

មកដល់កូនជាទីស្រលាញ់ សេចក្តីល្អនិងសេចក្តីចម្រើនរបស់កូន ម៉ែឪមិនធ្លាប់មានការប្រាថ្នាអាក្រក់ និង​មិន​ធ្លាប់មានការច្រណែនម្តងណាឡើយ ព្រោះក្នុងបេះដូងរបស់ម៉ែឪមានតែសេចក្តីប្រថា្នល្អ សេចក្តីស្រ​លាញ់ និងការ​គ្រប់​គ្រង​គ្រប់ពេលទាំងអស់ មិនមានចន្លោះទុកសម្រាប់ឪ្យការប្រាថ្នាអាក្រក់ និងការ​ច្រ​ណែនថិតនៅផងឡើយ ។ទឹកចិត្តស្រលាញ់របស់ម៉ែឪទៅលើកូន មិនមានកំណត់ទី​​​បំផុត ជាសេចក្តី​​​ស្រលាញ់ដ៏បរិសុទ្ធ ។ ម៉ែឪ​មិន​ជា​ទុក្ខ​ឬ ខ្មាសគេអ្វីឡើយ ដែលមានកូនជាមនុស្សក្រទ្រព្យសម្បត្តិ នោះ ប៉ុន្តែ ម៉ែឪជា​ទុក្ខនិងខ្មាស គេជា​ទី​បំផុត បើថាកូនជាមនុស្សអាក្រក់ ។ ម៉ែឪ មានសេចក្តីសុខ រីករាយក្នុងចិត្ត ព្រោះបាន​ឃើញ​កូនៗ​មាន​សេច​ក្តីចម្រើនក្នុងជីវិត មានការងារល្អ មានគ្រួសារកក់ក្តៅ ហើយជាពិសេស ខ្លាំង​ណាស់នោះ គឺម៉ែ​ឪ​មាន​នូវសេចក្តីសុខដ៏ក្រៃលែង ព្រោះបានឃើញកូនជាមនុស្សល្អ ។ ម៉ែឪ​មិន​មែនជាទេវតា តែក្រៃលែង​ជាង​ទេវតាទៅទៀត មិនមែជាព្រះព្រហ្ម តែ​ក្រៃ​​លែងជាងព្រះព្រហ្ម​ទៅទៀត ព្រោះម៉ែឪ ឲ្យសេច​ក្តី​ស្រ​លា​ញ់ ដល់កូនដ៏ក្រៃលែង និងឲ្យនូវអ្វីដែលទេវតាឥន្ទព្រហ្មឲ្យមិនបាន នោះគឺជីវិត ។ ម៉ែឪប្រាថ្នា ឲ្យជីវិតកូនមានតម្លៃ មានភាពភ្លឺស្វាង និងមានសេចក្តីសុខ ទើបម៉ែ​ឪ​ព្យា​យាមពន្យល់កូនទូន្មានកូនដូច្នេះ ត្រូវកូនយកចិត្តទុកដាក់ស្តាប់នូវពាក្យពេចន៍ម៉ែឪអោយ បានច្បាស់លាស់ និងត្រូវគិតឲ្យបានយល់ ហើយ​បរិបត្តតាមឲ្យបានល្អជាទីបំផុត នោះសេចក្តីចម្រើននឹងកើតមានដល់អ្នក ។

ការពិតក្នុងចិត្ត

កូនជាទីស្រលាញ់ ឥឡូវនេះកូនធំហើយ ល្មមអាចយល់ដឹងនូវរឿងរ៉ាវរបស់ជីវិតបាន បើមិនច្រើនក៏​ខ្លះៗ​ដែរ ។ កូនគង់តេបានដឹងហើយថា ឪពុកម្តាយស្រលាញ់កូនច្រើនប៉ុណ្ណា កូនប្រៀបបីដូចជាកែវភ្នែក ឬថ្លើម​ប្រ​មាត់​រប​ស់ ម៉ែឪដូច្នោះឯង ។ ឪពុកម្តាយនឿយហត់កនុងការងាររាល់ថ្ងៃនេះ កូនក៏ដឹងដែរ​ថា​គឺ​ដើម្បី​កូនគ្រប់គ្នា បើសម្រាប់តែមាត់ពីរ ក្រ​ពះ​ពីររបស់ឪពុកម្តាយទេនោះ ឪពុកម្តាយមិននឿយ​ហត់​ដូច្នេះ​ទេ ។ ដែលពោលយ៉ាងនេះ មិន​មែន​​ចង់​រំ​លឹក​គុណ ហើយប្រថា្ននូវការតបស្នងអ្វីក្រៅអំពីចង់​ឲ្យកូន​ជា​មនុស្ស​ល្អឡើយ ។​ តាមពិត ម៉ែឪត្រូវការអ្វីៗច្រើនយ៉ាងពីកូនមែមគ្រាន់តែនិយាយាមិនចេញ​ ហាក់​ដូច​ជា​​ទឹកលិចដល់មាត់ អីចឹងឯង ។ ចូរកូដឹងចុះ សូម្បី​មា​​តាបិតា ទាំងឡាយមានទ្រព្យ​សម្បត្តិច្រើនលើស​ពី​កា​រប្រើប្រាស់ទៅ​ទៀត​ក៏ដោយ តែក៏នៅចង់បានជំនូន​ ចង់បានរបស់ដែលកូនអោយដែរ ទោះបីរបស់​នោះ​មិនសូវល្អ មិនសូវថ្លៃ ប្រៀប​និង​របស់​ដែលម៉ែឪមាន​មិនបាន​ក៏​ដោយ ឲ្យតែថា ជារបស់កូន​ដែល​កូន​ជូន​ហើយ ឪពុក​ម្តាយសប្បាយចិត្តណាស់ ។ កាលដែលកូនមាននំ មានផ្លែឈើមកជូននោះ ឪពុក​ម្តាយ​ឆ្អែត​ស្រេច​ហើយក៏ដោយ ក៏នៅតែទទួលពិសារដោយពេញចិត្តដែរ ។ សម្លៀក​បំ​ពាក់​ដែលកូននាំមកជូន ទោះ​ជា​មិន​ស្អាតក៏ដោយ ក៏មាតាបិតាស្លៀកពាក់ដែរ ដើម្បីបង្ហាញកូនយកចិត្តកូន ។ ទោះជាកូន មិន​មាន​​អ្វី​មក​ជូន​​សោះ គឺគ្រាន់តែបង្ហាញមុខ ហើយមានដៃសំពះថ្វាយបង្គំប៉ុណ្ណឹង ក៏ម៉ែឪពេញចិត្ត​ទៅ​ហើយ ។ នេះជាបំនងប្រាថ្នា​ ដែលមានក្នុងចិត្តរបស់ឪពុម្តាយគ្រប់គ្នា ពោលគឺចង់ឲ្យកូនជមនុស្សល្អ គិតល្អ ធ្វើល្អ និយាយល្អ ដឹងគុណ ដឹងទោសតាមសេចក្តីពិត ប៉ុន្តែ ឲ្យម៉ែឪហាមាត់ប្រាប់កូនថា ថ្វាយ​បង្គំ​មក ទិញផ្លែ​ឈើល្អៗអោយមក យ៉ាងម៉េចរួចទៅ ម្លោះហើយមាតាបិតា ខ្លះបានបិទភ្នែកលាចាកលោក​នេះ​ទៅ ទាំងដែលមិនធ្លាប់​ ឃើញកូនក្រាបសំពះខ្លួនម្តងផង ។
កំណាព្យ
​​ ពាក្យពេចន៍ម៉ែឪកូនត្រូវចាំ បណ្តាំទឹកចិត្តពិតពាក្យព្រហ្ម ពាក្យប្រាជ្ងពីព្រេងម៉ែឪផ្គុំ និយមព្រះពុទ្ធវិសុទ្ធពេចន៍ ។
អរុណពណ៌មាសជះរស្មី សម្តីម៉ែឪត្រូវរំលេច រំលឹកចំៗកុំអោយភ្លេច ពាក្យពេចន៍ដូចថ្ងៃថ្លៃដូចមាស។
ទ្វីបលោកល្អស្រស់ព្រោះសូរិយា មាតាបិតាគឺជាព្រះ ជាដួងតារាយាត្រារះ កូនត្រូវសំពះទិសបូព៌ា។
ទិសបូព៌មានន័យបូព្វការី បង្កើតប្រុសស្រីពេញពសុធា ពាក្យពេចន៍ម៉ែឪត្រូវដូចជា សុរិយាក្នុងគ្រាបំភ្លឺលោក ។

គ្រួសារកក់ក្តៅ

កូនជាទីស្រលាញ់ ពាក្យថាគ្រួសារ ជាពាក្យដែលមានសេចក្តី​​ឬអត្ថន័យច្រើន គឺសំដៅដល់ការស្រលាញ់ ភាពកក់ក្តៅ ភាពនៃត្រកូលតែមួយជាមួយគ្នា ។ល។ នៅប្រទេសខាងលិច ភរិយា​តែង​យក​ត្រកូល​ប្តីមក​ប្រើ​ហើយ​តែង​ហៅ​​គ្នាថា «អ្នកផ្ទះខ្ញុំ» ឬគ្រួសារខ្ញុំជាដើម ។សម័យដែលកូននៅក្មេងៗ យើងតែងហៅគ្នាថាគ្រួសារ មានសំឡេងសើចសប្បាយ មានសំឡេងរត់ប្រ​ឡែង​គ្នា បរិភោគអាហាររួមគ្នា និងធ្វើអ្វីៗជាមួយគ្នា មានភាព​រស់រវើក ។ ឪពុក​ម្តាយ សូម្បីធ្វើការ​ហត់​នឿយ​​អស់កំលាំងយ៉ាងណាក៏ដោយ លុះមកដល់ផ្ទះហើយគ្រាន់តែឃើញមុខកូនៗ រត់មកទទួល ជួយ​កាន់​ជួយ​ទទួលយករបស់របរ និងសាកសួរពីការនឿយហត់ប៉ុណ្ណឹង ម៉ែឪក៏ភ្លេចអស់នូវភាព​នឿយ​ហត់​​​​ទៅហើយ ។ មាតាបិតាឃើញកូនញ៉ាំបាន គេងលក់សប្បាយចិត្ត ទាំង​អស់នេះឯងណាកូន ដែលគេថា​គ្រួសារមានភាពកក់ក្តៅនោះ ។ឥឡូវនេះកូនក៏បានធំៗអស់ហើយ កូនអើយធ្វើជាបងជាប្អូន កូនត្រូវតែចេះស្រលាញ់​គ្នា ។ សាច់​ឈាម​​ជាមួយគ្នា យ៉ាងណាៗក៏កាត់មិនបាន ពាក្យចាស់ពោលថា «កាត់ទឹកមិនដាច់ កាត់សាច់មិនបាន» ដូច្នេះ ចូរកូនកុំស្អប់ខ្ពើម កុំកំណាញ់ កុំច្រណែន ឬខឹងក្រោធគំនុំគុំកួនអ្វីដល់គ្នាឡើយ កូនត្រូវជួយគ្នា និង​មើល​​ថែគ្នាវិញទើបបានល្អ ។ បានមកធ្វើជាបងប្អូននិងគ្នាហើយ ស្រាប់តែមកឈ្លោះទាស់ទែងគ្នាវាជារឿងដែលគួរអោយខ្មាស់អៀន​ណាស់កូនអើយ មនុស្សល្អគេមិនឈ្លោះទាស់ទែងគ្នាដូច្នេះឡើយ ម្យ៉ាទៀតកូន​ត្រូវគិត​ដល់​ទ្រូង​ម្តាយ​​ឪពុកផង​ ។ គិតដល់ពេលដែលកូននៅតូចៗ ឈ្លោះគ្នាហើយក៏ល្អនឹងគ្នាវិញ លេងជាមួយគ្នាវិញ​ដូចដើម។
កំណាព្យ
គ្រួសារកក់ក្តៅ ម៉ែឪកូនចៅ ត្រូវនៅក្នុងធម៍​​ មិនតាមកិលេស ចេះរស់ក្នុងពរ​ អាយុបវរ គុណធម៍ក្នុងចិត្ត ។


ព្រះគុណម៉ែ



ព្រះគុណម៉ែ
ពេលកូនមានទុក្ខមានតែម៉ែម្នាក់គត់ដែលនៅ​ចាំមើលថែនិងដោះស្រាយគ្រប់ ពេល មិនថានៅក្នុងកាលះទេសះបែបណានោះទេ ។ ម៉ែគឺជាមនុស្សតែ​ម្នាក់គត់ដែលហ៊ាន​លះ​បង់​​​​សូម្បីតែជីវិតខ្លួនដើម្បីកូន ម៉ែ​សុខ​ចិត្តទ្រាំ លំបាកចិត្ត លំបាកកាយខិតខំធ្វើការងារទាំងយប់ទាំងថ្ងៃ ដើម្បីរកប្រាក់មកផ្គត់ផ្គង់ដល់គ្រួសារនិងកូន។ ម៉ែខិត ធ្វើការទាំងយប់​ទាំង​ថ្ងៃ​ដោយមិនគិត ពីភាព នឿយ ហត់ ភាពអស់កំលាំងរឺក៏ភាពឃ្លានឡើយ ពេល​​ខ្លះម៉ែកំពុងតែទទួលរងនូវ ការបៀតបៀនពីជំងឺដង្កាត់ ផ្សេងៗដោយសារអាកាសធាតុ រឺ​ ដោយសារ​ការធ្វើ​ការ​ហត់នឿយដោយមិន​បាន​បរិភោគឬបរិភោគមិន គ្រប់គ្រាន់ក៏ដោយក៏ម៉ែនៅតែទ្រាំ ។ ទោះបីខ្លួន​កំពុង​ស្ថិត​នៅ​​សភាពដុនដាបពីការបៀតបៀន នៃជំងឺយ៉ាងណាក៏ម៉ែនៅតែទ្រាំ ចេញទៅធ្វើការងា ដែរ ។ សួរថាម៉ែធ្វើ​ដើម្បី​​អ្នកណា ? ​ដោយការងារជាកសិកររក​ប្រាក់​កំរ៉ៃមិនសមស្របនិងការ ចំណាយ ម៉ែក៏ត្រូវ ចេញទៅរកការងារ ក្រៅ​​ជាអ្នកស៊ីឈ្នួលគេ ពេលខ្លះម៉ែត្រូវទទួលរងនូវ ការស្តីបន្ទោសពីសំណាក់​មេការរឺអ្នកគ្រប់គ្រងនៅ កន្លែងដែលម៉ែ​ធ្វើកា​រ​តែ​ម៉ែមិនហ៊ានតបតទេ ព្រោះម៉ែខ្លាចគេដេញឈប់អោយធ្វើការ។ តើទាំងអស់ នេះម៉ែ ធ្វើ​ដើម្បី​អ្នក​ណា​គឺដើម្បី​តែកូនតែមួយគត់​ព្រោះកូនគឺជាដួង​ចិត្តរបស់ម៉ែ។

ពេលម៉ែពរពោះ

ចូរអ្នកគិតទៅដល់គ្រា កាលអ្នក​នៅ​ជា​ទារកតូចថាម៉ែបានធ្វើអ្វីខ្លះចំពោះអ្នក កាលណាម៉ែបាន ដឹងថាខ្លួនកំពុងមាន កូនចាប់កំណើតនៅក្នុងផ្ទៃ ម៉ែត្រូវផ្លាស់ប្តូរ និង​ កែប្រែទំលាប់គ្រប់យ៉ាងដែល ម៉ែធ្លាប់បានធ្វើកាល ពីមិន​ទាន់​​មានកូន ម៉ែត្រូវប្រុងប្រយ័ត្នគ្រប់វិនាទី​ គ្រប់ដង្ហើមចេញចូលរបស់ម៉ែមាន ហើយម៉ែទន្ទេញតែពាក្យមួយម៉ាត់គត់គឺសេចក្តីសុខ សុវត្ថិភាពរបស់កូន។ ខណះពេលនេះផងដែរ ម៉ែត្រូវទទួលរងនូវការវិលមុខ ឈឺ​ក្បាល​​ ក្អួត​ទាំង​យប់ទាំងថ្ងៃដោយសារតែចាញ់កូនអស់ជាច្រើនខែ ថ្ងៃ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏ម៉ែនៅតែមិនចុះចាញ់ដែរ ម៉ែនៅតែទ្រាំ រហូត ដល់ថ្ងៃដែលកូនតូចចាប់កំណើត ។ ថ្ងៃដែលកូនចាប់កំណើតនោះគឺជា ថ្ងៃដែល​ម៉ែ​ត្រូវ​ប្រឈម​មុខ​និង ការតថ្លៃយកអាយុជីវិតពីសំណាក់ពពួកយមរាជ ព្រោះថា ម៉ែអាចស្លាប់បានគ្រប់ពេលវេលាទាំងអស់។ ម៉ែក៏ត្រូវទទួលរងនិងការឈឺចាប់ខ្លាំងបំផុតនៅក្នុងឆាកជីវិតរបស់ម៉ែ ម៉ែ​ស្រែក ម៉ែ​យំ ពេលខ្លះ​ដោយ​​​​​​សារតែ អស់កំលាំង ម៉ែត្រូវសន្លប់ម្តងៗទៀតផង។ ម៉ែខំប្រឹងបែបនេះក៏ព្រោះតែម៉ែចង់ឃើញមុខកូនតូច ដែលម៉ែ ពពោះអស់ ១០ខែនោះ ថាតើជាកូនប្រុសរឺក៏កូនស្រី ខ្មៅ ឬស ។

ក្រោយពេលម៉ែសំរាល

ក្រោយ​ពី​នោះ​ ម៉ែត្រូវដេកដុត ខ្លួនប្រាណនៅលើភ្នក់ភ្លើងដ៏សែនក្តៅ បែកញើសសស្រាក និង​ត្រូវផឹក​ទឹកថ្នាំដ៏សែនល្វីង ញ៉ាំអារហារម្ហូបហិហិ ថែរក្សាសុខភាព អស់ជាច្រើនខែថ្ងៃ។ ម៉ែស្រលាញ់​កូន​ប្រៀប​ប្រដូច និងកែវភ្នែក​ទាំង​គូររបស់ម៉ែ ពេលដែលកូនមានជំងឺឈឺថ្កាត់ផ្សេងៗ មានតែម៉ែទេដែល ព្រួយ​បារម្ភបំផុត ម៉ែត្រូវអង្គុយបក់​ អង្គុយពិនិត្យមើលកូនខ្លាចមាន រឿងអ្វីកើតអាក្រក់កើត​ឡើងចំពោះ​កូន។​ ពេលខ្លះដោយ​​ក្តីភ័យខ្លាចម៉ែក៏ ត្រូវ​សំ​រេច​ចិត្ត​ចេញពីផ្ទះទាំង យប់អាធ្រាត ដើម្បីហៅលោក​គ្រូពេទ្យអោយជួយមកពិនិត្យ ព្យាបាលកូន ។ យប់​ស្ងាត់​​មនុស្ស​សត្វ​ទាំងឡាយទាំងពួង គេង លង់​លក់​យ៉ាង​​ស្កប់ស្កល់ក្នុងដំនេក តែម៉ែវិញមិនគេងទេ ម៉ែត្រូវអង្គុយ​យោល​អង្រឹងកូនតូចរបស់ម៉ែទៅមកៗ ជាមួយនិងសំលេងបំពេរយ៉ាងគ្រលួច គួរអោយចង់ស្តាប់ ក្រោមពន្លឺ ចង្កៀងផ្លុងៗតែម្នាក់ឯង ។

ពេលកូនធំដឹងក្តី

ពេលវេលាចេះតែរំកិលទៅមុខឥតឈប់ឈរ កូនតូចរបស់ម៉ែក៏​បានចំរើន​នេះ​វ័យវឌ្ឍនាកា​ធំ​ដឹង​ក្តី ហើយវា​ក៏​ជាពេល មួយដែលម៉ែត្រូវទទួលភារះផ្គត់ផ្គង់ អ្វីៗផ្សេងៗដល់កូនដែរ ម៉ែបានផ្តល់ជាសំលៀក​បំពាក់ ចំណីអាហារ របស់របរប្រើប្រាស់​គ្រប់បែបយ៉ាងដល់កូន មិនត្រឹមតែបុណ្ណោះម៉ែក៏បានបញ្ជូន កូនអោយ​ទៅ​រៀន​សូត្រ​ដើម្បី​មាន ចំណេះ ចេះដឹងនិងគេ ព្រោះម៉ែមិនចង់អោយកូនក្លាយ ជាអ្នកស្រែដូច​ខ្លួន​ឡើយ ។ នៅពេលដែល​កូន​ចេញ​ពី​ផ្ទះ​ម្តងៗម៉ែ មានការព្រួយបារម្ភណាស់ ម៉ែនៅ​មិន​សុខបក់​មិន​ល្ហើយ​រង់ចាំ​មើល​​ផ្លូវកូន ។ សុំសួរកូនវិញថា តើមានដែលគិតដល់ចិត្តម៉ែដែរទេ មានខ្វល់ពីម៉ែដែទេ ខ្ញុំហ៊ាននិយាយថាមានកូនតិចតួច​ណាស់ដែលចេះ​គិត​បែប​នេះ។

ក្តីខ្វល់ខ្វាយរបស់ម៉ែចំពោះកូន

កូនខ្លះរត់ចេញពីផ្ទះដោយសារតែការ ស្តីបន្ទោសបន្តិច​បន្តួចរបស់​ម៉ែដោយមិនគិត ពីអារម្ភ របស់ម៉ែ ថានៅពេលដែលខ្លួន​ចេញពីផ្ទះបែបនេះម៉ែគិតយ៉ាងណានោះទេ ។ ម៉ែត្រូវអង្គុយព្រួយ ខ្វល់ចិត្ត ខ្វល់ពីកូន ខ្លាចមាន​រឿង​អ្វី​​កើតឡើងចំពោះកូន ហើយម៉ែបានរត់សួរនិងមិត្តភ័ក្ត​ រឺ អ្នកជិតខាង​ដែល​ស្គាល់​កូន​គ្រប់​ទីកន្លែងដើម្បីចង់ដឹងថាកូននៅឯណា ។ ចុះចំណែកកូនវិញមានគិតទេ គឺកូនមានតែសប្បាយចិត្ត ហើយស្តីបន្ទោស​ម៉ែប្រាប់​ដល់​មិត្ត​ភ័ក្ត​ថាម៉ែមិនល្អ « និងហើយមកពីពូកែជេអញពេក! អញចេញពីផ្ទះអញ្ចឹងទើបដឹងខ្លួន » នេះ​ហើយ​កូន​របស់ម៉ែ កូនដែលម៉ែ ស្រលាញ់ស្មើរនិងជីវិតរបស់ម៉ែនោះ ។ ពេលកូនត្រលប់មកផ្ទះ វិញម៉ែមិនហ៊ានជេថា កូនទៀតទេ ព្រោះខ្លាចកូន រត់ចេញពីផ្ទះទៀត ។ រីឯ​កូនខ្លះ ទៀត​មិនចេះ​គិតពី​ព្រះគុណម៉ែទេហ៊ានយក ដៃជើងដែលម៉ែធ្លាប់តែថើបអង្អែលកាលពីខ្លួននៅតូចៗមកនោះ វាយដំទៅលើខ្លួន ប្រាណម៉ែយ៉ាងខ្លោចផ្សារ ដោយគ្មានការ​គិត​ពិ​ចារ​​ណា អោយច្បាស់លាស់សោះ មិនត្រឹមតែ​ប៉ុណ្ណោះ មាត់ដែលម៉ែធ្លាប់តែបញ្ចុក បាយ​ បញ្ចុកទឹក ទីបំផុតមាត់នោះត្រូវកូនយកមកប្រើជាការ ជេរថាម៉ែដោយពាក្យអសុរសទៅវិញ តើវាល្អដែរទេ ដែលយើងហ៊ាន​ធ្វើរឿង​ដ៏​អា​ក្រក់​បែបនេះចំពោះម៉ែ? ចំពោះម៉ែវិញ បែបនេះហើយម៉ែនៅតែគិតដល់កូនទៀត​​ ពេលកូន​បាន​ធ្វើ​អោយ​ម៉ែឈឺចាប់ក្នុងចិត្ត ​​ម៉ែ​មិន​ហ៊ាន​យំចេញមកក្រៅទេ ព្រោះម៉ែបានលឺគេថា កូនណាបានធ្វើអោយ ម៉ែយំ កូននោះឯង​និង​ធ្លាក់នរកទទួលបាបកម្ម ហេតុនេះហើយម៉ែសុខចិត្តបៀមការឈឺចាប់ទុក្ខ ក្នុងចិត្តដោយមិនអោយនរណាដឹងឡើយ ។

យើងត្រូវភ្ងាក់ខ្លួន

ម៉ែស្រលាញ់កូនណាស់ ម៉ែហ៊ានធ្វើអ្វីៗគ្រប់បែបយ៉ាងចំពោះកូន​ ​ ​​​​​ហេតុនេះហើយយើងជាកូនគួរតែភ្ងាក់រលឹក​ នឹកដល់គុណម៉ែ ទាន់លោកនៅរស់មានជីវិត កុំចាំដល់គាត់ផុតដង្ហើមលាចាកលោកនេះទៅទើបនាំគ្នា​យំសោក​បោកខ្លួន ស្តាយក្រោយ ហើយ និយាយសុំទោស នូវរាល់ទង្វើដែលខ្លួនបាន ធ្វើ​ចំពោះម៉ែពីមុនមកនោះទេ។ ។ យើងគួរតបគុណម៉ែវិញអោយសក្តិសម នូវអ្វីដែលម៉ែបានផ្តល់អោយយើង មិនមែនមិនសង​គុណ​បែ​ជា​ធ្វើអោយគាត់ឈឺ ចាប់ដោយសារយើងទៀតនោះទេ។ ព្រោះរយះពេលដែលយើងមានសំរាប់តបគុណម៉ែវិញ នោះគឺវានៅសល់ខ្លីណាស់ ហេតុហើយ យើងគួរ​តែ​ឆ្លៀត​យក​ពេល​វេលា​នេះធ្វើអ្វីល្អៗ ចំពោះម៉ែតាមដែល យើងអាច​​ធ្វើទៅបាន ព្រោះអីម៉ែគាត់មិនឡើងមករស់នៅ ហើយ និយាយ​ថា « មិនអីទេកូន »ជាមួយអ្នកវិញបានឡើយ។ សូមអោយកូនខ្មែរគ្រប់រូបមេត្តាយល់ពី តំលៃនៃទឹកដោះតំលៃ នៃ​ទឹក​ចិត្តរបស់ម៉ែដែលបានផ្តល់មកអោយទាំង អស់គ្នា អោយបានច្បាស់លាស់ ផង មុននិងសំរេចចិត្ត ធ្វើរឿងអ្វីមួយចំពោះគាត់។

ស្តាប់ព្រះធម៍ដែលអប់រំអំពីព្រះគុណម៉ែ

ដើម្បីស្តាប់ព្រះធម៍ដែលសំដែងក្នុងគោលបំណងអប់រំចិត្តដល់ កូនខ្មែរប្រុសស្រីដើម្បីអោយដឹងច្បាស់អំពីព្រះគុណម៉ែ ដែលបានផ្តល់អោយយើងជាកូនគ្រប់ៗ​​គ្នា សូមចុចត្រង់នេះ ។ សូមស្តាប់ដោយយកចិត្តទុកដាក់និងត្រឹះរឹះពិចារណា នោះអ្នកនិងបានយល់ជាក់ជាមិនខាន​ ថាតើម៉ែគាត់បានធ្វើអ្វីខ្លះសំរាប់យើង តាំងពីយើងនៅតូចៗ រហូត​ពេញវ័យ ហើយយើង​គួរតែ​ប្រ​ត្តិ​បត្ត​លោក​វិញយ៉ាងណា ទើបសមជាកូនកតញ្ញូរ របស់ម៉ែ។ សូមអោយកូនខ្មែរគ្រប់រូបធ្វើខ្លួនជាមនុស្សល្អ ជាមនុស្សដែលមានចិត្តល្អបរិសុទ្ធស្មោះត្រង់មិន មែនជា មនុស្ស ដែល មិនដឹង ខុសរឺកោងកាចឡើយយើង​ត្រូវជា​មនុស្ស​ដែលមានចិត្ត កត្តញ្ញូតាធម៍ ចំពោះអ្នក មានគុណរបស់យើង។​​ សូមអរគុណដល់កូនខ្មែរគ្រប់រូបដែលបានស្តាប់ព្រះធម៍នេះហើយ សូមជូនពរ អោយអ្នកជួបប្រទះតែសេចក្តីសុខមានសុខភាពល្អ រៀនកាន់តែពូកែ និងសូមអោយមានសុភមង្គលក្នុង គ្រួសារជារៀងរហូត៕
ប្រភព៖ https://km.wikipedia.org/wiki/ព្រះគុណម៉ែ


Wednesday, 3 April 2019

ប្រវត្តិ​ ឧកញ៉ា​ឃ្លាំងមឿង




ប្រវតិ្ត ឧកញ៉ាឃ្លាំងមឿង


បើតាមចាស់ៗខ្លះបានតំណាលដូចៗគ្នាថា លោក​តា មឿង មានស្រុកកំណើតនៅស្រុកបាកាន ខេត្តពោធិ៍សាត់។ លោកជាបុគ្គលម្នាក់ខ្លាំងពូកែ ចេះមន្តអាគមគាថាគ្រប់បែបយ៉ាងស័ក្តិសិទ្ធិ។ នៅពេលបានដំណឹងថា ព្រះបាទអង្គចន្ទរាជាត្រឡប់មកពីប្រទេសសៀម និងកំពុងតែលើកទ័ពតម្រង់ចូលមកខេត្តពោធិ៍សាត់ លោក​តា មឿង ក៏បានធ្វើសកម្មភាពបញ្ចុះបញ្ចូលឱ្យវង់ភ្លេងពិណពាទ្យប្រគំភ្លេងថ្វាយគ្រូ និងគុណបុណ្យបារមីស័ក្តិសិទ្ធិទាំង៨ទិស។ នៅពេលលោកតាលោតទៅក្នុងរណ្តៅ ដែលមានអាវុធដាវលំពែងបណ្តុះច្រូងច្រាងនៅក្នុងនោះ លោកធ្លាក់ទៅចំផ្លែដាវ ហើយក្បាលរបស់លោកក៏ដាច់ធ្លាក់ក្នុងពេលនោះទៅ។
"សម្ដេចចៅពញា ចន្ទ​រាជា កាល​ទ្រង់​ព្រះសណ្ដាប់​ចៅពញា​សួគ៌ា លោក​ទូល​សុំ​យ៉ាងនេះ​ទ្រង់​ពុំ​ជឿ​សោះ​ទេ ទើប​ទ្រង់​គ្រវី​ព្រះសិរសា ហើយ​ត្រាប់​ថា “​ពី​បុរាណ​រៀង​មក យើង​ពុំដែល​ឮ​ថា មានឈ្មោះ​ណា​ទៅ​កេណ្ឌយក​ខ្មោច​បិសាច​មក​ជួយ​ច្បាំង​មនុស្ស​ដល់ម្ដង​ឡើយ ណ្ហើយ​អ្នក​ចៅពញា​លែង​គិតគំនិត​បែប​នេះ​ទៅ​ចុះព្រោះ​ជា​គំនិត​មិន​ដែលមាន​អ្នក​ណា​គិត​មក​ពី​មុន​ផង និង​ជា​កិច្ចការមួយ​ដែល​ខ្ញុំ​មិន​ជឿ​ថា មាន​ប្រសិទ្ធភាព​ទាល់តែ​សោះ​ផង​”​
ចៅពញា​សួគ៌ា​លោក មឿង ក្រាបទូល​ថា បើ​ទ្រង់​មិន​សព្វ​ព្រះ​ហឫទ័យ​ឱ្យ​គិត​ធ្វើ​តាមចំណេះ និង​តាម​មន្ដ​វិជ្ជាការ​ទូលព្រះបង្គំ​ទេនោះ​ ទូលព្រះបង្គំ​នឹង​អា​រក​ឱ្យ​ស្លាប់​នៅ​ទី​នេះ ក្នុង​ឥឡូវនេះ​ហើយ ព្រោះ​បើ​នឹង​រស់នៅ​តទៅក៏​មិន​បាន​ជួយ​យកអាសា​ផែនដីថ្វាយ​ព្រះ​អង្គដល់​កម្រិត​ដែរ​” ។ ថា​ហើយ​ចៅពញា​សួគ៌ាលោក មឿង ក៏​ហូត​ដាវ និង​អា​រកតាមពាក្យ​ដែល​ខ្លួន​បាន​ក្រាបទូល ។ ខណៈនោះសម្ដេចចៅពញា ចន្ទ​រាជា ទ្រង់​ក្រឡេក​ព្រះនេត្រា​ឃើញ​ទាន់​ក៏​ទ្រង់​ស្ទុះ​ទៅ​ចាប់​ដាវ​នោះចេញពី​ដៃ ហើយ​ទ្រង់​ត្រាស់​ថា “​កុំ!​កុំ!​ចៅពញា កុំ​សម្លាប់​ខ្លួនខ្ញុំ​ស្ដាយ​លោក​ណាស់ ខ្ញុំព្រម​តាម​ចៅពញា​ហើយ ដូច្នេះ​បើ​ចៅពញាគិត​ឃើញ​ដូច​ម្ដេច​ស្រួល សូម​ចៅពញា​ធ្វើតាម​គំនិត​នោះ​ចុះ​”​

Featured post

ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា

 ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រម នស/រកម/០២១៨/០០៣ យើង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី...