នីតិធុរកិច្ច
និងនីតិក្រុមហ៊ុន
១. ពាណិជ្ជករ
តាមមាត្រា១នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្ម
និងបញ្ជីពាណិជ្ជកម្មបញ្ញត្តិ ថា ពាណិជ្ជករ គឺជារូបវន្តបុគ្គល
ឬនិតិបុគ្គលទាំងឡាយណាដែលធ្វើពាណិជ្ជកិច្ច
ហើយយកពាណិជ្ជកិច្ចនោះជាមុខរបរខ្លួនជាប្រចាំ បានន័យថាៈ
-វាត្រូវអនុវត្តចំពោះពាណិជ្ជករជារូបវន្តបុគ្គល
តែមិនចំពោះពាណិជ្ជករជានិតិបុគ្គលទាំងអស់នោះទេ។
-លក្ខខណ្ឌបំពេញដែលត្រូវទាមទារចំពោះរូបវន្តបុគ្គលដើម្បីឲ្យទទួលបាននូវលក្ខណៈសម្បត្តិជាពាណិជ្ជករ។
២. ពាណិជ្ជករជានីតិបុគ្គល
ពាណិជ្ជករជានីតិបុគ្គល
គឺជានីតិបុគ្គលដែលធ្វើសកម្មភាពក្នុងកិច្ចការជំនួញដែលអាចជាក្រុមហ៊ុនពាណិជ្ចកម្មតាមទម្រង់
ជានីតិបុគ្គលឯកជន និងជានីតិបុគ្គលសាធារណៈ។
ហើយ នីតិបុគ្គល
គឺសំដៅទៅរកក្រុមហ៊ុនពាណិជ្ជ កម្មតាមរយៈកម្មវត្ថុរបស់វា
ហើយក្រុមហ៊ុនទាំងអស់ត្រូវបំពាក់ទៅដោយនីតិបុគ្គលភាពដើម្បីឲ្យបានលក្ខណៈសម្បត្តិជាពាណិជ្ជករ។
ឧទាហរណ៍ៈ ក្រុមហ៊ុនសហកម្មសិទ្ធិនិងក្រុមហ៊ុនមូលធន ក្រុមហ៊ុនស៊ីវិលនិងសមាគមមានទិសដៅស្វែងរកផលប្រយោជន៍ផ្នែកសេដ្ឋកិច្ចក្រុមហ៊ុនរដ្ឋក្រុមហ៊ុនចម្រុះ(រដ្ឋនិងឯកជន) និងស្ថាប័នសាធារណៈ(សភាពាណិជ្ជកម្ម)។
៣. ធាតុផ្សំគ្មានរូបនៃមូលនិធិពាណិជ្ជកម្មមានៈ
- អតិថិតាៈ គឺជាសំណុំមនុស្ស *អតិថិជន*
ដែលទៅជួបជាមួយពាណិជ្ជករដើម្បីទិញ លក់ ទំនិញ ជួលសំភារៈ
ឬទាក់ទងផ្នែកសេវាដែលគេត្រូវការ
និងសារធាតុសំខាន់ដែលជាចរិតលក្ខណៈនៃមូលនិធិពាណិជ្ជកម្ម។តម្លៃរបស់វាកំណត់ទៅតាមចំនួនទឹកប្រាក់ចេញចូល
និងទម្លាប់ប្រើប្រាស់វិជ្ជាជីវៈ។
- នាមករណ៍ ឬយីហោក្រុមហ៊ុន គឺជាឈ្មោះរបស់ក្រុមហ៊ុនពាណិជ្ជកម្មនោះ ដែលអាចជាឈ្មោះរបស់ពាណិជ្ជករម្នាក់
ឬច្រើននាក់ ដោយសារត្រកូល រហស្សនាម ឬការហៅតាមតែការនឹកឃើញដែលល្បី ។
- ផ្លាកសញ្ញាៈ គឺជាទ្រព្យផ្ដាច់មុខក្នុងការធ្វើពាណិជ្ជកម្ម។
- សិទ្ធិលើភតិសន្យាៈ គឺជាសិទ្ធិលើការជួលទីតាំង និងជាសិទ្ធិលើអចលនវត្ថុដែលជាផ្នែកមួយនៃនីតិពាណិជ្ជកម្ម។
- សិទ្ធិលើកម្មសិទ្ធិឧស្សាហកម្មៈ គឺជាទ្រព្យធន
ប្រភេទអរូបដែលផ្ដល់ឲ្យម្ចាស់របស់វានូវសិទ្ធិផ្ដាច់មុខក្នុងការធ្វើអាជីវកម្ម(លើការបង្កើតថ្មីញ)។
ដែលសំដៅទៅលើ ប្រកាសនីយបត្រ ផ្លាកសញ្ញាផលិតកម្ម គំនូរ និងគំរូផ្សេងៗ ឬសញ្ញាផលិតកម្ម
ពាណិជ្ជកម្ម ឬសេវាកម្ម។
៥. លក្ខខណ្ឌសុពលភាពនៃកិច្ចសន្យាមានៈ
- សមត្ថភាពៈ ជាអំណាចរបស់បុគ្គលម្នាក់ៗក្នុងការចូលរួមក្នុងជីវភាពគតិយុត្តិ។
សមត្ថភាពដែលបុគ្គលម្នាក់ៗមានៈ
- អនីតិជនៈ អនីតិជនមិនអាចជាពាណិជ្ជករបានទេ ប៉ុន្តែគេអាចជាម្ចាស់ភាគហ៊ុននៃក្រុមហ៊ុនមួយបាន
ទោះបីជាគេមិនទាន់រួចផុតពីការគ្រប់គ្រងរបស់អាណាព្យាបាលក៏ដោយ។
- នីតិជនៈ សំដៅលើជនដែលអសមត្ថភាព (វិកលចរិត) មិនអាចធ្វើជាសមាជិកក្រុមហ៊ុនបានឡើយ។
- ក្រុមហ៊ុនរវាងស្វាមី និងភរិយាៈ យោងទៅតាមមាត្រា៦
នៃច្បាប់ស្ដីពីវិធានពាណិជ្ជកម្មនិងបញ្ជីពាណិជ្ជកម្មចែងថា “សហព័ទ្ធនៃពាណិជ្ជករត្រូវចាត់ទុកថាជាពាណិជ្ជករដែរ
បើសហព័ទ្ធនោះប្រកបរបរពាណិជ្ជកម្ម ដែលមានចុះក្នុងបញ្ជីពាណិជ្ជកម្មដោយឡែក។
- នីតិបុគ្គលៈ នីតិបុគ្គលចែកចេញជាពីរគឺៈ
+ នីតិបុគ្គលនៃនីតិឯកជនៈ
នីតិបុគ្គលឯកជនដែលមានសមត្ថភាពគតិយុត្តិអាចចុះឈ្មោះជាវភាគហ៊ុនឬចំណែកហ៊ុនរបស់ក្រុមហ៊ុនណាមួយផ្សេងទៀតបាន។
+នីតិបុគ្គលនៃនីតិសាធារណៈ
- រដ្ឋក៏អាចជាវភាគហ៊ុន ឬចំណែកហ៊ុនបាន។
- សមូហភាពសារធារណៈ ដូចជាខេត្តក្រុងឃុំសង្កាត់រឺក្រសួងអាចចូលរួមក្នុងការបង្កើតក្រុមហ៊ុនចំរុះបាន។
- ស្ថាប័នសាធារណៈ ដូចជាមន្ទីរពេទ្យ អាចចូលរួមក្នុងការបង្កើតក្រុមហ៊ុនបាន
បើសិនជាសកម្មភាពនៃស្ថាប័ននេះដាក់បញ្ចូលគ្នាបានជាមួយកម្មវត្ថុក្រុមហ៊ុនបាន។
- កម្មវត្ថុៈ គឺជាការប្រកបពាណិជ្ជកម្ម
ជាសកម្មភាពទិញលក់ទំនិញ ឬសេវាដែលត្រូវបានអនុវត្តជាប្រចាំក្នុងគោលដៅធ្វើការដោះដូរ
និងស្វែងរកចំណេញ និងសំដៅទៅដល់សកម្មភាពពាណិជ្ជកម្មរវបស់ក្រុមហ៊ុនដែលនឹងត្រូវបង្កើត។
៦. ការព្រមព្រៀងមួយដែលបានចាត់ទុកជាបានការ
ការព្រមព្រៀងមួយដែលបានចាត់ទុកជាបានការ
លុះត្រាតែគេចផុតពីវិការៈទាំងបី វិការៈទាំងបីមាន
គ្មានការភ័ន្តច្រឡំគ្មានការបោកប្រាស់បន្លំ គ្មានហឹង្សា។
- ការភ័ន្តច្រឡំមានពីររបៀបគឺ៖
- ការភ័ន្តច្រឡំលើកម្មវត្ថុៈ គឺជាការភ័ន្តច្រឡំដែលកើតមានលើ ការវាយតម្លៃនៃគុណភាពភាគទុន ទម្រង់ក្រុមហ៊ុន
ការវាយលើលទ្ធភាពប្រព្រឹត្តិទៅ និងសំណង ប្រភេទនៃកិច្ចសន្យា។
- ការភ័ន្តច្រឡំលើបុគ្គលៈ វាគឺជាការភ័ន្តច្រឡំដែលសំដៅលើការកំណត់អត្តសញ្ញាណនៃបុគ្គលជាសមាជិក
ឬគុណភាពពិតប្រាកដរបស់វា។
- ឧបាយកលបន្លំៈ គឺជាករណីដែលគូភាគីណាមួយនៃកិច្ចសន្យា
បានប្រើប្រាស់ឧបាយកលអ្វីមួយដើម្បីធ្វើឲ្យបុគ្គលម្នាក់ទៀតមានការភ័ន្តច្រឡំ
ហើយដោយសារការភ័ន្តច្រឡំនេះបាននាំឲ្យមានការចូលភាគហ៊ុន។
- ហឹង្សាៈ
គឺជាករណីនៃការបន្លំលើឆន្ទៈនៃបុគ្គលណាម្នាក់ដើម្បីឲ្យគេយល់ព្រមចូលហ៊ុន។
៧. កម្មវត្ថុមិនស្របច្បាប់
កម្មវត្ថុមិនស្របច្បាប់ឲ្យកិច្ចសន្យាមោឃភាព
គឺដូចជាកម្មវត្ថុរបស់ក្រុមហ៊ុនដែលមិនស្របច្បាប់ ដែលមិនមានគោលដៅធ្វើអាជីវកម្ម
ឬធ្វើសហគ្រាសដែលផ្ទុយនឹងសណ្ដាប់ធ្នាប់សាធារណៈ ឬទំនៀមទំលាប់ល្អ
ឬប្រឆាំងនឹងបទបញ្ញត្តិណាមួយដែលច្បាប់បានហាមឃាត់។
៨. ធាតុផ្សំនៃកិច្ចសន្យាក្រុមហ៊ុន
- សមាជិកក្រុមហ៊ុនៈ គឺជាបុគ្គលទាំងឡាយ ដែលបានចូលហ៊ុនក្នុងការបង្កើតក្រុមហ៊ុន
ជាអ្នកនាំភាគទុនចូលហ៊ុន បានចូលរួមលើលទ្ធផលនៃក្រុមហ៊ុន និងមានឆន្ទៈរួបរួមគ្នាបង្កើតក្រុមហ៊ុន
ដែលសមាជិកចូលរួមយ៉ាងហោចណាស់មានពីរនាក់
ហើយលក្ខខណ្ឌក្រុមហ៊ុននឹងត្រូវបានបំពេញទោះបីថាអ្នកទាំងពីរនោះ
គឺជាប្ដីប្រពន្ធនឹងគ្នាក៏ដោយ។
- ភាគទុនៈ គឺជាទ្រព្យសម្បត្តិ
ដែលសមាជិកក្រុមហ៊ុនត្រូវតែនាំយកទៅចូលហ៊ុនដើម្បីបង្កើតក្រុមហ៊ុន ពោលគឺសមាជិកណាម្នាក់អាចយកទៅចូលហ៊ុនទៅតាមៈ
- ប្រភេទនៃភាគទុន គឺភាគទុនជាសាច់ប្រាក់
ភាគទុនជាវត្ថុ និងភាគទុនខាងជំនាញ។
- ភាគទុនជាសាច់ប្រាក់
គឺជាភាគទុនដែលមានលក្ខណៈទូទៅបំផុត
ដែលការបង់ភាគទុនជាសាច់ប្រាក់ត្រូវបានកំណត់ដោយសេរីតាមលក្ខន្តិកៈដែលមានចែងរបស់ក្រុមហ៊ុន។
- ភាគទុនជាវត្ថុ អាចជាចលនវត្ថុ ឬអចលនវត្ថុ
មូលនិធិពាណិជ្ជកម្ម ឬអញ្ញាប័ណ្ណនៃការបង្កើតថ្មី អាចធ្វើឡើងក្រោមរូបភាព
ជាកម្មសិទ្ធិ ឬសិទ្ធិអាស្រ័យផល។
- ភាគទុនខាងជំនាញ
គឺជាការដាក់ភាគទុនជាសេវាដែលជាចំណេះដឹង ឬបទពិសោធន៍ ឬសកម្មភាពផ្សេងៗ
ដែលសន្យានឹងក្រុមហ៊ុនថានឹងនាំមកឲ្យក្រុមហ៊ុននូវបចច្ចេកទេស សេវាកម្ម
ការងារផ្ទាល់ខ្លួន។
- ការចូលរួមលើលទ្ធផលៈ
អ្នកចូលរួមញភាគទុនទាំងអស់មានសិទ្ធិនឹងទទួលបានប្រាក់ចំណេញ
និងរួមចំណែកការខាតបង់របស់ក្រុមហ៊ុន។
- ឆន្ទៈរួមក្នុងការបង្កើតក្រុមហ៊ុន មានជាអត្ថិភាពរបស់ខ្លួនជារៀងរហូត មិនមែនមានតែក្នុងពេលបង្កើតក្រុមហ៊ុននោះទេ
តែត្រូវមានទាំងក្នុងពេលប្រតិបត្តិការរបស់ក្រុមហ៊ុនផងដែរ។
៩. ឆន្ទៈរួមក្នុងការបង្កើតក្រុមហ៊ុន
ឆន្ទៈរួមក្នុងការបង្កើតក្រុមហ៊ុន
គឺជាសុពលភាពគ្រប់ក្រុមហ៊ុន ត្រូវចំណុះទៅនឹងអត្ថិភាពនៃសារធាតុ
ដែលជាប្រភេទចិត្តសាស្រ្តគឺបំណង ឬឆន្ទៈរួមគ្នាក្នុងការបង្កើតក្រុមហ៊ុន។
១០. សហគ្រាសឯកបុគ្គល
សហគ្រាសឯកបុគ្គល មានគុណសម្បត្តិ
និងគុណវិបត្តិដូចជាៈ
- គុណសម្បត្តិសហគ្រាសឯកបុគ្គល
ទម្រង់ក្រុមហ៊ុនប្រភេទនេះមានគុណសម្បត្តិជាច្រើនដូចជាៈ
- ដើមទុនតិចៈ ក្នុងការបង្កើតក្រុមហ៊ុនប្រភេទនេះគឺចំណាយដើមទុនតែបន្តិចបន្តួចប៉ុណ្ណោះដើម្បីបង្កើត
ហើយរីឯការចំណាយសំរាប់ប្រតិបត្តិការក៏មានលក្ខណៈទាបផងដែរ។
- ភាពងាយស្រួលនៃការគ្រប់គ្រងហិរញ្ញវត្ថុៈ
ការគ្រប់គ្រងហិរញ្ញវត្ថុគឺមានភាពងាយស្រួលជាងទម្រង់ក្រុមហ៊ុនផ្សេងៗ។
- ការរៀបចំពន្ធដារមានលក្ខណៈលឿន។
- ឯកកម្មសិទ្ធិករគឺជាអ្នកគ្រប់គ្រង និងជាអ្នកសម្រេចចិត្តលើដំណើរការ។
- ឯកកម្មសិទ្ធិករទទួលយកប្រាក់ចំណេញតែម្នាក់ឯង។
- ទម្រង់ក្រុមហ៊ុនប្រភេទនេះងាយស្រួលក្នុងការរៀបចំបំផុត។
- ទម្រង់ក្រុមហ៊ុនប្រភេទនេះងាយស្រួលក្នុងការរំលាយចោលប្រសិនបើឯកកម្មសិទ្ធិករចង់។
- គុណវិបត្តិសហគ្រាសឯកបុគ្គល
- ការទទទួលខុសត្រូវផ្ទាល់ខ្លួនៈ
ឯកកម្មសិទ្ធិករគឺទទួលខុសត្រូវមិនកំណត់ទៅលើបំណុល
និងសកម្មភាពប្រតិបត្តិការរបស់ក្រុមហ៊ុនអាស្រ័យហេតុដូច្នេះហើយវាអាចមានការប៉ះពាល់ដល់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន។
- កង្វះខាតនៃការគ្រប់គ្រងហិរញ្ញវត្ថុៈ
ជាទូទៅក្រុមហ៊ុននេះមិនមានប្រព័ន្ធគណនេយ្យអ្វីច្បាស់ លាស់ទេ
ដូច្នេះហើយការគ្រប់គ្រងហិរញ្ញវត្ថុមានញភាពខ្វះខាត
អាចធ្វើឲ្យឯកកម្មសិទ្ធិករពិបាកក្នុងការតាមដានលំហូរប្រាក់ចេញចូលរបស់ខ្លួន។
- ភាពជាម្ចាស់មានតែម្នាក់ៈ វាអាចក្លាយជាផលលំបាកសំរាប់ការធ្វើការសំរេចចិត្តដឹកនាំឬប្រមូលដើមទុន។
១១. ប្រៀបធៀបក្រុមហ៊ុន
ក. ប្រៀបធៀបក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
និងក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិត
- ក្រុមហ៊ុនសហកម្មសិទ្ធិទូទៅៈ គឺជាកិច្ចសន្យារវាងបុគ្គលពីរ ឬច្រើនដែលបានដាក់រួមគ្នានូវទ្រព្យសម្បត្តិ
ចំណេះដឹង ឬសកម្មភាពរបស់បុគ្គលទាំងនោះ ដើម្បីប្រកបពាណិជ្ជកម្មរួម
ក្នុងគោលបំណងរកប្រាក់ចំណេញ
ដែលក្រុមហ៊ុនសហកម្មសិទ្ធិទូទៅអាចប្រមូលដើមទុនពីការចូលហ៊ុនរបស់សមាជិកទាំងអស់របស់ក្រុមហ៊ុន
ខ្ចីប្រាក់ពីតតិយជន ឬការបញ្ចូលសមាជិកថ្មីដែលបានចូលហ៊ុនបន្ថែម។
- ក្រុមហ៊ុនសហកម្មសិទ្ធិមានកម្រិតៈ គឺជាកិច្ចសន្យាដែលធ្វើឡើងរវាងសហកម្មសិទ្ធិករទូទៅម្នាក់ៗ
ឬច្រើននាក់ដែលមានបុគ្គលម្នាក់ត្រូវបានអនុញ្ញាតឲ្យគ្រប់គ្រង
និងមានកាតព្វកិច្ចនៅក្នុងក្រុមហ៊ុនជាមួយសហកម្មសិទ្ធិករមានកម្រិតម្នាក់
ឬច្រើននាក់ដែលមានកាតព្វកិច្ចបង់ភាគទុនចូលទៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិនោះ
ហើយក្រុមហ៊ុនអនុញ្ញាតឲ្យសមាជិកដែលជាសហកម្មសិទ្ធិករមានកម្រិតទទួលយកភាគទុនថ្មីៗទៀត
ពីព្រោះក្រុមហ៊ុននេះមិនតម្រូវឲ្យសមាជិកភាគហ៊ុនដែលមានកម្រិតចាត់ចែងអាជីវកម្មបានទេ
ហេតុនេះហើយវាមានភាពងាយស្រួលក្នុងការទទួលយកសមាជិកថ្មីៗ។
ខ. ប្រៀបធៀបរវាងក្រុមហ៊ុនសហកម្មសិទ្ធិទូទៅ
និងក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិត
- ក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតៈ ជាទម្រង់នៃក្រុមហ៊ុនមូលធនដែលមានលក្ខណៈសម្គាល់ដូចជាៈ
- មានសមាជិកពី២
នាក់ទៅ៣០នាក់
- មិនអាចលក់ភាគហ៊ុនឬមូលប័ត្រជាសាធារណបានទេ
- អាចមានការរឹតត្បិតមួយ
ឬច្រើនលើការផ្ទេរចំណែកនៃភាគហ៊ុន
- ទទួលស្គាល់ថាជាក្រុមហ៊ុនឯកជនទទួលខុសត្រូវមានកម្រិតចាប់ពីការចុះបញ្ជីពាណិជ្ជកម្មតាមបែបបទជាក់លាក់កំណត់ដោយប្រកាសរបស់ក្រសួងពាណិជ្ជកម្ម។
- ហ៊ុនសហកម្មសិទ្ធិមានកម្រិតៈ គឺជាកិច្ចសន្យាដែលធ្វើឡើងរវាងសហកម្មសិទ្ធិករទូទៅម្នាក់ៗ
ឬច្រើននាក់ដែលមានបុគ្គលម្នាក់ត្រូវបានអនុញ្ញាតឲ្យគ្រប់គ្រង
និងមានកាតព្វកិច្ចនៅក្នុងក្រុមហ៊ុនជាមួយសហកម្មសិទ្ធិករមានកម្រិតម្នាក់
ឬច្រើននាក់ដែលមានកាតព្វកិច្ចបង់ភាគទុនចូលទៅក្នុងក្រុមហ៊ុនសហកម្មសិទ្ធិនោះ
ហើយក្រុមហ៊ុនអនុញ្ញាតឲ្យសមាជិកដែលជាសហកម្មសិទ្ធិករមានកម្រិតទទួលយកភាគទុនថ្មីៗទៀត
ពីព្រោះក្រុមហ៊ុននេះមិនតម្រូវឲ្យសមាជិកភាគហ៊ុនដែលមានកម្រិតចាត់ចែងអាជីវកម្មបានទេ
ហេតុនេះហើយវាមានភាពងាយស្រួលក្នុងការទទួលយកសមាជិកថ្មីៗ។
១២. កត្តាដែលនាំមកនូវការបញ្ចប់តួនាទីរបស់អភិបាលនិងក្រុមប្រឹក្សាភិបាល
ក. អភិបាលគឺ
-ការមកដលនៃពេលវេលាៈ
មានសេរីភាពពេញលេញក្នុងតំណែងការកំណតរយៈពេលសម្រាប់តំណែងជាអភិបាល។
-ហេតុការណ៍ផ្ទាល់ខ្លួន
មរណៈភាព ការកើនឡើងហេតុការណ៍ធសមត្ថភាព ការហាមមិនឲ្យដឹកនាំសហក្រាស ការប្រកាស ក្ស័យធន
និងព្រឹត្តិការណ៍ផ្សេងៗ ជម្ងឺ ដែលអាចរារាំងមិនឲ្យអភិបាលបំពេញតួនាទីបាន។
-ការដកហូតងារ
ហូតចេញពីមុខតំណែងបាមដោយសំលេងភាពច្រើនដាច់ខាត់នៃម្ចាស់ហ៊ុនដែលមានសិទ្ធិបោះឆ្នោតទោះជាមានឬគ្មានមូលហេតុក៍ដោយ។
-ការសំលាលេងពីតំណែង
សុំលាពីតំណែងពេលណាក៏បាន ដោយជូនដំណឹងជាលាយលក្ខណ៍អក្សរទៅក្រុមហ៊ុន។
ខ. ក្រុមប្រឹក្សាភិបាល
ក្រុមប្រឹក្សាភិបាលគឺ អាចត្រូវបានដកហូតពីមុខតំណែងដោយសំលេង ភាគច្រើនដាច់ខាត់របស់អភិបាលទាំងឡាយ។
យោងតាមមាត្រា១២៧ នៃច្បាប់ស្ដីពីសហគ្រាស់ពាណិជ្ជកម្ម
ក្រុមប្រឹក្សាភិបាលត្រូវបោះឆ្នោតច្រើសតាំងប្រធានពីក្នុងចំណោមសមាជិករបស់ខ្លួន។
- អំណាចរបស់ប្រធានក្រុមប្រឹក្សាភិបាលៈយោងតាមច្បាប់ស្ដីពីសហគ្រាសពាណិជ្ជកម្មមានតួនាទីពីត្រួតស៊ីគ្នា
ជាប្រធានប្រឹក្សាភិបាលផងនិងជាអភិបាលផង។
- ការទទួលខុសត្រូវរបស់ប្រធានក្រុមប្រឹក្សាភិបាលៈ
ក៏ដូចជាអភិបាលផ្សេងៗទៀតផងដែរត្រូវមានការទទួលខុសត្រូវដូចគ្នាចំពោះបទល្មើសដែលខ្លួនបានប្រព្រឹត្តឡើង។
១៣.នៅពេលក្រុមហ៊ុនប្រកាសក្ស័យធន និងចាប់ផ្ដើមជម្រះបញ្ជី
ម្ចាស់បំណុលប្រភេទ
១៤. ពន្យល់ពាក្យ
ឥណទេយ្យៈ សិទ្ធិម្ចាស់បំណុល
គាហកៈ អ្នកកាន់រូបិយាណតិ្ត
បហារ័កៈ អ្នកចេញបញ្ជា
បហារិតៈ អ្នកទទួលបញ្ជាទូទាត់សង់
វិសមិតភាពៈ គឺជាភាពរំខាន់ដលពាណិជ្ជករដទៃទៀតក្នុងការធ្វើពាណិ ជ្ជកម្ម។
បណ្ណធិការៈ ជាអ្នកចូលរួមហ៊ុន
No comments:
Post a Comment