លក្ខណៈ ៧យ៉ាងនៃមនុស្សដែលជោគជ័យ មានសុភមង្គល
និងតែងតែមានគេចាំជួយជានិច្ច
ជាការពិតណាស់ មិនមានអ្វីដែលទទួលបានមកដោយគ្នានការប្រឹងប្រែងនោះទេ
ហើយក៏មិនមាននរណាម្នាក់តែងតែរង់ចាំជួយអ្នកគ្រប់ពេលនោះដែរ។
អ្នកដទៃអាចជួយអ្នកបានទាល់តែអ្នកមានការប្រឹងប្រែងជួយខ្លួនឯងជាមុនសិន។ ខាងក្រោមនេះជាលក្ខណៈ
៧យ៉ាងរបស់មនុស្សដែលតែងតែទទូលបានការជួយពីមនុស្សជុំវិញ។
មនុស្សម្នាក់ដែលតែងតែមានស្នាមញញឹមជាប់បបូរមាត់ជានិច្ច
គឺអាចផ្ដល់ភាពរីករាយ អារម្មណ៍ស្រស់ស្រាយ និងភាពកក់ក្ដៅដល់មនុស្សជុំវិញ
ធ្វើឲ្យមនុស្សគ្រប់គ្នាមានអារម្មណ៍ស្និទ្ធស្នាល។ ម្យ៉ាងវិញទៀត មនុស្សបែបនេះ
គឺមិនមានគំនិតអាក្រក់ ពុំមានល្បិច ឬចេតនាអាក្រក់ដែលបង្កគ្រោះថ្នាក់ដល់អ្នកដ៏ទៃទេ
ហើយពួកគេក៏មិនធ្វើនូវរឿងអាក្រក់ដែរ។ ដូចនេះ គេអាចនឹងងាយជួបមនុស្សដែលចាំជួយគេ។
២. មនុស្សដែលមានការដឹងគុណ
ការដឹងគុណអ្នកដទៃចេញពីចិត្ត គឺធ្វើឲ្យអ្នកដែលបានជួយមានអារម្មណ៍សប្បាយរីករាយ
និងយល់ថាការជួយនោះមានតម្លៃ។ ផ្ទុយមកវិញ
ប្រសិនបើអ្នកជាមនុស្សដែលក្នុងចិត្តពោរពេញដោយកំហឹង ការគុំគួន
មានផ្នត់គំនិតមិនត្រឹមត្រូវ មានការថ្នាំងថ្នាក់ចិត្តនឹងអ្នកដទៃ
នោះអ្នកដែលបានជួយអ្នកនឹងមិនមានចិត្តចង់ជួយ ឬនៅជិតអ្នកទៀតឡើយ។
៣. មនុស្សដែលមានភាពក្លាហាន
មនុស្សដែលមានភាពក្លាហាន គឺមានឆន្ទៈធំ មានការតស៊ូ
អត់ធ្មត់អាចក្លាយជាមនុស្សដ៏អស្ចារ្យ។
ចំពោះការងាររបស់មនុស្សបែបនេះអាចនឹងងាយទទួលបានជោគជ័យ
ព្រោះមានអ្នកចាំជួយយកអាសាដោយសារតែការខិតខំប្រឹងប្រែងរបស់គេធ្វើឲ្យការជួយនោះកាន់តែមានតម្លៃ
និងទទួលបានលទ្ធផលយ៉ាងល្អ។
៤. មនុស្សល្អ
មនុស្សដែលមានសន្ដានចិត្តល្អ ចេះស្រលាញ់
និងជួយអ្នកដទៃដោយមិនគិតពីផលតបស្នង គឺជាមនុស្សដ៏ល្អកម្រមាន។
មនុស្សប្រភេទនេះរស់នៅយ៉ាងចុះសម្រុងជាមួយអ្នកដទៃ
ជួយជម្រុញឲ្យអ្នកដទៃប្រព្រឹត្តនូវអំពើល្អ
បើឃើញគេធ្វើរឿងមិនល្អនឹងពន្យល់ណែនាំប្រាប់ពីហេតុផល ដូចនេះនៅក្បែរគេតែងតែមានអ្នកចាំជួយជានិច្ច។
៥. មនុស្សដែលយកចិត្តទុកដាក់លើការងារ
មនុស្សដែលផ្តោតអារម្មណ៍
និងមានការអត់ធ្មត់ចំពោះការងារតែងតែខិតខំព្យាយាមធ្វើការយ៉ាងសកម្មដើម្បីទទួលបានលទ្ធផលល្អ។
នៅពេលអ្នកដាក់ចិត្តដាក់កាយប្រឹងធ្វើការយ៉ាងពេញទំហឹង អ្នកនឹងក្លាយជាមនុស្សម្នាក់ក្នុងចំណោមមនុស្សផ្សេងទៀតដែលទទួលបានការជួយពីអ្នកនៅជុំវិញ
ហើយអ្នកនឹងទទួលបានផលតបស្នងវិញគួរជាទីគាប់ចិត្ត។
៦. មនុស្សដែលមានឆន្ទៈដោះស្រាយបញ្ហា
បើអ្នកជាមនុស្សដែលមានសម្ថភាពក្នុងការដោះស្រាយបញ្ហា មានវិធានការច្រើន
មិនខ្លាចពីការលំបាក ចូលចិត្តស្រាជ្រាវស្វែងយល់ អ្នកគឺជាមនុស្សងាយទទួលបានការចាប់អារម្មណ៍ពីអ្នកដែលចាំជួយ។
ពួកគេនឹងមើលឃើញថាអ្នក គឺជាមនុស្សដែលមានការប្រឹងប្រែង។
៧. មនុស្សដែលមានសម្ថភាពធ្វើការយ៉ាងសកម្ម
មនុស្សដែលមានគំនិតចាស់ទុំ
នៅពេលមានគំនិតល្អនឹងធ្វើសកម្មភាពភ្លាមដោយមិនមានការស្ទាក់ស្ទើរ
និងងាយទទួលបានជោគជ័័យ ហើយទទួលបានការជួយពីមនុស្សជុំវិញទៀតផង។ យ៉ាងណាមិញ
សមត្ថភាពនេះមិនមែនមានន័យលើការធ្វើជាក្រុម ឬការពិគ្រោះយោបល់ជាមួយនរណាម្នាក់ទេ
គឺបើចង់ធ្វើអ្វីគឺធ្វើតែឯងភ្លាមតែម្ដង។
No comments:
Post a Comment