អាពាហ៍ពិពាហ៍មិនមែន 1+1=2 ទេ តើចម្លើយជាអ្វីទៅ?
បទខាងក្រោមនេះ នឹង បង្ហាញអ្នកពីពាក្យ៣ម៉ាត់ដែលអ្នក គួរតែចងចាំទុក
ព្រោះជាពាក្យល្អ ដែលអ្នកម្តាយផ្តាំទៅកូនក្នុងថ្ងៃ មង្គលការ ដើម្បីទុកឱ្យកូនកសាង
គ្រួសារថ្មីបានល្អ ។ តើមានអ្វីខ្លះទៅ?
ពាក្យទី១ គឺអាពាហ៍ពិពាហ៍ មិនមែន1+1=2ទេ ប៉ុន្តែគឺត្រូវតែជា 5+០.5=1។ មានន័យថា ក្រោយពេលដែលសម្រេចចិត្តចូលរោងការ
អ្នកទាំងពីរត្រូវតែបោះបង់ចោលចរិត ពាក់កណ្តាល របស់ខ្លួន ដោយរៀន ចេះអត់ធ្មត់ អត់ឱន
អធ្យាស្រ័យដល់ គ្នា ដោយមិនមែនគិតតែចង់ចាញ់ ចង់ឈ្នះនោះទេ ទើបគ្រួសារអាចរុង រឿង
និងមានសុភមង្គល ។
ពាក្យទី២ ស្នេហាមិនមែនមាន
តែភាពផ្អែមល្ហែមរហូតទេ គឺមានភាពល្វីងជូរចត់ទាំងអស់ រួមបញ្ចូលគ្នា ។ ដូចនេះ
ត្រូវតែរៀនមានចិត្ត ទូលាយ មិនចង្អៀតចង្អល់ ទើបអាចកសាងគ្រួសារ ជាមួយគ្នាបានល្អ និង
យូរអង្វែង ។
ពាក្យទី៣ ផ្ទះមិនមែនជា កន្លែងដែលនិយាយពីវិន័យ និងច្បាប់ ទេ ប៉ុន្តែជាកន្លែងដែលនិយាយពី ក្តីស្រឡាញ់ ។ ដូចនេះ នៅពេលដែល កើតមានបញ្ហា គួរតែយកក្តីស្រឡាញ់ មកដោះស្រាយ មិនមែនយកច្បាប់ មកនិយាយនោះទេ ៕
ពាក្យទី៣ ផ្ទះមិនមែនជា កន្លែងដែលនិយាយពីវិន័យ និងច្បាប់ ទេ ប៉ុន្តែជាកន្លែងដែលនិយាយពី ក្តីស្រឡាញ់ ។ ដូចនេះ នៅពេលដែល កើតមានបញ្ហា គួរតែយកក្តីស្រឡាញ់ មកដោះស្រាយ មិនមែនយកច្បាប់ មកនិយាយនោះទេ ៕
No comments:
Post a Comment