សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Monday, 25 August 2025

មាត្រា ៤១. - ការដាក់ឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការ

 មាត្រា ៤១. - ការដាក់ឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការ

ក្នុងករណីដាក់ឱ្យ ស្ថិតនៅក្រោមការការពាររបស់តុលាការនោះ តុលាការ ចាត់តាំងបុគ្គលមួយរូបដែលទទួលភារៈធ្វើការតាមបានរអនីតិជន ។ បុគ្គលនេះផ្ញើ របាយការណ៍ស្តីពីកិរិយាមារយាទរបស់អនីតិជនឱ្យបានទៀងទាត់ដល់ព្រះរាជអាជ្ញា។ បុគ្គលនេះផ្តល់ព័ត៌មាន ដល់ព្រះរាជអាជ្ញាអំពីព្រឹត្តិការណ៍ទាំងអស់ ដែលអាចនាំឱ្យ មានការកែប្រែនូវវិធានការនេះ ។

មាត្រា ៤០.- ប្រភេទនៃវិធានការ

 មាត្រា ៤០.- ប្រភេទនៃវិធានការ

វិធានការតាមដាន វិធានការអប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភមាន

ដូចតទៅ :

១-ការប្រគល់ររនីតិជនឱ្យទៅឪពុកម្តាយ អាណាព្យាបាល បុគ្គលដែលថែរក្សា ររនីតិជននោះ ឬបុគ្គលណាផ្សេងទៀត ប្រសិនបើបុគ្គលនោះសក្តិសបនឹងទំនុកចិត្ត ។

២-ការប្រគល់អនីតិជនឱ្យទៅសេវាសាធារណៈ ដែលសម្រាប់ទទួលបន្ទុក រអនីតិជន ។

៣-ការប្រគល់អនីតិជនឱ្យទៅអង្គការឯកជន ដែលមាននីតិសម្បទាក្នុងការ ទទួលអនីតិជន ។

៤-ការប្រគល់ររនីតិជនឱ្យទៅបន្ទីរពេទ្យ ឬស្ថាប័នឯកទេស ។

៤- ការដាក់អនីតិជនឱ្យស្ថិតនៅក្រោមការការពាររបស់តុលាការ ។


មាត្រា ៣៩. - វិធានការអនុវត្តចំពោះអនីតិជន

 មាត្រា ៣៩. - វិធានការអនុវត្តចំពោះអនីតិជន

អនីតិជនដែលប្រព្រឹត្តបទល្មើស ជាកម្មវត្ថុនៃវិធានការតាមដាន វិធានការ អប់រំ វិធានការការពារ និងវិធានការឧបត្ថម្ភ ។

ប៉ុន្តែ តុលាការអាចប្រកាសទណ្ឌកម្មព្រហ្មទណ្ឌទៅលើអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំ ឡើងទៅ ប្រសិនបើកាលៈទេសៈនៃបទល្មើស ឬបុគ្គលិកលក្ខណៈ របស់អនីតិជនតម្រូវ ។

មាត្រា ៣៨. - នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ

 ជំពូកទី ៣

ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់អនីតិជន

មាត្រា ៣៨. - នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ

នីតិភាពនៃការទទួលខុសត្រូវព្រហ្មទណ្ឌ ត្រូវបានកំណត់អាយុចាប់ពី ១៨ (ដប់ប្រាំបី) ឆ្នាំ ឡើងទៅ ។


មាត្រា ៣៧. - ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ

 មាត្រា ៣៧. - ការមិនទទួលខុសត្រូវព្រហ្មទណ្ឌ

បុគ្គលដែលមិនទទួលខុសត្រូវព្រហ្មទណ្ឌ មិនត្រូវទទួលទណ្ឌកម្មព្រហ្មទណ្ឌ ណាមួយទេ ។

មាត្រា ៣៦. អានុភាពនៃកម្លាំង ឬការបង្គំ

 មាត្រា ៣៦. អានុភាពនៃកម្លាំង ឬការបង្គំ

បុគ្គលដែលប្រព្រឹត្តបទល្មើសក្រោបររានុភាពនៃកម្លាំង ឬការបង្ខំ ដែលបុគ្គល នេះ មិនរអាចទប់ទល់បាន បុគ្គលនេះបិនទទួលខុសត្រូវព្រហ្មទណ្ឌទេ ។

កម្លាំង និងការបង្ខំ អាចចេញមកពីព្រឹត្តិការណ៍ក្រៅឆន្ទៈរបស់មនុស្សតែ ប៉ុណ្ណោះ ។ កម្លាំង និងការបង្ខំនេះត្រូវតែបិនរអាចមើលឃើញជាបុនបាន និងបិន អាចជៀសវាងបាន ។

មាត្រា ៣៥. - ស្ថានភាពចាំបាច់

 មាត្រា ៣៥. - ស្ថានភាពចាំបាច់

បុគ្គលដែលស្ថិតនៅក្នុងការចាំបាច់ត្រូវតែប្រព្រឹត្តបទល្មើស មិនទទួលខុសត្រូវ ព្រហ្មទណ្ឌទេ ។

ស្ថានភាពចាំបាច់ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ :

- បទល្មើសត្រូវបានចាត់ទុកថា ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិ ឬដែលនឹងកើតមាន និង ត្រឹមត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន ប្រឆាំងនឹងគ្រោះថ្នាក់ដែលកំពុងកើតមាន

- គ្មានវិសមាមាត្ររវាងមធ្យោបាយការពារនិងទម្ងន់នៃគ្រោះថ្នាក់ ។

មាត្រា ៣៤. -សច្ចធារណ៍នៃការការពារស្របច្បាប់

 មាត្រា ៣៤. -សច្ចធារណ៍នៃការការពារស្របច្បាប់

ត្រូវសន្មតថាជាការការពារស្របច្បាប់ នៅក្នុងករណីដូចតទៅ :

១- បទល្មើសត្រូវបានប្រព្រឹត្ត ដើម្បីរុញច្រានការចូលក្នុងពេលយប់ ដោយ ការកាប់គាស់ទម្លុះទម្លាយ ដោយហិង្សា ឬដោយកលល្បិចនៅក្នុងទីកន្លែងដែលមាន មនុស្សនៅ ។

២-បទល្មើសបានប្រព្រឹត្ត ដើម្បីការពារខ្លួនប្រឆាំងនឹងការលួច ឬការប្លន់ដែល អនុវត្តដោយហិង្សា ។

សច្ចធារណ៏នៃការការពារស្របច្បាប់ ពុំមានលក្ខណៈដាច់ខាតទេ ។ សច្ចធារណ៍ នេះ អាចត្រូវរំលាយដោយភស្តុតាងផ្ទុយ ។


មាត្រា ៣៣. - ការការពារស្របច្បាប់

 មាត្រា ៣៣. - ការការពារស្របច្បាប់

បុគ្គលណាដែលប្រព្រឹត្តបទល្មើសក្នុងសភាពការពារស្របច្បាប់ ខុសត្រូវព្រហ្មទណ្ឌទេ ។ បិនទទួល

ការការពារស្របច្បាប់ ត្រូវមានលក្ខខណ្ឌដូចខាងក្រោមនេះ:

- បទល្មើសត្រូវចាត់ទុកថាត្រឹបត្រូវដោយការចាំបាច់ដើម្បីការពារខ្លួន

ការពារអ្នកដទៃ ឬការពារទ្រព្យសម្បត្តិប្រឈមមុខនឹងការឈ្លានពានមួយដែលមិន ត្រឹមត្រូវ

- បទល្មើស និងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និង

- គ្មានវិសហហត្រ រវាងបធ្យោបាយការពារដែលប្រើប្រាស់ និងទម្ងន់នៃការ ឈ្លានពាន ។

Sunday, 24 August 2025

មាត្រា ៣២. ការអនុញ្ញាតដោយច្បាប់ ឬអាជ្ញាធរ

 មាត្រា ៣២. ការអនុញ្ញាតដោយច្បាប់ ឬអាជ្ញាធរ

បុគ្គលណាដែលប្រព្រឹត្តអំពើដែលបានបញ្ញត្ត ឬអនុញ្ញាតតាមច្បាប់ បុគ្គល នោះ មិនប្រព្រឹត្តបទល្មើសទេ ។

បុគ្គលណាដែលប្រព្រឹត្តអំពើតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ បុគ្គលនោះមិន ប្រព្រឹត្តបទល្មើសទេ លើកលែងតែរអំពើនេះជាអំពើខុសច្បាប់យ៉ាងជាក់ច្បាស់ ។

ប៉ុន្តែ ចាវី សហចារី អ្នកផ្តើមគំនិត ឬអ្នកសមគំនិតក្នុងបទប្រល័យពូជសាសន៍ បទឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិ ឬបទឧក្រិដ្ឋសង្គ្រាម មិនអាចលើកលែងឱ្យផុតពី ការទទួលខុសត្រូវព្រហ្មទណ្ឌរបស់ខ្លួនទេ ទោះបីជាក្នុងករណីមានមូលហេតុដូចខាង ក្រោមក៏ដោយ :

១-ជនល្មើសនោះបានប្រព្រឹត្តអំពើដែលបញ្ញត្ត រអនុញ្ញាត ឬមិនហាមឃាត់ ដោយច្បាប់ជាធរមាន ។

២-បុគ្គលនោះបានប្រព្រឹត្តតាមបញ្ជារបស់អាជ្ញាធរស្របច្បាប់ ។

មាត្រា ៣១.- ការមិនទទួលខុសត្រូវដោយសារមូលហេតុវិបល្លាសស្មារតី

 ជំពូកទី ២

មូលហេតុនៃការមិនទទួលខុសត្រូវ ឬការសម្រាលនូវ

ការទទួលខុសត្រូវព្រហ្មទណ្ឌ

មាត្រា ៣១.- ការមិនទទួលខុសត្រូវដោយសារមូលហេតុវិបល្លាសស្មារតី

កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាស ស្មារតី ដែលធ្វើឱ្យបាត់បង់នូវការដឹងខុសត្រូវរបស់ខ្លួន ជននោះមិនទទួលខុសត្រូវ ព្រហ្មទណ្ឌទេ ។

កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាស ស្មារតី ដែលបន្ថយនូវការដឹងខុសត្រូវរបស់ខ្លួន ជននោះនៅតែទទួលខុសត្រូវព្រហ្មទណ្ឌ ដដែល ។ ប៉ុន្តែ តុលាការត្រូវគិតគួររអំពីបញ្ហានេះ កាលណាតុលាការកំណត់ទោស ។

កាលបើជនណាម្នាក់ប្រព្រឹត្តបទល្មើស នៅពេលដែលជននោះកើតវិបល្លាស ស្មារតី ដោយសារការប្រើប្រាស់គ្រឿងស្រវឹង គ្រឿងញៀន ឬសារជាតិដែលច្បាប់ ហាមឃាត់ មិនអាចរួចផុតពីការទទួលខុសត្រូវព្រហ្មទណ្ឌឡើយ ។

មាត្រា ៣០. និយមន័យនៃអ្នករាជការសាធារណៈ ពលរដ្ឋទទួលអាណត្តិ សាធារណៈដោយការបោះឆ្នោត

 មាត្រា ៣០. និយមន័យនៃអ្នករាជការសាធារណៈ ពលរដ្ឋទទួលអាណត្តិ សាធារណៈដោយការបោះឆ្នោត

១-អ្នករាជការសាធារណៈ មានន័យថា :

ក/ បុគ្គលដែលបម្រើការងារនៅក្នុងស្ថាប័ននីតិប្បញ្ញត្តិ ស្ថាប័ននីតិប្រតិបត្តិ ឬស្ថាប័នតុលាការដែលត្រូវបានតែងតាំងដោយលិខិតបទដ្ឋានគតិយុត្ត ទោះជា អចិន្ត្រៃយ៍ ឬជាបណ្តោះអាសន្នក្តី ទោះជាបានទទួល ឬមិនបានទទួលប្រាក់ឈ្នួលក្តី ដោយមិនគិតពី ឋានៈ អាយុរបស់បុគ្គលនោះឡើយ ។

ខ/ បុគ្គលឯទៀត ដែលធ្វើការក្នុងមុខងារសាធារណៈ រួមទាំងទីភ្នាក់ងារ សាធារណៈ ឬសហគ្រាសសាធារណៈ ព្រមទាំងស្ថាប័នសាធារណៈដទៃទៀត ដែល មានចែងនៅក្នុងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ។

២-ពលរដ្ឋទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត មានន័យថា ជា សមាជិកព្រឹទ្ធសភា រដ្ឋសភា ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ ព្រមទាំង ពលរដ្ឋដែលទទួលអាណត្តិសាធារណៈដោយការបោះឆ្នោត ដើម្បីបំពេញមុខងារ សាធារណៈដទៃទៀត ។

មាត្រា ២៩.- និយមន័យនៃអ្នកសមគំនិត

 មាត្រា ២៩.- និយមន័យនៃអ្នកសមគំនិត

ត្រូវចាត់ទុកជាអ្នកសមគំនិតក្នុងបទឧក្រិដ្ឋ ឬបទបញ្ឈប ចំពោះបុគ្គលណា ដល់ការប៉ុនប៉ង ឬការសម្រេចបទឧក្រិដ្ឋ ឬ ដែលជួយសម្រួល ដោយចេតនា បទមជ្ឈិមនោះ ដោយផ្តល់ជំនួយ ឬការឧបត្ថម្ភរបស់ខ្លួន ។

អ្នកសបគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទបញ្ឈបត្រូវ បានសម្រេច ឬបានប៉ុនប៉ង ។

អ្នកសមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចាវីដែរ ។

មាត្រា ២៨. និយមន័យនៃអ្នកផ្តើមគំនិត

 មាត្រា ២៨. និយមន័យនៃអ្នកផ្តើមគំនិត

ដែល : ត្រូវចាត់ទុកជាអ្នកផ្តើមគំនិតក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ចំពោះបុគ្គលណា

១- ជំរុញឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ តាមការណែនាំ ឬការបញ្ជា។

២-បង្កឱ្យមានបទឧក្រិដ្ឋ ឬបទមជ្ឈិមនោះ ដោយផ្តល់អំណោយ ដោយការសន្យា ឬការគំរាមកំហែង ការញុះញង់ ការលួងលោម ឬក៏ដោយការរំលោភអាជ្ញា ឬ អំណាចរបស់ខ្លួន ។

អ្នកផ្តើមគំនិតនឹងអាចត្រូវផ្តន្ទាទោសបានលុះត្រាតែបទឧក្រិដ្ឋ ឬបទមជ្ឈិមត្រូវ បានសម្រេច ឬបានប៉ុនប៉ង ។

អ្នកផ្តើមគំនិតនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម ត្រូវផ្តន្ទាទោសដូចគ្នានឹងចារីដែរ ។

មាត្រា ២៧. - និយមន័យនៃការប៉ុនប៉ង

 មាត្រា ២៧. - និយមន័យនៃការប៉ុនប៉ង

ការប៉ុនប៉ងក្នុងបទឧក្រិដ្ឋ ឬក្នុងករណីដែលច្បាប់បានចែងទុកក្នុងបទបញ្ឈប អាចត្រូវផ្តន្ទាទោសបាន កាលណាលក្ខខណ្ឌខាងក្រោមនេះត្រូវបានបំពេញ :

- ចារីបានចាប់ផ្តើបររនុវត្តបទល្មើស បានន័យថា ចារីបានប្រព្រឹត្តរអំពើដែល មានគោលបំណងដោយផ្ទាល់ដើម្បីប្រព្រឹត្តបទល្មើស និង

- ចាវីមិនបានបញ្ឈប់អំពើរបស់ខ្លួនទៅវិញដោយស្ម័គ្រចិត្ត តែត្រូវបានរាំងស្ទះ ឬរអាក់ខាន ដោយឥទ្ធិពលនៃកាលៈទេសៈក្រៅឆន្ទៈរបស់ខ្លួន ។

អំពើត្រៀមបម្រុងដែលពុំមានគោលបំណងដោយផ្ទាល់ ដើម្បីប្រព្រឹត្តបទល្មើស មិនមែនជាការចាប់ផ្តើមរអនុវត្តទេ ។

ការប៉ុនប៉ងក្នុងបទលហុ ពុំទទួលការផ្តន្ទាទោសទេ ។

មាត្រា ២៦. និយមន័យនៃសហចារី

 មាត្រា ២៦. និយមន័យនៃសហចារី

ត្រូវចាត់ទុកជាសហចារី កាលណាមានបុគ្គលច្រើននាក់ បានព្រមព្រៀង ប្រព្រឹត្តបទល្មើសរួបគ្នាដោយផ្ទាល់ ។

ត្រូវចាត់ទុកជាសហចារីផងដែរ កាលណាមានបុគ្គលច្រើននាក់បានព្រមព្រៀ ប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ឬបទបញ្ឈបដោយផ្ទាល់ក្នុងករណីដែលច្បាប់បានចែងទុក ។

មាត្រា ២៥. និយមន័យនៃចារី

 មាត្រា ២៥. និយមន័យនៃចារី

ត្រូវចាត់ទុកជាចាវី ចំពោះបុគ្គលណាដែលប្រព្រឹត្តបទល្មើសដែលត្រូវចោទ ប្រកាន់។

ត្រូវចាត់ទុកជាចារីផងដែរ ចំពោះបុគ្គលណាដែលប៉ុនប៉ងប្រព្រឹត្តបទឧក្រិដ្ឋ ឬ ក្នុងករណីដែលច្បាប់បានចែងទុក ចំពោះបទមជ្ឈិម ។

មាត្រា ២៤. គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ

 មាតិកាទី ២

ការទទួលខុសត្រូវព្រហ្មទណ្ឌ

ជំពូកទី ១

បទប្បញ្ញត្តិទូទៅ

មាត្រា ២៤. គោលការណ៍ឯកត្តកម្មនៃការទទួលខុសត្រូវព្រហ្មទណ្ឌ

បុគ្គលម្នាក់ៗ ទទួលខុសត្រូវព្រហ្មទណ្ឌតែចំពោះអំពើផ្ទាល់ខ្លួនប៉ុណ្ណោះ ។

Friday, 22 August 2025

មាត្រា ២៣. - ការមិនចោទប្រកាន់ត្រួតគ្នា និងទោស

 មាត្រា ២៣. - ការមិនចោទប្រកាន់ត្រួតគ្នា និងទោស

ពុំមានការចោទប្រកាន់ណាមួយអាចប្រព្រឹត្តប្រឆាំងនឹងបុគ្គលណាម្នាក់ ដែល ត្រូវបានជំនុំជម្រះជាស្ថាពរនៅឯបរទេសចំពោះអំពើល្មើសដដែល ហើយក្នុងករណី ដែលបានការផ្តន្ទាទោស បុគ្គលនោះបានបង្ហាញថាខ្លួនបានររនុវត្តទោសរបស់ ខ្លួនរួចហើយ ឬក៏ទោសត្រូវបានរលត់ដោយការផុតអាជ្ញាយុកាល ។

មាត្រា ២២. - សមត្ថកិច្ចដោយឡែកចំពោះបទឧក្រិដ្ឋដោយឡែក

 មាត្រា ២២. - សមត្ថកិច្ចដោយឡែកចំពោះបទឧក្រិដ្ឋដោយឡែក

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើស ដែលប្រព្រឹត្តនៅ ក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយថើបទល្មើសនោះជា :

១- បទល្មើសប្រឆាំងនឹងសុវត្ថិភាពនៃព្រះរាជាណាចក្រកម្ពុជា ។

២-បទល្មើសក្លែងត្រាផ្លូវការនៃព្រះរាជាណាចក្រកម្ពុជា ។

៣-បទល្មើសក្លែងរូបិយវត្ថុ និងធនបត្រជាតិ ដែលមានតម្លៃស្របច្បាប់នៅ ព្រះរាជាណាចក្រកម្ពុជា ។

៤-បទល្មើសប្រឆាំងនឹងភ្នាក់ងារទូត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ។

៥- បទល្មើសប្រឆាំងនឹងទីតាំងអួត ឬកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជា ។

មាត្រា ២១.- ការធ្វើបណ្តឹងចោទប្រកាន់

 មាត្រា ២១.- ការធ្វើបណ្តឹងចោទប្រកាន់

នៅក្នុងករណីដែលមានចែងនៅក្នុងមាត្រា ១៩ (បទឧក្រិដ្ឋ ឬបទមជ្ឈិមប្រព្រឹត្ត ដោយពលរដ្ឋខ្មែរ) និងហត្រា ២០ (ជនរងគ្រោះជាជនជាតិខ្មែរ) នៃក្រមនេះ ការចោទប្រកាន់អាចប្រព្រឹត្តទៅបានតាមបណ្តឹងរបស់អយ្យការតែប៉ុណ្ណោះ ។ ការចោទប្រកាន់ត្រូវតែមានបណ្ដឹងពីជនរងគ្រោះ ឬពីសិទ្ធិវន្ត ឬបណ្តឹងបរិហារជាផ្លូវការ របស់អាជ្ញាធរនៃប្រទេសដែលជាទីកន្លែងដែលអំពើនោះបានប្រព្រឹត្ត ។


មាត្រា ២០. ជនរងគ្រោះជាជនជាតិខ្មែរ

 មាត្រា ២០. ជនរងគ្រោះជាជនជាតិខ្មែរ

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវបានអនុវត្តទៅលើគ្រប់បទឧក្រិដ្ឋដែល ឬដោយ ប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជាដោយពលរដ្ឋខ្មែរ ជនបរទេស ទៅលើជនរងគ្រោះដែលមានសញ្ជាតិខ្មែរ នៅក្នុងពេលដែលបទល្មើស ត្រូវបានប្រព្រឹត្ត ។

មាត្រា ១៩- បទឧក្រិដ្ឋ ឬបទមជ្ឈិមប្រព្រឹត្តដោយពលរដ្ឋខ្មែរ

 ផ្នែកទី ២

បទល្មើសដែលបានប្រព្រឹត្តនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា

មាត្រា ១៩- បទឧក្រិដ្ឋ ឬបទមជ្ឈិមប្រព្រឹត្តដោយពលរដ្ឋខ្មែរ

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើគ្រប់បទឧក្រិដ្ឋដែលប្រព្រឹត្ត ដោយពលរដ្ឋខ្មែរនៅក្រៅផែនដីនៃព្រះរាជាណាចក្រកម្ពុជា ។

ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទមជ្ឈិមដែលប្រព្រឹត្តដោយពលរដ្ឋខ្មែរ នៅក្នុង ប្រទេសក្រៅណាមួយ ប្រសិនបើវអំពើនោះត្រូវបានផ្តន្ទាទោសតាបច្បាប់នៃប្រទេសនោះ ផងដែរ។

បទប្បញ្ញត្តិទាំងនេះត្រូវអនុវត្តផងដែរ ទោះបីជាជនជាប់ចោទបានទទួល សញ្ជាតិខ្មែរក្រោយវអំពើដែលចោទប្រកាន់នេះក៏ដោយ ។

មាត្រា ១៨. ការកំណត់បទល្មើសប្រព្រឹត្តដោយនីតិបុគ្គល

 មាត្រា ១៨. ការកំណត់បទល្មើសប្រព្រឹត្តដោយនីតិបុគ្គល

ការដាក់ឈ្មោះបទល្មើសដែលប្រព្រឹត្តដោយនីតិបុគ្គលថាជា បទឧក្រិដ្ឋ បទ មជ្ឈិម ឬបទលហុ ត្រូវកំណត់ដោយទណ្ឌកម្មដែលទទួលរងដោយរូបវន្តបុគ្គល ។

មាត្រា ១៧. - ការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជាចំពោះអំពើដែលបានចាប់ផ្តើម ប្រព្រឹត្តនៅកម្ពុជា

 មាត្រា ១៧. - ការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជាចំពោះអំពើដែលបានចាប់ផ្តើម ប្រព្រឹត្តនៅកម្ពុជា

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវរអនុវត្តទៅលើបុគ្គលគ្រប់រូបដែលជាអ្នក ផ្តើមគំនិត ឬអ្នកសមគំនិតនៅលើផែនដីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលប្រព្រឹត្តនៅឯបរទេស ប្រសិនបើលក្ខខណ្ឌទាំងពីរដូចខាងក្រោមនេះ ត្រូវបានបំពេញ:

- បទល្មើសត្រូវផ្តន្ទាទោសតាមច្បាប់កម្ពុជា និងតាមច្បាប់បរទេសផង និង - អត្ថិភាពនៃបទល្មើស ត្រូវបានបញ្ជាក់ដោយសេចក្តីសម្រេចជាស្ថាពររបស់

តុលាការបរទេស ។

មាត្រា ១៦. - បទល្មើសដែលបានប្រព្រឹត្តនៅក្នុងរអាកាសយានកម្ពុជា

 មាត្រា ១៦. - បទល្មើសដែលបានប្រព្រឹត្តនៅក្នុងរអាកាសយានកម្ពុជា

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវរអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅ ក្នុងរអាកាសយានដែលចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា នោះស្ថិតនៅទីណាក៏ដោយ ។ ទោះបីជាររាកាសយាន

មាត្រា ១៥. បទល្មើសដែលបានប្រព្រឹត្តនៅក្នុងនាវាបរទេស

 មាត្រា ១៥. បទល្មើសដែលបានប្រព្រឹត្តនៅក្នុងនាវាបរទេស

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅ ក្នុងនាវាបរទេសដែលរអាជ្ញាធរកម្ពុជាបានទទួលការរអនុញ្ញាតឱ្យពិនិត្យមើល ឬឱ្យចាប់ នាវាតាមអំណាចនៃកិច្ចព្រមព្រៀងអន្តរជាតិ ។

មាត្រា ១៤. - បទល្មើសដែលបានប្រព្រឹត្តនៅក្នុងនាវាកម្ពុជា

 មាត្រា ១៤. - បទល្មើសដែលបានប្រព្រឹត្តនៅក្នុងនាវាកម្ពុជា

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសដែលប្រព្រឹត្តនៅ ក្នុងនាវាដែលមានសញ្ជាតិខ្មែរ ទោះបីជានាវានោះស្ថិតនៅទីណាក៏ដោយ ។

មាត្រា ១៣. ទឹកន្លែងប្រព្រឹត្តបទល្មើស

 មាត្រា ១៣. ទឹកន្លែងប្រព្រឹត្តបទល្មើស

បទល្មើសត្រូវបានចាត់ថាប្រព្រឹត្តនៅលើផែនដីនៃព្រះរាជាណាចក្រកម្ពុជានៅ

ពេលដែលអំពើណាមួយនៃបទល្មើសនោះ បានប្រព្រឹត្តនៅលើដែនដីនៃព្រះរាជាណា ចក្រកម្ពុជា ។

មាត្រា ១២. - គោលការណ៏ដែនដីនៃការរអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជា

 ជំពូកទី ៣

ការអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជានៅក្នុងលំហ

ផ្នែកទី ១

បទល្មើសដែលបានប្រព្រឹត្ត ឬចាត់ថាបានប្រព្រឹត្តនៅលើដែនដី នៃព្រះរាជាណាចក្រកម្ពុជា

មាត្រា ១២. - គោលការណ៏ដែនដីនៃការរអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជា

ក្នុងរឿងព្រហ្មទណ្ឌ ច្បាប់កម្ពុជាត្រូវអនុវត្តទៅលើបទល្មើសទាំងឡាយដែល បានប្រព្រឹត្តនៅលើផែនដីនៃព្រះរាជាណាចក្រកម្ពុជា ។

ផែនដីនៃព្រះរាជាណាចក្រកម្ពុជា រួមបញ្ចូលទាំងលំហអាកាស និងសមុទ្រ ដែលមានចំណងចងភ្ជាប់នឹងផែនដីនៃព្រះរាជាណាចក្រកម្ពុជា ។


ក្រមព្រហ្មទណ្ឌ មាត្រា ១១. - សុពលភាពនៃកិច្ចនីតិវិធី

 មាត្រា ១១. - សុពលភាពនៃកិច្ចនីតិវិធី

ការរអនុវត្តភ្ជាបនៃបទប្បញ្ញត្តិថ្មី បានរអានុភាពទៅលើសុពលភាពនៃកិច្ចនីតិវិធី ដែលបានបំពេញស្របតាមបទប្បញ្ញត្តិចាស់ឡើយ ។

ក្រមព្រហ្មទណ្ឌ មាត្រា ១០. ការអនុវត្តច្បាប់ព្រហ្មទណ្ឌដែលស្រាលជាង ឬធ្ងន់ជាង

 មាត្រា ១០. ការអនុវត្តច្បាប់ព្រហ្មទណ្ឌដែលស្រាលជាង ឬធ្ងន់ជាង

បទប្បញ្ញត្តិថ្មីដែលចែងអំពីទោសដែលស្រាលជាងត្រូវអនុវត្តភ្លាម ។ ប៉ុន្តែ ការ ផ្តន្ទាទោសដែលជាស្ថាពរហើយនោះ ត្រូវអនុវត្ត ទោះបីទោសដែលប្រកាសនោះធ្ងន់ធ្ងរ យ៉ាងណាក៏ដោយ ។

បទប្បញ្ញត្តិថ្មីដែលចែងអំពីទោសធ្ងន់ជាង នឹងត្រូវអនុវត្តតែទៅលើអំពើដែល បានប្រព្រឹត្តក្រោយការចូលជាធរមាននៃបទប្បញ្ញត្តិនោះ ។

ក្រមព្រហ្មទណ្ឌ មាត្រា ៩. ការអនុវត្តច្បាប់ដែលលុបចោលបទល្មើស

 ជំពូកទី ២ ការអនុវត្តច្បាប់ព្រហ្មទណ្ឌនៅក្នុងពេលវេលា

មាត្រា ៩. ការអនុវត្តច្បាប់ដែលលុបចោលបទល្មើស

បទប្បញ្ញត្តិថ្មីដែលលុបចោលបទល្មើសណាមួយនោះត្រូវអនុវត្តភ្លាម ។ អំពើ ដែលប្រព្រឹត្តនៅមុនបទប្បញ្ញត្តិនេះចូលជាធរមាន មិនអាចត្រូវចោទប្រកាន់ទៀត ឡើយ ។ ការចោទប្រកាន់ដែលកំពុងប្រព្រឹត្តទៅនោះ ត្រូវបញ្ចប់។

ប្រសិនបើការផ្តន្ទាទោសជាស្ថាពរត្រូវបានប្រកាសរួចមកហើយ ទោសដែល ចេញរអំពីការផ្តន្ទាទោសនេះ មិនត្រូវអនុវត្តទេ ឬត្រូវតែឈប់អនុវត្ត ។

ក្រមព្រហ្មទណ្ឌ មាត្រា ៨. - អវត្តមាននៃនិទណ្ឌភាពក្នុងបទល្មើសធ្ងន់ធ្ងរខាងនីតិមនុស្សធម៌អន្តរជាតិ

 មាត្រា ៨. - អវត្តមាននៃនិទណ្ឌភាពក្នុងបទល្មើសធ្ងន់ធ្ងរខាងនីតិមនុស្សធម៌អន្តរជាតិ

បទប្បញ្ញត្តិនៃក្រមនេះ ពុំអាចនាំឱ្យមានការបង្កើតនូវស្ថានភាពយុត្តិនិសេធ ចំពោះជនរងគ្រោះនៃបទល្មើសធ្ងន់ធ្ងរ ដែលកំណត់ដោយច្បាប់ដោយឡែកទាក់ទង ដល់ការរំលោភនីតិបនុស្សធម៌រអន្តរជាតិ ទំនៀបទម្លាប់រអន្តរជាតិ ឬររនុសញ្ញារអន្តរជាតិ ដែលទទួលស្គាល់ដោយព្រះរាជាណាចក្រកម្ពុជាឡើយ ។

ក្រមព្រហ្មទណ្ឌ មាត្រា ៧. - លក្ខខណ្ឌនៃការរអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជា

 មាត្រា ៧. - លក្ខខណ្ឌនៃការរអនុវត្តច្បាប់ព្រហ្មទណ្ឌកម្ពុជា

ក្នុងរឿងព្រហ្មទណ្ឌ ដែនររនុវត្តច្បាប់កម្ពុជាក្នុងលំហ ត្រូវបានកំណត់ដោយ បទប្បញ្ញត្តិនៃក្របនេះ លើកលែងតែបានសន្ធិសញ្ញារអន្តរជាតិ។

ក្រមព្រហ្មទណ្ឌ មាត្រា ៦.- ការប្រកាសទោស

មាត្រា ៦.- ការប្រកាសទោស

គ្មានទោសណាមួយដែលអាចត្រូវយកមករអនុវត្តបានឡើយ ប្រសិនបើទោសនោះ មិនត្រូវបានប្រកាសដោយតុលាការទេ ។

Thursday, 21 August 2025

ក្រមព្រហ្មទណ្ឌ មាត្រា ៤.- ចេតនាប្រព្រឹត្តបទល្មើស


មាត្រា ៤.- ចេតនាប្រព្រឹត្តបទល្មើស

ពុំមានបទល្មើសទេ ប្រសិនបើគ្មានចេតនាប្រព្រឹត្ត ។

ប៉ុន្តែ ក្នុងករណីដែលច្បាប់បានចែងទុកមុន បទល្មើសមួយអាចកើតចេញពីការមិនប្រុងប្រយ័ត្ន ការខ្ជីខ្ជាការធ្វេសប្រហែសឬការមិនគោរពកាតព្វកិច្ចដោយឡែកណាមួយ

ក្រមព្រហ្មទណ្ឌ មាត្រា ៥.- ការបកស្រាយច្បាប់ព្រហ្មទណ្ឌ

មាត្រា ៥.- ការបកស្រាយច្បាប់ព្រហ្មទណ្ឌ

ក្នុងរឿងព្រហ្មទណ្ឌណ្ឌ ច្បាប់ត្រូវបកស្រាយយ៉ាងតឹងរ៉ឹងចៅក្រម​មិនអាច​​ពង្រីកវិសាលភាពអនុវត្ត ឬប្រព្រឹត្តតាមសទិសភាពបានឡើយ ។

ក្រមព្រហ្មទណ្ឌ មាត្រា ៣.- គោលការណ៍នីត្យានុកូលភាព

 


មាត្រា ៣.- គោលការណ៍នីត្យានុកូលភាព

មានតែអំពើដែលបង្កើតជាបទស្មើសនៅពេលដែលអំពើនោះមានចែងក្នុង បទប្បញ្ញត្តិព្រហ្មទណ្ឌជាធរមានប៉ុណ្ណោះ ទើបត្រូវ ផ្តន្ទាទោសព្រហ្មទណ្ឌបាន ។

មានតែទោសដែលមានចែងក្នុងបទប្បញ្ញត្តិ ព្រហ្មទណ្ឌជាធរមាន នៅពេលដែលបទល្មើសត្រូវបានប្រព្រឹត្តប៉ុណ្ណោះ ទើបអាចត្រូវប្រកាសបាន ។

ក្រមព្រហ្មទណ្ឌ មាត្រា ២.- និយមន័យ និងចំណាត់ថ្នាក់នៃបទល្មើស

 មាត្រា ២.- និយមន័យ និងចំណាត់ថ្នាក់នៃបទល្មើស

ច្បាប់បញ្ញត្តថា អំពើខ្លះរបស់រូបវន្តបុគ្គល ឬនីតិបុគ្គលដែលបង្កចលាចលដល់ សង្គម ជាបទស្មើស

បទល្មើសត្រូវបានចាត់ថ្នាក់ជា បទឧក្រិដ្ឋ បទមជ្ឈិម និង បទលហុ ទៅតាមទម្ងន់នៃបទល្មើសនោះ ។

ក្រមព្រហ្មទណ្ឌមាត្រា ១.- ដែនអនុវត្តនៃច្បាប់ព្រហ្មទណ្ឌ

 មាត្រា ១.- ដែនអនុវត្តនៃច្បាប់ព្រហ្មទណ្ឌ

ច្បាប់ព្រហ្មទណ្ឌ​កំណត់បទស្មើស ចង្អុលបង្ហាញបុគ្គលដែលអាចត្រូវបានប្រកាសថា ជាអ្នកទទួលខុសត្រូវចំពោះបទ

​ស្មើស ​និងកំណត់ទោស ព្រមទាំងបែបបទ នៃការអនុវត្តទោសនេះ ។

នៅក្នុងករណីចាំបាច់ បទដ្ឋានគតិយុត្តដែលចេញដោយអង្គការនីតិប្រតិបត្តិអាច ចែងពីបទលហុដែលត្រូវផ្តន្ទាទោសត្រឹមតែពិន័យជាប្រាក់ប៉ុណ្ណោះ

Featured post

ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា

 ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រម នស/រកម/០២១៨/០០៣ យើង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី...