កថាភាគទី ២
ការប្រកាសអំពីការបាត់ខ្លួន
មាត្រា
៤១.លក្ខខ័ណ្ឌដើម្បីធ្វើការប្រកាសអំពីការបាត់
១- ប្រសិនបើពុំមានដំណឹងច្បាស់លាស់ថា
អ្នកអវត្តមាននៅរស់ ឬ ទទួលមរណភាព ក្នុងអំឡុងពេល ៥ (ប្រាំ) ឆ្នាំ
តុលាការរអាចប្រកាសបានថា បុគ្គលនោះបានបាត់ខ្លួន តាមពាក្យសុំរបស់សហព័ន្ធ
អ្នកដែលត្រូវបានសន្មតថាជាសន្តតិជន អច្ឆ័យលាភី អ្នកទទួល ប្រាក់ធានារ៉ាប់រង
អ្នកមានសិទ្ធិអំណាចមេបា អ្នកអាណាព្យាបាល ឪពុកម្តាយ ឬ អ្នក
ផ្សេងទៀតដែលបានផលប្រយោជន៍សំខាន់តាមផ្លូវច្បាប់ក្នុងការប្រកាសអំពីការបាត់ខ្លួន ។
២-បញ្ញត្តិនៃកថាខណ្ឌទី ១
ខាងលើនេះត្រូវយកមកអនុវត្តផងដែរ ចំពោះករណី បុគ្គលដែលចូលទៅតំបន់ដែលមានសង្គ្រាម
បុគ្គលដែលមានវត្តមាននៅក្នុងនាវាដែលបានលិច ឬ បុគ្គលដែលបានជួបប្រទះនឹងគ្រោះថ្នាក់ផ្សេងទៀតដែលអាចនាំឱ្យទទួល
មរណភាព ហើយពុំមានដំណឹងច្បាស់លាស់ថា អ្នកអវត្តមាននៅរស់ ឬ ទទួលមរណភាព ក្នុងអំឡុងពេល
១ (មួយ) ឆ្នាំ ក្រោយពីចប់សង្គ្រាម ក្រោយពីនាវាបានលិច ឬ
ក្រោយពីគ្រោះថ្នាក់ផ្សេងទៀតនោះ បានកន្លងផុតទៅ ។
No comments:
Post a Comment