សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝

Sunday, 30 November 2025

មាត្រា ៤០.សិទ្ធិរបស់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ជាររាទិ៍

 

មាត្រា ៤០.សិទ្ធិរបស់អ្នកគ្រប់គ្រងទ្រព្យសម្បត្តិ ជាររាទិ៍

១-អ្នកគ្រប់គ្រងដែលបានជ្រើសតាំងបានសិទ្ធិធ្វើសកម្មភាពដែលបានកំណត់នៅ ក្នុងកថាខណ្ឌទី ២ មាត្រា ៣៦៦ (ទំហំនៃសិទ្ធិតំណាង) នៃក្រមនេះ ។ ប្រសិនបើចាំបាច់ ត្រូវធ្វើសកម្មភាពផ្សេងទៀត អ្នកគ្រប់គ្រងនោះអាចធ្វើបាន ដោយទទួលការអនុញ្ញាតពី តុលាការ ។

២-ក្នុងករណីដែលពុំមានដំណឹងច្បាស់លាស់ថា បុគ្គលអវត្តមាននៅរស់ ឬ ទទួលមរណភាពទេ ហើយអ្នកគ្រប់គ្រងរបស់បុគ្គលអវត្តមាននោះចាំបាច់ត្រូវធ្វើសកម្មភាពដែលហួសសិទ្ធិ ដែលបុគ្គលអវត្តមានបានកំណត់ អ្នកគ្រប់គ្រងនោះអាចធ្វើបាន ដោយទទួលការអនុញ្ញាតពីតុលាការ ។

៣-បើយល់ឃើញថា សមរម្យក្នុងការផ្តល់កម្រៃដល់អ្នកគ្រប់គ្រងគង ដោយគិតពិចារណា នូវទំនាក់ទំនងរវាងអ្នកអវត្តមាន និង អ្នកគ្រប់គ្រង និង ស្ថានភាពផ្សេងទៀត តុលាការអាចផ្តល់កម្រៃចំនួនសមរម្យដល់អ្នកគ្រប់គ្រង អ្នកអវត្តមានបាន ។ ដោយយកពីទ្រព្យសម្បត្តិរបស់អ្នកអវត្តមានបាន

No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...