សូមស្វាគមន៍!!! មកកាន់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....សូមអរគុណ!សម្រាប់ការគាំទ្រ🙏🤝

Tuesday, 9 December 2025

មាត្រា ៩៥._ សិទ្ធិអំណាចនៃមហាសន្និបាត

 

មាត្រា ៩៥._ សិទ្ធិអំណាចនៃមហាសន្និបាត

១-មហាសន្និបាតសមាជិក អាចធ្វើសេចក្ដីសម្រេចបាន ត្រឹមតែចំណុចដែលបានកំណត់នៅក្នុងក្រមនេះ ឬលក្ខន្ដិកៈ។

២-អភិបាល និងអ្នកត្រួតពិនិត្យ ត្រូវពន្យល់នូវចំណុចដែលសមាជិកបានទាមទារនៅក្នុងមហាសន្និបាតសមាជិក។ ប៉ុន្ដែបញ្ញត្ដិនេះមិនត្រូវយកមកអនុវត្ដឡើយ ចំពោះករណីដែលចំណុចនោះពុំមាន​ទំនាក់ទំនងនឹងចំណុចដែលជាគោលបណង់នៃអង្គប្រជុំ ករណីដែលការពន្យល់នោះអាចបណ្ដាល​ឱ្យមានការខូចខាតធ្ងន់ធ្ងរដល់ផលប្រយោជន៍រួមរបស់សមាជិក ករណីដែលការពន្យល់នោះតម្រូវឱ្យមានការស្រាវជ្រាវ ឬ ករណីផ្សេងទៀតដែលមានមូលហេតុត្រឹមត្រូវ។

៣-ក្នុងករណីដែលបានកំណត់នៅក្នុងកថាខណ្ឌទី២ ខាងលើនេះ បើសមាជិកបានជូនដំណឹងអំពីចំណុចដែលត្រូវពន្យល់ នៅក្នុងមហាសន្និបាត ជាលិខិតលាយល័ក្ខណ៍អក្សរ មុនអំឡុងពេលសមរម្យមួយ មុនថ្ងៃបើកមហាសន្និបាតសមាជិកនោះ អភិបាល និងអ្នកត្រួតពិនិត្យ មិនអាចបដិសេធការពន្យល់ ដោយយកមូលហេតុថា ការពន្យល់នោះតម្រូវឱ្យមានការស្រាវជ្រាវបានឡើយ ។

 

No comments:

Post a Comment

Featured post

មាត្រា ១១០._ ការបង្កើត និង លក្ខន្ដិកៈ

  ផ្នែកទី ៣ នីតិបុគ្គលមូលនិធី មាត្រា ១១០ ._ ការបង្កើត និង លក្ខន្ដិកៈ ១-នីតិបុគ្គលមូលនិធិ អាចត្រូវបានបង្កើតឡើង ដោយធ្វើលក្ខន្ដិកៈ និងទទួ...