មាត្រា ៩៤._ ការកោះប្រជុំមហាសន្និបាត
១-ដើម្បីកោះប្រជុំមហាសន្និបាតរបស់សមាជិក ត្រូវជូនដំណឹងអំពីមហាសន្និបាតនោះដល់សមាជិកម្នាក់ៗ យ៉ាងតិច ១ (មួយ) សបា្ដហ៍ មុនការបើកមហាសន្និបាតនោះ។ ប៉ុន្ដែ អំឡុងពេលនេះអាចបង្រួញឱ្យខ្លីបានអាស្រ័យដោយលក្ខន្ដិកៈ ។
២-បើមានមតិយល់ស្របពីសមាជិកទាំងអស់ មហាសន្និបាតរបស់សមាជិក អាចត្រូវបានបើក ដោយមិនឆ្លងកាត់តាមនីតិវិធីកោះប្រជុំ ។
No comments:
Post a Comment