មោឃភាព និងការលុបចោលអាពាហ៍ពិពាហ៍
សេចក្តីផ្តើម
យើងទាំងអស់គ្នាបានដឹងហើយថាសង្គមមួយអាចរីកចម្រើន
ទៅបានអាស្រ័យទៅលើគ្រួសារដែលជាកោសិកា នៃសង្គមជាតិទាំងមូល ហើយគ្រួសារនេះអាចចេញជារូបរាងពេញលក្ខណៈច្បាប់បាន
តាមរយៈការរៀបអាពាហ៍ពិពាហ៍រវាងបុរសម្នាក់
និងនារីម្នាក់ដែលមានចំណងមនោសញ្ចេតនារវាងគ្នាដោយឈរលើមូលដ្ឋានស្ម័គ្រចិត្ត និងសមភាព
ហើយបានគោរពតាមបទបញ្ញាត្តិច្បាប់នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។
នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នពលរដ្ឋខ្មែរភាគច្រើនមានការយល់ដឹង
យ៉ាងទូលំទូលាយអំពីការរៀបអាពាហ៍ពិពាហ៍ ហើយពួកគេបានបំពេញយ៉ាងត្រឹមត្រូវតាមបទបញ្ញាតិច្បាប់
។
ប៉ុន្តែទោះបីគេខិតខំធ្វើយ៉ាងណាដើម្បីបំពេញឲ្យបាននូវលក្ខខ័ណ្ឌក្នុងការរៀបអាពាហ៍ពិពាហ៍យ៉ាងណាក៏ដោយ
បើការរស់នៅជាមួយគ្នាពុំមានសេចក្តីសុខ ហើយតែងតែកើតមានអំពើហឹង្សាក្នុងគ្រូសារ ឬគូភាគីបានប្រព្រឹត្តនូវរឿងរាវពុំសមរម្យនាំឲ្យអាពាហ៍ពិពាហ៍អាចឈានដល់ការលែងលះគ្នាបាន
។ ប៉ុន្តែមានរឿងមួយចំនួនទៀតដែលយើងសង្កេតឃើញមានការយល់ច្រឡំក្នុងការអនុវត្តច្បាប់
និងពេលខ្លះបានបំពានច្បាប់ដោយសារតែមិនសូវយល់ច្បាស់អំពី
ថាតើបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍យកគ្នាជាប្តីប្រពន្ធទៅ
ចំណងអាពាហ៍ពិពាហ៍មានលក្ខណៈត្រឹមត្រូវតាមច្បាប់ ឬមានអនុភាពហើយឬនៅឡើយ
ថាតើបើពុំត្រឹមត្រូវតាមបញ្ញត្តិច្បាប់ទេ ចំណងអាពាហ៍ពិពាហ៍មួយនេះនឹងទៅជាយ៉ាងណា ។
១.
លក្ខខ័ណ្ឌក្នុងការបង្កើតអាពាហ៍ពិពាហ៍
ក.
កំជាប់ពាក្យ
កំជាប់ពាក្យ គឺត្រូវបង្កើតឡើងតាមសេចក្តីសន្យារវាងបុរស នារី
ថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានាពេលអនាគត និងដោយធ្វើពិធីកំជាប់ពាក្យ ។
ជាធម្មតាតាមប្រពៃណីខ្មែរយើង
មុននឹងឈានចូលដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍
ប្រជាពលរដ្ឋខ្មែរមានរៀបពិធីជាលំដាប់លំដោយច្រើនយ៉ាងដែលមានជាអាទិ៍ៈ
· ពិធីមើលថ្ងៃ ខែ ឆ្នាំ មើលសមពង្សធាតុរបស់កូនខាងស្រី និង ខាងប្រុស
· ពិធីចែចូវ
· ពិធីស្តីដណ្តឹង
· ពិធីជូនពេលកំជាប់ពាក្យ
ពិធីដែលបានរៀបរាប់ខាងលើ
គេច្រើនធ្វើជាផ្លូវការធំដុំជាងគេគឺពេលភា្ជប់ពាក្យ ( កំជាប់ពាក្យ ) ។
ក៏ដូចនាពេលបច្ចុប្បន្ននេះដែរ គូរស្រករមុនពេលរៀបអាពាហ៍ពិពាហ៍គេច្រើនតែធ្វើកំជាប់ពាក្យទុកសិន
ដើម្បីទុកឲ្យអ្នកទាំងពីរបានស្គាល់គ្នាច្បាស់ និង យល់ចិត្តគ្នាផង ។
ប៉ុន្តែខ្លះទៀតគេបានស្គាល់ចិត្តថ្លើមគ្នាហើយ គ្រាន់តែគេពុំចង់រៀបអាពាហ៍ពិពាហ៍ ឬពុំទាន់មានលទ្ធភាពរៀបអាពាហ៍ពិពាហ៍ គេក៏ធ្វើពិធីកំជាប់ពាក្យទុកដើម្បីជាការការពារ
ក៏ដូចជាការហាមប្រាមដល់អ្នកណាដែលចង់មកចែចូវ ឬចង់ទាក់ទងភាគីម្ខាងទៀតឲ្យដឹងថាគេមានគូ
ដណ្តឹងហើយ។
ពិធីនេះក៏សំខាន់ និងមានអនុភាពខ្លាំងក្លាដូចពិធីមង្គលដែរ ។ ដោយច្បាប់បានទទូលស្គាល់ថា
បើក្នុងករណីដែលកំជាប់ពាក្យត្រូវបានរលាយ ភាគីដែលបានលើកជំនូននៅពេលកំជាប់ពាក្យ
សង្ឃឹមថានឹងបានរៀបអាពាហ៍ពិពាហ៍ ប៉ុន្តែត្រូវបានភាគីម្ខាងទៀតកិច្ចកែ
ដួច្នេះភាគីដែលបានចំណាយថ្លៃជំនូនអាចទាមទារឲ្យភាគីម្ខាងទៀតសងថ្លៃជំនូននោះមកវិញបាន ។
បានន័យថា ភាគីខាងប្រុស ដែលលើកជំនូនសម្រាប់ការភ្ជាប់ពាក្យទៅភាគីខាងកូនស្រី
នឹងទទូលបានថ្លៃជំនួននោះត្រឡប់មកវិញ ពីខាងកូនស្រីដែលគេបានជាប់បង្គាប់ ។
ប្រសិនបើកំជាប់ពាក្យត្រូវបានរំលាយ ការរំលាយកំជាប់ពាក្យនេះ ដោយសារមានមូលហេតុណាមួយ
ដែលកើតឡើងដោយភាគី ខាងប្រុស ឬខាងស្រីជាអ្នកបង្កើតឡើង ។
ប៉ុន្តែបើសិនជាមានភាគីណាម្ខាងបានបដិសេធ កំជាប់ពាក្យដែលបានភ្ជាប់រវាងភាគីចោល ដោយគ្មានមួលហេតុត្រឹមត្រូវភាគីម្ខាងទៀតក៏អាចទាមទារសំណងនៃការខូចខាត ដែលកើតឡើងដោយការបដិសេធចោលនោះបាន
។ បានន័យថាភាគីខាងស្រី ឬ ភាគីខាងប្រុសបានធ្វើការបដិសេធ ឬ
សុំលុបចោលការភ្ជាប់ពាក្យនេះដោយពុំបញ្ជាក់មូលហេតុច្បាស់លាស់ និងមានហេតុផលដែលមិនសមស្របសម្រាប់បញ្ជាក់ទៅភាគីម្ខាងទៀត នោះភាគីដែលទទូលរងគ្រោះពីការបដិសេធរបស់ភាគីម្ខាងទៀត
ឬ ការបដិសេធនោះធ្វើឲ្យប៉ះពាល់ដល់កិត្តយស និង ផ្លូវចិត្តភាគីរងគ្រោះ ភាគីនេះអាចធ្វើ
ការទាមទារសំណងជម្ងឺចិត្ត ឬការខូចខាត កេរិ៍្តឈ្មោះ និងការបាត់បង់ផ្សេងៗទៀតបានពីភាគីដែលធ្វើការបដិសេធនោះដោយការដាក់ពាក្យបណ្តឹង ។
ការធ្វើបណ្តឹងត្រូវធ្វើនៅក្នុងអំឡុងពេល ១ឆ្នាំ
គិតចាប់ពីពេលដែលកំជាប់ពាក្យនោះត្រូវបានរំលាយ ។
តាមភាពជាក់ស្តែងការប្តឹងសុំសំណងនៃកំជាប់ពាក្យ
គេអាចធ្វើនៅត្រឹមមន្រ្តីអត្រានុកូលដ្ឋាននៃលំនៅដ្ឋានរបស់ភាគី ឬ អាចប្តឹងទៅតុលាការ
បើសិនពុំមានការព្រមព្រៀងគ្នានៅត្រឹមភូមិ សង្កាត់ ។
ខ.
លក្ខខណ្ឌនៃអាពាហ៍ពិពាហ៍