សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Friday, 29 March 2019

មោឃភាព និងការលុបចោលអាពាហ៍ពិពាហ៍




មោឃភាព និងការលុបចោលអាពាហ៍ពិពាហ៍


សេចក្តីផ្តើម

យើងទាំងអស់គ្នាបានដឹងហើយថាសង្គមមួយអាចរីកចម្រើន ទៅបានអាស្រ័យទៅលើគ្រួសារដែលជាកោសិកា  នៃសង្គមជាតិទាំងមូល  ហើយគ្រួសារនេះអាចចេញជារូបរាងពេញលក្ខណៈច្បាប់បាន តាមរយៈការរៀបអាពាហ៍ពិពាហ៍រវាងបុរសម្នាក់ និងនារីម្នាក់ដែលមានចំណងមនោសញ្ចេតនារវាងគ្នាដោយឈរលើមូលដ្ឋានស្ម័គ្រចិត្ត និងសមភាព ហើយបានគោរពតាមបទបញ្ញាត្តិច្បាប់នៃក្រមរដ្ឋប្បវេណីឆ្នាំ ២០០៧ ។

នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្នពលរដ្ឋខ្មែរភាគច្រើនមានការយល់ដឹង យ៉ាងទូលំទូលាយអំពីការរៀបអាពាហ៍ពិពាហ៍ ហើយពួកគេបានបំពេញយ៉ាងត្រឹមត្រូវតាមបទបញ្ញាតិច្បាប់ ។ ប៉ុន្តែទោះបីគេខិតខំធ្វើយ៉ាងណាដើម្បីបំពេញឲ្យបាននូវលក្ខខ័ណ្ឌក្នុងការរៀបអាពាហ៍ពិពាហ៍យ៉ាងណាក៏ដោយ បើការរស់នៅជាមួយគ្នាពុំមានសេចក្តីសុខ ហើយតែងតែកើតមានអំពើហឹង្សាក្នុងគ្រូសារ ឬគូភាគីបានប្រព្រឹត្តនូវរឿងរាវពុំសមរម្យនាំឲ្យអាពាហ៍ពិពាហ៍អាចឈានដល់ការលែងលះគ្នាបាន ។ ប៉ុន្តែមានរឿងមួយចំនួនទៀតដែលយើងសង្កេតឃើញមានការយល់ច្រឡំក្នុងការអនុវត្តច្បាប់ និងពេលខ្លះបានបំពានច្បាប់ដោយសារតែមិនសូវយល់ច្បាស់អំពី ថាតើបន្ទាប់ពីរៀបអាពាហ៍ពិពាហ៍យកគ្នាជាប្តីប្រពន្ធទៅ ចំណងអាពាហ៍ពិពាហ៍មានលក្ខណៈត្រឹមត្រូវតាមច្បាប់ ឬមានអនុភាពហើយឬនៅឡើយ ថាតើបើពុំត្រឹមត្រូវតាមបញ្ញត្តិច្បាប់ទេ ចំណងអាពាហ៍ពិពាហ៍មួយនេះនឹងទៅជាយ៉ាងណា ។

១. លក្ខខ័ណ្ឌក្នុងការបង្កើតអាពាហ៍ពិពាហ៍
ក. កំជាប់ពាក្យ
កំជាប់ពាក្យ គឺត្រូវបង្កើតឡើងតាមសេចក្តីសន្យារវាងបុរស នារី ថានឹងរៀបអាពាហ៍ពិពាហ៍ជាមួយគ្នានាពេលអនាគត និងដោយធ្វើពិធីកំជាប់ពាក្យ ។

ជាធម្មតាតាមប្រពៃណីខ្មែរយើង មុននឹងឈានចូលដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ ប្រជាពលរដ្ឋខ្មែរមានរៀបពិធីជាលំដាប់លំដោយច្រើនយ៉ាងដែលមានជាអាទិ៍ៈ
·      ពិធីមើលថ្ងៃ ខែ ឆ្នាំ មើលសមពង្សធាតុរបស់កូនខាងស្រី និង ខាងប្រុស

·      ពិធីចែចូវ

·      ពិធីស្តីដណ្តឹង

·      ពិធីជូនពេលកំជាប់ពាក្យ

ពិធីដែលបានរៀបរាប់ខាងលើ គេច្រើនធ្វើជាផ្លូវការធំដុំជាងគេគឺពេលភា្ជប់ពាក្យ ( កំជាប់ពាក្យ ) ។ ក៏ដូចនាពេលបច្ចុប្បន្ននេះដែរ គូរស្រករមុនពេលរៀបអាពាហ៍ពិពាហ៍គេច្រើនតែធ្វើកំជាប់ពាក្យទុកសិន ដើម្បីទុកឲ្យអ្នកទាំងពីរបានស្គាល់គ្នាច្បាស់ និង យល់ចិត្តគ្នាផង ។ ប៉ុន្តែខ្លះទៀតគេបានស្គាល់ចិត្តថ្លើមគ្នាហើយ គ្រាន់តែគេពុំចង់រៀបអាពាហ៍ពិពាហ៍ ឬពុំទាន់មានលទ្ធភាពរៀបអាពាហ៍ពិពាហ៍ គេក៏ធ្វើពិធីកំជាប់ពាក្យទុកដើម្បីជាការការពារ ក៏ដូចជាការហាមប្រាមដល់អ្នកណាដែលចង់មកចែចូវ ឬចង់ទាក់ទងភាគីម្ខាងទៀតឲ្យដឹងថាគេមានគូ ដណ្តឹងហើយ។
ពិធីនេះក៏សំខាន់ និងមានអនុភាពខ្លាំងក្លាដូចពិធីមង្គលដែរ ។ ដោយច្បាប់បានទទូលស្គាល់ថា បើក្នុងករណីដែលកំជាប់ពាក្យត្រូវបានរលាយ ភាគីដែលបានលើកជំនូននៅពេលកំជាប់ពាក្យ សង្ឃឹមថានឹងបានរៀបអាពាហ៍ពិពាហ៍ ប៉ុន្តែត្រូវបានភាគីម្ខាងទៀតកិច្ចកែ ដួច្នេះភាគីដែលបានចំណាយថ្លៃជំនូនអាចទាមទារឲ្យភាគីម្ខាងទៀតសងថ្លៃជំនូននោះមកវិញបាន ។ បានន័យថា ភាគីខាងប្រុស ដែលលើកជំនូនសម្រាប់ការភ្ជាប់ពាក្យទៅភាគីខាងកូនស្រី នឹងទទូលបានថ្លៃជំនួននោះត្រឡប់មកវិញ ពីខាងកូនស្រីដែលគេបានជាប់បង្គាប់ ។ ប្រសិនបើកំជាប់ពាក្យត្រូវបានរំលាយ ការរំលាយកំជាប់ពាក្យនេះ ដោយសារមានមូលហេតុណាមួយ ដែលកើតឡើងដោយភាគី ខាងប្រុស ឬខាងស្រីជាអ្នកបង្កើតឡើង ។ ប៉ុន្តែបើសិនជាមានភាគីណាម្ខាងបានបដិសេធ  កំជាប់ពាក្យដែលបានភ្ជាប់រវាងភាគីចោល ដោយគ្មានមួលហេតុត្រឹមត្រូវភាគីម្ខាងទៀតក៏អាចទាមទារសំណងនៃការខូចខាត ដែលកើតឡើងដោយការបដិសេធចោលនោះបាន  ។  បានន័យថាភាគីខាងស្រី ឬ ភាគីខាងប្រុសបានធ្វើការបដិសេធ ឬ សុំលុបចោលការភ្ជាប់ពាក្យនេះដោយពុំបញ្ជាក់មូលហេតុច្បាស់លាស់ និងមានហេតុផលដែលមិនសមស្របសម្រាប់បញ្ជាក់ទៅភាគីម្ខាងទៀត នោះភាគីដែលទទូលរងគ្រោះពីការបដិសេធរបស់ភាគីម្ខាងទៀត ឬ ការបដិសេធនោះធ្វើឲ្យប៉ះពាល់ដល់កិត្តយស និង ផ្លូវចិត្តភាគីរងគ្រោះ ភាគីនេះអាចធ្វើ ការទាមទារសំណងជម្ងឺចិត្ត ឬការខូចខាត កេរិ៍្តឈ្មោះ និងការបាត់បង់ផ្សេងៗទៀតបានពីភាគីដែលធ្វើការបដិសេធនោះដោយការដាក់ពាក្យបណ្តឹង ។ ការធ្វើបណ្តឹងត្រូវធ្វើនៅក្នុងអំឡុងពេល ១​ឆ្នាំ គិតចាប់ពីពេលដែលកំជាប់ពាក្យនោះត្រូវបានរំលាយ ។

តាមភាពជាក់ស្តែងការប្តឹងសុំសំណងនៃកំជាប់ពាក្យ គេអាចធ្វើនៅត្រឹមមន្រ្តីអត្រានុកូលដ្ឋាននៃលំនៅដ្ឋានរបស់ភាគី ឬ អាចប្តឹងទៅតុលាការ បើសិនពុំមានការព្រមព្រៀងគ្នានៅត្រឹមភូមិ សង្កាត់ ។

ខ. លក្ខខណ្ឌនៃអាពាហ៍ពិពាហ៍

អំពីការស្មុំកូន




ការស្មុំកូន

សេចក្តីផ្តើម

ករណីកូនចិញ្ចឹម ឬកូនស្មុំក្នុងប្រទេសកម្ពុជា​ គឺជាវប្បធម៌មួយ ដែលគេផុតចេញតាំងពីយូរ លង់ណាស់មកហើយ​​​ វាគ្រាន់តែនីតិវិធីនៃការស្មុំនោះពុំត្រឹមត្រូវតាមលក្ខណៈច្បាប់ ហើយជនខ្លះ នោះក៏ត្រឹមត្រូវតាមច្បាប់ ។ បញ្ហានេះយើងត្រូវសង្កេតទៅមើលលើច្បាប់នីតិវិធីនៃការស្មុំកូន  ដែលពីមុនយើងមានច្បាប់ស្តីពីអាពាហ៍ពិពាហ៍ និងគ្រួសារ ក៏ប៉ុន្តែវាពុំទាន់គ្រប់ជ្រុងជ្រោយនៅឡើយទេពោលគឺ ​គោលការណ៍ស្មុំកូនអន្តរប្រទេសគ្មានចែងជាដើម ។ ប៉ុន្តែ​បើក្រលេកមើល បច្ចប្បន្នភាពដោយសារការយកចិត្តទុកដាក់ទៅលើកុមារ​​ ពីសំណាក់ប្រជាជនខ្មែរ ជាពិសេសគឺ រាជ​រដ្ឋា​​​​ភិបាលកម្ពុជា បានផ្តល់សច្ចាប័នកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ១៩៩២ ក្នុងអនុសញ្ញាស្តីពីសិទ្ធិកុមារ និងអនុសញ្ញា​​​​​​របស់អង្គការសហប្រជាជាតិ ស្តីពីសិទ្ធិរបស់កុមារ  ជាមួយគ្នានេះដែរ ដោយយល់ឃើញ កុមារ គឺពិតជាមានសារៈសំខាន់ ជាទំពាំងស្នងឬស្សី ពាក់ព័ន្ធនឹងស្មុំកូននេះ រដ្ឋបានចងក្រងច្បាប់ស្តីពី ស្មុំកូនធម្មតា ស្មុំកូនពេញលេញ (ក្រមរដ្ឋប្បវេណីឆ្នាំ២០០៧និង ច្បាប់ស្តីពីស្មុំកូនអន្តរប្រទេស ដែលចែងពីសិទ្ធិរបស់កូនស្មុំ ពោលគឺបញ្ញត្តិអំពីលទ្ធភាពរបស់អ្នក សុំ ដើម្បីថែរក្សាកូនស្មុំនេះឱ្យបានត្រឹមត្រូវ ។នៅក្នុងកិច្ចស្រាវជ្រាវនេះ ក្រុមរបស់យើងខ្ញុំ និងលើកយក
 ជំពូក មកស្រាយដែល 
ជំពូក១៖ ស្មុំកូនធម្មតា
ជំពូក២៖ ស្មុំកូនពេញលេញ
ជំពូក៣៖ ស្មុំកូនអន្តរប្រទេស
ជំពូក៤៖ គុណប្រយោជន៍នៃការស្មុំកូន 

ជំពូកទី១  ស្មុំកូនពេញលេញ
និយមន័យ
ស្មុំកូនពេញលេញគឺជាការសុំអនីតិជន ដែលមានអាយុក្រោម៨ឆ្នាំយកធ្វើជាកូនសុំដោយ​​​បញ្ជប់ញាតិភាពមួយនឹង ញាតិលោហិតនៃឪពុកម្ដាយបង្កើតហើយការសុំនេះត្រូវសម្រេចដោយ​​​តុលាការ។
របបស្មុំកូនពេញលេញកូនសុំនឹង ត្រូវកាត់ផ្ដាច់នូវរាល់ទំនាក់ទំនងគតិយុត្តិទាំងអស់ជាមួយនឹងឪពុកម្ដាយបង្កើត​​​របស់ខ្លួន និងផ្សារផ្ជាប់ទំនាក់ទំនងយ៉ាងពេញលេញជាមួយនឹងឪពុកម្ដាយចញ្ជឹមដូចគ្នានឹងកូបង្កើតរបស់ឪពុកម្ដាយចិញ្ជឹម។ ម៉្យាងវិញទៀតចំពោះរបបស្មុំកូនពេញលេញបុគ្គលដែលនឹងក្លាយជាឪពុកចិញ្ជឹម ឬម្ដាយចិញ្ជឹមបានឡើយប្រសិនបើសហព័ទ្ធម្ខាងទៀត មិនក្លាយជាឪពុកឬក៏ម្ដាយចិញ្ជឹម។ មិនតែប៉ុនណ្ណោះការបង្កើតស្មុំកូនពេញលេញអាចធ្វើឡើង ដោយបញ្ជប់ញាតិភាពជាមួយនឹងញាតិលោ ហិតរបស់ឪពុកម្ដាយបង្កើត តាមពាក្យសុំរបស់បុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ជឹមបាន។ចំពោះស្មុំកូននេះបង្កើតអានុភាពឲ្យមានចំណងញាតិលោហិត និងសិទ្ធិកាតព្វកិច្ចក្នុងទំនាក់ទំនងញាតិហើយស្មុំកូននេះក៏ប្រឈមមុខនឹងការកាត់កាលដោយមានមូលហេតុផ្សេងៗផងដែរ។

ផ្នែកទី១ លក្ខខណ្ឌនៃការបង្កើតស្មុំកូនពេញលេញ
ស្មុំកូនពេញលេញ  សំដៅដល់ស្មុំកូនដែលមានអានុភាពបង្កើតនូវទំនាក់ទំនងអចិន្រ្តៃយ៍ ជាឪពុកម្ដាយនិងកូនរវាងឪពុកម្ដាយចិញ្ជឹមឫឪពុកចិញ្ជឹមឬម្ដាយចិញ្ជឹមនឹងកូនសុំហើយបញ្ជប់សិទ្ធិនិងកាតព្វកិច្ចរវាងកូនសុំនិងឪពុកម្ដាយបង្កើត ឬអាណាព្យាបាលសម្រាប់អនីតិជនរបស់ខ្លួន។ ឲ្យអាចនិយាយបានម្យ៉ាងថាដោយបង្កើតស្មុំកូនពេញលេញ កូនសុំត្រូវទទួលបានឋានៈដូចគ្នានឹងកូនបង្កើតរបស់ឪពុកម្ដាយចិញ្ជឹមនិងត្រូវទទួលសិទ្ធិនិងករណីកិច្ចដូចគ្នានឹងកូនង្កើតនៅក្នុងទំនាក់ទំនងជាមួយឪពុកម្ដាយចិញ្ជឹមbន្ថែមលើស ពីនេះញាតិភាពរវាងកូនសុំ និងឪពុកម្ដាយបង្កើតត្រូវបញ្ជប់ដោយកូនសុំពេញលេញលើកលែញចំពោះសហព័ទ្ធម្ខាងក្លាយជាឪពុកឬម្ដាយចិញ្ជឹមនៃកូនបង្កើតរបស់សហព័ទ្ឌម្ខាងទៀត។
យោងតាមការបកស្រាយខាងលើ យើងអាចនិយាយជារួមបានថាកាលណាបង្កើតស្មុំកូនពេញលេញនាំឲ្យមានស្ថានភាពពីរកើតឡើង  ទី១  គឺបង្កើតនូវទំនាក់ទំនង  ឫញាតិភាពរវាងកូនសុំជាមួយឪពុកម្ដាយចិញ្ជឹមដូចជាកូនបង្កើត ពោលគឺបង្កើតសិទ្ធិ និងកាតព្វកិច្ចដូចកូននឹងឪពុកម្ដាយបង្កើត។ ទី២ គឺបញ្ជប់ញាតិភាព ឬទំនាក់ទំនងជាមួយឪពុកម្ដាយបង្កើតក៏ដូចជាញាតិលោហិតរបស់ឪពុកម្ដាយបង្កើត។
លក្ខណៈនេះមិនមែនមានតែចំពោះភាគីម្ខាងៗនោះទេ គឺមានទាំងចំពោះឪពុកម្ដាយចិញ្ជឹម​​​​​ ឬឪពុកចិញ្ជឹម ឬម្ដាយចិញ្ជឹម ក៏ដូចជាចំពោះកូនចិញ្ជឹមដែរហេតុនេះលក្ខណៈនេះ  នឹងលំអិតចំពោះ​​ភាគឺទាំង​​សងខាង។

កថាខ័ណ្ឌទី១ លក្ខខណ្ឌចំពោះឪពុកម្ដាយចិញ្ជឹម
បើយោងតាមក្របខ័ណ្ឌរដ្ឋប្បវេណីឆ្នាំ២០០៧ ការស្មុំកូនពេញលេញអាចប្រព្រឹត្តទៅបានលុះត្រាតែឪពុកម្ដាយចិញ្ជឹមទាំងពីរ ព្រមទាំងកុនចិញ្ជឹមមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទៅតាមលក្ខខណ្ឌដែលច្បាប់បានកំណត់ ហើយត្រូវបានតុលាការប្រកាសអនុញ្ញាតឲ្យមានការស្មុំកូនពេញលេញ។ ការសម្រេចរបស់តុលាការទៅតាមពាក្យសុំនឹងបញ្ជប់នូវរាល់ទំនាក់ទំនងញាតិភាពរវាង ឪពុកម្ដាយជាមួយនឹងបុគ្គលដែលនឹងក្លាយជាឪពុកម្ដាយចិញ្ជឹម។

ក.អាយុ

Wednesday, 27 March 2019

តួនាទីរបស់ក្រឡាបញ្ជី




តួនាទីរបស់ក្រឡាបញ្ជី
ក្រឡាបញ្ជី ជាមន្រ្តីក្របខណ្ឌក្រសួងយុត្តិធម៌ដែលមានតួនាទីជាជំនួយរបស់ព្រះរាជអាជ្ញា និងចៅក្រមនៅគ្រប់ដំណាក់កាល។ ក្រឡាបញ្ចីនៃតុលាការព្រះរាជាណាចក្រកម្ពុជា ត្រូវបានតែងតាំងផ្លាស់ប្តូរនិង ដកហួតពីមុខងារដោយរដ្ឋមន្ត្រីក្រសួងយុត្តិធម៍។ ក្រឡាបញ្ចីមានចំនួនលើសពី ៥០០រួប។ ក្រឡាបញ្ចី បំពេញភារកិច្ចផ្នែករដ្ឋបាល និង ជួយចៅក្រមក្នុងនិតិវិធីតុលាការ។ ក្រឡាបញ្ចី បញ្ចាក់លិខិតទាំងឡាយរបស់ចៅក្រម និង និយ័តភាពរបស់សវនាកា និង សវនកម្ម។ ក្រមនីតិវិធីព្រហ្មទណ្ឌ បានប្រគល់តួនាទីចម្បងដល់ក្រឡាបញ្ជីជាអ្នកធ្វើកំណត់ហេតុស្តាប់ចម្លើយនៅដំណាក់កាលអយ្យការ កំណត់ហេតុស្តាប់ ឬសួរចម្លើយនៅដំណាក់កាលចៅក្រមស៊ើបសួរ និងជាអ្នកធ្វើកំណត់ហេតុសវនាការនៅ ដំណាក់កាលជំនុំជម្រះ។ នៅក្នុងបទបញ្ញត្តិនៃក្រមព្រហ្មទណ្ឌ មានមាត្រាមួយចំនួន ដូចជា៖ មាត្រា ៨៣ កថាខណ្ឌទី១ បានបញ្ជាក់អំពីវត្តមានរបស់ក្រឡាបញ្ជីនៅដំណាក់កាលព្រះរាជអាជ្ញា មាត្រា ១២៨ និង១២៩ បានបញ្ជាក់អំពីវត្តមានរបស់ក្រឡាបញ្ជីនៅដំណាក់កាលចៅក្រមស៊ើបសួរ មាត្រា ៣២២ និង៣៣៧ បានបញ្ជាក់អំពីវត្តមានរបស់ក្រឡាបញ្ជីនៅដំណាក់កាលជំនុំជម្រះ ជាអាទិ៍។ តួនាទីរបស់ក្រឡាបញ្ជីមានច្រើនប្រភេទ ដោយហេតុថាក្រឡាបញ្ចីទទួលបន្ទុកក្នុងការជូនដំណឹងទៅភាគី និង បញ្ចូនការកោះហៅផ្សេងៗ។
ក. ដំណាក់កាលព្រះរាជអាជ្ញា
ក្រឡាបញ្ជី ជាអ្នកធ្វើកត់ត្រារាល់ព័ត៌មានតាមរយៈការសួរ ឬស្តាប់ចម្លើយរបស់ជនជាប់សង្ស័យ ឬជនល្មើស ឬដើមបណ្តឹង ឬសាក្សី ក្នុងកំណត់ហេតុដែលមានការដឹកនាំធ្វើកំណត់ហេតុដោយព្រះរាជអាជ្ញា។ ទម្រង់កំណត់ហេតុសម្រាប់ទិដ្ឋភាពនៃការអនុវត្ត គឺមានការចុះហត្ថលេខារបស់ក្រឡាបញ្ជីអមតំណាងអយ្យការ។
ខ. ដំណាក់កាលចៅក្រមស៊ើបសួរ
ក្រឡាបញ្ជី ជាអ្នកអមចៅក្រមស៊ើបសួរជានិច្ច ដើម្បីជួយសម្រួលការងាររបស់ចៅក្រមស៊ើបសួរ ប៉ុន្តែក្នុងករណីណាក៏ដោយ ក្រឡាបញ្ជីមិនអាចបំពេញកិច្ចដែលជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរបានទេ។ ក្រឡាបញ្ជី ជាអ្នករក្សាទុកសំណុំរឿងស៊ើបសួរដែលចៅក្រមស៊ើបសួររបស់ខ្លួនធ្វើចំណាត់ការ។ កាលណាសំណុំរឿងបាត់ ក្រឡាបញ្ជីជាអ្នកទទួលខុសត្រូវដោយអាចប្រឈមនឹងវិន័យរដ្ឋបាលពីក្រសួងយុត្តិធម៌។ ក្រឡាបញ្ជី ជាអ្នកបញ្ជាក់ភាពត្រឹមត្រូវលើលិខិតចម្លងដោយដាក់ថា ថតចម្លងត្រឹមត្រូវតាមច្បាស់ដើម ដើម្បីជាប្រយោជន៍សម្រាប់សំណុំរឿងបង្ការទុក ឬដើម្បីប្រើប្រាស់នៅពេលបាត់លិខិតច្បាប់ដើម។ គ្រប់លិខិតនៃសំណុំរឿង ត្រូវតែបង់លេខដោយក្រឡាបញ្ជីតាមលំដាប់នៃកាលប្បវត្តិ។ សំណុំរឿង និងសំណុំលិខិតដែលបង្ការទុកត្រូវតម្កល់ទុកនៅការិយាល័យក្រឡាបញ្ជីនៅមន្ទីរចៅក្រមស៊ើបសួរ ឬ នៅក្នុងបន្ទប់ណាមួយនៃតុលាការដែលមានលក្ខខណ្ឌសន្តិសុខគ្រប់គ្រាន់។ ក្រឡាបញ្ជី ក៏ជាអ្នកថតចម្លងសំណុំរឿងឲ្យទៅមេធាវីបន្ទាប់ពីមានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ដោយមេធាវីជាអ្នកបង់សោហ៊ុយថតចម្លង។
គ. ដំណាក់កាលជំនុំជម្រះ
ក្រឡាបញ្ជី ជាអ្នកកត់ត្រានូវកំណត់ហេតុសវនាការចាប់តាំងពីពេលមុនសវនាការ រហូតដល់បញ្ចប់។ ក្រឡាបញ្ជី ត្រូវពិនិត្យមើលអំពីវត្តមានរបស់ភាគីពាក់ព័ន្ធនៅពេលមុនសវនាការ អានកំណត់ហេតុនានា ដើម្បីឲ្យ អ្នកចូលរួមសវនាការបានដឹងអង្គហេតុ និងកត់ត្រារាល់សំនួរ-ចម្លើយនាពេលសវនាការរហូតដល់បញ្ចប់។
ដោយ៖ សុខ គឹមសុង ហេង
រក្សាសិទ្ធិដោយ៖ Business Doctors


អំពីនគរបាលយុត្តិធម៌ និង កិច្ចស៊ើបអង្កេត




នីតិវិធីព្រហ្មទណ្ឌ

អំពីនគរបាលយុត្តិធម៌ និង កិច្ចស៊ើបអង្កេត

សេចក្តីផ្តើម
នៅក្នុងព្រះរាជាណាចក្រកម្ពុជាគេសង្កេតឃើញថាមានច្បាប់ស្តីពីនីតិវិធីព្រហ្មទណ្ឌចុះថ្ងៃទី ០៨.០៣.១៩៩៣ ដែលត្រូវបានកែប្រែដោយច្បាប់ស្តីពីវិសោធនកម្មច្បាប់នីតិវិធីឆ្នាំ ២០០១ និងត្រូវបាននិរាករណ៍ដោយក្រមនីតិវិធីព្រហ្មទណ្ឌដែលប្រកាសឲ្យប្រើនៅថ្ងៃទី ១០ ខែ សីហា ឆ្នាំ ២០០៧ ។
នីតិវិធីព្រហ្មទណ្ឌ គឺជាសំណុំវិធានដែលគ្រប់គ្រងលើការរៀបចំការប្រព្រឹត្តទៅ និងការ វិនិច្ឆ័យនៃរឿងក្តីព្រហ្មទណ្ឌ ដើម្បីធានានូវប្រសិទ្ធិភាពនៃដំណើរការរបស់តុលាការ ក៏ដូចជាការស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ។
ម៉្យាងទៀតនីតិវិធីព្រហ្មទណ្ឌត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ជាអាទិ៍ដូចជាទាក់ទងដល់ការកំណត់សមត្ថកិច្ច និងការប្រព្រឹត្តទៅរបស់យុត្តាធិការព្រហ្មទណ្ឌ និងទាក់ទងទៅនឹងបែបបទនីតិវិធីនៃការពិនិត្យ ការចោទប្រកាន់ ការស្រាវជ្រាវស្វែងរកភស្តុតាង ព្រមទាំងនីតិវិធីនៃការជំនុំជំរះ ។
នៅពេលដែលមានបទល្មើសមួយកើតឡើង គេសង្កេតឃើញមានកិច្ចនីតិវិធីជាច្រើនត្រូវបានអនុវត្តដោយអាជ្ញាធរមានសមត្ថកិច្ចស្របតាមវិធាននៃក្រមនីតិវិធីព្រហ្មទណ្ឌ ដើម្បីធ្វើការកំណត់អំពីអត្ថិភាពតាមផ្លូវច្បាប់ នៃបទល្មើសនោះ មុនពេលដែលជនល្មើសត្រូវបាន ផ្តន្ទាទោសដោយតុលាការព្រហ្មទណ្ឌ ។

នៅក្នុងដំណើរការរឿងក្តីព្រហ្មទណ្ឌគឺចែកចេញជា ៤ដំណាក់កាលគឺ ការស៊ើបអង្កេត ការចោទប្រកាន់ ការស៊ើបសួរ និង ការជំនុំជំរះ។ នៅក្នុងដំណាក់កាលស៊ើបអង្កេតគឺជាសមត្ថកិច្ចរបស់នគរបាលយុត្តិធម៌ក្រោមការដឹកនាំរបស់ព្រះរាជអាជ្ញា ដើម្បីធ្វើការស៊ើបអង្កេត ស្វែងរកភស្តុតាង និងចាប់ខ្លួនជនល្មើស ។
ហេតុនេះដើម្បីសម្រេចនូវភារកិច្ចនេះទទួលបានប្រសិទ្ធិភាព ទាមទារឲ្យនគរបាលយុត្តិធម៌ទាំងអស់ត្រូវតែយល់ ឲ្យបានស៊ីជម្រៅអំពីនីតិវិធីព្រហ្មទណ្ឌ ពិសេសវិធាន ដែលបានកំណត់ហើយពាក់ព័ន្ធដល់សមត្ថកិច្ចនគរបាលយុត្តិធម៌ ។
មុននឹងសិក្សាជ្រៅទៅលើដំណាក់កាលទាំង៤នៃដំណើរការរឿងក្តីព្រហ្មទណ្ឌយើងគប្បីសិក្សាឲ្យបានស៊ីជម្រៅទៅលើភាពខុសគ្នារវាងបណ្តឹងអាជ្ញានិងបណ្តឹងរដ្ឋប្បវេណីជាមុនសិន។

ជំពូកទី១
បណ្តឹងអាជ្ញា បណ្តឹងរដ្ឋប្បវេណី និងអាជ្ញាយុកាលនៃបទល្មើស

១- និយមន័យបទល្មើស ៖
ក្នុងមាត្រា ២នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តថា ( អំពើខ្លះរបស់រូបវន្តបុគ្គល ឬ នីតិបុគ្គល ដែលបង្កចលាចលដល់សង្គមជាបទល្មើស )។ បទល្មើសត្រូវបានចាត់ថ្នាក់ជា បទឧក្រិដ្ឋ បទមជ្ឈិម និងបទលហុ ទៅតាមទម្ងន់នៃបទល្មើសនោះ ។ 

២- បណ្តឹងអាជ្ញា និងបណ្តឹងរដ្ឋប្បវេណី ៖
បណ្តឹងអាជ្ញា និង បណ្តឹងរដ្ឋប្បវេណីគឺជាបណ្តឹង២ផ្សេងគ្នា ។

ក -បណ្តឹងអាជ្ញា
បណ្តឹងអាជ្ញា គឺជាបណ្តឹងដែលសុំឲ្យផ្តន្ទាទោសពិន័យជាប្រាក់ ឬដាក់ពន្ធនាគារមានកាលកំណត់ ឬដាក់ពន្ធនាគារអស់មួយជីវិត ចំពោះជនដែលបានប្រព្រឹត្តអំពើគ្រោះថ្នាក់ដល់សង្គម ឬប្រឆាំងនឹងច្បាប់ព្រហ្មទណ្ឌ ។ 
បណ្តឹងអាជ្ញា៖ មានគោលបំណងពិនិត្យអត្ថិភាពបទល្មើសបង្ហាញឲ្យឃើញពិរុទ្ធភាពនៃ ជនល្មើស និងផ្តន្ទាទោសជននោះតាមច្បាប់កំណត់ ។ 
កម្មវត្ថុនៃបណ្តឹងអាជ្ញា៖  បណ្តឹងអាជ្ញា អនុវត្តទៅលើបុគ្គលគ្រប់រូប ទាំងរូបវន្តបុគ្គលទាំងនីតិបុគ្គល ដោយឥតប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ សាសនា ភាសា ជំនឿ និន្នាការនយោបាយ ដើមកំណើតជាតិ ឋានៈសង្គម ធនធាន ឬ ស្ថានភាពឯទៀតឡើយ ។ ......

ប្រវត្តិសាស្ត្រខ្មែរសម័យឧដុង្គ(១៦២០-១៨៦៣)




ប្រវត្តិសាស្ត្រខ្មែរសម័យឧដុង្គ(១៦២០-១៨៦៣)


សេចក្តីផ្តើម

គ្រិស្ទសករាជឆ្នាំ ១៥៩៤ ក្រុងលង្វែក ត្រូវពួកសៀមវាយយកបាន។ ស្តេចសៀមបាន​តែងតាំងមេទ័ពម្នាក់ឈ្មោះ ព្យាមហាមន្ត្រី ព្រមទាំងរក្សាទុកកងទ័ពពីរម៉ឺននាក់ អោយនៅត្រួតត្រា ក្រុងលង្វែក។ ការបែកបាក់ក្រុងលង្វែកបានបង្កអោយ​មានការវិនាសនៃទ្រព្យសម្បត្តិជាច្រើន មន្ត្រីសេនាបតី អ្នកប្រាជ្ញ ព្រាហ្មណ៍បុរោហិត អ្នកចេះដឹង គម្ពីរ ក្បួនច្បាប់ តម្រា និង វត្ថុមានតម្លៃជា ច្រើន ត្រូវបានសៀមប្រមូលទៅស្រុកវា រាជវង្សានុវង្សខ្មែរជាច្រើនដែលក្នុងនោះ ឧបរាជ និងជាមេទ័ពខ្មែរមួយអង្គ​គឺ ព្រះបាទស្រីសុរិយោពណ៌  ក៏ត្រូវសៀមនាំទៅស្រុកវាដែរ។ ការបែកបាក់នេះ ជាការធ្លាក់ចុះដ៏ធ្ងន់ធ្ងរនៃឥទ្ធិពលរបស់រាជាណាចក្រខ្មែរ ហើយបណ្តាល  អោយមានការបែកបាក់សាមគ្គីក្នុងប្រទេសកើតឡើង។ ទោះជាយ៉ាងនេះក្តី ការត្រួតត្រារបស់ មេទ័ពសៀមលើក្រុងលង្វែកមិនបានរយៈពេលយូរប៉ុន្មានឡើយ។ រាមាជើងព្រៃ (១៥៩៤ - ១៥៩៦) ដែលជាញាតិវង្សម្នាក់ បានលើកទ័ពទៅវាយឆ្មក់ ហើយសម្លាប់មេទ័ពសៀមនោះបាន ហើយឡើងសោយរាជ្យ។ ប៉ុន្តែការភ័យខ្លាចចំពោះកម្លាំងរបស់ សៀមក្រែងវិលត្រឡប់មកវិញ បានធ្វើអោយ រាមាជើងព្រៃ ត្រូវបង្ខំចិត្តប្តូរទៅតាំងទីរាជវាំងនៅ ស្រីសន្ធរ (កំពង់ចាម) វិញ ដែលនៅទីនោះ ទ្រង់ត្រូវបានធ្វើគុតក្នុងពេលដែលទ្រង់ចេញទៅធ្វើ ការបង្រ្កាបជនជាតិអេស្ប៉ាញ ឈ្មោះ Ruiz និង ជនជាតិពទុយកាល់ ឈ្មោះ Veloso 
ញាតិវង្ស មួយអង្គទៀតឈ្មោះ ពញាតន់ ដែលជាអនុជរបស់ព្រះបាទ ជ័យជេដ្ឋាទី១ ត្រូវបានគេតែងតាំងអោយសោយរាជ្យ ពីឆ្នាំ ១៥៩៦-៩៧។ ស្តេចអង្គនេះ បានតែងតាំង Beloso អោយធ្វើជាស្តេចត្រាញ់លើដែនដី បាភ្នំ ទុកជាការសងគុណ។ ប៉ុន្តែនៅខេត្តត្បូងឃ្មុំ ការបះបោរ​មួយដែលដឹកនាំដោយ ប៉ោរាត និង លក្ម្សីណា បានកើតឡើង ។ ទ្រង់ដឹកនាំទ័ពទៅបង្ក្រាបពួកនេះ ប៉ុន្តែត្រូវពួកនេះធ្វើគុត ។
ពួកមន្ត្រីសេនាបតីក៏យាង ពញាអន ដែលជាព្រះបិតុលា (ពូ) របស់ពញាតន់ អោយស្នងរាជ្យនៅឆ្នាំ ១៥៩៧ ។ ទ្រង់បានកម្ចាត់ ប៉ោរាត និង លក្ម្សីណា ហើយនាំទ័ពត្រឡប់មកវិញ បានពាក់កណ្តាលផ្លូវក៏បោះជំរុំសម្រាក។ នៅទីនោះទ្រង់បានបង្ខំយកស្ត្រីម្នាក់ដែលមានរូបឆោមលោមពណ៌ល្អ ប៉ុន្តែនាងមានប្តីហើយ។ ប្តីនាងនោះឈ្មោះ កែវ ដោយមានការខឹងសម្បារ និង​ពញាអន ក៏បះបោរឡើង ដែលមានឈ្មោះថា កែវព្រះភ្លើង កជាកម្លាំងប្រឆាំងឡើងរួចធ្វើគុត ពញាអន បានសម្រេចនៅឆ្នាំ ១៥៩៨។
បុត្រទី៣ របស់ព្រះសត្ថាទី១ នាម ពញាញោម ទ្រង់ទទួលងារជា រាជានុសិទ្ធិ នៅឆ្នាំ ១៥៩៩ គឺមានសិទ្ធិដូចព្រះរាជាប៉ុន្តែមិនមែនជាព្រះរាជាពេញសិទ្ធិទេ។ ទ្រង់បានកម្ចាត់ កែវព្រះ​ភ្លើង បាន។ ដោយឡែក រាជានុសិទ្ធិម្នាក់នេះមានចរិតមិនល្អ ចូលចិត្តតែខាងស្រីស្រា បរបាញ់សត្វ ចាប់ប្រពន្ធកូនអ្នកស្រុក អ្នកធ្វើខុសមិនជាប់ទោស ហេតុនេះហើយទាំងប្រជារាស្ត្រ ទាំង មន្ត្រី មានការមិនពេញចិត្តជាខ្លាំង។ ព្រះអយ្យការ របស់ទ្រង់ ក៏សូមយាងព្រះបាទ ស្រីសុរិយោ ពណ៌ ដែលគង់នៅស្រុកសៀម ព្រមទាំងរាជវង្សទាំងប៉ុន្មានមកស្រុកខ្មែរវិញ។ ជាដំបូង សៀម​បានអនុញ្ញាតអោយតែព្រះបាទស្រីសុរិយោពណ៌ និង ឧទ័យ ដែលជាបុត្រទីពីរ របស់ស្រីសុរិ យោពណ៌ មកជាមុន រីឯ ជ័យជេដ្ឋាទី២ ដែលជាបុត្រច្បងមិនទាន់បានមកនៅឡើយទេ។ ពញា ញោម បានព្រមព្រៀងថ្វាយរាជសម្បត្តិទៅព្រះបាទស្រីសុរិយោពណ៌ នៅឆ្នាំ ១៦០០គ.ស ហើយទ្រង់នៅកាន់ឋានៈជាព្រះកែវហ្វា ដដែល។........

ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ




ប្រព័ន្ធសេដ្ឋកិច្ចចម្រុះ


      I.សេចក្តីផ្តើម 
ការសិក្សាប្រព័ន្ធសេដ្ឋកិច្ចចម្រុះ គឺជាការរួមបញ្ចូលគ្នាទាំងភ្នាក់ងារឯកជន និងស្ថាប័ននានារបស់រដ្ឋ។  ពត៌មានទាំងនេះត្រូវបាន ភ្ជាប់ទៅនឹងលំហូររវាង មនុស្សនិងការទំនាក់ទំនងសង្គមនៅក្នុងប្រព័ន្ធ រួមមានទាំងសិទ្ធិ អចលនទ្រព្យ និងរចនាសម្ព័ន្ធ ដែលមានការគ្រប់គ្រងតាមបែបផែនមួយដ៏ជាក់លាក់។  ក្នុងចំណោម ប្រព័ន្ធសេដ្ឋកិច្ច ដែលមានស្រាប់ ការវិភាគជាវិធីសាស្រ្តដោយឡែកមានការអភិវឌ្ឍន៍ដូចជា សេដ្ឋកិច្ចសង្គមនិយម និង យុត្តិសាស្រ្តសេដ្ឋកិច្ច អ៊ីស្លាម។ សព្វថ្ងៃនេះ សំណុំបែបបទ នាំមុខនៃអង្គការ សេដ្ឋកិច្ចនៅកម្រិតពិភពលោក ត្រូវបានផ្អែកលើ ប្រទេសមានសេដ្ឋកិច្ចចម្រុះ ទីផ្សារតម្រង់ទិសនិងមូលធននិយម ។
ប្រព័ន្ធសេដ្ឋកិច្ច គឺជាប្រភេទនៅក្នុងកាសែត Journal ។ ចំណាត់ថ្នាក់ អក្សរសាស្រ្ត សេដ្ឋកិច្ច ដែលរួមមាន ការសិក្សា ប្រព័ន្ធសេដ្ឋកិច្ចប្រៀបធៀប។ ប្រភេទរង នៃប្រព័ន្ធសេដ្ឋកិច្ចរួមមាន:
    ការធ្វើផែនការ សម្របសម្រួល កំណែទម្រង់
    ផលិតភាព សហគ្រាស   កត្តា និងទីផ្សារ ផលិតផល  តម្លៃ  ប្រជាជន
    សេដ្ឋកិច្ចសាធារណៈ   សេដ្ឋកិច្ចហិរញ្ញវត្ថុ
    ចំណូលជាតិ  ផលិតផល និងការចំណាយ  អតិផរណា សាច់ប្រាក់
    ពាណិជ្ជកម្ម អន្តរជាតិ ហិរញ្ញវត្ថុ ការវិនិយោគ និង ជំនួយ
    សុខុមាលភាព និងភាពក្រីក្រ  សេដ្ឋកិច្ច អតិថិជន
    ការសម្តែង និងទស្សនៈវិស័យ
    ធនធាន ធម្មជាតិដូចជា ថាមពល  បរិស្ថាន ការសិក្សាក្នុងតំបន់
    សេដ្ឋកិច្ចនយោបាយ  ស្ថាប័ន ច្បាប់ កម្មសិទ្ធ។

  II.និយមន័យ
  សេដ្ឋកិច្ចលាយគ្នា គឺជាប្រព័ន្ធសេដ្ឋកិច្ចចម្រុះមួយ ដែលនៅក្នុងនោះមានទាំងវិស័យឯកជន និងរដ្ឋដែលជាអ្នកដឹកនាំបែបប្រព័ន្ធសេដ្ឋកិច្ចហើយឆ្លុះបញ្ចាំងពីលក្ខណៈរួមរវាងសេដ្ឋកិច្ចទីផ្សារ និងសេដ្ឋកិច្ចការគ្រោងទុក។ ប្រទេសដែលមានសេដ្ឋកិច្ចចម្រុះភាគច្រើនអាចត្រូវបានពិពណ៌នាថាជាប្រទេសមានសេដ្ឋកិច្ចទីផ្សារ   ដោយមានការត្រួតពិនិត្យ  បទប្បញ្ញត្តិដ៏រឹងមាំនិងមានសេដ្ឋកិច្ចចម្រុះជាច្រើនដែលមានលក្ខណ:ពិសេសរវាងភាពខុសគ្នានៃសហគ្រាស រដ្ឋាភិបាលនិងការផ្តល់ឱ្យរដ្ឋាភិបាលនូវទំនិញសាធារណៈ។
 ប្រព័ន្ធសេដ្ឋកិច្ចគឺជាប្រព័ន្ធនៃការផលិតនិងការចែកចាយទំនិញ និងសេវា និងការបម្រុងទុកនៃ ប្រភពធនធាននៅក្នុងសង្គមមួយរួមបញ្ចូលគ្នានៃស្ថាប័ននានាជាមួយភ្នាក់ងារនិងអង្គភាព ( សូម្បីតែ  វិស័យ ដូចដែលបានពិពណ៌នាដោយអ្នកនិពន្ធមួយចំនួន) និងអ្នកប្រើប្រាស់រួមមានរចនាសម្ព័ន្ធសេដ្ឋកិច្ច របស់សហគមន៍ដែលបានផ្តល់ឱ្យ គំនិតមួយទាក់ទងនឹងរបៀបនៃការផលិតកម្ម។

     III. គំនិតជាមូលដ្ឋាននៃប្រព័ន្ធសេដ្ឋកិច្ច
     គំនិតជាមូលដ្ឋាននៃសេដ្ឋកិច្ចចម្រុះ បានលាយគ្នាជាច្រើនហើយវាគឺមធ្យោបាយមួយដ៏ប្រសើរសម្រាប់ការផលិតទំនិញរួមទាំងសម្ភារប្រើប្រាស់ផ្សេងៗនេះគឺជាកត្តាចម្បងបំផុតដែលស្ថិតនៅក្រោម ភាពជាម្ចាស់ការរបស់ឯកជន ថាទីផ្សារ នៅតែមានសំណុំបែបបទនាំមុខនៃការសំរបសំរួល សេដ្ឋកិច្ច និង សហគ្រាស ដោយយល់ថាខ្លួននិងបានទទួលនូវប្រាក់ចំណេញ  ដូច្នេះត្រូវខិតខំស្វែងរកនិងប្រមូលផ្តុំអតិថិជនពិសេសគឺតំបន់ប្រជុំជនឬរដ្ឋធានី ខេត្តក្រុង ទាំងនេះហើយគឺជាកម្លាំងជំរុញច្រានមួយដ៏ពិសេសសម្រាប់មូលដ្ឋានៃសកម្មភាពសេដ្ឋកិច្ចរបស់គេ។ ទោះជាយ៉ាងណាក៏មិនដូចជាសេដ្ឋកិច្ចទីផ្សារសេរី ដែលរដ្ឋាភិបាល បានទទួលឥទ្ធិពលដោយប្រយោលទៅលើ សេដ្ឋកិច្ចតាមរយៈ គោលនយោបាយ សារពើពន្ធនិង រូបិយវត្ថុ បានរចនាឡើងដើម្បីប្រឆាំងនឹងការធ្លាក់ចុះ សេដ្ឋកិច្ចនិងនិន្នាការ មូលធន របស់រដ្ឋឆ្ពោះទៅរកវិបត្តិហិរញ្ញវត្ថុនិងភាពអត់ការងារធ្វើ។ ជាមួយនឹងការដើរតួនាទី មួយក្នុងការអន្តរាគមន៍ដែលមាន ការលើកកម្ពស់ សុខុមាលភាព សង្គម។  បន្ទាប់មកប្រទេសមានសេដ្ឋកិច្ចចម្រុះមួយចំនួន ត្រូវបានពង្រីកនៅក្នុងវិសាលភាព ដើម្បីរួមបញ្ចូល តួនាទីសម្រាប់ ការធ្វើផែនការ សេដ្ឋកិច្ចដើម្បីចង្អុលបង្ហាញនូវចក្ខុវិស័យដល់ សហគ្រាសសាធារណៈ ដ៏ធំមួយ។................

នីតិវិធីព្រហ្មទណ្ឌ (បទល្មើសព្រហ្មទណ្)



ជំពូកទី ១
បទល្មើសព្រហ្មទណ្ឌ

 បទល្មើសព្រហ្មទណ្ឌ គឺជាអំពើដែលត្រូវផ្តន្ទាទោសដោយច្បាប់ព្រហ្មទណ្ឌ ហើយជាកំហុសរបស់ចារីផ្ទាល់។ ម្យ៉ាងវិញទៀត បទល្មើស អាចត្រូវចាត់ទុកថាជាបាតុភូតអសកម្ម ក្នុងជីវភាពរស់នៅផងដែរ ដោយហេតុថា បទល្មើស បានជះឥទ្ធិពលអាក្រក់ ដល់សណ្តាប់ធ្នាប់សង្គម ដល់សេរីភាពរបស់ពលរដ្ឋ។
ជាធម្មតា គេចាត់ទុកអំពើមួយ គឺជាបទល្មើស​​​​ លុះត្រាតែ អំពើនេះបង្ហាញនូវគ្រោះថ្នាក់ដល់សង្គម ដែលច្បាប់ការពារ។ ជាទូទៅ បទល្មើស គឺជាអំពើខុសនឹងសីលធម៌សង្គម ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម និងបង្កឲ្យព្យនសកម្មគួរឲ្យកត់សម្គាល់សម្រាប់សង្គម។ តាមការពិតទៅ មិនមែនតែបទល្មើសព្រហ្មទណ្ឌ ដែលបង្កគ្រោះថ្នាក់ដល់បុគ្គល និងសង្គម គឺនៅមានអំពើមួយចំនួនទៀត ដែលជាអំពើបង្កឲ្យមានគ្រោះថ្នាក់ដែរ ក៏ប៉ុន្តែ មិនត្រូវបានចាត់ទុកជាបទល្មើស​ព្រហ្មទណ្ឌទេ តែគេចាត់ទុកថាជាកំហុសរដ្ឋប្បវេណី ហើយចារីត្រូវដាក់ទណ្ឌកម្មឲ្យបង់ជាសំណងនិងជម្ងឺចិត្តតែប៉ុណ្ណោះ។[1]            
១.១ ភាពខុសប្លែកគ្នារវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្សេងៗទៀត 
១.១.១ ភាពខុសគ្នារវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្នែករដ្ឋប្បវេណី
អំពើល្មើសផ្នែករដ្ឋប្បវេណី មានប្រភពមកពីបទបញ្ញត្តិនៃមាត្រា ១២១ នៃក្រឹត្យច្បាប់លេខ ៣៨ ស្តីពីកិច្ចសន្យា និងការទទួលខុសត្រូវក្រៅកិច្ចសន្យា ឆ្នាំ ១៩៨៨ ដែលចែងថា ជនណាធ្វើឲ្យមានការខូចខាត ដល់អ្នកដទៃដោយកំហុសរបស់ខ្លួន ជននោះត្រូវជួសជុលការខូចខាត។   រីឯបទល្មើសព្រហ្មទណ្ឌវិញ ត្រូវតែជាអំពើ ដែលច្បាប់បានចែងយ៉ាងច្បាស់លាស់ថា ជាបទល្មើសព្រហ្មទណ្ឌ។  
សម្រាប់អំពើរដ្ឋប្បវេណីវិញ ព្យសនកម្ម ជាកត្តាចាំបាច់ដើម្បីអាចអោយចៅក្រមដាក់ទណ្ឌកម្មលើអ្នកប្រព្រឹត្តបាន។ ផ្ទុយទៅវិញ ការបង្កើតជាបទល្មើសព្រហ្មទណ្ឌ ពុំសុទ្ធតែទាមទារឲ្យមានព្យសនកម្មទេ ដូចជាៈ បទល្មើសជួញដូរគ្រឿងញៀន កាបើកបរលឿនខុសច្បាប់ ជាដើម    ការបង់សំណងជម្ងឺចិត្ត ជាទណ្ឌកម្មសម្រាប់អំពើល្មើសរដ្ឋប្បវេណី និងជាទណ្ឌកម្ម ដែលផ្តល់ប្រយោជន៍ដល់ជនរងគ្រោះ។ ប៉ុន្តែ ទោសដែលជាទណ្ឌកម្មព្រហ្មទណ្ឌ និងមានគោលដៅការពារសង្គម មិនត្រូវបានជាប្រយោជន៍ដល់ជនរងគ្រោះទេ។ ប្រាក់ពិន័យ គឺជាចំណូលថវិការបស់រដ្ឋ រីឯប្រាក់សំណងជម្ងឺចិត្ត ត្រូវបានទៅជនរងគ្រោះ។  អំពើមួយអាចជាបទល្មើសព្រហ្មទណ្ឌ តែពុំមែនជាអំពើល្មើសផ្នែករដ្ឋប្បវេណីទេ ដូចជា ការល្មើសដោយពុំព្រមឈប់ពេលភ្លើងក្រហម ការរត់ពន្ធគ្រឿងញៀន ជាដើម។  អំពើល្មើសផ្នែករដ្ឋប្បវេណីខ្លះ ថ្វីត្បិតតែជាអំពើខុសឆ្គង ប៉ុន្តែ ពុំមែនជាបទល្មើសទេ។  
ឧទាហរណ៍ៈ ការធ្វើឲ្យខូចខាតទ្រព្យរបស់អ្នកដទៃដោយអចេតនា។  ផ្ទុយទៅវិញ អំពើមួយ អាចត្រូវបានទុកថាជាបទល្មើសព្រហ្មទណ្ឌផង អពើល្មើសផ្នែក        ​រដ្ឋប្បវេណីផងដែរ ដូចជា អំពើឃាតកម្ម ឬ អំពើហិង្សាដោយចេតនា ដល់តតិយជន ជាដើម។ ក្នុងករណីបែបនេះ អំពើល្មើសនាំឲ្យមានបណ្តឹងពីរប្រភេទគឺ៖ បណ្តឹងអាជ្ញា[2] និង បណ្តឹងរដ្ឋប្បវេណី[3]        
១.១.២ ការបែងចែករវាងបទល្មើសព្រហ្មទណ្ឌ និងអំពើល្មើសផ្នែកវិន័យ 
អំពើល្មើសផ្នែកវិន័យ គឺជាអំពើធ្វើឲ្យប៉ះពាល់ ដល់ផលប្រយោជន៍សមូហភាពនៃក្រុមសង្គមណាមួយ ដូចជា ពេទ្យ មេធាវី ជាដើម ដោយអំពើនោះ មិនត្រូវបានកំណត់ឲ្យច្បាស់លាស់ ជាទូទៅទេ។ ឧទាំហរណ៍ៈ មាត្រា ៥៩ នៃច្បាប់ស្តីពីលក្ខន្តិកៈមេធាវី ឆ្នាំ ១៩៩៥ បានចែងថាៈ ត្រូវទទួលទណ្ឌកម្ម ជាបទវិន័យចំពោះមេធាវីណា ដែលប្រព្រឹត្តល្មើស និងវិធានវិជ្ជាជីវៈប្រកបវិជ្ជាជីវៈ របស់ខ្លួន ក៏ដោយ។ ការកំណត់យ៉ាងដូច្នេះ បង្ហាញឲ្យឃើញថា អំពើល្មើសផ្នែកវិន័យ សម្រាប់ វិជ្ជាជីវៈមេធាវី ពុំត្រូវបានបញ្ជាក់ឲ្យច្បាស់ជាមុន ដូចជា បទល្មើសព្រហ្មទណ្ឌទេ ព្រោះថា អំពើ    ប៉ះពាល់ដល់សីលធម៌ ឬ កិត្តិយសមេធាវី ជាសញ្ញាមួយទូលំទូលាយណាស់។  ផ្ទុយទៅវិញ បទល្មើសព្រហ្មទណ្ឌ ទោះបីជា មានច្រើនយ៉ាងណាក៏ដោយ ក៏សុទ្ធសឹងជា អំពើដែលច្បាប់បានកំណត់យ៉ាងច្បាស់លាស់ជាមុនរួចស្រេចអស់ហើយ បានន័យថា អំពើណា ដែលច្បាប់ពុំបានចែងថា ជាបទល្មើសព្រហ្មទណ្ឌទេ ពុំអាចចាត់ទុក ជាបទល្មើសព្រហ្មទណ្ឌទ្បើយផ្អែកតាមគោលការណ៍នីត្យានុកូលភាពនៃបទល្មើស។  អំពើល្មើសផ្នែកវិន័យធ្វើឲ្យប៉ះពាល់តេផ្នែកណាមួយនៃសង្គមតែប៉ុណ្ណោះ ពោលគឺក្រុមសង្គម ដែលជនប្រព្រឹត្តល្មើសស្ថិតនៅ។ ប៉ុន្តែ បទល្មើសព្រហ្មទណ្ឌវិញ ជាអំពើដែលប៉ះពាល់ដល់សង្គមជាទូទៅ។...................

Tuesday, 26 March 2019

ប្រវត្តិសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្


ប្រវត្តិសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ


មនុស្ស​គ្រប់រូប​កើតមក​មាន​សិទ្ធិ​ស្មើៗ​គ្នា តែ​សិទ្ធិ​នោះ ត្រូវបាន​កំណត់ដោយ​ច្បាប់​ជាតិ និង​អន្តរជាតិ រួមមាន រដ្ឋ​ធម្ម​នុ​ញ្ញ ច្បាប់ សន្ធិសញ្ញា អនុសញ្ញា និង​កតិកាសញ្ញា ជាដើម​។
តើ​សិទ្ធិមនុស្ស​ជា​អ្វី​?
ពាក្យថា ប្រជាធិបតេយ្យ ត្រូវបានគេនិយាយពេញៗមាត់ ដោយមនុស្សជាច្រើនលើពិភពលោក។ ប៉ុន្តែក្នុង ការអនុវត្តជាក់ស្តែង ត្រូវបានគេមើលឃើញថា មិនមានទម្រង់និងសកម្មភាពដូចគ្នាសោះ។
តើប្រជាធិបតេយ្យជាអ្វី?

សេចក្តីផ្តើម

តាម​មាត្រា ២ នៃសេចក្តីប្រកាស​ជាស​កល​ស្តីពី​សិទ្ធិមនុស្ស មនុស្ស​ម្នាក់ៗ​អាច​ប្រើប្រាស់​សិទ្ធិ និង​សេរីភាព​ទាំងអស់​ដែលមាន​ចែង​ក្នុង​សេចក្តីប្រកាស​នេះ ដោយ​គ្មាន​ការប្រកាន់​បែងចែក បែបណា​មួយ មាន​ជាអាទិ៍ ពូជសាសន៍ ពណ៌​សម្បុរ ភេទ ភាសា សាសនា មតិ​នយោបាយ ឬ​មតិ​ផ្សេងៗ​ទៀត ដើមកំណើត​ជាតិ ឬ​សង្គម ទ្រព្យ​​សម្បត្តិ​​ កំណើត ឬ​ស្ថានភាព​​​​​ដទៃៗ​ទៀតឡើយ​។ ​​លើសពីនេះ បុគ្គល​គ្រប់រូប​មិនត្រូវ​ធ្វើការ​ប្រកាន់​បែងចែក​ណាមួយ ដោយ​សំអាង​ទៅលើ​ឋានៈ​ខាង​នយោបាយ ខាង​ដែន​សមត្ថកិច្ច ឬ​ខាង​អន្តរជាតិ​របស់​ប្រទេស ឬ​ដែនដី​ដែល បុគ្គល​ណា​ម្នាក់​រស់នៅ ទោះបីជា​ប្រទេស ឬ​ដែនដី​នោះ ឯករាជ្យ​ក្តី ស្ថិតក្រោម​អាណាព្យាបាលក្តី ឬ​គ្មាន​ស្វ័យគ្រប់គ្រង​ក្តី ឬ​ស្ថិតក្រោម​ការដាក់​កម្រិត​ផ្សេងទៀត​ណាមួយ​ដល់​អធិបតេយ្យភាព​ក្តី​។​
          មហាសន្និបាត​​​អង្គការ​​សហ​​ប្រជា​​ជាតិបាន​អនុម័ត និង​ប្រកាស​សេចក្តីប្រកាស​ជាស​កល​ស្តីពី សិទ្ធិមនុស្ស​ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​១៩៤៨។ មហា​សន្និបាត​​​ UN ​​​ប្រកាស​​ថា ​​សេចក្តីប្រកាស​​​​ជា​​ស​កល​ស្តីពី ​​​សិទ្ធិមនុស្ស​​​នេះ ជា​ឧ​ត្ត​ម​គតិ​រួម​​​ដែលរដ្ឋ​ទាំងអស់​ត្រូវធ្វើ​ឲ្យ​បានសម្រេច ដើម្បី​ឲ្យ​បុគ្គល​គ្រប់ៗ​រូប និង​អង្គ​ការ​​​សង្គម​​​ទាំងអស់ ​រក្សា​ខ្ជាប់​​​ជានិច្ច​ក្នុង​ស្មា​រតី​​របស់ខ្លួន​​នូវ​សេចក្តី​​ប្រកាស​​​​នេះ​។​
ជាងនេះទៀត មហាសន្និបាត UN បាន​បង្គាប់​រាល់​ប្រទេស​ហត្ថលេខីទាំងអស់ ​​​​ខិតខំ​ប្រឹងប្រែង​​​ធានា​​​ឲ្យ​មានការ​ទទួល​​ស្គាល់ និង​​​ការអនុវត្ត​​​សិទ្ធិមនុស្ស​ជាស​កល​​​ប្រកបដោយ​ប្រសិទ្ធភាព​នូវ​សិទ្ធិ និង​សេរីភាព​​​ដល់​ប្រជាពលរដ្ឋ​​​ ​​នៃ​រដ្ឋ​សមាជិក និង​ប្រជាពលរដ្ឋ​ដែនដី​ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​នៃ​រដ្ឋ​ទាំងនោះ ស្របតាម​វិធានការ​ជាតិ និង​អន្តរជាតិ​។​​​​​​
មនុស្ស​មាន​សិទ្ធិ​ជា​មូលដ្ឋាន រួមមាន សិទ្ធិ​មានជីវិត​រស់នៅ សេរីភាព​របស់​បុគ្គល សន្តិសុខ សេរីភាព​ក្នុងការ​ធ្វើដំណើរ សេរីភាព​ក្នុង​ជំនឿ​សាសនា ការជួប​ប្រជុំគ្នា និង​បង្កើត​សមាគម​រួមទាំង​ការបង្កើត គណបក្សនយោបាយ និង​សហជីព ដំណើរការ​តុលាការ​ត្រឹមត្រូវ និង​ភាពស្មើគ្នា​ចំពោះមុខ​ច្បាប់ និង​ការការពារ​កុំ​ឲ្យ​មានការ​ដកហូត​សិទ្ធិកម្មសិទ្ធិ​តាម​ទំនើងចិត្ត ឬ​ការដកហូត​កម្មសិទ្ធិឯកជន​ដោយ​គ្មាន​ការ​សងជំងឺចិត្ត​ដ៏​ត្រឹមត្រូវ សេរីភាព ដោយ​គ្មាន​កា​ប្រកាន់​រើសអើង​ពូជសាសន៍ ជនជាតិ ជំនឿ សាសនា និង​ភេទ​ឡើយ​។ ក្រៅពី​សិទ្ធិ​ជា​មូលដ្ឋាន មនុស្ស​មាន​សិទ្ធិ​សង្គម និង​សេដ្ឋកិច្ច រួមមាន សិទ្ធិ​ទទួលបាន​ការងារ ​ការអប់រំ និង​ការចូលរួម​ក្នុង​ជីវិត​វប្បធម៌​សហគមន៍ ។​ល​។.......

Friday, 22 March 2019

ជំនឿប្រពៃណីក្នុងពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្



 

ជំនឿប្រពៃណីក្នុងពិធីបុណ្យកាន់ បិណ្ឌ-ភ្ជុំបិណ្ឌ


 បិណ្ឌមានន័យថា ជាការប្រមូល ឬពូតឱ្យទៅជាដុំ ដូចជាបិណ្ឌបាត្រ គឺអាហារដែលប្រមូលផ្ដុំដាក់ក្នុង បាត្រ។ ឯពាក្យភ្ជុំ គឺធ្វើឱ្យប្រជុំគ្នា ឬធ្វើឱ្យជួបជុំគ្នា ។ ប្រជារាស្ដ្រខ្មែរបានឱ្យតំលៃ និងសារៈសំខាន់ទៅលើបុណ្យ ធំៗពីរ គឺបុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌនេះ និងពិធីបុណ្យចូលឆ្នាំថ្មី។ គេតែងតែនាំគ្នាទៅធ្វើបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌក្នុង ទីវត្ដអារាម ដែលត្រូវប្រព្រឹត្ដទៅ ចាប់ពីថ្ងៃ១ រោចរហូតដល់ថ្ងៃ១៥ រោច ខែភទ្របទ។ ក្នុងអំឡុង១៥ថ្ងៃនេះគេ តាំងចិត្ដដាច់ខាតត្រូវតែ ទៅវត្ដឱ្យបានម្ដងយ៉ាងតិចក្នុងថ្ងៃណាមួយមិនអាចខកខានបានឡើយ ទោះជាមានការ មមាញឹក ឬក្រីក្រលំបាកយ៉ាងណាក៏ដោយ។ ពិសេសថ្ងៃ១៥ រោច ជាថ្ងៃបង្ហើយគេហៅថា ភ្ជុំបិណ្ឌ។ រឿងហេតុ ទាំងអស់ នោះក៏ដោយសារគេមានជំនឿយ៉ាងមុតមាំតាមសណ្ដាប់ចាស់ៗដែលពោលណែនាំ និងអនុវត្ដជារៀងរាល់ ឆ្នាំតៗគ្នាមក។ ផ្នត់ជំនឿនោះ គឺគេមានមនោសញ្ចេតនានឹកគិតនិងអាណិតចំពោះ ញាតិមិត្ដដែលបានចែក ឋានទៅហើយ មានមាតាបិតា ជីដូន ជីតា បងប្អូនកូនចៅ ដែលដល់រដូវអាចបានមកទទួលយកភោគផល។ ព្រោះអ្នកដែលចែកឋានទៅនោះ ខ្លះមានបាបកម្មត្រូវទៅសោយទុក្ខទោសនៅឋាននរក ប្រេត កើតក្នុងអបាយ ភូមិវេទនាណាស់។ ឋាននោះស្ថិតនៅជ្រៅឆ្ងាយពីឋានមនុស្ស មិនអាចងើបមកបានឃើញពន្លឺព្រះអាទិត្យទេ គ្មានសំលៀកបំពាក់ គ្មានអាហារបរិភោគឡើយ ។ លុះដល់រដូវបុណ្យនេះ គេបានដោះលែងឱ្យមកទទួលយក ផល្លានិសង្សដែលញាតិសាច់សាលោហិតធ្វើបុណ្យឧទ្ទិសឱ្យ ។ ម្យ៉ាងទៀតគេខ្លាច អ្នកទាំងអស់នោះដាក់ប្រទេច បណ្ដាសាឱ្យគេហិនហោច ប្រសិនបើដើរស្វែងរកគ្រប់៧វត្ដហើយមិនឃើញ សាច់ញាតិធ្វើបុណ្យបញ្ជូនឱ្យទេ ។ ជាមួយគ្នានេះដែរ ដែលគេមានក្ដីសង្ឃឹមមួយទៀតថា អំពើកុសល ដែលគេមានសទ្ធាបានបរិច្ចាគឧទ្ទិសនោះ នឹងងាកបែរមកឱ្យសព្វសាធុការពរ ហើយគេនឹងត្រូវបានទទួល វិញដែរនូវសេចក្ដីសុខ និងសេចក្ដីចំរើន ។

ប្រវត្ដិបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌ

Thursday, 21 March 2019

រឿងក្រុងឧត្តុង្គ




រឿងក្រុងឧត្តុង្គ

ទីក្រុងឧត្តុង្គ ចាប់ផ្តើមសាងឡើងក្នុងសតវត្សទី១៧នៃគ.ស ក្នុងរជ្ជកាលព្រះបាទសមេ្តចព្រះជ័យជេដ្ឋាទី២ ដូចមានចែង ក្នុងព្រះរាជពង្សសាវតាប្រទេសកម្ពុជាតទៅនេះ :
ក្នុងព.ស២១៦៤ គ.ស ១៦៦០ព្រះបាទសមេ្តចព្រះជ័យជេដ្ឋា ជាម្ចាស់ជីវិតលើត្បូង សេ្តចគង់នៅព្រះរាជវាំងល្វាឯម (សៀវភៅពង្សសាវតានៃប្រទេសកម្ពុជារបស់ក្រសួងសុខាធិការបោះពុម្ភផ្សាយ​ក្នុងឆ្នាំ១៩៥២ ទំព័រ៥៥ ដាក់វង់ ក្រចកថា (ស្រុកព្រៃល្វាឯម)។ ទ្រង់នាំព្រះអគ្គមហេសីព្រះស្នំក្រំការ សេនាធិបតី និងនាម៉ឺនសព្វមុខមន្រ្តី ខ្ញុំរាជការ ទាំងពួងចុះព្រះរាជទីនាំងនាវា សេ្តចយាងទៅប្រពាតនៅតំបន់អូរក្រងលាយ ក្នុងខេត្តសំរោងទង ទ្រង់ប្រថាប់នៅ ព្រះពន្លាជាយូរថៃ្ង រួចសេ្តចយាងទៅក្រសាលនៅទីតាដុងយាយជ័យ ទ្រង់ទតឃើញទីទួលមួយនៅតំបន់ស្រះកែវ ជាទី មានទេសភាពល្អ ក៏ទ្រង់ចាប់ព្រះរាជហរទ័យ ហើយទ្រង់មានព្រះតម្រាស់និងមន្រ្តីខ្ញុំរាជការទាំងពួង មានហោរ៉ាធិបតី ជាដើមថា "យើងចង់សាងព្រះរាជវាំងគង់នៅទីនេះ តើអស់លោកអ្នកទាំងពួងយល់ថាដូចមេ្តច?"។ ឧកញ៉ាហោរ៉ាធិបតី គន់គូរពិនិត្យមើលទីដីនោះដោយក្បួនហោរ៉ាសាស្រ្ត ហើយក្រាបទូលថា "ទីនេះជាទីជយភូមិល្អណាស់ ត្រូវតាម ក្បួនទាយថា នឹងមានបៈទ្ធិតបៈតេជៈ ឈ្នះអស់សត្រូវទាំង៨ទិស"។
ព្រះរាជាទ្រង់ជ្រាបដូច្នោះទ្រង់ចាត់ឲ្យកញ៉ាក្រឡាហោមកែវ ឲ្យជានាយកចាត់ការកសាងព្រះរាជវាំង នៅតំបន់ស្រះ កែវនោះ ទ្រង់ហត់ ហើយសេ្តចត្រឡប់មកព្រះរាជវាំងល្វាឯមវិញ។ លំដាប់ពីនោះឧកញ៉ាក្រឡាហោមកែវ ក៏បង្គាប់ទៅចៅហ្វាយស្រុកឲ្យកេណ្ឌបណ្តារាស្រ្ត កាប់ដើមឈើ មកធ្វើជាព្រះ រាជវាំងតាមព្រះរាជបញ្ជា។ លុះប្រមូលគឿ្រងសំភារៈបានសព្វគ្រប់ហើយ ឧកញ៉ាក្រឡាហោមកែវបង្គាប់មេការ ឲ្យចាប់ផ្តើមចាត់ការលើកដីធ្វើ​ជាបន្ទាយយាមល្បាតជុំវិញសង់ជាព្រះរាជវាំង ព្រះរាជមន្ទីរ ព្រះរាជដំណាក់តូច ដំណាក់ធំ និងចុងព្រះរាជរោង​ប្រមាណ១០ខែទើបរួចស្រេច ហើយយកសេចក្តីក្រាបបង្គំទូល សូមទ្រង់ជ្រាបសព្វគ្រប់ការ។
លុះទ្រង់ជ្រាបហើយ ព្រះបាទសមេ្តចជ័យជេដ្ឋាជាម្ចាស់ជីវិតលើត្បូង សេ្តចចាកចេញពីព្រះបរមរាជវាំងល្វាឯម ទ្រង់ ឡើងគង់ព្រះទីនាំងនាវា ធ្វើព្រះរាជដំណើរតាមទនេ្លសាបមួយអន្លើ ដោយព្រះរាជអគ្គមហេសី ព្រះស្នំក្រំការ ព្រះរាជា ស្សានុវង្ស សេនាធិបតី នាម៉ឺនសព្វមុខមន្រ្តីខ្ញុំរាជការ គ្រប់ក្រុមរាជាបរិពារ ដល់កំពង់តាដុងយាយជ័យ ប្រថាប់ នៅទីនោះ៣រាត្រី ទ្រង់ព្រះរាជបញ្ញត្តិឲ្យហៅទីនោះថា កំពង់ហ្លួង ហើយទ្រង់ព្រះរាជបញ្ជាភ្នាក់ងារមុខក្រសួង ឲ្យរៀប ចំធ្វើព្រះរាជពិធីឡើងព្រះរាជវាំងថ្មី និមន្តព្រះរាជាគណចំរើនព្រះបរិត្ត៣ថៃ្ង ចូលព្រះរាជពិធី នៅថៃ្ង៥កើតខែផល្គុន ឆ្នាំវក ទោស័ក ព.ស ២១៦៤ គ.ស ១៦២០ ហើយព្រះរាជវង្សានុវង្ស ព្រះអគ្គមហេសី ព្រះស្នំក្រំការ សេនាធិបតី មន្រ្តីខ្ញុំរាជការ ជាបរិពារហែសេ្តចឡើងកំពង់ហ្លួង ចូលទៅគង់ព្រះរាជវាំងថ្មី រួចទ្រង់ឲ្យរៀបធ្វើព្រះរាជពិធីសម្ពោធ ព្រះនគរ៣ថៃ្ង ដោយមានលែ្បងមហោស្រព គ្រប់បែបជាឧឡារឹក អធិកអធមក្រៃពេក ទើបទ្រង់តាំងព្រះនាមនគរ (ទីក្រុង) ថ្មីនោះថា "ព្រះបរមរាជវាំងមហានគរ ឧត្តុង្គមានជ័យបុរីរម្យ ឧត្តមរាជនិវេសដ្ឋាន" ដែលហៅខ្លីថា "ក្រុងឧត្តុង្គមានជ័យ"។


រឿង​កូន៤នាក់មិនបម្រើឪពុក



រឿងកូន៤នាក់មិនបម្រើឪពុក


ក្នុងកាលកន្លងទៅហើយមានបុរសម្នាក់ជាអ្នករកស៊ីលក់ដូរ មានធនធានគ្រាន់​បើ។ គាត់មានកូនប្រុស៤នាក់ មានអាយុគ្រប់ការទាំងអស់។ ក្រោយពីពេលដែលប្រពន្ធអនិច្ចកម្មទៅ គាត់ទ្រាំនៅជាពោះម៉ាយពុំយកប្រពន្ធទៀតទេ។ នៅជាមួយនិងកូន ប្រុសៗអស់១ឆ្នាំ មានការលំបាកដោយខ្វះស្រីមេផ្ទះជាអ្នកចម្អិនអាហារ និងជួយមើលថែទាំរបស់ទ្រព្យ កំប៉ិកកំប៉ុកក្នុងផ្ទះ គាត់ក៏រៀបការប្រពន្ធឲ្យកូនច្បង ហើយយកកូនប្រសាស្រីមកនៅជាមួយចែកទ្រព្យអស់មួយចំណែក ឲ្យដាច់ស្រឡះទៅកូនច្បងរួចទៅ។
លុះរំលងមួយឆ្នាំក្រោយមកទៀត គាត់រកប្រពន្ធឲ្យកូនទី២ចែកទ្រព្យមួយចំណែកឲ្យដូចគ្នា។ តមកគាត់ រៀបការកូនទី៣ចែកទ្រព្យមួយចំណែកឲ្យទៀត។ លុះដល់ឆ្នាំជាគំរប់៤ ក៏រៀបការឲ្យកូនទី៤ចែកទ្រព្យ មួយចំណែកទៀតដែរ។ នៅសល់តែផ្ទះ១ខ្នងពុំបានចែក គាត់ទុកនៅទាំងអស់គ្នាដែលគាត់ចែកទ្រព្យ របស់ឲ្យអស់រលីងពីខ្លួន ដូចេ្នះមកពីគិតថា ឲ្យស្រឡះខ្លួនគាត់ហើយនៅទំនេរស្ងៀមចាំឲ្យកូនរកស៊ី ចិញ្ចឹមវិញរហូតដល់ស្លាប់។ ប៉ុនែ្តគំនិតគាត់គិតនេះខុសស្រឡះ។ កាលដែលគាត់នៅជាមួយកូនប្រុស៤នាក់ កូនទាំងនោះស្រឡាញ់​បងប្អូនណាស់ ពុំដែលបែកចិត្តគំនិតពីឪពុក និងបងប្អូនឡើយ។ លុះបានប្រពន្ធមករៀងខ្លួនហើយ ក៏បែកចិត្តគំនិតផេ្សងៗពីគ្នានៅរួមជាមួយគ្នាពុំសូវបានសុខចេះតែស្កៀបរមាស់ បន្តិចទាស់នេះ បន្តិចទាស់នោះក៏នាំគ្នាចុះចេញពីផ្ទះកំណើត ទៅរកសង់ផ្ទះនៅទីទៃពីគ្នាទាំងអស់ ចោលតាឪពុកពោះម៉ាយឲ្យនៅតែឯកោអនាថា។ កាល​កូនទាំង៤នាក់ ទើបនិងចុះចេញពីផ្ទះឪពុកទៅថ្មីៗ នៅហុចបាយហុចចំណីតឪពុកបន្តិចបន្តួចរាល់ៗថៃ្ង។ លុះមានកូនខ្ចីគ្រប់គ្នា ជួនពេលប្តីរវល់ដើរទៅជួញស្រុកឆ្ងាយភរិយា​នៅផ្ទះអាងតែប្តីមិននៅ និងអាចមានកូនខ្ចីផង ក៏បង្អង់ជូនបាយទឹកឪពុកកេ្មក ដោយ​​មេខ្លះគិតថា ប្រហែលប្អូនគេឲ្យហើយ មេខ្លះគិតថា បងឯណោះគេឲ្យហើយ កូនប្រសានាំគ្នាគិតដូចេ្នះតែរៀងៗខ្លួន។ យូរៗថៃ្ងទៅតានោះអត់បាយ ១ពេលក៏មាន ១ពេលក៏មាន។

រឿង ថៅកែចិត្តចោរ




រឿង ថៅកែចិត្តចោរ
សហនិពន្ធ លោក ពៅ យូឡេង និងលោក អ៊ុំ ឈឺន ឆ្នាំ១៩៥៦ ប្រភេទល្ខោននិយាយ។
រាយឈ្មោះតួអង្កក្នុងរៀង
១. នាយ ផានីត អាយុ ១៧ឆ្នាំ ធ្វើការក្នុងហាងឡាន
២. ពូ ហំ អាយុកណ្ដាលមនុស្ស តៃកុងឡាន
៣. ថៅកែឡាន
៤. នាង យ៉ាន ប្រពន្ធពូ ហំ
៥. សុខ កម្មករឡាន
៦. មាន កម្មករឡាន
៧. គង់ កម្មករឡាន
៨. ទ្រី កម្មករឡាន
៩. ពួកក្រុមនគរបាល បីនាក់
រឿងនេះប្រឌិតមានឡើងនៅទីក្រុងភ្នំពេញ
……………………………………………………………………………………………………………………………………….

ឆាកទី១
ផានីត និងតៃកុង

Featured post

ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា

 ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រម នស/រកម/០២១៨/០០៣ យើង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី...