👉👉👉ព្រឹត្តិការណ៍៣ វិច្ឆិកា ៖ តំណាងរាស្រ្ត សួស យ៉ារ៉ា ដែលឆ្លងកូវីដ១៩ មានសុខភាពល្អធម្មតា
👉👉👉Event
3 November: Member of Parliament Sous Yara, who contracted Kovid 19, is in good
health
រាជធានីភ្នំពេញ ៖ លោកសួស យ៉ារ៉ា សមាជិករដ្ឋសភា ដែលកំពុងព្យាបាលជំងឺកូវីដ១៩ បានចេញមកប្រាប់សាធារណជនពីសុខភាពរបស់ខ្លួនថា មានលក្ខណៈល្អជាធម្មតា និងបានអរគុណដល់មិត្តភក្តិ សាច់ញាតិ បងប្អូន ដែលបានបារម្ភពីលោក ។
Phnom Penh: Mr. Sous Yara, Member of the National Assembly, who is treating Kovid 19, came out to tell the public about his health as normal and thanked his friends, relatives and relatives who cared about him.
នៅថ្ងៃទី១១ វិច្ឆិកានេះ លោក
សួស យ៉ារ៉ា បានប្រាប់ពីស្ថានភាពសុខភាពរបស់លោក តាមបណ្តាញសង្គម Facebook ។
សមាជិករដ្ឋសភា និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជារូបនេះ
បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូការបរទេសប្រទេសហុងគ្រី ដែលមានបំពេញទស្សនកិច្ចនៅកម្ពុជា
កាលពីថ្ងៃទី៣ វិច្ឆិកា ដែលបានរកឃើញថាមានកូវីដ១៩ ក្នុងខ្លួននោះ ។
ក្រោយគណៈប្រតិភូនោះចាកចេញពីកម្ពុជាបាន៥ថ្ងៃ គឺនៅថ្ងៃទី៨ វិច្ឆិកា លោក សួស យ៉ារ៉ា
និងមនុស្សពីរនាក់ទៀតបានរកឃើញថា មានកូវីដ១៩ក្នុងខ្លួន ។
On November 11, Mr. Sous Yara shared his health condition on Facebook. The lawmaker and spokesman for the Cambodian People's Party met with a Hungarian foreign delegation visiting Cambodia on November 3, which was found to have 19 Kovid in it. Five days after the delegation left Cambodia, on November 8, Sous Yara and two others found 19 Kovid in their bodies.
នៅថ្ងៃ៩ វិចិ្ឆកា
ក្រសួងសុខាភិបាលបានឲ្យដឹងថា លោកសួស យ៉ារ៉ា បានបញ្ជួនទៅសម្រាកព្យាបាលជាមួយមនុស្សពីរនាក់ទៀត
នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ។ លោក សួស យ៉ារ៉ា ជាមនុស្ស៤នាក់
នៅក្នុងចំណោមមនុស្សប្រមាណជាង១ពាន់នាក់ ដែលបានពាក់ព័ន្ធផ្ទាល់
និងដោយប្រយោលជាមួយលោករដ្ឋមន្រ្តីការបរទេសហុងគ្រី ។
On November 9, the Ministry of Health announced that Sous Yara had been sent to the Khmer-Soviet Friendship Hospital with two other people for treatment. Sous Yara was one of more than 1,000 people directly and indirectly involved with the Hungarian Foreign Minister.
តាមរយៈ Facebook សមាជិករដ្ឋសភារូបនេះបានសរសេរថា
« ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យ
ស្ថានភាពខ្ញុំនៅធម្មតាមិនទាន់មានការវិវឌ្ឍណាមួយដែលគួរបារម្ភទេ ។
ខ្ញុំបានអនុវត្តចត្តាឡឺស័កយ៉ាងម៉ឹងម៉ាត់ មិនដូចការបំផ្លើសថា ខ្ញុំបានទៅទិវាបុណ្យឯករាជ្យឫទីណាផ្សេងៗឡើយ
»។
ជាមួយគ្នានេះ លោក សួស យ៉ារ៉ា
បានផ្តាំផ្ញើដល់ពលរដ្ឋឲ្យមានវិធានការពារកូវីដ១៩ ខ្ជាប់ខ្ជួនដែរ ។ លោកថា «មេរោគ COVID-19
ជាមេរោគរាតត្បាតសកល សូមកុំយកវាធ្វើជាល្បែងនយោបាយ ឫភូតកុហក ឫប្រឌិត
ដេីម្បីបំភ័យសាធារណ:ជន ។ ត្រូវប្រុងប្រយ័ត្នបំផុតមេរោគ COVID-19 អាចឆ្លងតាមខ្យល់ក្នុងបន្ទប់ម៉ាស៊ីនត្រជាក់ ដែលពុំមានលំហគ្រប់គ្រាន់
ដូច្នេះគ្រប់គ្នាត្រូវពាក់ម៉ាស់ដាច់ខាត » ៕
At the same time, Mr. Sous Yara instructed the people to have strict rules to protect Kovid 19. "COVID-19 is a global pandemic virus. Do not use it as a political game, lie or fabricate to intimidate the public," he said. "Be very careful. COVID-19 can be transmitted through the air in an air-conditioned room, which does not have enough space, so everyone must wear a mask."
No comments:
Post a Comment