សេចក្ដីផ្ដើម
ការស៊ើបសួរ
គឺជាដំណាក់កាលនៃការស៊ើបសួរធ្វើឡើងដោយតុលាការ
ដែលដឹកនាំនីតិវិធីដោយចៅក្រមស៊ើបសួរណាម្នាក់។ ការស៊ើបសួរនេះ
គឺជាដំណើរការធ្វើឡើងដោយផ្អែកដីកាបញ្ជូនរឿងឱ្យស៊ើបសួរ ដែលផ្តល់ជូនចៅក្រមស៊ើបសួរ
និងអាចត្រូវបានបើកប្រឆាំងនឹងបុគ្គលណាម្នាក់ ឬ ច្រើននាក់ដោយមានចង្អុលប្រាប់អត្តសញ្ញាណ
ឬ ប្រឆាំងទៅលើអញ្ញាតជន។
ប្រព័ន្ធចៅក្រមស៊ើបសួរនៅកម្ពុជាពីដើមរហូតមកទល់ពេលបច្ចុប្បន្ន
បានទទួលឥទ្ធិពលស្ទើរតែទាំងស្រុងពីក្រមពិភាក្សាព្រហ្មទណ្ឌបារាំងឆ្នាំ១៨០៨
និងក្រមនីតិវិធីព្រហ្មទណ្ឌរបស់បារាំងក្រោយៗមកទៀត។
ហេតុដូចនេះហើយ ការឈ្វេងយល់អំពីគោលគំនិតដើមនៃប្រព័ន្ធចៅក្រមស៊ើបសួររបស់កម្ពុជា
ត្រូវពឹងពាក់អាស្រ័យជាសំខាន់ទៅលើវិធានគតិយុត្តរបស់បារាំង។ ក្រៅពីច្បាប់របស់បារាំង
សេចក្តីសម្រេចរបស់សាលាក្តីខ្មែរក្រហមក៏ជាវិភាគទានមួយធំធេង
សម្រាប់ការសិក្សាស្វែងយល់អំពីប្រព័ន្ធចៅក្រមស៊ើបសួរ បើទោះបីជាសាលាក្តីកូនកាត់មួយនេះ
បានធ្វើឱ្យប្រព័ន្ធចៅក្រមស៊ើបសួរមានដំណើរមិនត្រូវគន្លងខ្លះក៏ដោយ
ដោយសារវត្តមាននៃច្បាប់អន្តរជាតិ
និងអ្នកច្បាប់មកពីបណ្តាប្រទេសដែលមិនប្រើប្រាស់ប្រព័ន្ធចៅក្រមស៊ើបសួរ។
មាត្រា ១២១ នៃក្រមនីតិវិធីព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ការស៊ើបសួរត្រូវតែជាការសម្ងាត់ ។ បុគ្គលទាំងឡាយដែលចូលរួមក្នុងការស៊ើបសួរ ជាពិសេសចៅក្រម មេធាវី ក្រឡាបញ្ជី នគរបាល កងរាជអាវុធហត្ថ មន្ដ្រីរាជការ អ្នកជំនាញ អ្នកបកប្រែ គ្រូពេទ្យ និងបុគ្គល ក្នុងមាត្រា ៩៥ នៃក្រមនីតិវិធីព្រហ្មទណ្ឌ បានចែងថា ការត្រួតពិនិត្យខាងផ្នែកបច្ចេកទេស ឬវិទ្យាសាស្ដ្រ ៖
ប្រសិនបើត្រូវធ្វើការពិនិត្យបច្ចេកទេស ឬវិទ្យាសាស្ដ្រដែលមិនអាចបង្អង់បាន មន្ដ្រីនគរបាលយុត្ដិធម៌អាចពឹងដល់បុគ្គលគ្រប់រូបដែលមានមុខជំនាញ ប្រសិនបើបុគ្គលនោះមិនទាន់បានចុះឈោះនៅក្នុងបញ្ជីអ្នកជំនាញដូចចែងនៅមាត្រា ១៦៣ បញ្ជីថ្នាក់ជាតិនៃអ្នកជំនាញ ៖
ត្រូវបានបង្កើតឱ្យមានបញ្ជីថ្នាក់ជាតិមួយនៃអ្នកជំនាញ
បញ្ជីនេះត្រូវរៀបចំឡើងដោយរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌បែបបទនេការចុះឈោះ ឬលុបឈោះចេញពីបញ្ជីត្រូវកំណត់ដោយប្រកាស ។
អ្នកជំនាញដែលត្រូវបានចុះឈោះនៅកនុងបញ្ជីថ្នាក់ជាតិ
ត្រូវស្បថនៅមុខសាលាឧទ្ធរណភ្នំពេញស្របតាមសាសនា ឬជំនឿរបស់ខ្លួនថានឹងផ្ដល់ជំនួយដោយសោះត្រង់ ដល់ការស្វែងរកយុត្ដិធម៌ ។
អ្នកជំនាញដែលត្រូវបានចុះឈោះកនុងបញ្ជីមិនចាំបាច់ស្បថសាជាថ្មីទៀតទេ
នៅពេលណាខ្លួនត្រូវបានគេចាត់តាំងឱ្យធ្វើកោសលវិច័យ ។
បុគ្គលនេះត្រូវស្បថតាមសាសនា ឬជំនឿរបស់ខ្លួនថា នឹងជួយដោយភក្ដីភាពដល់តុលាការ និងត្រូវរក្សាការសម្ងាត់នៃវិជ្ជាជីវៈ ។
ប៉ុនែ្ដ ការគោរពនវូ ការសម្ងាត់វិជ្ជាជិវៈ មិនអាចជាឧបសគ្គដល់ការប្រើសិទ្ធិនៃការការពារខ្លួនឡើយ ។
ម៉្យាងទៀតព្រះរាជអាជ្ញាអាចធ្វើសេចក្ដីថ្លែងការណជាសាធារណៈ កាលណាខ្លួនយល់ឃើញថាព័ត៌មានដែលផ្សព្វផ្សាយពីរឿងណាមួយនោះ ជាព័ត៌មានមិនពិត ។ការបពំានលើការសម្ងាត់នៃការស៊ើបសួរ គឺជាបទល្មើស ដែលត្រូវផ្ដន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌជាធរមាន ។
|
នីតិវិធីនៃការស៊ើបសួរ |
I.
ការបើកការស៊ើបសួរ
ការស៊ើបសួរត្រូវតែធ្វើដោយខានមិនបានចំពោះបទឧក្រិដ្ឋ ។ ចំពោះបទមជ្ឈិម ការស៊ើបសួរអាចធ្វើក៏បាន ឬមិនធ្វើក៏បាន[1]។
១.១
សមត្ថកិច្ចដែនដី
ចៅក្រមដែលមានសមត្ថកិច្ចគឺ
-ចៅក្រមស៊ើបសួរនាទីកន្លែងបទលើស
-ចៅក្រមស៊ើបសួរនាទីលំនៅឋាន ឬទីសំណាក់របស់បុគ្គលដែលសង័្សយថា បានប្រព្រឹតតបទលើស។
-ចៅក្រមស៊ើបសួរនាទីកន្លែងចាប់ខ្លួនបុគ្គលដែលសង្ស័យថា បានប្រព្រឹតតបទលើស ។
ក្នុងករណីដែលមានទំនាស់រវាងចៅក្រមស៊ើបសួរច្រើនរូប
នៅសាលាដំបូងខុសៗគ្នា ហើយទទួលបណ្ដឹងទាំងអស់គ្នា អំពីរឿងព្រហ្មទណ្ឌតែមួយដូចគនា ទំនាស់នេះត្រូវបញ្ជូនទៅប្រធានសភាស៊ើបសួរដើម្បីសម្រេច ។
វិវាទសមត្ថកិច្ចដែនដី រវាងសភាស៊ើបសួរច្រើនត្រូវសម្រេចដោយប្រធានតុលាការកំពូល ។ ការសម្រេចនេះបិទផ្លូវតវ៉ា[2] ។
១.២
ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ
ការស៊ើបសួរត្រូវបានបើកដោយដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា ដោយអនុលោមតាមមាត្រា ៤៤ (ការបើកការស៊ើបសួរ) នៃក្រមនេះ ។
ការស៊ើបសួរអាចបើកប្រឆាំងនឹងបុគ្គលម្នាក់ ឬច្រើននាក់ ដោយមានចង្អុលប្រាប់ឈោះនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ឬប្រឆាំងនឹងអញ្ញាតជន ដោយអនុលោមតាមវាក្យខ័ណ្ឌទី២ នៃមាត្រា៤៤ (ការបើកការស៊ើបសួរ) នៃក្រមនេះ ។ ចៅក្រមស៊ើបសួរមិនអាចបំពេញកិច្ចស៊ើបសួរណាមួយបាន ដោយនាដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញាទេ ។ កាលបើចៅក្រមស៊ើបសួរទទួលពាក្យប្ដឹង ដោយមានការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណីចៅក្រមស៊ើបសួរត្រូវធ្វើតាមនីតិវិធីដូចដែលមានចែងនៅមាត្រា ១៣៩ (ការបញ្ជូនបណ្ដឹងទៅព្រះរាជអាជ្ញា)និងមាត្រា ១៤០ (ការបង់ប្រាក់តម្កល់ទុក) នៃក្រមនេះ ។
កាលណាទទួលពាក្យប្ដឹងសាមញ្ញ ចៅក្រមស៊ើបសួរត្រូវបញ្ជូនពាក្យប្ដឹងនោះទៅព្រះរាជអាជ្ញា[3] ។
១.៣
វិសាលភាពនៃការប្ដឹង
ចៅក្រមស៊ើបសួរទទួលបណ្ដឹងអំពីអង្គហេតុ ដែលមាននៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញា ។ ចៅក្រមស៊ើបសួរត្រូវស៊ើបសួរតែអំពីអង្គហេតុនោះប៉ុណ្ណោះ ។ ប្រសិនបើមានលេចអង្គហេតុដែលអាចជាបទលើសព្រហ្មទណ្ឌនៅក្នុងពេលស៊ើបសួរចៅក្រមស៊ើបសួរត្រូវជូនព័ត៌មានអំពីអង្គហេតុនេះទៅព្រះរាជអាជ្ញា ។ ព្រះរាជអាជ្ញាអាចប្ដឹងសុំឱ្យ
ចៅក្រមស៊ើបសួរធ្វើការស៊ើបសួរអំពីអងហេតុនេះ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែម ។
បើដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ ចៅក្រមស៊ើបសួរនាអំណាចស៊ើបសួរអំពីអង្គហេតុនោះទ្បើយ ។
ប៉ុន្ដែ ចៅក្រមស៊ើបសួរមិនចាំបាច់សុំដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ ប្រសិនបើអង្គហេតុនោះជាស្ថានទម្ងន់ទោសទៅលើអង្គហេតុ ដែលចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដំបូង[4] ។
១.៤
ជំនួយរបស់ក្រឡាបញ្ជី
ចៅក្រមស៊ើបសួរត្រូវមានក្រឡាបញ្ជីម្នាក់អមជានិច្ច ។ ក្នុងករណីណាក៏ដោយក្រឡាបញ្ជីមិនអាចបំពេញកិច្ចដែលជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរបានទេ ។
សំណុំរឿងស៊ើបសួរត្រូវរក្សាទុកដោយក្រឡាបញ្ជី ។ ក្រឡាបញ្ជីចម្លងលិខិតនីមួយៗ នៃសំណុំរឿងតាមលទ្ធភាពដែលអាចធ្វើបាន ។ លិខិតចម្លងនេះត្រូវតែបញ្ជាក់ថា ត្រឹមត្រូវតាមលិខិតដើមដោយក្រឡាបញ្ជី ។ សេចក្ដីចម្លងត្រូវរៀបចំទុកនៅក្នុងសំណុំរឿងបង្ការទុក ។ គ្រប់លិខិតនៃសំណុំរឿង ត្រូវតែបង់លេខដោយក្រឡាបញ្ជីតាមលំដាប់នៃកាលប្បវត្ដិ ។
សំណុំរឿង និងសំណុំលិខិតដែលបង្ការទុកត្រូវតម្កល់ទុកនៅការិយាល័យក្រឡាបញ្ជី នៅមន្ទីរចៅក្រមស៊ើបសួរ ឬនៅក្នុងបន្ទប់ណាមួយនៃតុលាការដែលមានលក្ខខណ្ឌសន្ដិសុខគ្រប់គ្រាន់ ។ មេធាវី ឬលេខាធិការរបស់មេធាវី ត្រូវបានអនុញ្ញាតដោយចៅក្រមស៊ើបសួរឱ្យធ្វើការថតចម្លងដោយខ្លួនជាអ្នកចេញសោហ៊ុយ និងក្រោមការត្រួតពិនិត្យរបស់ក្រឡាបញ្ជី ។
១.៥
ការចុះដល់ទីកន្លែងដោយចៅក្រមស៊ើបសួរ និងក្រឡាបញ្ជី
ចៅក្រមស៊ើបសួរអាចចុះដល់ទីកន្លែងជាមួយក្រឡាបញ្ជីរបស់ខ្លួន
នៅលើវិសាលភាពនៃសមត្ថកិច្ចដែនដីនៃតុលាការជាន់ដំបូង ដើម្បីបំពេញកិច្ចស៊ើបសួរដែលខ្លួនយល់ឃើញថា មានប្រយោជន៍ ជាអាទិ៍ការពិនិត្យសម្ភារៈ ការឆែកឆេរ និងការចាប់យកវត្ថុតាង ។ ចៅក្រមស៊ើបសួរត្រូវជូនដំណឹងទៅព្រះរាជអាជ្ញាអំពីការចុះទៅពិនិត្យនេះ[5] ។
១.៦
ដីកាចាត់ឱ្យស៊ើបសួរជំនួស
ចៅក្រមស៊ើបសួរអាចសុំឱ្យចៅក្រមផ្សេង ឬមន្ដ្រីនគរបាលយុត្ដិធម៌ ឬអង្គភាពនគរបាលយុត្ដិធម៌បំពេញកិច្ចខ្លះតាមដីកាចាត់ឱ្យស៊ើបសួរជំនួស
នៅក្នុងលក្ខខណ្ឌដែលមានចែងនៅមាត្រា ១៧៣ (ដីកាចាត់ឱ្យស៊ើបសួរជំនួស)ដល់មាត្រា ១៨៤ (កំណត់ហេតុកសាងដោយមន្ដ្រីនគរបាលយុត្ដិធម៌)
នៃក្រមនេះ[6] ។
II.
ការស្នើសុំឱ្យបំពេញកិច្ចដោយព្រះរាជអាជ្ញា
នៅគ្រប់ពេលវេលានៃការស៊ើបសួរ ព្រះរាជអាជ្ញាអាចសុំឱ្យចៅក្រមស៊ើបសួរធ្វើកិច្ចស៊ើបសួរណាមួយដែលខ្លួនយល់ឃើញថា មានប្រយោជន៍ ។ ប្រសិនបើចៅក្រមស៊ើបសួរ មិនព្រមធ្វើតាមសេចក្ដីសន្និដ្ឋានរបស់ព្រះរាជអាជ្ញាទេនោះ ចៅក្រមរូបនេះត្រូវចេញដីកាបដិសេធនៅក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃ ។ ដីកានេះត្រូវមានសំអាងហេតុហើយត្រូវតែជូនដំណឹងដល់ព្រះរាជអាជ្ញាក្នុងថិរវេលាយ៉ាងឆាប់បំផុត ។ ប្រសិនបើចៅក្រមស៊ើបសួរមិនបានសម្រេចក្នុងរយៈពេល ១៥ (ដប់ប្រាំ) ថ្ងៃទេ ព្រះរាជអាជ្ញាអាចប្ដឹងដោយផ្ទាល់តាមរយៈពាក្យសុំ ទៅសភាស៊ើបសួរដែលសម្រេចជំនួសចៅក្រមស៊ើបសួរ[7] ។
២.១
ការស្នើសុំឱ្យបំពេញកិច្ចដោយជនត្រូវចោទ
នៅគ្រប់ពេលវេលានៃការស៊ើបសួរ ជនត្រូវចោទអាចសុំឱ្យចៅក្រមស៊ើបសួរធ្វើការសួរចម្លើយខ្លួន ស្ដាប់ចម្លើយដើមបណ្ដឹងរដ្ឋប្បវេណី ឬសាក្សី សួរតទល់គ្នា ឬចុះទៅដល់ទីកន្លែង ។ ពាក្យសុំត្រូវធ្វើជាលាយលក្ខណអក្សរ និងត្រូវមានសំអាងហេតុ ។
-ប្រសិនបើចៅក្រមស៊ើបសួរមិនព្រមធ្វើតាមពាក្យសុំនេះទេ ចៅក្រមរូបនេះត្រូវចេញដីកាបដិសេធនៅក្នុងថិរវេលា ១ (មួយ) ខែ បន្ទាប់ពីពេលទទួលពាក្យសុំ ។ ដីកានេះត្រូវតែមានសំអាងហេតុ និងត្រូវជូនដំណឹងជាបន្ទាន់ដល់ព្រះរាជអាជ្ញា និងដល់ជនត្រូវចោទ ។
-ប្រសិនបើចៅក្រមស៊ើបសួរមិនបានសម្រេចក្នុងថិរវេលា ១(មួយ) ខែទេ ជនត្រូវចោទអាចប្ដឹងដោយផ្ទាល់តាមរយៈពាក្យសុំដល់សភាស៊ើបសួរដែលសម្រេចជំនួសចៅក្រមស៊ើបសួរ[8] ។
២.២
ការស្នើសុំឱ្យបំពេញកិច្ចដោយដើមបណ្ដឹងរដ្ឋប្បវេណី
នៅគ្រប់ពេលវេលានៃការស៊ើបសួរ
ដើមបណ្ដឹងរដ្ឋប្បវេណីអាចសុំដល់ចៅក្រមស៊ើបសួរ ឱ្យស្ដាប់ចម្លើយខ្លួន ស្ដាប់ចម្លើយសាក្សី សួរចម្លើយជនត្រូវចោទ សួរតទល់គ្នា ឬចុះទៅទីកន្លែអ ។ ពាក្យសុំត្រូវធ្វើជាលាយលក្ខណអក្សរនិងមានសំអាងហេតុ ។
-ប្រសិនបើចៅក្រមស៊ើបសួរមិនព្រមធ្វើតាមពាក្យសុំនេះទេ ចៅក្រមរូបនេះ ត្រូវចេញដីកាបដិសេធក្នុងថិរវេលា ១ (មួយ) ខែ ក្រោយពេលទទួលពាក្យសុំ ។ ដីកានេះត្រូវតែមានសំអាងហេតុហើយត្រូវជូនដំណឹងជាបន្ទាន់ដល់ព្រះរាជអាជ្ញា និងដល់ដើមបណ្ដឹងរដ្ឋប្បវេណី ។
-ប្រសិនបើចៅក្រមស៊ើបសួរមិនបានសម្រេចក្នុងថិរវេលា
១(មួយ) ខែទេ ដើមបណ្ដឹងរដ្ឋប្បវេណីអាចប្ដឹងដោយផ្ទាល់តាមរយៈពាក្យសុំ ដល់សភាស៊ើបសួរ ដែលសម្រេចជំនួសចៅក្រមស៊ើបសួរ[9] ។
-ជនរងគ្រោះនៃបទឧក្រិដ្ឋ ឬបទមជ្ឈិម អាចដាក់ពាក្យប្ដឹងជូនចៅក្រមស៊ើបសួរមានសមត្ថកិច្ចដោយមានការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ។ ពាក្យបឹ្ដងអាចដាក់ក្នុងនាមជនរងគ្រោះដោយមេធាវី[10]
។
២.៣
ការបញ្ជូនបណ្ដឹងទៅព្រះរាជអាជ្ញា
ចៅក្រមស៊ើបសួរធ្វើការកត់សំគាល់នូវការដាក់ពាក្យប្ដឹងដោយមានការតាំងខ្លួនជា
ដើមបណ្ដឹងរដ្ឋប្បវេណីតាមដីកា ។ ចៅក្រមស៊ើបសួរបញ្ជូនបណ្ដឹងនេះទៅព្រះរាជអាជ្ញា ។ ក្រោយពីបានឃើញពាក្យប្ដឹងដោយមានការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ព្រះរាជអាជ្ញាត្រូវប្ដឹងទៅចៅក្រមស៊ើបសួរ តាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ។
-ដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរនេះ អាចធ្វើប្រឆាំងនឹងអញ្ញាតជន ទោះបីជាបណ្ដឹងដោយមានការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ចោទទៅលើឈោះបុគលមនាក់ ឬច្រើននាក់ក៏ដោយ ។
-ព្រះរាជអាជ្ញាអាចសុំដល់ចៅក្រមស៊ើបសួរកុំឱ្យស៊ើបសួរ ប្រសិនបើបណ្ដឹងអាជ្ញាត្រូវបានផុតរលត់ ឬប្រសិនបើ
អំពើនោះមិនមែនជាបទលើសព្រហ្មទណ្ឌទេ ។
-ក្នុងករណីដែលចៅក្រមស៊ើបសួរសម្រេចមិនស៊ើបសួរ
ចៅក្រមរូបនេះត្រូវចេញដីកាសម្រេចដោយមានសំអាងហេតុ ដែលត្រូវជូនដំណឹងជាបន្ទាន់ដល់ដើមបណ្ដឹងរដ្ឋប្បវេណី ។
-ក្នុងករណីដែលចៅក្រមស៊ើបសួរនៅតែសម្រេចស៊ើបសួរ
ចៅក្រមរូបនេះត្រូវចេញដីកាសម្រេចដោយមានសំអាងហេតុ ហើយត្រូវជូនដំណឹងជាបន្ទាន់ដល់ព្រះរាជអាជ្ញា[11] ។
២.៥
ការបង់ប្រាក់តម្កល់ទុក
ដោយផ្អែកទៅលើធនធាននៃដើមបណ្ដឹងរដ្ឋប្បវេណី
និងទៅលើការលំបាកនៃរឿងដែលអាចមើលឃើញជាមុន ចៅក្រមស៊ើបសួរកំណត់តាមដីកាសម្រេចនូវចំនួនទឹកប្រាក់ដែលដើមបណ្ដឹងរដ្ឋប្បវេណីត្រូវបង់
ព្រមទាំងរយៈពេលដែលត្រូវបង់ប្រាក់នេះផង ។
-ប្រសិនបើដើមបណ្ដឹងរដ្ឋប្បវេណី ពុំមានលទ្ធភាពអាចបង់ប្រាក់តម្កល់ទុកបានទេ ចៅក្រមស៊ើបសួរអាចលើកលែងមិនឱ្យបង់ប្រាក់នេះបាន ។ ដីកានេះត្រូវជូនដំណឹងជាបន្ទាន់ដល់ដើមបណ្ដឹងរដ្ឋប្បវេណី ។
-ក្នុងករណីដែលមានការបង់ប្រាក់តម្កល់ទុក
ដើមបណ្ដឹងរដ្ឋប្បវេណីទទួលបង្កាន់ដៃដែលមានចុះហត្ថលេខាដោយប្រធានតុលាការ ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ។
-ប្រសិនបើប្រាក់តម្កល់ទុក មិនត្រូវបានបង់នៅក្នុងរយៈពេល ដែលកំណត់ដោយចៅក្រមស៊ើបសួរទេ ពាក្យប្ដឹងដោយមានការតាំងខ្លួនជាដើមបណ្ដឹងរដ្ឋប្បវេណី ត្រូវប្រកាសថាមិនអាចទទួលបានដោយចៅក្រមស៊ើសួរ ។ ចៅក្រមស៊ើបសួរនេះ សម្រេចតាមដីកាដែលត្រូវជូនដំណឹងជាបន្ទាន់ដល់ដើមបណ្ដឹងរដ្ឋប្បវេណី ។
-ប្រាក់តម្កល់ទុកត្រូវបង្វិលទៅសាមីខ្លួននៅពេលបញ្ចប់នីតិវិធី
លើកលែងតែត្រូវអនុវត្ដបទប្បញ្ញត្ដិនៃមាត្រា ១៤១ (បណ្ដឹងដោយបពំាន ឬបណឹ្ដងដោយអសូ បន្លា យពេលវេលា)នៃក្រមនេះ ។
-ប្រាក់តម្កល់ទុក ត្រូវតម្កល់ទុកនៅក្នុងគណនីពិសេស ដែលបើកនៅក្នុងធនាគារ ឬរក្សាទុកនៅក្នុងទីកន្លែងដែលមានការធានាសន្ដិសុខយ៉ាងរឹងមាំ ។ ទីកន្លែងនេះត្រូវបានជ្រើសរើសតាមការព្រមព្រៀងគ្នារបស់ប្រធានតុលាការ និងព្រះរាជអាជ្ញា ។
III.
ការសួរចម្លើយជនត្រូវចោទ
៣.១ វត្ដមានរបស់មេធាវីក្នុងពេលសួរចម្លើយ
-កាលណាជនត្រូវចោទមានមេធាវីអម ចៅក្រមស៊ើបសួរ ត្រូវកោះហៅមេធាវីយ៉ាងតិចបំផុត៥(ប្រាំ) ថ្ងៃមុនការសួរចម្លើយ ។ ក្នុងថិរវេលានេះ មេធាវីអាចពិនិត្យមើលសំណុំរឿងនៃនីតិវិធី ។
-ជនត្រូវចោទអាចត្រូវសួរចម្លើយបានតែនៅចំពោះមុខមេធាវីរបស់ខ្លួនប៉ុណ្ណោះ ។ ប៉ុន្ដែ ប្រសិនបើមេធាវីដែលត្រូវបានកោះហៅយ៉ាងត្រឹមត្រូវហើយ មិនចូលបង្ហាញខ្លួននៅថ្ងៃ និងម៉ោងកំណត់ទេ
-ចៅក្រមស៊ើបសួរអាចសួរចម្លើយជនត្រូវចោទ ដោយនាវតតមានរបស់មេធាវី ។ និទ្ទេសស្ដីអំពីអវត្ដមាននេះត្រូវចុះនៅក្នុងកំណត់ហេតុសួរចម្លើយជនត្រូវចោទ ។
-ក្នុងករណីពិសេស ចៅក្រមស៊ើបសួរ អាចសួរចម្លើយជនត្រូវចោទ ដោយមិនបាច់កោះហៅមេធាវី ប្រសិនបើជនត្រូវចោទបោះបង់ចោលយ៉ាងជាក់លាក់នូវវត្ដមានរបស់មេធាវីខ្លួន ។ ការបោះបង់ចោលនេះត្រូវចុះនៅក្នុងកំណត់ហេតុមួយផ្សេងពីកំណត់ហេតុសួរចម្លើយ និងត្រូវចុះហត្ថលេខាដោយជនត្រូវចោទ ។
-ក្នុងករណីបន្ទាន់ ចៅក្រមស៊ើបសួរ ក៏អាចធ្វើការសួរចម្លើយដោយមិនបាច់កោះហៅមេធាវីបានដែរ ។ ភាពបន្ទាន់នេះត្រូវតែបណ្ដាលមកពីគ្រោះថ្នាក់ដល់ស្លាប់ ឬបណ្ដាលមកពីការភ័យខ្លាចបាត់បង់តម្រុយនៃភស្ដុតាង ។ ប្រភេទនៃភាពបន្ទាន់ ត្រូវតែចុះនិទ្ទេសនៅក្នុងកំណត់ហេតុ ។ ចៅក្រមស៊ើបសួរ អាចហៅរកអ្នកបកប្រែដូចបានចែងនៅក្នុងមាត្រា ១៤៤ (ជំនួយរបស់អ្នកបកប្រែ) នៃក្រមនេះ[12] ។
ក. ការពិភាក្សាដេញដោល
បទប្បញ្ញត្ដិនៃមាត្រា ១៤៥ (វត្ដមានរបស់មេធាវីក្នុងពេលសួរចម្លើយ) និងមាត្រា ១៤៦ (សំណួរដោយមានការអនុញ្ញាតរបស់ចៅក្រមស៊ើបសួរ) នៃក្រមនេះ ត្រូវយកមកអនុវត្ដក្នុងករណីសួរចម្លើយតទល់ជនត្រូវចោទ[13] ។
ខ. រយៈពេលអប្បបរមាសម្រាប់ការសួរចម្លើយ
កាលណាថិរវេលា ៤ (បួន) ខែ បានកន្លងផុតទៅ ចាប់ពីពេលសួរចម្លើយនៅពេលបង្ហាញខ្លួនលើកដំបូង ជនត្រូវចោទមិនត្រូវបានសួរចម្លើយ ឬសួរតទល់ទេ ចៅក្រមស៊ើបសួរត្រូវតែទទួលចម្លើយ ប្រសិនបើជនត្រូវចោទបានស្នើសុំ បើចៅក្រមស៊ើបសួរមិនព្រមកោះហៅជនត្រូវចោទក្នុងថិរវេលា ១ (មួយ) ខែ បន្ទាប់ពីការសុំទេ នោះជនត្រូវចោទអាចប្ដឹងផ្ទាល់ទៅសភាស៊ើបសួរដែលទទួលចម្លើយនេះដោយខ្លួនឯង ។ បន្ទាប់មកកំណត់ហេតុត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរ[14] ។
គ. សិទ្ធិការពារខ្លួនរបស់ជនត្រូវចោទ
មេធាវីរបស់ជនត្រូវចោទដែលជាប់ឃុំ
អាចប្រាស្រយទាក់ទងដោយសេរីជាមួយកូនក្ដីរបស់ខ្លួននៅក្នុងពន្ធនាគារ ឬនៅក្នុងមណ្ឌលឃុំខ្លួន ។ ការសន្ទនារវាងមេធាវី និងជនត្រូវចោទមិនអាចត្រូវគេស្ដាប់ ឬថតបានទេ ។ មេធាវីអាចអានលិខិតនៃ សំណុំរឿងឱ្យកូនក្ដីខ្លួនស្ដាប់ ។ ផ្ទុយទៅវិញមេធាវីមិនអាចឱ្យលិខិតថតចម្លងពីលិខិតនៃសំណុំរឿង ដល់កូនក្ដីរបស់ខ្លួនបានឡើយ[15] ។
៣.២
ការស្ដាប់ចម្លើយដើមបណ្ដឹងរដ្ឋប្បវេណី
ដើមបណ្ដឹងរដ្ឋប្បវេណីអាចត្រូវបានអមដោយមេធាវី ។ ក្នុងករណីនេះ ចៅក្រមស៊ើបសួរត្រូវកោះហៅមេធាវីរបស់ដើមបណ្ដឹងរដ្ឋប្បវេណីយ៉ាងតិចបំផុត៥ (ប្រាំ) ថ្ងៃ មុនការស្ដាប់ចម្លើយ ។ នៅក្នុងថិរវេលានេះ មេធាវីអាចពិនិត្យ
សំណុំរឿងនៃនីតិវិធីបាន ។
ដើមបណ្ដឹងរដ្ឋប្បវេណី អាចត្រូវបានគេស្ដាប់ចម្លើយតែនៅចំពោះមុខមេធាវីរបស់ខ្លួនប៉ុណ្ណោះ ។ ប៉ុន្ដែប្រសិនបើមេធាវីដែលត្រូវបានកោះហៅយ៉ាងត្រឹមត្រូវ ហើយមិនចូលមកបង្ហាញខ្លួននៅថ្ងៃ
និងម៉ោងតាមកំណត់ទេ ចៅក្រមស៊ើបសួរអាចស្ដាប់ចម្លើយដើមបណ្ដឹងរដ្ឋប្បវេណី ដោយអវត្តមានរបស់មេធាវី ។ និទ្ទេសស្ដីពីអវត្ដមាន ត្រូវចុះនៅក្នុងកំណត់ហេតុស្ដាប់ចម្លើយ ។
ក្នុងករណីពិសេស
ចៅក្រមស៊ើបសួរអាចស្ដាប់ចម្លើយដើមបណ្ដឹងរដ្ឋប្បវេណីបាន ដោយមិនបាច់កោះហៅមេធាវី ប្រសិនបើដើមបណ្ដឹងរដ្ឋប្បវេណីបោះបង់ចោល យ៉ាងជាក់លាក់នូវវត្ដមានមេធាវីរបស់ខ្លួន
។ ការបោះបង់ចោលនេះ ត្រូវចុះនិទ្ទេសនៅក្នុងកំណត់ហេតុមួយដោយឡែក ពីកំណត់ហេតុស្ដាប់ចម្លើយដើមបណ្ដឹងរដ្ឋប្បវេណី និងត្រូវចុះហត្ថលេខាដោយដើមបណ្ដឹងរដ្ឋប្បវេណី ។
ក្នុងករណីបន្ទាន់ចៅក្រមស៊ើបសួរក៏អាចស្ដាប់ចម្លើយដើមបណ្ដឹងរដ្ឋប្បវេណី ដោយមិនចាំបាច់កោះហៅមេធាវីបានដែរ ។ ភាពបន្ទាន់នេះ ត្រូវបណ្ដាលមកពីគ្រោះថ្នាក់ដល់ស្លាប់
ឬបណ្ដាលមកពីភ័យខ្លាចបាត់បង់តម្រុយភស្ដុតាង ។ ប្រភេទនៃភាពបន្ទាន់ត្រូវតែចុះនិទ្ទេសនៅក្នុងកំណត់ហេតុ ។ ចៅក្រមស៊ើបសួរ អាចហៅរកអ្នកបកប្រែបានដូចបានចែងនៅមាត្រា ១៤៤ (ជំនួយរបស់អ្នកបកប្រែ) នៃក្រមនេះ[16] ។
-
ការពិភាក្សាដេញដោល ឬការសួរតទល់ តាមបទប្បញ្ញត្ដិនៃមាត្រា ១៥០ (ការស្ដាប់ចម្លើយរបស់ដើមបណ្ដឹងរដ្ឋប្បវេណី) និងមាត្រា ១៥១ (សំណួរដោយមានការអនុញ្ញាតរបស់ចៅក្រមស៊ើបសួរ) នៃក្រមនេះ ត្រូវយកមកអនុវត្ដនៅក្នុងករណីសួរតទល់ដើមបណ្ដឹងរដ្ឋប្បវេណី[17] ។
៣.៣
ការស្ដាប់ចម្លើយសាក្សី
-ចៅក្រមស៊ើបសួរ អាចស្ដាប់ចមើយ្ល បុគ្គលគ្រប់រូប ដែលចម្លើយនោះអាចមានប្រយោជននៅក្នុងការសំដែងឱ្យឃើញការពិត ។
-ចៅក្រមស៊ើបសួរស្ដាប់ចម្លើយសាក្សីដាច់ពីគ្នា ដោយនាវតតមានជនត្រូវចោទ និងដើមបណ្ដឹងរដ្ឋប្បវេណី ។ ចៅក្រមស៊ើបសួរក៏អាចសួរតទល់គ្នារវាងជនត្រូវចោទ ដើមបណ្ដឹងរដ្ឋប្បវេណី និងសាក្សីផងបានដែរ ។
-បុគ្គលគ្រប់រូប ដែលត្រូវបានចៅក្រមស៊ើបសួរកោះហៅក្នុង ឋានៈជាសាក្សី ត្រូវតែមកបង្ហាញខ្លួន ។ ក្នុងករណីរឹងទទឹង ចៅក្រមស៊ើបសួរ អាចសុំឱ្យកងកម្លាំងសាធារណៈ បង្ខំសាក្សីនេះឱ្យចូលមកបង្ហាញខ្លួនបាន។ ចៅក្រមស៊ើបសួរចេញបញ្ជាឱ្យចូលមកបង្ហាញខ្លួន ។
-បញ្ជានេះត្រូវមានអត្ដសញ្ញាណរបស់សាក្សី
ហើយត្រូវចុះកាលបរិច្ឆេទ និងចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ និងមានបោះត្រាផង[18] ។
-សាក្សីដែលអនុញ្ញាតឱ្យរួចពីសម្បថត្រូវបានស្ដាប់ចម្លើយដោយមិនចាំបាច់ធ្វើសម្បថ ចំពោះសាក្សីដូចតទៅនេះ
១-ឪពុក ម្ដាយ និងបុព្វជនគ្រប់រូបរបស់ជនត្រូវចោទ ។
២-កូនប្រុស កូនស្រី និងបច្ឆាជនគ្រប់រូបផ្សេងទៀតរបស់ជនត្រូវចោទ ។
៣-បង ប្អូនប្រុស ស្រីរបស់ជនត្រូវចោទ ។
៤-បង ប្អូនថ្លៃប្រុស ស្រីរបស់ជនត្រូវចោទ ។
៥-ប្ដី ឬប្រពន្ធរបស់ជនត្រូវចោទ ទោះបីបានលែងលះគ្នាហើយក៏ដោយ ។
៦-កុមារអាយុតិចជាង ១៤ ឆ្នាំ[19] ។
IV.
ការឆែកឆេរ និងការចាប់យកវត្ថុតាង
៤.១ វិធានអនុវត្ដចំពោះការឆែកឆេរ
ចៅក្រមស៊ើបសួរអាចធ្វើការឆែកឆេរបាន ។ ចៅក្រមស៊ើបសួរត្រូវឆែកឆេរនៅចំពោះមុខអ្នកកាន់កាប់ទីកន្លែង ឬបើនាអនកកាន់កាប់ទេត្រូវធ្វើនៅចំពោះមុខសាក្សី ២ (ពីរ) នាក់ ដែលខ្លួនចាត់តាំង ។ សាក្សីមិនអាចជានគរបាលឬជាកងរាជអាវុធហត្ថ ដែលជាកងកម្លាំងរួមប្រតិបត្ដិការក្នុងការឆែកឆេរនោះបានទ្បើយ ។
-ចៅក្រមស៊ើបសួរមិនអាចផ្ដើមឆែកឆេរមុនម៉ោង ៦ (ប្រាំមួយ) ព្រឹក និងក្រោយម៉ោង ១៨ (ដប់ប្រាំបី) ល្ងាចបានទេ លើកលែងតែ
-ក្នុងករណីឆែកឆេរនៅទីកន្លែងដែលបើកចំហដល់សាធារណជន
-ក្នុងករណីឆែកឆេរនៅគ្រប់ទីកន្លែងដែលផលិត រក្សាទុក ជួញដូរ ចែកចាយ ឬប្រើប្រាស់គ្រឿងញ្ញៀន ។
-ការឆែកឆេរនៅក្នុងការិយាល័យមេធាវី ត្រូវធ្វើនៅចំពោះមុខប្រធានគណៈមេធាវី ឬប្រតិភូរបស់ប្រធានគណៈមេធាវីនោះ ។
-ចៅក្រមស៊ើបសួរត្រូវធ្វើកំណត់ហេតុ ស្ដីពីការឆែកឆេរដោយមានចុះហត្ថលេខារបស់ខ្លួន និងក្រឡាបញ្ជី រួមជាមួយអ្នកកាន់កាប់ទីកន្លែង ឬសាក្សី ២ (ពីរ) នាក់ ។
-កំណត់ហេតុត្រូវចុះនិទ្ទេស អំពីអត្ដសញ្ញាណរបស់អ្នកកាន់កាប់ទីកន្លែង ឬសាក្សីនីមួយៗ ។
-កាលបើការឆែកឆេរប្រព្រឹត្ដទៅនៅក្នុងការិយាល័យមេធាវី កំណត់ហេតុត្រូវចុះនិទ្ទេសអំពីវត្ដមានរបស់ប្រធានគណៈមេធាវី ឬរបស់ប្រតិភូនៃប្រធានគណៈមេធាវីនេះ[20] ។
៤.២
ការបិទស្លាកបោះត្រាលើវត្ថុតាង
ចៅក្រមស៊ើបសួរអាចចាប់យកវត្ថុតាង
។ ចៅក្រមស៊ើបសួរត្រូវតែបិទស្លាកបោះត្រាលើវត្ថុតាង ។ ក្រោយពីបានបង្ហាញវត្ថុដែលចាប់ដល់អ្នកកាន់កាប់ទីកន្លែង ឬដល់សាក្សីទាំង ២(ពីរ) នាក់រួចមក ចៅក្រមស៊ើបសួរធ្វើកំណត់ហេតុស្ដីពីការចាប់ ដែលរួមមានបញ្ជីសារពើភ័ណ្ឌនៃវត្ថុដែលចាប់យក
។ កំណត់ហេតុស្ដីពីការចាប់នេះ ត្រូវមានចុះហត្ថលេខារបស់ចៅក្រមស៊ើបសួរ និងក្រឡាបញ្ជី រួមជាមួយអ្នកកាន់កាប់ទីកន្លែង ឬសាក្សី ២ (ពីរ) នាក់ ។ កំណត់ហេតុត្រូវមានចុះនិទ្ទេសអំពីអត្ដសញ្ញាណនៃអ្នកកាន់កាប់ទីកន្លែង ឬសាក្សីនីមួយៗ[21] ។
៤.៣
ការប្រគល់វត្ថុដែលចាប់យក ឱ្យទៅម្ចាស់ដើមវិញដោយចៅក្រមស៊ើបសួរ
នៅពេលដែលមិនទាន់ចេញដីកាដំណោះស្រាយរឿងនៅឡើយទេ
ចៅក្រមស៊ើបសួរមានសមត្ថកិច្ចប្រគល់សងទៅម្ចាស់ដើមវិញនូវវត្ថុដែលចាប់បាន កាលណាកមសិទ្ធិនេះនាការជំទាស់អ្វីប្រាកដប្រជាទេ
។ ចៅក្រមស៊ើបសួរសម្រេចតាមដីកាដែលមានសំអាងហេតុ ក្រោយពីបានទទួលមតិពីព្រះរាជអាជ្ញា ។ ដីកាសម្រេចត្រូវ
ឱ្យដំណឹងជាបន្ទាន់ដល់អ្នកប្ដឹង និងមេធាវីនៃអ្នកប្ដឹងប្រសិនបើមាន ។ មិនគួរប្រគល់សងទៅឱ្យអ្នកប្ដឹងសុំទេ កាលណាវិធានការវិធានការនេះ អាចបង្កជាឧបសគ្គដល់ការសំដែងឱ្យឃើញការពិត ។វត្ថុដែលមានគ្រោះថ្នាក់ដល់បុគ្គល ឬទ្រព្យសម្បត្ដិដូចជាអាវុធ ឬជាតិផ្ទុះ ព្រមទាំងវត្ថុដែលការកាន់កាប់មិនស្របច្បាប់ មិនអាចត្រូវប្រគល់សងទៅឱ្យសាមីខ្លួនបានទេ ។ វត្ថុទាំងនេះត្រូវរឹបអូសជាកមសិទ្ធិរបស់រដ្ឋ[22] ។
V.
កោសលវិច័យ
៥.១
ភាពចាំបាច់នៃការធ្វើកោសលវិច័យ
នៅក្នុងករណីដែលមានបញ្ហាបច្ចេកទេសចោទឡើង ចៅក្រមស៊ើបសួរអាចបង្គាប់ឱ្យធ្វើកោសលវិច័យដោយឯកឯង ឬតាមពាក្យសុំរបស់ព្រះរាជអាជ្ញា របស់ជនត្រូវចោទ ឬដើមបណ្ដឹងរដ្ឋប្បវេណីកាលណាចៅក្រមស៊ើបសួរបដិសេធមិនព្រមធ្វើតាមពាក្យសុំធ្វើកោសលវិច័យទេ
ចៅក្រមស៊ើបសួរត្រូវសម្រេចតាមដីកាដោយមានសំអាងហេតុ ដីកាត្រូវសម្រេចក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃប្រសិនបើពាក្យសុំនោះចេញមកពីព្រះរាអាជ្ញា និង ១ (មួយ) ខែ ប្រសិនបើពាក្យនោះចេញមកពីជនត្រូវចោទ ឬដើមបណ្ដឹងរដ្ឋប្បវេណី ។ ដីកាសម្រេចនេះត្រូវជូនដំណឹងឱ្យដល់អ្នកប្ដឹងសុំជាបន្ទាន់[23] ។
៥.២
បញ្ជីថ្នាក់ជាតិនៃអ្នកជំនាញ
ត្រូវបានបង្កើតឱ្យមានបញ្ជីថ្នាក់ជាតិមួយនៃអ្នកជំនាញ
បញ្ជីនេះត្រូវរៀបចំឡើងដោយរដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌បែបបទនេការចុះឈោះ ឬលុបឈោះចេញពីបញ្ជីត្រូវកំណត់ដោយប្រកាស ។ អ្នកជំនាញដែលត្រូវបានចុះឈោះនៅ
ក្នុងបញ្ជីថ្នាក់ជាតិ ត្រូវស្បថនៅមុខសាលាឧទ្ធរណភ្នំពេញស្របតាមសាសនា ឬ ជំនឿរបស់ខ្លួនថានឹងផ្ដល់ជំនួយដោយសោះត្រង់ ដល់ការស្វែងរកយុត្ដិធម៌ ។ អ្នកជំនាញដែលត្រូវបានចុះឈោះក្នុងបញ្ជីមិនចាំបាច់ស្បថសាជាថ្មីទៀតទេ នៅពេលណាខ្លួនត្រូវបានគេចាត់តាំងឱ្យធ្វើកោសលវិច័យ[24] ។
៥.៣
ការចាត់តាំងអ្នកជំនាញដែលមិនស្ថិតក្នុងបញ្ជីថ្នាក់ជាតិ
-ចៅក្រមស៊ើបសួរ តាមធមតាត្រូវជ្រើសរើសអនកជំនាញដែលត្រូវបានចុះឈោះនៅក្នុងបញ្ជីថ្នាក់ជាតិនៃអ្នកជំនាញ ។
-ចៅក្រមស៊ើបសួរ តាមដីកាដោយមានសំអាងហេតុជាពិសេស អាចចាត់តាំងអ្នកជំនាញដែលនាឈោះនៅក្នុងបញ្ជីថ្នាក់ជាតិបាន ។ ក្នុងករណីនេះអ្នកជំនាញត្រូវស្បថតាមសាសនា ឬជំនឿរបស់ខ្លួនថា ខ្លួននឹងផ្ដល់ជំនួយដោយសោះត្រង់ដល់ការស្វែងរកយុត្ដិធម៌[25] ។
ក. ដីកាចាត់តាំងអ្នកជំនាញ
អ្នកជំនាញត្រូវបានចាត់តាំងតាមដីការបស់ចៅក្រមស៊ើបសួរ ។ ដីកាត្រូវបញ្ជាក់អំពីបេសកកម្មរបស់អ្នកជំនាញព្រមទាំងរយៈពេលដែលត្រូវបំពេញបេសកកមនេះ ។ បេសកកម្មអាចទាក់ទងទៅនឹងបញ្ហាដែលមានលក្ខណៈបច្ចេកទេសតែប៉ុណ្ណោះ ។ ប្រសិនបើជាការគួរចៅក្រមស៊ើបសួរប្រគល់វត្ថុដែលចាប់បានមួយផ្នែក ឬទាំងអស់នោះជូនអ្នកជំនាញ ។ ចៅក្រមស៊ើបសួរត្រូវធ្វើកំណត់ហេតុស្ដីពីការប្រគល់វត្ថុដែលចាប់បាន ។ អ្នកជំនាញអាចបំបែកស្លាកដែលបិទដើម្បីធ្វើកោសលវិច័យបាន
។ ប្រសិនបើកោសលវិច័យនេះ អាចធ្វើឱ្យខូចខាត ឬវិនាសដល់វត្ថុដែលចាប់បាននោះ អ្នកជំនាញត្រូវជូនពត័ ម៌ានដលេចក្រមសេប៉ី សួរ និងសុំការអនុញ្ញាតពីចៅក្រមនេះ មុននឹងផ្ដើមប្រតិបត្ដិការរបស់ខ្លួន[26] ។
ខ. ការត្រួតពិនិតុបេសកកមរបស់អ្នកជំនាញដោយចៅក្រមស៊ើបសួរ
-អ្នកជំនាញបំពេញបេសកកមរបស់ខ្លួន ក្រោមការពិនិត្យរបស់ចៅក្រមស៊ើបសួរ ។ អ្នកជំនាញត្រូវជូនព័ត៌មាន
ដល់ចៅក្រមស៊ើបសួរ អំពីការប្រព្រឹតតិទៅនេបេសកកមរបស់ខ្លួនជាអាទិ៍ ការលំបាកដែលខ្លួនអាចជួបប្រទះ ។
-ប្រសិនបើអ្នកជំនាញមិនគោរពរយៈពេលដែលកំណត់ដោយចៅក្រមស៊ើបសួរទេ ចៅក្រមស៊ើបសួរចាត់អ្នកជំនាញផ្សេងទៀត ជំនួសអ្នកជំនាញនោះ ។ ប៉ុន្ដែ ប្រសិនបើកាលៈទេសៈតម្រូវនោះ ចៅក្រមស៊ើបសួរអាចអនុញ្ញាតតាមដីកាសម្រេចឱ្យធ្វើការពន្យារពេលបាន[27] ។
គ. ការចាត់តាំងអ្នកជំនាញច្រើនរូប
ប្រសិនបើកាលៈទេសៈតម្រូវចៅក្រមស៊ើបសួរអាចចាត់តាំងអ្នកជំនាញច្រើននាក់ ។ នៅក្នុងករណីនេះ ប្រសិនបើអ្នកជំនាញនេះមានយោបល់ខុសគ្នានោះ ម្នាក់ៗត្រូវសរសេរអំពីយោបល់របស់ខ្លួនផ្ទាល់ ឬការមិនយល់ព្រមរបស់ខ្លួន ។
ឃ. ការជូនដំណឹងអំពីសេចក្ដីសន្និដ្ឋាននៃកោសលវិច័យ
-កាលណារបាយការណកោសលវិច័យត្រូវបានធ្វើរួចហើយចៅក្រមស៊ើបសួរត្រូវជូនព័ត៌មានដល់ព្រះរាជអាជ្ញា។ របាយការណកោសលវិច័យ ត្រូវដាក់ចូលក្នុងសំណុំរឿងស៊ើបសួរ ។ ចៅក្រមស៊ើបសួរកោះហៅជនត្រូវចោទនិងមេធាវីដើម្បីប្រាប់ឱ្យដឹងពីសេចក្ដីសន្និដ្ឋាននៃកោសលវិច័យនេះ ។
-ចៅក្រមស៊ើបសួរអាចកោះហៅដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវីផងដែរ ដើម្បីប្រាប់ឱ្យដឹងពីសេចក្ដីសន្និដ្ឋាននៃកោសលវិច័យ ។
-ចៅក្រមស៊ើបសួរកំណត់រយៈពេលដែលអនុញ្ញាតឱ្យព្រះរាជអាជ្ញា ជនត្រូវចោទ ឬដើមបណ្ដឹងរដ្ឋប្បវេណីដាក់ពាក្យសុំធ្វើកោសលវិច័យបន្ថែម ឬប្រតិកោសលវិច័យ ។ រយៈពេលនេះមិនអាចតិចជាង ១០(ដប់) ថ្ងៃទេ ។
-ក្នុងរយៈពេលនេះសំណុំរឿងដែលរួមមានរបាយការណកោសលវិច័យអាចត្រូវបានពិនិត្យមើលដោយមេធាវី ។
-គ្រប់ពាក្យសំដីកោសលវិច័យបន្ថែម
ឬប្រតិកោសលវិច័យត្រូវតែមានសំអាងហេតុ ធ្វើឡើងជាលាយលក្ខអក្សរ
-កាលណាចៅក្រមស៊ើបសួរមិនព្រមធ្វើតាមពាក្យសុំធ្វើកោសលវិច័យបន្ថែម ឬប្រតិកោសលវិច័យទេ ចៅក្រមស៊ើបសួរត្រូវសម្រេចតាមដីកាដោយមានសំអាងហេតុ ។ ដីកាត្រូវសម្រេចក្នុងរយៈពេល៥ (ប្រាំ) ថ្ងៃ ប្រសិនបើពាក្យសុំចេញមកពីព្រះរាជអាជ្ញា និង ១(មួយ) ខែ ប្រសិនបើពាក្យនេះចេញពីជនត្រូវចោទ ឬដើមបណ្ដឹងរដ្ឋប្បវេណី ។ ដីកាត្រូវឱ្យដំណឹងជាបន្ទាន់ដល់អ្នកប្ដឹងសុំ ។
-គ្រប់ពាក្យសុំធ្វើកោសលវិច័យបន្ថែម
ឬប្រតិកោសលវិច័យដែលធ្វើឡើងក្រោយផុតរយៈពេលដែលកំណត់ដោយចៅក្រមស៊ើបសួរ ត្រូវដាក់បញ្ចូលក្នុងសំណុំរឿង ។
-ប្រសិនបើចៅក្រមស៊ើបសួរដែលបានទទួលពាក្យសុំឱ្យធ្វើកោសលវិច័យ
ធ្វើកោសលវិច័យបន្ថែមឬប្រតិកោសលវិច័យ មិនព្រមសម្រេចក្នុងរយៈពេល
ដែលបានចែងក្នុងកថាខណ្ឌទី២ នៃមាត្រា ១៦២ (ភាពចាំបាច់នៃការធ្វើកោសលវិច័យ) នៃក្រមនេះ ឬចែងក្នុងមាត្រានេះ អ្នកសុំអាចធ្វើពាក្យប្ដឹងដោយផ្ទាល់
តាមរយៈពាក្យសុំដល់សភាស៊ើបសួរដែលសម្រេចជំនួសចៅក្រមស៊ើបសួរ[28] ។
ង. សោហ៊ុយសម្រាប់ធ្វើកោសលវិច័យ
សោហ៊ុយក្នុងការធ្វើកោសលវិច័យជាបន្ទុករបស់អ្នកស្នើសុំ ។ កាលណាចៅក្រមស៊ើបសួរ ព្រះរាជអាជ្ញា ឬមន្ដ្រីនគរបាលយុត្ដិធម៌ ស្នើសុំឱ្យធ្វើកោសលវិច័យកោសលវិច័យបន្ថែម ឬធ្វើប្រតិកោសលវិច័យ សោហ៊ុយទាំងនេះជាបន្ទុករបស់រដ្ឋ[29] ។
VI.
ការស្ដាប់ទូរស័ព្ទ
ការស្ដាប់ទូរស័ព្ទ ជាអាទិ៍ ដែលបង្គាប់ដោយចៅក្រមស៊ើបសួរតាមតម្រូវការចាំបាច់ដើម្បីសំដែងឱ្យឃើញនូវការពិត ចៅក្រមស៊ើបសួរអាចបង្គាប់ឱ្យស្ដាប់និងថតការសន្ទនាតាមទូរស័ព្ទ ។ ចៅក្រមស៊ើបសួរក៏អាចបង្គាប់ឱ្យចាប់ និងថតគ្រប់ការឆ្លើយឆ្លងគ្នាតាមមធ្យាយបាយទូរគមនាគមនផងដែរ ដូចជា សារតាមទូរសារ ឬសារតាមអិនធើណែត ។
-ចៅក្រមស៊ើបសួរអាចសុំឱ្យគ្រប់អង្គភាពសាធារណៈ
ឬគ្រប់មន្ដ្រីរាជការជំនាញតាំងឧបករណ៍បច្ចេកទេស និងធ្វើការថត ។ ចៅក្រមស៊ើបសួរបញ្ជាក់នៅក្នុងដីកាសម្រេចរបស់ខ្លួនអំពីប្រភេទនៃទំនាក់ទំនងដែលត្រូវចាប់ ព្រមទាំងអំពីរយៈពេលនៃបេសកកម្ម ។
-អង្គភាពសាធារណៈ
មន្ដ្រីរាជការដែលចាត់តាំង ត្រូវបំពេញតាមពាក្យសុំរបស់ចៅក្រមស៊ើបសួរ ។ នៅក្នុងពេលអនុវតតបេសកកម អង្គភាពសាធារណៈ ឬគ្រប់មន្ដ្រីរាជការដែលចាត់តាំង ត្រូវជូនព័ត៌មានដល់ចៅក្រមស៊ើបសួរអំពីការប្រព្រឹតតិទៅនេបេសកកម ជាអាទិ៍ អំពីការលំបាកជាយថាហេតុ ។
-កាលណាបេសកកមត្រូវបានបំពេញរួចហើយ អង្គភាពសាធារណៈ ឬគ្រប់មន្ដ្រីរាជការនោះត្រូវចម្លងជាលាយលក្ខណអក្សរនូវសម្លេងដែលថតបាន ។ ការធ្វើឱ្យទៅជាលាយលក្ខណអក្សរនេះ ត្រូវឆ្លុះបញ្ចាំងយ៉ាងត្រឹមត្រូវនូវខ្លឹមសារនៃសម្លេងដែលថតបាន ។ សម្លេងដែលថតបាននេះត្រូវប្រគល់ជូនចៅក្រមស៊ើបសួរ និងបិទស្លាក ។ គ្រប់ពេល
វេលា ចៅក្រមស៊ើបសួរអាចចុះទៅកាន់ទីកន្លែងដែលធ្វើការចាប់ និងថតនោះ ។
-ការចូលទៅក្នុងទីកន្លែងទាំងនេះ
មិនអាចត្រូវបានហាមឃាត់ដល់ចៅក្រមស៊ើបសួរដោយ សំអាងលើមូលហេតុអ្វីបានទេ ទោះបីជាទីកន្លែងយោធាក៏ដោយ ។ ចៅក្រមស៊ើបសួរក៏អាចធ្វើកិច្ចការនេះតាមដីកាចាត់ឱ្យស៊ើបសួរជំនួសបានដែរ[30] ។
VII.
ដីកាចាត់ឱ្យស៊ើបសួរជំនួស
តាមរយៈដីកាចាត់ឱ្យស៊ើបសួរជំនួស
ចៅក្រមស៊ើបសួរអាចប្រគល់សិទ្ធិឱ្យចៅក្រមនៃតុលាការរបស់ខ្លួន ឬតុលាការ ផ្សេងទៀត មន្ដ្រីនគរបាលយុត្ដិធម៌ ឬដល់អង្គភាពនគរបាលយុត្ដិធម៌ដើម្បីបំពេញកិច្ចស៊ើបសួរ[31] ។
ក. អត្ថន័យនៃដីកាចាត់ឱ្យស៊ើបសួរជំនួស
-ដីកាចាត់ឱ្យស៊ើបសួរជំនួសបញ្ជាក់អំពីប្រភេទនៃកិច្ចដែលត្រូវធ្វើ ។ កិច្ចនោះត្រូវតែមានទំនាក់ទំនងដោយផ្ទាល់ជាមួយបទលើសដែលចោទប្រកាន់ ។ ដីកាចាត់ឱ្យស៊ើបសួរជំនួសមិនអាចមានលក្ខណៈជាទូទៅទេ ត្រូវណែនាំឱ្យបានច្បាស់លាស់ ។
-ចៅក្រមស៊ើបសួរកំណត់ថិរវេលាដែលត្រូវអនុវត្ដដីកាចាត់ឱ្យស៊ើបសួរជំនួស ដីកាចាត់ឱ្យស៊ើបសួរជំនួសត្រូវ
មានចុះកាលបរិច្ឆេទ ចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ និងមានបោះត្រាផង ។
-ចៅក្រមស៊ើបសួរអាចដកហូតដីកាចាត់ឱ្យស៊ើបសួរជំនួសបានគ្រប់ពេលវេលា[32] ។
ខ. ដីកាចាត់ឱ្យស៊ើបសួរជំនួសដែលចេញឱ្យចៅក្រមម្នាក់ទៀត
កាលណាដីកាចាត់ឱ្យស៊ើបសួរជំនួសត្រូវបានចេញឱ្យដល់ចៅក្រមណាម្នាក់ ចៅក្រមរូបនេះប្រើប្រាស់អំណាចទាំងអស់របស់ចៅក្រមស៊ើបសួរ[33] ។
គ. ដីកាចាត់ឱ្យស៊ើបសួរជំនួសចេញឱ្យមន្ដ្រីនគរបាលយុត្ដិធម៌
កាលណាដីកាចាត់ឱ្យស៊ើបសួរជំនួសត្រូវបានប្រគល់ឱ្យដល់មន្ដ្រីនគរបាលយុត្ដិធម៌
នោះមន្ដ្រីនគរបាលយុត្ដិធម៌ប្រើប្រាស់អំណាចដែលមានចែងនៅក្នុងមាត្រា ១៧៨ (កំណត់ហេតុស្ដីពីការស្រាវជ្រាវ និងការពិនិត្យ) ដល់ មាត្រា ១៨៤ (កំណត់ហេតុកសាងដោយមន្ដ្រីនគរបាលយុត្ដិធម៌)
នៃក្រមនេះ ។
ចំពោះការអនុវត្ដដីកាចាត់ឱ្យស៊ើបសួរជំនួស
មន្ដ្រីនគរបាលយុត្ដិធម៌ស្ថិតនៅក្រោមអំណាចចៅក្រមស៊ើបសួរហើយត្រូវរាយការណជូនចៅក្រមនេះតែប៉ុណ្ណោះ[34] ។
ឃ. ការប្រតិបត្ដិដីកាចាត់ឱ្យស៊ើបសួរជំនួសដោយមន្ដ្រីនគរបាលយុត្ដិធម៌
មន្ដ្រីនគរបាលយុត្ដិធម៌បំពេញកិច្ចដែលមានចែងនៅក្នុងដីកាចាត់ឱ្យស៊ើបសួរជំនួស នៅក្នុងសមត្ថកិច្ចដែនដី
របស់ខ្លួន លើកលែងតែបទប្បញ្ញត្ដិនៃកថាខណ្ឌទី២ និងទី៣ មាត្រា៦៨(ការពន្លាតសមត្ថកិច្ចដែនដី) នៃក្រមនេះ[35] ។
កំណត់ហេតុស្ដីពីការស្រាវជ្រាវ និងការពិនិត្យមន្ដ្រីនគរបាលយុត្ដិធម៌ធ្វើកំណត់ហេតុស្ដីពីការស្រាវជ្រាវ និងការពិនិត្យរបស់ខ្លួន ។
ង. វិធានទាក់ទងនឹងការស្ដាប់ចម្លើយដែលធ្វើឡើងដោយមន្ដ្រីនគរបាលយុត្ដិធម៌
មន្ដ្រីនគរបាលយុត្ដិធម៌អាចកោះហៅ និងស្ដាប់ចម្លើយសាក្សី ។ មុននឹងឆ្លើយចំពោះសំណួរ សាក្សីម្នាក់ៗត្រូវស្បថតាមសាសនា ឬជំនឿរបស់ខ្លួនថា និយាយតែការពិត ។ ប៉ុន្ដែសាក្សីដែលមានរៀបរាប់នៅមាត្រា ១៥៦ (សាក្សីដែលអនុញ្ញាតឱ្យរួចពីសម្បថ) ត្រូវបានលើកលែងមិនបាច់ធ្វើសម្បថ ។ ដើម្បីគោរពសិទ្ធិការពារខ្លួន មន្ដ្រីនគរបាលយុត្ដិធម៌មិនអាចស្ដាប់ចម្លើយក្នុងឋានៈជាសាក្សី នូវបុគ្គលណាមួយដែលមានតម្រុយនៃពិរុទ្ធភាពលើបុគ្គលនោះទេ ។កាលណាការស្តាប់ចម្លើយសាក្សីណាម្នាក់ បានធ្វើឱ្យលេចតម្រុយនៃពិរុទ្ធភាពលើសាក្សីនោះ មន្ដ្រីនគរបាលយុត្ដិធម៌ត្រូវបញ្ឈប់ការស្ដាប់ ហើយត្រូវរាយការណជូនចៅក្រមស៊ើបសួរ ។ មន្ដ្រីនគរបាលយុត្ដិធម៌ អាចហៅរកអ្នកបកប្រែដែលបានស្បថស្របតាមសាសនា ឬជំនឿរបស់ខ្លួនថាខ្លួននឹងជួយបកប្រែជូនតុលាការឱ្យបានត្រឹមត្រូវ ។
-បុគ្គលដែលបានកោះហៅក្នុងឋានៈជាសាក្សី ត្រូវតែចូលបង្ហាញខ្លួន ។ ក្នុងករណីរឹងទទឹងមន្ដ្រីនគរបាលយុត្ដិធម៌រាយការណជូនចៅក្រមស៊ើបសួរ ដែលអាចចេញបញ្ជាឱ្យចូលខ្លួន ដោយមានចុះអត្ដសញ្ញាណនៃសាក្សី ។ បញ្ជានេះត្រូវមានចុះកាលបរិច្ឆេទ និងហត្ថលេខាដោយចៅក្រមស៊ើបសួរនិងមានបោះត្រាផង ។
បញ្ជាឱ្យចូលបង្ហាញខ្លួន អនុញ្ញាតឱ្យមន្ដ្រីនគរបាលយុត្ដិធម៌ប្រើប្រាស់កម្លាំងសាធារណៈ
ដើម្បីបង្ខំឱ្យសាក្សីចូលបង្ហាញខ្លួនចំពោះមុខខ្លួន។
-កថាខណ្ឌទី ២ ដល់ទី ៥ នៃមាត្រា ៩៣ (កំណត់ហេតុលើការស្ដាប់ចម្លើយ) នៃក្រមនេះត្រូវយកមកអនុវត្ដលើកំណត់ហេតុស្ដីពីការស្ដាប់ចម្លើយសាក្សី[36] ។
-មន្ដ្រីនគរបាលយុត្ដិធម៌មិនអាចសួរចម្លើយជនត្រូវចោទ ឬស្ដាប់ចម្លើយដើមបណ្ដឹងរដ្ឋប្បវេណីបានទេ ។
-ការឆែកឆេរ
និងការចាប់យក ដែលធ្វើឡើងដោយមន្ដ្រីនគរបាលយុត្ដិធម៌មន្ដ្រីនគរបាលយុត្ដិធម៌អាចធ្វើការឆែកឆេរ និងចាប់យកវត្ថុតាងនៅកង្នុ លក្ខខណ្ឌដែលចែងនៅក្នុងមាត្រា
៩១ (ការឆែកឆេរ) និងមាត្រា ៩២ (ការបិទស្លាកបោះត្រាលើវត្ថុតាង) នៃក្រមនេះ ។ ប៉ុន្ដែ ការអនុញ្ញាតដែលមានចែងនៅក្នុងវាក្យខណ្ឌទី ២ កថាខណ្ឌទី ១មាត្រា ៩១ (ការឆែកឆេរ) នៃក្រមនេះ ត្រូវតែផ្ដល់ឱ្យដោយចៅក្រមស៊ើបសួរ ។
ច. ការឃាត់ខ្លួននៅក្នុងក្របខ័ណ្ឌនៃដីកាចាត់ឱ្យស៊ើបសួរជំនួស
បទប្បញ្ញត្ដិនៃមាត្រា ៩៦ (ការឃាត់ខ្លួន) ដល់មាត្រា ១០២ (កំណត់ហេតុសរុបនៃការឃាត់ខ្លួន) ស្ដីអំពីការឃាត់ខ្លួន ត្រូវយកមកអនុវត្ដនៅក្នុងក្របខ័ណ្ឌនៃការអនុវត្ដដីកាចាត់ឱ្យស៊ើបសួរជំនួស ។ ប៉ុន្ដែ អំណាចដែលប្រគល់ដោយមាត្រាទាំងនេះដល់ព្រះរាជអាជ្ញា ត្រូវបានប្រើប្រាស់ដោយចៅក្រមស៊ើបសួរ ។ សម្រាប់ការអនុវត្តមាត្រា១០៣(ការបញ្ជូនខ្លួនបុគ្គលដែលត្រូវបានឃាត់ខ្លួន) និងមាត្រា ១០៤ (រយៈពេលនៃការបញ្ជូនខ្លួន) នៃក្រមនេះ នៅពេលផុតកំណត់នៃការឃាត់ខ្លួន ជនដែលត្រូវបានឃាត់ខ្លួន ត្រូវតែនាំទៅបង្ហាញខ្លួន នៅចំពោះមុខចៅក្រមស៊ើបសួរ[37] ។
ឆ. ការស្ដាប់ទូរស័ព្ទ ជាអាទិ៍នៅក្នុងក្របខ័ណ្ឌនៃដីកាចាត់ឱ្យស៊ើបសួរជំនួស
កាលណាដីកាចាត់ឱ្យស៊ើបសួរជំនួសបានចែងអំពីការស្ដាប់ និងការថតការសន្ទនាតាមទូរស័ព្ទ ឬការចាប់ និងការថតគ្រប់ការឆ្លើយឆ្លងតាមមធ្យោយបាយទូរគមនាគមន៍ ដូចជា សារតាមទូរសារឬសារតាមអិនធើណែត មន្ដ្រីនគរ បាលយុត្ដិធម៌ ប្រើប្រាស់អំណាចដែលប្រគល់ឱ្យចៅក្រមស៊ើបសួរដោយវាក្យខណ្ឌទី ២ កថាខណ្ឌទី ១ និងកថាខណ្ឌទី ២ នៃមាត្រា ១៧២ (ការស្ដាប់ទូរស័ព្ទ ជាអាទិ៍ដែលបង្គាប់ដោយចៅក្រមស៊ើបសួរ) នៃក្រមនេះ[38] ។
-កំណត់ហេតុដែលធ្វើឡើងដោយមន្ដ្រីនគរបាលយុត្ដិធម៌ នៅក្នុងក្របខ័ណ្ឌនៃការអនុវត្ដដីកាចាត់ឱ្យស៊ើបសួរជំនួស ត្រូវស្ថិតនៅក្រោមបទប្បញ្ញត្ដិនៃមាត្រា ១០៨ (និទ្ទេសដែលត្រូវចុះនៅក្នុងកំណត់ហេតុ) នៃក្រមនេះ។
មេរៀនទី២
ចៅក្រមស៊ើបសួរអាចចេញដីកាបង្គាប់ឱ្យចូលខ្លួន ដីកាបង្គាប់ឱ្យនាំខ្លួន ដីកាបង្គាប់ឱ្យចាប់ខ្លួននិងដីកាបង្គាប់ឱ្យឃុំខ្លួន ។
I.
ដីកាបង្គាប់ឱ្យចូលខ្លួន
ចៅក្រមស៊ើបសួរអាចចេញដីកាបង្គាប់ឱ្យចូលខ្លួន ។ ដីកាបង្គាប់ឱ្យចូលខ្លួន គឺជាបញ្ជាដល់បុគ្គលណាម្នាក់ឱ្យចូលទៅបង្ហាញខ្លួននៅមុខចៅក្រមស៊ើបសួរ ។ ដីកាបង្គាប់ឱ្យចូលខ្លួន អាចចេញទៅលើជនត្រូវចោទ ឬទៅលើបុគ្គលណាម្នាក់ដែលមានតម្រុយពិរុទ្ធភាព[39] ។
ក. និទ្ទេសដែលត្រូវចុះលើដីកាបង្គាប់ឱ្យចូលខ្លួន
ដីកាបង្គាប់ឱ្យចូលខ្លួន មាននិទ្ទេសដូចតទៅ ៖ អត្ដសញ្ញាណនៃបុគ្គលដែលពាក់ព័ន្ធ បទលើសដែលចោទប្រកាន់ និងអត្ថបទច្បាប់ដែលកំណត់ និងបទលើសនេះ ថ្ងៃ ខែ ឆ្នាំ ម៉ោង និងទីកន្លែងដែលត្រូវចូលបង្ហាញខ្លួននៅមុខចៅក្រមស៊ើបសួរ ឈោះ និងឋានៈរបស់ចៅក្រមដែលចេញដីកា ។
ដីកាបង្គាប់ឱ្យចូលខ្លួនត្រូវមានចុះកាលបរិច្ឆេទ និងចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ
និងមានបោះត្រាផង[40] ។
ខ. ការជូនដំណឹងអំពីដីកាបង្គាប់ឱ្យចូលខ្លួន
ដីកាបង្គាប់ឱ្យចូលខ្លួន ត្រូវឱ្យដំណឹងដល់បុគ្គលដែលពាក់ព័ន្ធ ដោយមន្ដ្រីនគរបាលយុត្ដិធម៌ភ្នាក់ងារនគរបាលយុត្ដិធម៌ ឬដោយអាជ្ញាសាលា ។ បុគ្គលដែលពាក់ព័ន្ធទទួលចុងដីកា ហើយត្រូវចុះហត្ថលេខានៅលើដើមដីកា ដែលត្រូវបង្វិលជូនចៅក្រមស៊ើបសួរវិញ ។ មន្ដ្រីនគរបាលយុត្ដិធម៌ ភ្នាក់ងារនគរបាលយុត្ដិធម៌
ឬអាជ្ញាសាលាត្រូវជូនដំណឹងដល់ចៅក្រមស៊ើបសួរ អំពីគ្រប់ការលំបាកក្នុងការអនុវតតបេសកកមរបស់ខ្លួន[41] ។
II.
ដីកាបង្គាប់ឱ្យនាំខ្លួន
ការចេញដីកាបង្គាប់ឱ្យនាំខ្លួនដោយចៅក្រមស៊ើបសួរចៅក្រមស៊ើបសួរអាចចេញដីកាបង្គាប់ឱ្យនាំខ្លួន ។ ដីកាបង្គាប់ឱ្យនាំខ្លួន គឺជាបញ្ជាដល់កងកម្លាំងសាធារណៈ ឱ្យចាប់ និងនាំខ្លួនបុគ្គលណាម្នាក់ទៅចំពោះមុខចៅក្រមស៊ើបសួរ ដីកាបង្គាប់ឱ្យនាំខ្លួន អាចត្រូវចេញទៅលើជនត្រូវចោទ ឬទៅលើបុគ្គលណាម្នាក់ដែលមានតម្រុយពិរុទ្ធភាព[42] ។
ក. និទ្ទេសដែលត្រូវចុះលើដីកាបង្គាប់ឱ្យនាំខ្លួន
ដីកាបង្គាប់ឱ្យនាំខ្លួន មាននិទ្ទេសដូចតទៅ អត្ដសញ្ញាណនៃបុគ្គលដែលពាក់ព័ន្ធបទលើសដែល ចោទប្រកាន់ និងអត្ថបទច្បាប់ដែលកំណត់ និងបទលើសនេះ ឈោះ និងឋានៈរបស់ចៅក្រមដែលចេញដីកា ។ ដីកាបង្គាប់ឱ្យនាំខ្លួន ត្រូវចុះកាលបរិច្ឆេទ និងចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ និងមានបោះត្រាផង[43] ។
ខ. ការអនុវត្ដដីកាបង្គាប់ឱ្យនាំខ្លួន
ការអនុវត្ដដីកាបង្គាប់ឱ្យនាំខ្លួន ត្រូវប្រគល់ឱ្យមន្ដ្រីនគរបាលយុត្ដិធម៌ ។ ក្នុងករណីបន្ទាន់
ដីកាបង្គាប់ឱ្យនាំខ្លួនត្រូវផ្សព្វផ្សាយដល់អង្គភាពនគរបាល ឬកងរាជអាវុធហត្ថតាមគ្រប់មធ្យោបាយ
។ ដើមដីកានេះ ត្រូវប្រគល់ជូនជាបន្ទាន់ដល់មន្ដ្រីនគរបាលយុត្ដិធម៌ ដែលទទួលបន្ទុកអនុវត្ដដីកានោះ
។ មន្ដ្រីនគរបាលយុត្ដិធម៌មិនអាចចូលទៅក្នុងលំនៅឋានរបស់បុគ្គលដែលពាក់ព័ន្ធមុនម៉ោង ៦ (ប្រាំមួយ)ព្រឹកនិងក្រោយម៉ោង ១៨ (ដប់ប្រាំបី) ល្ងាចបានទេ ។ មន្ដ្រីនគរបាលយុត្ដិធម៌ ត្រូវជូនដំណឹងដល់ចៅក្រមស៊ើបសួរអំពីការលំបាកក្នុងការអនុវត្តបេសកកម្មរបស់ខ្លួន[44] ។
គ. ការបង្ហាញខ្លួនតាមដីកាបង្គាប់ឱ្យនាំខ្លួន
ប្រសិនបើដោយមូលហេតុនៃកាលៈទេសៈ
បុគ្គលដែលពាក់ព័ន្ធមិនអាចត្រូវនាំទៅបង្ហាញខ្លួនដល់ ចៅក្រមស៊ើបសួរក្រោយពេលចាប់ខ្លួនបានទេ
បុគ្គលនេះត្រូវតែនាំខ្លួនទៅក្នុងអង្គភាពនគរបាល ឬកងរាជអាវុធហត្ថក្នុងមណ្ឌល ឃុំខ្លួន ឬទៅក្នុងពន្ធនាគារ ។ បុគ្គលនេះ ត្រូវតែនាំខ្លួនទៅបង្ហាញខ្លួនយ៉ាងយូរបំផុតថ្ងៃបន្ទាប់ដល់ចៅក្រមស៊ើបសួរ ឬដល់អ្នកជំនួស ។ ប្រសិនបើការបង្ហាញខ្លួនមិនបានប្រព្រឹត្ដទៅនៅថ្ងៃបន្ទាប់ទេ
បុគ្គលពាក់ព័ន្ធត្រូវបានដោះលែងឱ្យមានសេរីភាពវិញ[45] ។
ឃ. ការគិតបញ្ចូលថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្ន
កាលណាបុគ្គលណាម្នាក់ ដែលត្រូវបានចាប់ខ្លួនដោយអនុវត្ដតាមដីកាបង្គាប់ឱ្យនាំខ្លួន ត្រូវបានឃុំខ្លួន នោះថិរវេលានៃការឃុំខ្លួននេះត្រូវរាប់បញ្ជូលទៅក្នុងថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នប្រសិនបើមាន[46] ។
III.
ដីកាបង្គាប់ឱ្យចាប់ខ្លួន
ការចេញដីកាបង្គាប់ឱ្យចាប់ខ្លួនដោយចៅក្រមស៊ើបសួរ
ចៅក្រមស៊ើបសួរអាចចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ។
ក. ដីកាបង្គាប់ឱ្យចាប់ខ្លួន
ដីកាបង្គាប់ឱ្យចាប់ខ្លួនអាចត្រូវចេញទៅលើជនត្រូវចោទ
ឬបុគ្គលណាម្នាក់ដែលមានតម្រុយពិរុទ្ធភាព។ ចៅក្រមស៊ើបសួរ នឹងអាចចេញដីកាបង្គាប់ឱ្យចាប់ខ្លួនបាន លុះត្រាតែ ៖
បទលើសដែលចោទប្រកាន់ ជាបទឧក្រិដ្ឋ ឬបទមជ្ឈិម ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ បុគ្គលដែលពាក់ព័ន្ធ បានគេចខ្លួនមិនដឹងជាស្ថិតនៅទីកន្លែងណា ឬស្ថិតនៅក្រៅដែនដីនៃព្រះរាជាណាចក្រកម្ពុជា ។
ដីកាបង្គាប់ឱ្យចាប់ខ្លួន គឺជាបញ្ជា ៖
-ដល់កងកម្លាំងសាធារណៈ ឱ្យស្រាវជ្រាវរកចាប់ និងឱ្យនាំខ្លួនបុគ្គលនោះ ទៅក្នុងពន្ធនាគារ ឬមណ្ឌលឃុំខ្លួន
-ដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឱ្យទទួល និងឃុំខ្លួនបុគ្គលនោះ[47] ។
ខ. ដីកាបង្គាប់ឱ្យចាប់ខ្លួន និងយោបល់របស់ព្រះរាជអាជ្ញា
មុននឹងចេញដីកាបង្គាប់ឱ្យចាប់ខ្លួន ចៅក្រមស៊ើបសួរត្រូវតែទទួលយោបល់ព្រះរាជអាជ្ញា ។
ចៅក្រមស៊ើបសួរត្រូវចេញដីកានេះដោយមានចែងមូលហេតុ ក្រោយពីបានទទួលយោបល់ពីព្រះរាជអាជ្ញា ។ ព្រះរាជអាជ្ញា ធានារ៉ាប់រងផ្សព្វផ្សាយដីកាបង្គាប់ឱ្យចាប់ខ្លួន[48] ។
គ. និទ្ទេសដែលត្រូវចុះលើដីកាបង្គាប់ឱ្យចាប់ខ្លួន
ដីកាបង្គាប់ឱ្យចាប់ខ្លួនមាននិទ្ទេសដូចតទៅ អត្ដសញ្ញាណនៃបុគ្គលដែលពាក់ព័ន្ធ
បទលើសដែលចោទប្រកាន់និងអត្ថបទច្បាប់ដែលកំណត់បង្រ្កាបបទលើសនេះ ឈោះ និងឋានៈចៅក្រមដែលចេញដីកា ។ ដីកាបង្គាប់ឱ្យចាប់ខ្លួនត្រូវមានចុះកាលបរិច្ឆេទ និងចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ និងត្រូវមានបោះត្រាផង[49] ។
ឃ. ការអនុវត្ដដីកាបង្គាប់ឱ្យចាប់ខ្លួន
ការអនុវត្ដដីកាបង្គាប់ឱ្យចាប់ខ្លួនត្រូវប្រគល់ឱ្យមន្ដ្រីនគរបាលយុត្ដិធម៌ ។ ក្នុងករណីបន្ទាន់ ដីកាបង្គាប់ឱ្យចាប់ខ្លួនត្រូវផ្សព្វផ្សាយទៅតាមអង្គភាពនគរបាល
ឬកងរាជអាវុធហត្ថ តាមគ្រប់មធ្យោបាយ។ ដើមដីកាត្រូវប្រគល់ក្នុងរយៈពេលយ៉ាងខ្លីបំផុតឱ្យដល់មន្ដ្រីនគរបាលយុត្ដិធម៌
ដែលទទួលបន្ទុកអនុវត្ដដីកានោះ។ មន្ដ្រីនគរបាលយុត្ដិធម៌មិនអាចចូលទៅក្នុងលំនៅឋានរបស់បុគ្គលដែលពាក់ព័ន្ធមុនម៉ោង ៦(ប្រាំមួយ) ព្រឹក និងក្រោយម៉ោង ១៨(ដប់ប្រាំបី)ល្ងាចបានទេ
។ មន្ដ្រីនគរបាលយុត្ដិធម៌ត្រូវឱ្យដំណឹងដល់ចៅក្រមស៊ើបសួរ អំពីការលំបាកទាំងអស់ ក្នុងពេលអនុវតតបេសកកមរបស់ខ្លួន[50] ។
ង. ការផ្សព្វផ្សាយជាអន្ដរជាតិនូវដីកាបង្គាប់ឱ្យចាប់ខ្លួន
ក្នុងករណីចាំបាច់ ដីកាបង្គាប់ឱ្យចាប់ខ្លួន អាចផ្សព្វផ្សាយជាអន្ដរជាតិតាមរយៈក្រសួងយុត្ដិធម៌ដោយប្រើយន្ដការនានាដែលមានប្រសិទ្ធភាព[51] ។
ច. ការបង្ហាញខ្លួនតាមដីកាបង្គាប់ឱ្យចាប់ខ្លួន
-ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ត្រូវតែទទួល និងឃុំខ្លួនជនត្រូវចោទដែលជាកម្មវត្ថុ
នៃដីកាបង្គាប់ឱ្យចាប់ខ្លួន ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនរក្សាទុកដើមដីកា ឬចុងដីកាដែលមានបញ្ជាក់ថា ត្រឹមត្រូវតាមច្បាប់ដើម ។
-បុគ្គលដែលពាក់ព័ន្ធត្រូវ តែបានគេនាំទៅបង្ហាញដល់ចៅក្រមស៊ើបសួរ
ឬអ្នកជំនួសចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លីបំផុត ប្រសិនបើស្ថិតក្នុងដំណាក់កាលស៊ើបសួរនៅទ្បើយ ។
ប្រសិនបើការនាំខ្លួនទៅបង្ហាញនេះ តម្រូវឱ្យមានការផ្ទេរបុគ្គលពាក់ព័ន្ធទៅពន្ធនាគារ ឬទៅមណ្ឌលឃុំខ្លួនមួយផ្សេងទៀត ការផ្ទេរនេះត្រូវចាត់ចែងដោយអយ្យការ ។
ប្រសិនបើបុគ្គលពាក់ព័ន្ធមិនត្រូវ
បានគេនាំខ្លួនទៅបង្ហាញដល់ចៅក្រមស៊ើបសួរ ឬអ្នកជំនួសចៅក្រមស៊ើបសួរនៅថ្ងៃបន្ទាប់ពីការចាប់ខ្លួន បុគ្គលនេះត្រូវតែបានព្រះរាជអាជ្ញានាទីកន្លែងឃុំខ្លួនស្ដាប់ចម្លើយ ។ ព្រះរាជអាជ្ញា នេះធ្វើកំណត់ហេតុស្ដីពីការស្ដាប់ចម្លើយ ដែលត្រូវបញ្ជូនទៅចៅក្រមស៊ើបសួរ[52] ។
ឆ. ការគិតបញ្ចូលថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្ន
កាលណាបុគ្គលណាម្នាក់ដែលត្រូវបានចាប់ខ្លួន ដោយអនុវត្ដតាមដីកាបង្គាប់ឱ្យចាប់ខ្លួន ត្រូវបានឃុំខ្លួន នោះថិរវេលានៃការឃុំខ្លួននេះត្រូវរាប់បញ្ជូលទៅក្នុងថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នប្រសិនបើមាន[53] ។
IV.
ការឃុំខ្លួនបណ្ដោះអាសន្ន
៤.១ គោលការណនៃការឃុំខ្លួនបណ្ដោះអាសន្ន
ជាគោលការណជនត្រូវចោទត្រូវតែមានសេរីភាពក្នុងករណីពិសេសជនត្រូវចោទអាចត្រូវឃុំខ្លួនបណ្ដោះអាសន្ន នៅក្នុងលក្ខខណ្ឌដែលបានចែងនៅក្នុងផ្នែកនេះ[54] ។
៤.២ ករណីនៃការឃុំខ្លួនបណ្ដោះអាសន្ន
ការឃុំខ្លួនបណ្ដោះអាសន្នអាចអនុវត្ដបានតែក្នុងករណីចោទប្រកាន់ពីបទឧក្រិដ្ឋ ឬបទមជ្ឈិមដែលច្បាប់កំណត់ផ្ដន្ទាទោសដាក់ពន្ធនាគារសើ ឬលើសពី ១ (មួយ) ឆ្នាំ[55] ។
៤.៣ មូលហេតុនៃការឃុំខ្លួនបណ្ដោះអាសន្ន
ការឃុំខ្លួនបណ្ដោះអាសន្នអាចត្រូវបានបង្គាប់ កាលណាការឃុំខ្លួនបណ្ដោះអាសន្ននេះ ជាការចាំបាច់
៖
-ដើម្បីបញ្ចប់បទលើស ឬបង្កាបទលើសកុំឱ្យកើតជាថ្មី។
-ដើម្បីរារាំងកុំឱ្យមានការគាបសង្កត់លើសាក្សី ឬជនរងគ្រោះ ឬដើម្បីរារាំងកុំឱ្យមានការត្រូវរ៉ូវគ្នា រវាងជនត្រូវចោទ និងអ្នកសមគំនិត ។
-ដើម្បីរក្សាភស្ដុតាង ឬតម្រុយជាសម្ភារៈ ។
-ដើម្បីធានារក្សាជនត្រូវចោទ ទុកជូនតុលាការចាត់ការតាមនីតិវិធី ។
-ដើម្បីការពារសន្ដិសុខឱ្យជនត្រូវចោទ ។
-ដើម្បីធានារក្សាសណ្ដាប់ធ្នាប់សាធារណៈ កុំឱ្យមានការច្របូកច្របល់ ដែលបណ្ដាលមកពីបទលើស[56] ។
៤.៤ កំណត់សម្គាល់របស់ជនត្រូវចោទ និងការប្រាប់ហេតុផលនៃដីកា
ចៅក្រមស៊ើបសួរដែលសម្រេចថានឹងត្រូវឃុំខ្លួនបណ្ដោះអាសន្ន ដោយគំនិតផ្ដើមរបស់ខ្លួនផ្ទាល់ឬ តាមសេចក្ដីសន្និដ្ឋានរបស់ព្រះរាជអាជ្ញា ត្រូវឱ្យដំណឹងដល់ជនត្រូវចោទ និងទទួលការកត់សម្គាល់របស់ជនត្រូវចោទនេះ ។ កាល
ណាជនត្រូវចោទមានមេធាវីអមផងនោះ មេធាវីត្រូវបង្ហាញមធ្យោបាយការពារខ្លួន ។ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្ន តាមដីកាដោយមានសំអាងហេតុ ។ នៅក្នុងដីកានេះ ចៅក្រមស៊ើបសួរត្រូវយោងតាមបញ្ញត្ដិនៃមាត្រា
២០៥ (មូលហេតុនៃការឃុំខ្លួនបណ្ដោះអាសន្ន) នៃក្រមនេះ ។ ដីកាបង្គាប់ឱ្យឃុំខ្លួនបណ្ដោះអាសន្នត្រូវបានជូនដំណឹងភ្លាមដល់ព្រះរាជអាជ្ញា និងដល់ជនត្រូវចោទ ។
ចៅក្រមស៊ើបសួរចេញដីកាបង្គាប់ឱ្យឃុំខ្លួន ដូចបានចែងនៅក្នុងមាត្រា ២២០ (និយមន័យដីកាបង្គាប់ឱ្យឃុំខ្លួន) មាត្រា ២២១ (និទ្ទេសដែលត្រូវចុះលើដីកាបង្គាប់ឱ្យឃុំខ្លួន) និងមាត្រា២២២ (ការអនុវត្ដដីកាបង្គាប់ឱ្យឃុំខ្លួន) នៃក្រមនេះ[57] ។
៤.៥ ដីកាសម្រេចមិនឃុំខ្លួនបណ្ដោះអាសន្ន
កាលណាចៅក្រមស៊ើបសួរ ដែលទទួលបណ្ដឹងតាមសេចក្ដីសន្និដ្ឋានរបស់ព្រះរាជអាជ្ញា ដែលសុំឱ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្ននោះ មិនព្រមធ្វើតាមការសុំឱ្យឃុំខ្លួននោះទេ
ចៅក្រមស៊ើបសួរត្រូវចេញក្នុងរយៈពេល ៥(ប្រាំ) ថ្ងៃ នូវដីកាសម្រេចមិនឃុំខ្លួនបណ្ដោះអាសន្ន ដោយមិនចាំបាច់មានសំអាងហេតុទេ ។ ដីកានេះត្រូវជូនដំណឹងជាបន្ទាន់ដល់អ្នកប្ដឹងសុំ ។ ប្រសិនបើចៅក្រមស៊ើបសួរមិនបានសម្រេចនៅក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃ ព្រះរាជអាជ្ញាអាចធ្វើពាក្យប្ដឹងទៅសភាស៊ើបសួរ ដែលនឹងសម្រេចជំនួសចៅក្រមស៊ើបសួរ[58] ។
ក. ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទឧក្រិដ្ឋ
ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋ ការឃុំខ្លួនបណ្ដោះអាសន្ន មិនអាចលើសពី ៦ (ប្រាំមួយ) ខែ បានទេ ។ ប៉ុន្ដែ នៅពេលផុតថិរវេលានេះចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្ដោះអាសន្នម្ដងបាន ៦(ប្រាំមួយ) ខែ ដោយដីកាមានសំអាងហេតុត្រឹមត្រូវ និងច្បាស់លាស់ ។
ចៅក្រមស៊ើបសួរអាចសម្រេចពន្យារការឃុំខ្លួនបណ្ដោះអាសន្នបានតែ ២ (ពីរ) ដងគត់[59] ។
ខ. ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទមជ្ឈិម
ចំពោះនីតិជនដែលត្រូវចោទប្រកាន់ពីបទមជ្ឈិម ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៤ (បួន) ខែ បានទេ ។ ប៉ុន្ដែ នៅពេលផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នខាងលើនេះ មិនត្រូវលើសពីពាក់កណ្ដាលនៃអប្បបរមានៃទោសដែលច្បាប់បានកំណត់ទ្បើយ[60] ។
គ. ថិរវេលានៃការឃុំខួ្លនបណ្ដោះអាសន្ននៅក្នុងករណីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ជាអាទិ៍
ក្នុងករណីដែលមានការចោទប្រកាន់ពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋប្រល័យពូជសាសន៍ ឬបទឧក្រិដ្ឋសង្គ្រាម ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ១ (មួយ) ឆ្នាំបានទេ ចំពោះបទលើសនីមួយៗ។ ប៉ុន្ដែ នៅពេល ផុតថិរវេលានេះ ចៅក្រមស៊ើបសួរអាចពន្យារការឃុំខ្លួនបណ្ដោះអាសន្នម្ដងបាន ១ (មួយ) ឆ្នាំ ដោយដីកាមានសំអាងហេតុត្រឹមត្រូវ និងច្បាស់លាស់ ។
ចៅក្រមស៊ើបសួរអាចបង្គាប់ឱ្យពន្យារការឃុំខ្លួនបណ្ដោះអាសន្ននេះបានតែ ២ (ពីរ) ដងគត់[61]។
ឃ. ការពន្យារពេលនៃការឃុំខ្លួនបណ្ដោះអាសន្ន
កាលណាចៅក្រមស៊ើបសួរសម្រេចថាពន្យារពេលឃុំខ្លួនជាបណ្ដោះអាសន្នចៅក្រមស៊ើបសួរ
ត្រូវឱ្យដំណឹងដល់ជនត្រូវចោទ និងទទួលការកត់សំគាល់របស់ជននេះ ។ កាលណាជនត្រូវចោទមានមេធាវីអមនោះ មេធាវីត្រូវបង្ហាញមធ្យោបាយការពារខ្លួនកូនក្ដីរបស់ខ្លួន ។ ចៅក្រមស៊ើបសួរពន្យារការឃុំខ្លួនបណ្ដោះអាសន្ន តាមដីកាដោយមានសំអាងហេតុ។ នៅក្នុងដីកានេះ ចៅក្រមស៊ើបសួរត្រូវយោងទៅតាមបទប្បញ្ញត្ដិនៃមាត្រា ២០៥ (មូលហេតុនៃការឃុំខ្លួនបណ្ដោះអាសន្ន) នៃក្រមនេះ ។ ដីកានេះត្រូវឱ្យដំណឹងជាបន្ទាន់ដល់ជនត្រូវចោទ[62] ។
ង. សេចក្ដីសម្រេចទាក់ទងនឹងអនីតិជនមានអាយុតិចជាង ១៤ (ដប់បួន) ឆ្នាំ
អនីតិជនអាយុតិចជាង
១៤ (ដប់បួន) ឆ្នាំ មិនអាចត្រូវឃុំខ្លួនបណ្ដោះអាសន្នទេ
។ ចៅក្រមស៊ើបសួរអាចសម្រេចប្រគល់អនីតិជននេះឱ្យឪពុកម្ដាយ អ្នកអាណាព្យាបាល ឬក្នុងករណីគ្មានអាណាព្យាបាល ត្រូវប្រគល់ទៅមជ្ឈមណ្ឌលអប់រំថែរក្សាបណ្ដោះអាសន្ន រង់ចាំសេចក្ដីសម្រេចរបស់តុលាការ[63] ។
ច.ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទឧក្រិដ្ឋទាក់ទងនឹងអនីតិជន មានអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ
ចំពោះអនីតិជនអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ និងត្រូវចោទប្រកាន់ពីបទឧក្រិដ្ឋថិរវេលាឃុំខ្លួនបណ្ដោះអាសន្ន មានដូចតទៅ ៖
-ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៤ (បួន) ខែ បានទេ កាលណាអនីតិជននេះ មានអាយុតិចជាង ១៦ (ដប់ប្រាំមួយ) ឆ្នាំ ។
-ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៦ (ប្រាំមួយ) ខែ បានទេ កាលណាអនីតិជននេះ មានអាយុចាប់ពី ១៦ (ដប់ប្រាំមួយ) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ[64] ។
ឆ.ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្ន ក្នុងបទមជ្ឈិមទាក់ទងនឹងអនីតិជន មានអាយុចាប់ពី ១៤ (ដប់បួន)ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ
ចំពោះអនីតិជនអាយុចាប់ពី
១៤ (ដប់បួន) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ និងត្រូវចោទប្រកាន់ពីបទមជ្ឈិម ថិរវេលាឃុំខ្លួនបណ្ដោះអាសន្ន មានដូចតទៅ ៖
-ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ២ (ពីរ) ខែ បានទេ
កាលណាអនីតិជននេះ មានអាយុតិចជាង១៦ (ដប់ប្រាំមួយ) ឆ្នាំ ។
-ការឃុំខ្លួនបណ្ដោះអាសន្នមិនអាចលើសពី ៤ (បួន) ខែ បានទេ កាលណាអនីតិជននេះ មានអាយុចាប់ពី១៦ (ដប់ប្រាំមួយ) ឆ្នាំ ដប់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ ។
ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នតាមចំណុចទី
១ និងចំណុចទី ២ ខាងលើនេះ មិនត្រូវលើសពីពាក់ កណ្ដាលនៃអប្បបរមានៃទោសដែលច្បាប់បានកំណត់សម្រាប់អនីតិជននោះទ្បើយ[65] ។
៤.៦
ការដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំដោយចៅក្រមស៊ើបសួរ
ចៅក្រមស៊ើបសួរអាចបង្គាប់ឱ្យដោះលែងជនត្រូវចោទ ឱ្យនៅក្រៅឃុំវិញបានគ្រប់ពេលវេលា។ កាលណាចៅ ក្រម ស៊ើបសួរមានបណំ ងដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំនោះ ចៅក្រមស៊ើបសួរត្រូវជូនព័ត៌មានដល់ព្រះរាជអាជ្ញា ដើម្បីសុំយោបល់ ហើយបញ្ជូនសំណុំរឿងឱ្យព្រះរាជអាជ្ញាពិនិត្យ ។ ព្រះរាជអាជ្ញាត្រូវផ្ដល់យោបល់របស់ខ្លួនក្នុងរយៈពេលយ៉ាងខ្លីបំផុត ។ ចៅក្រមស៊ើបសួរសម្រេចយ៉ាងយូរបំផុតក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីការបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញា ។
ក្នុងករណីបន្ទាន់ចៅក្រមស៊ើបសួរ អាចបង្គាប់ឱ្យដោះលែងជនត្រូវចោទភ្លាម ដោយមិនរង់ចាំយោបល់របស់ព្រះរាជអាជ្ញា ។ ចៅក្រមស៊ើបសួរត្រូវចង្អុលប្រាប់មូលហេតុនៃការបន្ទាន់នេះ នៅក្នុងដីកាម្រេចរបស់ខ្លួន[66] ។
ក. ការដោះលែងឱ្យនៅក្រៅឃុំ តាមបណ្ដឹងរបស់ព្រះរាជអាជ្ញា
ព្រះរាជអាជ្ញាអាចសុំ
ឱ្យដោះលែងជនត្រូវចោទបានគ្រប់ពេលវេលា ។ ចៅក្រមស៊ើបសួរត្រូវសម្រេចក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃ ។ ប្រសិនបើចៅក្រមស៊ើបសួរមិនបានសម្រេចក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃទេ ព្រះរាជអាជ្ញាអាចប្ដឹងសុំតាមរយៈពាក្យសុំ ទៅសភាស៊ើបសួរ ដែលសម្រេចជំនួសចៅក្រមស៊ើបសួរ ។ ដីកាដែលសម្រេចមិនព្រមដោះលែងត្រូវមានសំអាងហេតុ[67] ។
ខ. ការដោះលែងឱ្យនៅក្រៅឃុំ តាមបណឹ្ដងរបស់ជនត្រូវចោទ
ជនត្រូវចោទអាច
ដាក់ពាក្យសុំឱ្យដោះលែងនៅក្រៅឃុំបានគ្រប់ពេលវេលា ។ ចៅក្រមស៊ើបសួរបញ្ជូនពាក្យនោះភ្លាមទៅព្រះរាជអាជ្ញា ដើម្បីផ្ដល់យោបល់ និងបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញាដើម្បីពិនិត្យ
។ ព្រះរាជអាជ្ញាត្រូវផ្ដល់យោបល់ក្នុងរយៈពេលខ្លីបំផុត ។ ចៅក្រមស៊ើបសួរសម្រេចយ៉ាងយូរបំផុតក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីពេលបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញា ។
ជនត្រូវចោទអាចដាក់ពាកុសុំនៅក្រៅឃុំសាជាមីតងទៀត ទៅចៅក្រមស៊ើបសួរ ឬទៅសភាស៊ើបសួរក្នុងរយៈពេល ១ (មួយ) ខែ បន្ទាប់ពីមានសេចក្ដីសម្រេចបដិសេធពាក្យសុំលើកមុន។ ចៅក្រមស៊ើបសួរ ឬសភាស៊ើបសួរ ត្រូវសម្រេចលើពាក្យនេះក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃ បន្ទាប់ពីបានទទួលពាក្យសុំ ។
ដីកាដែលមិនព្រមដោះលែងឱ្យនៅក្រៅឃុំត្រូវតែមានសំអាងហេតុ ប្រសិនបើចៅក្រមស៊ើបសួរមិនបានសម្រេចក្នុងរយៈពេល៥ (ប្រាំ) ថ្ងៃទេ ជនត្រូវចោទអាចធ្វើពាក្យប្ដឹងផ្ទាល់ទៅសភាស៊ើបសួរ ដែលសម្រេចជំនួសចៅក្រមស៊ើបសួរ[68]។
គ. ការជូនដំណឹងអំពីដីកាដោះលែងឱ្យនៅក្រៅឃុំ
ដីកាសម្រេចដោះលែងឱ្យនៅក្រៅឃុំត្រូវតែជូនដំណឹងភ្លាមដល់ព្រះរាជអាជ្ញា
និងដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ។ បទប្បញ្ញត្ដិនៃមាត្រា
២៧៦ (ការដោះលែងជនត្រូវចោទដែលជាប់ឃុំឱ្យមានសេរីភាព) នៃក្រមនេះ ត្រូវយកមកអនុវត្ដ ។ ដីកាមិនព្រមដោះលែងឱ្យនៅក្រៅឃុំ ត្រូវតែជូនដំណឹងក្នុងរយៈពេលយ៉ាងខ្លីបំផុតដល់ព្រះរាជអាជ្ញា
និងជនត្រូវចោទ ។
កាលណាចៅក្រមស៊ើបសួរសម្រេចឱ្យដោះលែងជនត្រូវចោទឱ្យនៅក្រៅឃុំ ចៅក្រមនេះអាចដាក់ជននោះឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ ក្នុងលក្ខខណ្ឌដែលមានចែងក្នុងមាត្រា២២៣ (កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ)
ដល់មាត្រា ២៣០ (ការគេចវេះរបស់ជនត្រូវចោទពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ)
នៃក្រមនេះ[69] ។
V.
ដីកាបង្គាប់ឱ្យឃុំខ្លួន
ការចេញដីកាបង្គាប់ឱ្យឃុំខ្លួនដោយចៅក្រមស៊ើបសួរចៅក្រមស៊ើបសួរអាចចេញដីកាបង្គាប់ឱ្យឃុំខ្លួន ។
ក. និយមន័យដីកាបង្គាប់ឱ្យឃុំខ្លួន
ដីកាបង្គាប់ឱ្យឃុំខ្លួន គឺជាបញ្ជាដល់ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនឱ្យទទួល និងឱ្យឃុំខ្លួនជនត្រូវចោទ ។ ចៅក្រមស៊ើបសួរអាចនឹងចេញដីកាបង្គាប់ឱ្យឃុំខ្លួនបាន
លុះត្រាតែជនត្រូវចោទជាកម្មវត្ថុនៃដីកាសម្រេចឱ្យឃុំខ្លួនបណ្ដោះអាសន្ន[70] ។
ខ. និទ្ទេសដែលត្រូវចុះលើដីកាបង្គាប់ឱ្យឃុំខ្លួន
ដីកាបង្គាប់ឱ្យឃុំខ្លួនមានចុះនិទ្ទេសដូចតទៅ អត្ដសញ្ញាណរបស់ជនត្រូវចោទ
ប្រភេទនេបទលើសដែលចោទប្រកាន់ និងអត្ថបទច្បាប់ដែលកំណត់ និងបង្ក្រាបបទលើសនេះឈោះ និងឋានៈរបស់ចៅក្រមដែលចេញដីកា ។ ដីកាបង្គាប់ឱ្យឃុំខ្លួនត្រូវមានចុះកាលបរិច្ឆេទ ចុះហត្ថលេខាដោយចៅក្រមស៊ើបសួរ និងមានបោះត្រា[71] ។
គ. ការអនុវត្ដដីកាបង្គាប់ឱ្យឃុំខ្លួន
ប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួនត្រូវតែទទួល និងឃុំខ្លួនបុគ្គលដែលមានដីកាបង្គាប់ឱ្យឃុំខ្លួនរហូតទាល់តែបានទទួលការឱ្យដំណឹងអំពីការដោះលែងឱ្យមានសេរីភាពវិញ ។ ប្រធានពន្ធនាគារឬមណ្ឌលឃុំខ្លួន រក្សាទុកដើមដីកាបង្គាប់ឱ្យឃុំខ្លួន ឬចុងដីកានេះ ដែលបញ្ជាក់ថាត្រឹមត្រូវតាមច្បាប់ដើម[72] ។
VI.
ការត្រួតពិនិត្យតាមផ្លូវតុលាការ
៦.១
កាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ
ចៅក្រមស៊ើបសួរអាចដាក់ជនត្រូវចោទ
ឱ្យនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានគ្រប់ពេលវេលា ប្រសិនបើជនត្រូវចោទនេះ ត្រូវបានចោទប្រកាន់អំពីបទលើស ដែលត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារ ។ ការត្រួតពិនិត្យតាមផ្លូវតុលាការ មានអានុភាពបង្គាប់ជនត្រូវចោទដែលនៅក្រៅឃុំ ឱ្យគោរពកាតព្វកិច្ចមួយ ឬច្រើនដូចតទៅ ៖
១-មិនត្រូវចេញក្រៅព្រំប្រទល់ដែនដីកំណត់ដោយចៅក្រមស៊ើបសួរ ។
២-មិនត្រូវផ្លាស់បតូរលំនៅឋានដោយគ្មានការអនុញ្ញាតពីចៅក្រមស៊ើបសួរ ។
៣-មិនត្រូវទៅកាន់ទីកន្លែងខ្លះដែលកំណត់ដោយចៅក្រមស៊ើបសួរ ។
៤-ត្រូវចូលបង្ហាញខ្លួនតាមការកំណត់នៅអង្គភាពនគរបាល ឬកងរាជអាវុធហត្ថដែលចាត់តាំងដោយចៅក្រមស៊ើបសួរ ។
៥-ត្រូវឆ្លើយតបនឹងការកោះហៅពីគ្រប់បុគ្គលដែលចាត់តាំងដោយចៅក្រមស៊ើបសួរ ។
៦-ប្រគល់ជូនដល់ការិយាល័យក្រឡាបញ្ជីគ្រប់ឯកសារបញ្ជាក់អំពីអត្ដសញ្ញាណ ។
៧-មិនត្រូវបើកបររថយន្ដ ។
៨-មិនត្រូវទទួល ឬជួបបុគ្គលមួយចំនួន ដែលចង្អុលបង្ហាញដោយចៅក្រមស៊ើបសួរ ។
៩-ដាក់ប្រាក់ធានាដែលចំនួនប្រាក់ធានា
និងថិរវេលាបង់ប្រាក់នេះ ត្រូវបានកំណត់ដោយចៅក្រមស៊ើបសួរដោយផ្អែកទៅលើធនធានរបស់ជនត្រូវចោទ ។
១០-មិនត្រូវកាន់កាប់ ឬយកតាមខ្លួននូវអាវុធ ។ ត្រូវប្រគល់ជូនដល់ការិយាល័យក្រឡាបញ្ជី នូវអាវុធដែលជនត្រូវចោទកាន់កាប់ ។
១១-ត្រូវប្រគល់ខ្លួនឱ្យពេទ្យពិនិត្យព្យាបាល និងជាយថាហេតុ ដាក់ឱ្យស្ថិតនៅក្រោមរបបព្យាបាលរោគក្នុងមន្ទីរពេទ្យ ។
១២-មិនត្រូវធ្វើសកម្មភាពខាងវិជ្ជាជីវៈខ្លះ ។
ដើម្បីអនុវត្ដចំណុចទី ១២ ខាងលើ ចៅក្រមស៊ើបសួរមិនអាចហាមឃាត់ការអនុវត្ដនូវអាណត្ដិបោះឆ្នោត ឬសកម្មភាពខាងសហជីពបានទេ[73] ។
-អនីតិជនអាយុតិចជាង ១៤ (ដប់បួន) ឆ្នាំ មិនអាចត្រូវដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការបានទេ ។
៦.២
ដីកាបង្គាប់ឱ្យដាក់ក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ
ចៅក្រមស៊ើបសួរដាក់ជនត្រូវចោទឱ្យ
ស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ តាមគំនិតផ្ដើមផ្ទាល់របស់ខ្លួន ឬតាមសេចក្ដីសន្និដ្ឋានសរុបរបស់ព្រះរាជអាជ្ញា ។ ចៅក្រមស៊ើបសួរបញ្ជាក់នៅក្នុងដីកាសម្រេចរបស់ខ្លួន
អំពីកាតព្វកិច្ចដែលតម្រូវទៅលើជនត្រូវចោទ ។
ដីកាសម្រេចដាក់ខ្លួនឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ
ត្រូវជូនដំណឹងក្នុងរយៈពេលយ៉ាងខ្លីបំផុតដល់ព្រះរាជអាជ្ញា និងជនត្រូវចោទ ។ កាលណាចៅក្រមស៊ើបសួរ ដែលទទួលបណ្ដឹងតាមសេចក្ដីសន្និដ្ឋានពីព្រះរាជអាជ្ញា សុំឱ្យដាក់ខ្លួនជនត្រូវចោទ ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ មិនព្រមសម្រេចតាមការសុំទេចៅក្រមស៊ើបសួរត្រូវចេញដីកាបដិសេធការសុំនេះ ក្នុងរយៈពេល ៥(ប្រាំ) ថ្ងៃ ។ ដីកាសម្រេចនេះត្រូវជូនដំណឹងក្នុងរយៈពេលយ៉ាងខ្លីបំផុតដល់ព្រះរាជអាជ្ញា ។
ប្រសិនបើចៅក្រមស៊ើបសួរមិនបានសម្រេចក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃទេ ព្រះរាជអាជ្ញាអាចធ្វើពាក្យប្ដឹងទៅសភាស៊ើបសួរ ដែលសម្រេចជំនួសចៅក្រមស៊ើបសួរ[74] ។
ក. ការកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការដោយឯកឯង ដោយចៅក្រម ស៊ើបសួរ
ចៅក្រមស៊ើបសួរ អាចកែប្រែខ្លឹមសារនៃកាតព្វកិច្ច អាចលុបចោល ឬបញ្ចូលកាតព្វកិច្ចបានគ្រប់ពេលវេលា ។ ចៅក្រមស៊ើបសួរក៏អាចបញ្ចប់ការត្រួតពិនិត្យតាមផ្លូវតុលាការបានដែរ ។ ចៅក្រមស៊ើបសួរសម្រេចតាមដីកា ដែលត្រូវជូនដំណឹងក្នុងរយៈពេលដ៏ខ្លីបំផុតដល់ព្រះរាជអាជ្ញានិងជនត្រូវចោទ[75] ។
ខ. បណ្ដឹងសុំកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការដោយព្រះរាជអាជ្ញា
ព្រះរាជអាជ្ញា អាចសុំឱ្យលើកលែង ឬកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការបានគ្រប់ពេលវេលា ។ ចៅក្រមស៊ើបសួរត្រូវសម្រេចក្នុងរយៈពេល ៥ (ប្រាំ) ថ្ងៃ ។ ដីកាសម្រេចនេះត្រូវជូនដំណឹងក្នុងរយៈពេលខ្លីបំផុតដល់ព្រះរាជអាជ្ញា ។ ប្រសិនបើចៅក្រមស៊ើបសួរ មិនបានសម្រេចក្នុងរយៈពេលនេះទេ ព្រះរាជអាជ្ញាអាចធ្វើពាក្យសុំទៅសភាស៊ើបសួរ ដែលសម្រេចជំនួសចៅក្រមស៊ើបសួរ ។
ដីកាដែលសម្រេចមិនព្រមធ្វើតាមបណ្ដឹងសុំរបស់ព្រះរាជអាជ្ញា ត្រូវតែមានសំអាងហេតុ[76] ។
គ. បណ្ដឹងសុំកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការដោយជនត្រូវចោទ
-ជនត្រូវចោទអាចធ្វើពាក្យសុំឱ្យលើកលែង ឬកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការបានគ្រប់ពេលវេលា
ចៅក្រម ស៊ើបសួរបញ្ជូនពាក្យសុំនេះភ្លាមទៅព្រះរាជអាជ្ញាដើម្បីសុំយោបល់ និងជូនសំណុំរឿងទៅព្រះរាជអាជ្ញាដើម្បីពិនិត្យ។
-ចៅក្រមស៊ើបសួរសម្រេចយ៉ាងយូរបំផុតក្នុងរយៈពេល ៥(ប្រាំ) ថ្ងៃ គិតពីថ្ងៃបញ្ជូនសំណុំរឿងទៅព្រះរាជអាជ្ញា ។ដីកាសម្រេចនេះត្រូវជូនដំណឹងក្នុងរយៈពេលយ៉ាងខ្លីបំផុតដល់ព្រះរាជអាជ្ញា និងជនត្រូវចោទ ។
-កាលណាមានពាក្យសុំឱ្យលើកលែង
ឬឱ្យកែប្រែការត្រួតពិនិត្យតាមផ្លូវតុលាការបានធ្វើជាថ្មីមុនពេលចៅក្រមស៊ើបសួរ ឬសភាស៊ើបសួរសម្រេចលើពាក្យសុំពីមុននោះ រយៈពេល ៥ (ប្រាំ) ថ្ងៃនេះ ត្រូវចាប់ផ្ដើមគិតពីពេលចេញសេចក្ដីសម្រេចលើពាក្យសុំពីមុន ។ ដីកាដែលសម្រេចមិនព្រមធ្វើតាមពាក្យសុំ ត្រូវតែមានសំអាងហេតុ ។
-ប្រសិនបើចៅក្រមស៊ើបសួរមិនសម្រេចក្នុងរយៈពេល
៥ (ប្រាំ) ថ្ងៃ នេះទេ ជនត្រូវចោទអាចធ្វើពាក្យប្ដឹងទៅសភាស៊ើបសួរ ដែលសម្រេចជំនួសចៅក្រមស៊ើបសួរ[77] ។
ឃ. ការគេចវេះរបស់ជនត្រូវចោទពីកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការ
-ប្រសិនបើជនត្រូវចោទគេចវេះដោយចេតនា
ពីកាតព្វកិច្ចត្រួតពិនិត្យតាមផ្លូវតុលាការ ចៅក្រមស៊ើបសួរអាចសម្រេចឱ្យឃុំខ្លួនជនត្រូវចោទបណ្ដោះអាសន្នបាន
ទោះបីទោសជាប់ពន្ធនាគារដែលត្រូវរងនោះមានថិរវេលាប៉ុន្មានក៏ដោយ ហើយទោះជាជនត្រូវចោទត្រូវបានឃុំខ្លួនបណ្ដោះអាសន្ន អស់រយៈពេលអតិបរមាដែលមានចែងដោយមាត្រា២០៨ (ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទឧក្រិដ្ឋ) ដល់មាត្រា២១០ (ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្ននៅក្នុងករណីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ
ជាអាទិ៍) មាត្រា ២១៣ (ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទឧក្រិដ្ឋទាក់ទងនឹងអនីតិជនមានអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំ
ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ) និងមាត្រា២១៤(ថិរវេលានៃការឃុំខ្លួនបណ្ដោះអាសន្នក្នុងបទមជ្ឈិមទាក់ទងនឹង អនីតិជនមានអាយុចាប់ពី ១៤ (ដប់បួន) ឆ្នាំ ដល់ក្រោម ១៨ (ដប់ប្រាំបី) ឆ្នាំ) នៃក្រមនេះ ក៏ដោយ ។
-កាលណាចៅក្រមស៊ើបសួរ សម្រេចថានឹងឃុំខ្ល្ងួនបណ្ដោះអាសន្ន ដោយមូលហេតុខាងលើនេះចៅក្រមស៊ើប
សួរត្រូវជូនដំណឹងដល់ជនត្រូវចោទ និងទទួលការកត់សំគាល់របស់ជននេះ ។ ប្រសិនបើជនត្រូវចោទមានមេធាវីអមនោះ មេធាវីត្រូវជូនមធ្យោបាយការពារកូនក្ដីរបស់ខ្លួន ។ ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនត្រូវចោទ តាមដីកាដែលមានសំអាងហេតុ ។ ដីកាសម្រេចនេះ ត្រូវជូនដំណឹងភ្លាមដល់ព្រះរាជអាជ្ញា និងដល់ជនត្រូវចោទ ។
-ការឃុំខ្លួនបណ្ដោះអាសន្នដែលសម្រេចតាមមាត្រានេះ
មិនអាចឱ្យលើសពី ៤ (បួន) ខែចំពោះនីតិជន និង ២ (ពីរ) ខែ ចំពោះអនីតិជន[78]។
VII.
ការកោះហៅ និងការជូនដំណឹង
៧.១
រយៈពេលរួម
គ្រប់ថិរវេលាដែលចែងដោយគន្ថីនេះដើម្បីបំពេញកិច្ច
ឬទម្រង់ការណាមួយនោះ ត្រូវផុតរលត់នៅថ្ងៃចងក្រោយវេលាម៉ោង ២៤ (ម្ភៃបួន) ។ រយៈពេលដែលផុតតាមធមតានៅថ្ងេសោរ៍ថ្ងៃអាទិត្យ ឬថ្ងៃបុណ្យ
ត្រូវអូសបន្លាយរហូតដល់ថ្ងៃទីមួយ ដែលបើកធ្វើការវិញ ។
-នៅក្នុងគ្រប់ករណីដែលទាមទារហត្ថលេខា
របស់បុគ្គលណាម្នាក់នៅលើកិច្ចណាមួយនោះ ហត្ថលេខានេះអាចជំនួសដោយស្នាមម្រាមដៃ កាលណាបុគ្គលនោះមិនចេះចុះហត្ថលេខាទេ[79] ។
ក. របៀបកោះហៅ
-ជនត្រវូ ចោទនៅក្រៅឃុំ ដេមី បណងឹ្ដ រដ្ឋប្បវេណី និង សាក្សី ត្រវូ បានកោះហៅតាមផវ្លូ ប្រៃសណយី តាមផ្លូវរដ្ឋបាល ឬតាមរយៈអង្គភាពនគរបាល ឬកងរាជអាវុធហត្ថ ។
-ការកោះហៅជនត្រូវចោទ ត្រូវធ្វើទៅតាមអាសយដ្ឋានចុងក្រោយបង្អស់ ដែលបានប្រកាសដូចដែលចែងនៅមាត្រា ១៤៣ (ការជូនដំណឹងអំពីការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ) នៃក្រមនេះ ។
-ក្នុងករណីចាំបាច់ ការកោះហៅអាចធ្វើតាមគ្រប់មធ្យោបាយ[80] ។
ខ. ការកោះហៅជនត្រូវចោទ ដែលត្រូវបានឃុំខ្លួន
-ជនត្រូវចោទដែលត្រូវបានឃុំខ្លួន ត្រូវកោះហៅតាមរយៈប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន[81] ។
-មេធាវីត្រូវកោះហៅតាមផ្លូវប្រៃសណីយ៍ ឬតាមផ្លូវរដ្ឋបាល ។ ក្នុងករណីចាំបាច់ ការកោះហៅអាចធ្វើបានតាមគ្រប់មធ្យោបាយ ។
-និទ្ទេសនៃការកោះហៅនៅក្នុងសំណុំរឿងវីធីកោះហៅ និង កាលបរិច្ឆេទនៃការកោះហៅ ត្រវូ ចុះនិទ្ទសដោយក្រឡាបញ្ជីនៅក្នុងសណុំរឿង ។
គ. ការជូនដំណឹងអំពីដីកាសម្រេចដល់មេធាវី
នៅរាល់ពេលដែលដីកាត្រូវជូនដំណឹងដល់ជនត្រូវចោទនោះ ចៅក្រមស៊ើបសួរក៏ត្រូវជូនដំណឹងដល់មេធាវីផងដែរ ប្រសិនបើជនត្រូវចោទមានមេធាវីអម ។ នៅរាល់ពេលដែលដីកាត្រូវឱ្យដំណឹងដល់ដើមបណ្ដឹងរដ្ឋប្បវេណីនោះចៅក្រមស៊ើបសួរក៏ត្រូវជូនដំណឹងដល់មេធាវីផងដែរ ប្រសិនបើដើមបណ្ដឹងរដ្ឋប្បវេណីមានមេធាវីអម[82] ។
ឃ. ការជូនដំណឹងអំពីដីកាសម្រេចដល់ព្រះរាជអាជ្ញា
-ដីការបស់ចៅក្រមស៊ើបសួរ ត្រូវជូនដំណឹងដោយផ្ទាល់មាត់ដល់ព្រះរាជអាជ្ញា ។ ក្រឡាបញ្ជីចុះនិទ្ទេស អំពីកាលបរិច្ឆេទនៃការជូនដំណឹងនេះ នៅរឹមដីកា ។ ព្រះរាជអាជ្ញាចុះហត្ថលេខា ។
-អគ្គព្រះរាជអាជ្ញាត្រូវបានជូនដំណឹងអំពីដីការបស់ចៅក្រមស៊ើបសួរ ដោយព្រះរាជអាជ្ញាតាមបែបបទដែលអគ្គព្រះរាជអាជ្ញាបានកំណត់[83] ។
ង. ការជូនដំណឹងអំពីដីកាសម្រេចដល់ជនត្រូវចោទ
-ដីការបស់ចៅក្រមស៊ើបសួរ ដែលត្រូចជូនដំណឹងដល់ជនត្រូវចោទ ដែលត្រូវបានឃុំខួ្លនតាមរបៀបដូចតទៅ ៖ ដោយផ្ទាល់មាត់ ឬតាមរយៈប្រធានពន្ធនាគារ ឬមណ្ឌលឃុំខ្លួន ។
-ដីការបស់ចៅក្រមស៊ើបសួរ ដែលត្រូវជូនដំណឹងដល់ជនត្រូវចោទនៅក្រៅឃុំ ដល់ដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវីតាមរបៀបដូចតទៅនេះ ៖ ដោយផ្ទាល់មាត់
តាមផ្លូវរដ្ឋបាល ឬតាមរយៈអង្គភាពនគរបាល ឬកងរាជអាវុធហត្ថ ។
-កាលណាការជូនដំណឹងត្រូវបានធ្វើឡើងដោយផ្ទាល់មាត់ នោះក្រឡាបញ្ជីចុះនិទ្ទេសអំពីការជូនដំណឹងនៅរឹមដីកា ។ ជនត្រូវចោទ ដើមបណ្ដឹងរដ្ឋប្បវេណី ត្រូវចុះហត្ថលេខារបស់ខ្លួន ។ នៅក្នុងករណីដទៃទៀត ការជូនដំណឹងត្រូវធ្វើដោយការប្រគល់សេចក្ដីចម្លងដីកា ដោយមានចំណាររបស់អ្នកទទួលថាបានទទួលទុកជាសម្គាល់[84] ។
ច. ការប្រគល់ដីកាកោះហៅ ឬដីកាផ្សេងៗទៀត
គ្រប់មន្ដ្រីរាជការ គ្រប់អាជ្ញាធររដ្ឋបាល គ្រប់នគរបាល ឬកងរាជអាវុធហត្ថ ដែលចៅក្រមស៊ើបសួរសុំឱ្យប្រគល់ដីកាកោះហៅ
ឬដីកាផ្សេងៗទៀត ត្រូវតែអនុវត្ដតាមបញ្ជារបស់ចៅក្រមនេះ ។
បុគ្គល អង្គភាព ឬអាជ្ញាធរដែលចៅក្រមស៊ើបសួរចាត់តាំងនោះ ត្រូវតែប្រគល់ដីកាកោះ ឬមានចំណារទទួលនេះ ត្រូវបង្វិលជូនទៅចៅក្រមស៊ើបសួរក្នុងរយៈពេលយ៉ាងខ្លីបំផុត[85] ។
VIII.
វិធានដោយឡែក
ក. និទ្ទេសដែលត្រូវចុះជាកាតព្វកិច្ចនៅក្នុងកំណត់ហេតុរបស់ចៅក្រមស៊ើបសួរ
-គ្រប់កំណត់ហេតុរបស់ចៅក្រមស៊ើបសួរ
ត្រូវតែមានចុះសេចក្ដីដូចតទៅ ៖ ឈោះរបស់ចៅក្រមស៊ើបសួរ ឈោះក្រឡាបញ្ចី
លេខ ថ្ងៃ ខែ ឆ្នាំ សំណុំរឿង កាលបរិច្ឆេទនៃដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ប្រភេទនេបទលើស ដែលចង្អុលប្រាប់នៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ កាលបរិច្ឆេទនៃការធ្វើកំណត់ហេតុ ។
-ទំព័រនីមួយៗនៃកំណត់ហេតុត្រូវតែចុះហត្ថលេខាដោយចៅក្រមស៊ើបសួរនិងដោយក្រឡាបញ្ជី។
កំណត់ហេតុមិនត្រូវឱ្យមានចន្លោះបន្ទាត់ទេ ។ ការឆូតលុប ឬការយោងត្រូវតែបញ្ជាក់ដោយហត្ថលេខារបស់ចៅក្រមស៊ើបសួរ និងក្រឡាបញ្ជី នៅរឹមទំព័រ[86] ។
ខ. ហត្ថលេខាលើកំណត់ហេតុនៃការចូលខ្លួនជាលើកដំបូង
ទំព័រនីមួយៗនៃកំណត់ហេតុស្ដីពីការចូលបង្ហាញខ្លួនលើកដំបូងដូចមានចែងនៅមាត្រា
១៤៣ (ការជូនដំណឹងអំពីការដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យ) នៃក្រមនេះ ត្រូវចុះហត្ថលេខារបស់ចៅក្រមស៊ើបសួរ ក្រឡាបញ្ជី និងសាមីខ្លួន នៅរឹមទំព័រ ។ កាលណាជនត្រូវចោទបានឆ្លើយ ចម្លើយទាំងនេះត្រូវកត់ត្រាជាលាយលក្ខណអក្សរឱ្យបានត្រឹមត្រូវនៅក្នុងកំណត់ហេតុ[87]។
គ. បណ្ដឹងធ្វើឡើងដោយមេធាវី
គ្រប់ពេលដែលក្រមនេះអនុញ្ញាតឱ្យជនត្រូវចោទជូនពាក្យសុំដល់ចៅក្រមស៊ើបសួរ ពាក្យសុំនេះអាចធ្វើបានដោយមេធាវីរបស់ជនត្រូវចោទ ។ គ្រប់ពេលដែលក្រមនេះអនុញ្ញាតឱ្យដើមបណ្ដឹងរដ្ឋប្បវេណីជូនពាក្យសុំដល់ចៅក្រមស៊ើបសួរពាក្យសុំនេះ អាចធ្វើបានដោយមេធាវីនៃដើមបណ្ដឹងរដ្ឋប្បវេណី ។
រាល់ពាក្យសុំដោយបុគ្គលដែលស្ថិតនៅក្រៅនីតិវិធីស៊ើបសួរ ឱ្យប្រគល់សងវត្ថុដែលចាប់យកអាចធ្វើបានដោយមេធាវី[88] ។
មេរៀនទី៣
I.
ដីកាសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញា
កាលណាចៅក្រមស៊ើបសួរយល់ឃើញថា ការស៊ើបសួរបានបញ្ចប់ ចៅក្រមស៊ើបសួរជូនព័ត៌មាននេះដល់ព្រះរាជអាជ្ញា ជនត្រូវចោទ ដើមបណ្ដឹងរដ្ឋប្បវេណី និងមេធាវី ។ ២(ពីរ)ថ្ងៃ ក្រោយមក ចៅក្រមស៊ើបសួរបញ្ជូនសំណុំរឿងឱ្យព្រះរាជអាជ្ញាពិនិត្យ ។ ប្រសិនបើព្រះរាជអាជ្ញាយល់ឃើញថាចាំបាច់ត្រូវធ្វើកិច្ចស៊ើបសួរតទៅទៀត ព្រះរាជអាជ្ញាត្រូវធ្វើតាមមាត្រា ១៣២ (ការស្នើសុំឱ្យបំពេញកិច្ចដោយព្រះរាជអាជ្ញា) នៃក្រមនេះ ។ ក្នុងរយៈពេល ១៥ (ដប់ប្រាំ)ថ្ងៃ ប្រសិនបើជនត្រូវចោទត្រូវឃុំខ្លួន និង ១ (មួយ) ខែក្នុងករណីដែលជនត្រូវចោទនៅក្រៅឃុំ ព្រះរាជអាជ្ញាបង្វិលសុំណុំរឿងទៅចៅក្រមស៊ើបសួរវិញដោយមានដីកាសន្និដ្ឋានស្ថាពរភ្ជាប់ជាមួយផង
។ ថិរវេលានេះត្រូវគិតពីថ្ងៃដែលព្រះរាជអាជ្ញាបានទទួលសុំណុំរឿង ។
ប្រសិនបើព្រះរាជអាជ្ញាយល់ឃើញដូចចៅក្រមស៊ើបសួរដែរថា ការស៊ើបសួរត្រូវបញ្ចប់នោះព្រះរាជអាជ្ញាធ្វើដីកាសន្និដ្ឋានស្ថាពរជាលាយលក្ខណអក្សរ និងមានសំអាងហេតុ ។ ព្រះរាជអាជ្ញាអាចប្ដឹងសុំឱ្យចៅក្រមស៊ើបសួរសម្រេចបញ្ជូនខ្លួនជនត្រូវចោទ ទៅកាន់តុលាការជំនុំជម្រះ ឬក៏លើកលែងចោទប្រកាន់[89] ។
II.
ដីកាដំណោះស្រាយ
ចៅក្រមស៊ើបសួរបិទការស៊ើបសួរតាមដីកាដំណោះស្រាយ ។ ដីកានេះអាចជាដីកាបញ្ជូនទៅជំនុំជម្រះ ឬដីកាលើកលែងចោទប្រកាន់ ។
ប្រសិនបើយល់ឃើញថាអំពើនោះ ជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ ចៅក្រមស៊ើបសួរសម្រេចបញ្ជូនជនត្រូវចោទ ទៅមុខតុលាការជំនុំជម្រះ ។ ដីកាត្រូវរៀបរាប់អំពើដែលត្រូវចោទប្រកាន់និងឈោះបទលើសតាមច្បាប់ ។
ចៅក្រមស៊ើបសួរចេញដីកាលើកលែងចោទប្រកាន់នៅក្នុងករណីដូចតទៅ ៖
១-អំពើប្រព្រឹត្ដិ មិនមែនជាបទឧក្រិដ្ឋ បទមជ្ឈិម ឬបទលហុ ។
២-ជនដែលប្រព្រឹត្ដអំពើនោះនៅតែគេមិនស្គាល់ ។
៣-នាភសតុតាងដាក់បន្ទុកគ្រប់គ្រាន់លើជនត្រូវចោទ ។
ដីកាដំណោះស្រាយជានិច្ចកាលត្រូវតែមានសំអាងហេតុ ។ ចៅក្រមស៊ើបសួរមិនត្រូវជាប់កាតព្វកិច្ចគោរពតាមដីកាសន្និដ្ឋានស្ថាពររបស់ព្រះរាជអាជ្ញាទេ ។ ដីកាអាចជាដីកាបញ្ជូនទៅតុលាការជំនុំជម្រះចំពោះអំពើមួយចំនួន និងជាដីកាលើកលែងចោទប្រកាន់ចំពោះអំពើដទៃទៀត ។ ដីកាដំណោះស្រាយត្រូវជូនដំណឹងក្នុងរយៈពេលដ៏ខ្លីបំផុតដល់ព្រះរាជអាជ្ញា ជនត្រូវចោទ និងដើមបណ្ដឹងរដ្ឋប្បវេណី[90] ។
III.
ការប្រគល់វត្ថុដែលចាប់យកឱ្យទៅម្ចាស់ដើមវិញ
នៅក្នុងដីកាដំណោះស្រាយ ចៅក្រមស៊ើបសួរសម្រេចអំពីការប្រគល់សងទៅឱ្យម្ចាស់ដើមវិញនូវវត្ថុដែលចាប់យក ។ បទប្បញ្ញត្ដិនៃកថាខណ្ឌទី ២ មាត្រា១១៩ (អាជ្ញាធរមានសមត្ថកិច្ចបង្គាប់ឱ្យប្រគល់វត្ថុជូនម្ចាស់ដើមវិញ)
នៃក្រមនេះ ក៏ត្រូវយកមកអនុវត្ដដែរ[91] ។
IV.
សេចក្ដីសម្រេចនៃដីកាដំណោះស្រាយទាក់ទងនឹងការឃុំខ្លួនបណ្ដោះអាសន្ន និងការ
ត្រួតពិនិត្យតាមផ្លូវតុលាការ
ដីកាដំណោះស្រាយបញ្ចប់ការឃុំខ្លួនបណ្ដោះអាសន្ន ។ ក្នុងករណីនេះបទប្បញ្ញត្ដិនៃមាត្រា ២៧៦ (ការដោះលែងជនត្រូវចោទដែលជាប់ឃុំឱ្យមានសេរីភាព) នៃក្រមនេះ ត្រូវយកមកអនុវត្ដ ។ ប៉ុនែ្ដ តាមសេចកស្ដី ម្រេចដោយឡែកនៃដកីាដំណោះស្រាយ ចៅក្រមស៊ើបសួរអាចរក្សាជនត្រូវចោទឱ្យនៅជាប់ឃុបំ
ណ្ដោះអាសន្ន រហូតដល់ពេលចូលបង្ហាញខួន្លនៅមុខតុលាការ ។ នៅក្នុងដីកានេះ ចៅក្រមស៊ើបសួរត្រូវយោងតាមលក្ខខណ្ឌនៃមាត្រា ២០៥ (មូលហេតុនៃការឃុំខ្លួនបណ្ដោះអាសន្ន) នៃក្រមនេះ ។
សេចក្ដីសម្រេចរក្សាទុកជនត្រូវចោទក្នុងឃុំជាបណ្ដោះអាសន្ន លែងមានអានុភាពក្នុងរយៈពេល៤ (បួន) ខែ ។ ប្រសិនបើជនត្រូវចោទមិនបានចូលទៅបង្ហាញខ្លួននៅមុខតុលាការក្នុងរយៈពេល ៤ (បួន) ខែនោះទេ ជនត្រូវចោទនេះត្រូវបានដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នដោយឯកឯង ។ ដីកាដំណោះស្រាយបញ្ចប់ការត្រួតពិនិត្យតាមផ្លូវតុលាការ ។ កាលណាចៅក្រមស៊ើបសួរបានដាក់កំហិតដល់ជនត្រូវចោទ ឱ្យបង់ប្រាក់ធានា ឱ្យប្រគល់ឯកសារបញ្ជាក់អំពីអត្ដសញ្ញាណ ឬឱ្យប្រគល់អាវុធដែលមិនទាក់ទងនឹងបទលើស ប្រាក់ធានា ឯកសារបញ្ជាក់អំពីអត្ដសញ្ញាណ ឬអាវុធនោះ ត្រូវប្រគល់សងសាមីខ្លួនវិញដោយក្រឡាបញ្ជី ដោយមានបង្កាន់ដៃទទួលដែលចុះហត្ថលេខាដោយជនត្រូវចោទទុកជាសំគាល់ ។ ប៉ុន្ដែ តាមសេចក្ដីសម្រេចដោយឡែកនៃដីកាដំណោះស្រាយ ចៅក្រមស៊ើបសួរអាចរក្សាទុក
ជនត្រូវចោទឱ្យស្ថិតនៅក្រោមការត្រតួ ពិនិត្យតាមផូវ្ល តុលាការ រហូតដល់ពេលចូលបង្ហាញខ្លួននៅចំពោះមុខតុលាការ[92] ។
សេចក្ដីសន្និដ្ឋាន
-យោងតាមការសិក្សាស្រាវជ្រាវកន្លងមកអាចឱ្យយើងខ្ញុំយល់ដឹងខ្លះៗអំពីការអនុវត្តច្បាប់
នៅកម្ពុជា ក៏ដូចជានីតិវិធីការស៊ើបសួរ វិធានការនិរន្ដរាយ
និងការបិតបញ្ចប់ការស៊ើបសួររបស់ចៅក្រមស៊ើបសួរ ។
-នៅដំណាក់កាលចៅក្រមស៊ើបសួរចាំបាច់ត្រូវតែមានដីកាសម្រេចបញ្ជូនរឿងឱ្យស៊ើបសួរ
ដែលធ្វើឱ្យដោយតំណាងអយ្យការ ឬព្រះរាជអាជ្ញា ទើបចៅក្រស៊ើបសួរអាចធ្វើចំណាត់ការនីតិវិធីស៊ើបសួររបស់ខ្លួនតាមការបង្គាប់បញ្ជា
ឬការចាត់តាំងរបស់ប្រធាលសាលាដំបូងបាន
-យ៉ាងណាម៉ិញការធ្វើការស៊ើបសួរ
នៅដំណាក់កាលចៅក្រមស៊ើបសួរមានភាពប្រទាក់ក្រឡាគ្នាជាហូរហែរ
ហើយនីតិវិធីនៅដំណាក់កាលស៊ើបសួរនេះ គឺជាដំណាក់កាលដែលមានភាពសាំញ៉ាំទាមទារឱ្យចៅក្រម
ក្រឡាបញ្ជីដែលធ្វើចំណាត់ការរឿងក្ដីនោះតោងពិនិត្យ និងធ្វើការយ៉ាងម៉ត់ចត់ដោយអនុវត្តតាមក្រមព្រហ្មទណ្ឌ
និងក្រមនីតិវិធី នៃព្រះរាជាណាក្រកម្ពុជា ដើម្បីស្វែងរកភាពសុក្រិដ្ឋ យុត្តិធម៌ជូនជនរងគ្រោះ
ដើមបណ្ដឹងរដ្ឋប្បវេណី ក៏ដូចជាជនត្រូវចោទផ្ទាល់ ។
-នីតិវិធីនៃការស៊ើបសួរអាចបើកប្រឆាំងនឹងបុគ្គលម្នាក់ ឬច្រើននាក់ ដោយមានចង្អុលប្រាប់ឈោះនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ឬប្រឆាំងនឹងអញ្ញាតជន ចៅក្រមស៊ើបសួរមិនអាចបំពេញកិច្ចស៊ើបសួរណាមួយបាន ដោយនាដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់ព្រះរាជអាជ្ញាទេ ។
-ករណីនៅដំណាក់កាលស៊ើប
ចៅក្រមស៊ើបសួរត្រូវស៊ើបសួរចំពោះតែអង្គហេតុដែលមានចែងក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួររបស់តំណាងអយ្យការតែប៉ុននោះ
ប្រសិនបើនៅក្នុងកិច្ចស៊ើបសួរមានលេចអង្គហេតុថ្មីដែលអាចជាបទលើសព្រហ្មទណ្ឌនៅក្នុងពេលស៊ើបសួរចៅក្រមស៊ើបសួរត្រូវជូនព័ត៌មានអំពីអង្គហេតុនេះទៅព្រះរាជអាជ្ញាៗអាចប្ដឹងសុំឱ្យចៅក្រមស៊ើបសួរធ្វើការស៊ើបសួរអំពីអងហេតុថ្មីនោះតាមដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែម ។
-បើសិនជាករណីពុំមានដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមពីតំណាងអយ្យការទេ
ចៅក្រមស៊ើបសួរពុំអាចបើការស៊ើបសួរលើអង្គេហេតុថ្មីនោះបានឡើយ ប៉ុន្ដែ ចៅក្រមស៊ើបសួរមិនចាំបាច់សុំដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរបន្ថែមទេ ប្រសិនបើអង្គហេតុនោះជាស្ថានទម្ងន់ទោសទៅលើអង្គហេតុ ដែលចែងនៅក្នុងដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរដំបូង ។
-ចៅក្រមស៊ើបសួរត្រូវមានក្រឡាបញ្ជីម្នាក់អមជានិច្ច ។ ក្នុងករណីណាក៏ដោយក្រឡាបញ្ជីមិនអាចបំពេញកិច្ចដែលជាសមត្ថកិច្ចរបស់ចៅក្រមស៊ើបសួរបានទេ ។
-សំណុំរឿងស៊ើបសួរត្រូវរក្សាទុកដោយក្រឡាបញ្ជី ។ ក្រឡាបញ្ជីចម្លងលិខិតនីមួយៗ នៃសំណុំរឿងតាមលទ្ធភាពដែលអាចធ្វើបាន ។ លិខិតចម្លងនេះត្រូវតែបញ្ជាក់ថា ត្រឹមត្រូវតាមលិខិតដើមដោយក្រឡាបញ្ជី ។ សេចក្ដីចម្លងត្រូវរៀបចំទុកនៅក្នុងសំណុំរឿងបង្ការទុក ។ គ្រប់លិខិតនៃសំណុំរឿង ត្រូវតែបង់លេខដោយក្រឡាបញ្ជីតាមលំដាប់នៃកាលប្បវត្ដិ ។
-សំណុំរឿង និងសំណុំលិខិតដែលបង្ការទុកត្រូវតម្កល់ទុកនៅការិយាល័យក្រឡាបញ្ជី នៅមន្ទីរចៅក្រមស៊ើបសួរ ឬនៅក្នុងបន្ទប់ណាមួយនៃតុលាការដែលមានលក្ខខណ្ឌសន្ដិសុខគ្រប់គ្រាន់ ។ មេធាវី ឬលេខាធិការរបស់មេធាវី ត្រូវបានអនុញ្ញាតដោយចៅក្រមស៊ើបសួរឱ្យធ្វើការថតចម្លងដោយខ្លួនជាអ្នកចេញសោហ៊ុយ និងក្រោមការត្រួតពិនិត្យរបស់ក្រឡាបញ្ជី ។
ឯកសារយោង
No comments:
Post a Comment