សូមស្វាគមន៍!!! មកកាន់ ប្លក់ បេះដូងអ្នកសិក្សា ប្លក់នេះបង្កើតឡើងដើម្បីចែករំលែកនូវ ឯកសារ ប្រវត្តិសាស្រ្ដ​ មេរៀនស្រាវជ្រាវ ដើម្បីជាគន្លឹះសម្រាប់បងប្អូនប្រិយមិត្តអ្នកអាន ទទួលបាននូវចំណេះដឹង និងការបង្កើតឱ្យមានវប្បធម៌ចែករំលែក​ អ្នកចេះបង្រៀនអ្នកមិនសូវចេះ អ្នកមិនសូវចេះបង្រៀនអ្នកមិនចេះ ជាគន្លឹះសម្រាប់បងប្អុនដែលកំពុងតែសិក្សាដើម្បីពង្រីកចំណេះដឹងផងដែល សូមអរគុណ!!! សម្រាប់ការកាំទ្រ យើងខ្ញុំសូមសន្យាថានឹងស្វែងរកនូវអត្ថបទល្អចែកជូនបងប្អូនទស្សនាជាបន្ដទៀត.....

Wednesday, 19 June 2019

ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ (១៨៦៥ - ១៩៣៦)



ជីវប្រវត្ដិ អ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ ១៨៦៥  -  ១៩៣៦

ស្រាវជ្រាវដោយៈ យី ធន់
អ្នកភិរម្យភាសាអ៊ូ ឈ្មោះពេញ អ៊ុក អ៊ូ ហៅង៉ុយ កើតនៅគ.ស ១៨៦៥ ព.ស ២៤០៨ នៅ ភូមិអណ្ដូងស្វាយ ឃុំកំបូល ស្រុកភ្នំពេញ ខេត្ដកណ្ដាល។ បិតាលោកនាម អ៊ុក ធ្វើមេឃុំ កំបូល មានគោរម្យងារ ជាចៅពញាធម្មធារា។ ចៅ ពញាអ៊ុកជាប់សាច់ញាតិ នឹងម្ចាស់ប៉ុក។ មាតាលោកនាម អៀង ជាបុត្រីរបស់ចៅពញា ម៉ុក មេឃុំស្ពានថ្ម ស្រុកជាមួយគ្នា។ មាតានិង បិតាលោកជាកូន ទីពីរ នៅក្នុងគ្រួសារ។
កាលនៅពីវ័យកុមារ លោកបានរៀនសូត្រលេខនព្វន្ដ អក្សរសាស្រ្ដ នៅវត្ដបឹងចក ភូមិបែកស្គរ ឃុំបែកចាន ក្នុងស្រុកកំណើតរបស់ លោក។ កុមារអ៊ុក អ៊ូ ជាក្មេងម្នាក់អុស្សាហ៍រៀនសូត្រ។ លោកបានបួសជាសាមណេរនៅក្នុងវត្ដនោះ។ ប៉ុន្មានឆ្នាំក្រោយមកលោកបានចាក សិក្ខាបទ ទៅបំរើមាតាបិតា ហើយបានធ្វើជាស្មៀនរបស់ឳពុកលោក ក្នុងការដើរហូតពន្ធស្រូវអាជ្ញាហ្លូង។ លុះអាយុបាន ២១ឆ្នាំលោកបាន បំពេញឧបសម្បទាជាភិក្ខុ នៅក្នុងវត្ដដដែលដោយមានឧបជ្ឈាយ៍នាម សាស់ និងលោកគ្រូសូត្រស្ដាំនាម ជ្រូក ជាកម្មវាចាលោកគ្រូសូត្រឆ្វេង នាម អ៊ុង ជាអនុ ស្សាវនៈ។ ភិក្ខុអ៊ូបានរៀនសូត្រធម៌អាថិ និងរៀនប្រែព្រះត្រៃបិដកដំបូងក្នុងសំណាក់ លោកគ្រូអាចារ្យទិត្យ នៅវត្តអង្គបឹង ចក។ បន្ទាប់មកលោកស្វែងរករៀនវិបស្សនាកម្មដ្ឋានក្នុងសំណាក់លោកអាចារ្យច្រើន កន្លែងទៀត។
លោក បានគង់នៅក្នុងផ្នួសជាភិក្ខុបាន៥ឆ្នាំ លុះចេះដឹងល្មមប្រើការបានហើយលោកបានលាចាកសិក្ខាបទមកប្រកបជីវភាពជាគ្រហស្ថវិញ ក្រោយពេលដែលលាចាកផ្នួស មកលោកបានជួយធ្វើការឳពុករបស់លោកដែលជាមេឃុំ ដោយមានងារជាក្រមផងជាស្មៀនផង។ ដល់ពេល សុ្រកភ័ន្ដប្រែ លោកលាឈប់លែងធ្វើការរាជការ ហើយរស់ នៅជាក សិករធម្មតា។
លោកជាអ្នកមានវោហារលែបខាយ ប្រាជ្ញាវាងវៃចេះចាំរឿងរ៉ាវពីបុរាណៗ ទាំងគតិលោកទាំង គតិធម៌ច្រើន ព្រមទាំងចេះច្រៀងចេះ ភ្លេងនិងជាអ្នកចំរៀងខ្សែដៀវយ៉ាង ចំណានធ្វើអោយកសិករឯទៀតស្រលាញ់រាប់អានទុកជាអ្នកប្រាជ្ញក្នុងភូមិស្រុកហើយ គេ និយមហៅ លោកថា «ភិរម្យង៉ុយ»។ លោកភិរម្យង៉ុយ មានមាឌធំដុះក្បាលពោះ កាត់សក់ជ្រងខ្លី ទុកពុកមាត់ខាងលើ និយមស្លៀកសំពត់ចងក្បិន ពាក់ អាវកត្រង់ឡេវធំ ពាក់ស្បែកជើងផ្ទាត់ និងមួកសំបុក។
ពេលដើរទៅណាមកណា លោកមានបង្វិច និងឈើច្រត់កាន់ជានិច្ច។ពេលលោកសូត្រកំណាព្យ លោកតែងដេញខ្សែដៀវកំដរ។ ខ្សែដៀវ គាត់ អាចដោះចេញពីគ្នា ហើយដំលើងបានភ្លាមៗ កាលណាគាត់ត្រូវការប្រើ។ ពេលណាលោកត្រូវការច្រៀង លោកស្រាយបង្វិចយកឃ្លោក សាដៀវមកផ្លុំនិងឈើច្រត់ បានជាដងជាផ្លែ ហើយដាក់ខ្សែ រួចផ្ទាប់នឹងពោះធ្វើផិតប៉ោងៗ ហើយដេញយ៉ាងពិរោះ។
ពេលរដូវរំហើយ ក្រោយពីការងារស្រែចំការបានចប់សព្វគ្រប់ លោកតែងត្រូវបានប្រជាជនអញ្ជើញអោយទៅច្រៀងឬទេសនា ក្នុងពេល មានបុណ្យទាន ពីភូមិមួយទៅភូមិមួយ។ លោកមិនបានទារប្រាក់កំរៃឈ្នួលពីប្រជាជនទេ ប៉ុន្ដែដោយសេចក្ដីគោរពស្រលាញ់ ប្រជាជនតែង ប្រមូលបច្ច័យ ស្រូវអង្ករជូនលោកតាមសទ្ធា។ ពេលធ្វើដំណើរ ឆ្លងកាត់ក្រុងភ្នំពេញ លោកតែងឈប់សំចតនៅវត្ដឧណាលោម ហើយឆ្លៀត ពេលនោះ ដើម្បីពិគ្រោះពិភាក្សាជាមួយសាមណេរភិក្ខុសង្ឃ អំពីបញ្ហផេ្សងៗដែលទាក់ទងនឹងព្រះពុទ្ធសាសនា។ ក្នុងការច្រៀងក្ដីទេសនាក្ដី លោកតែងលើកយកបញ្ហាដែលជាបច្ចុប្បន្នភាពក្នុងពេលនោះ មកធ្វើជាប្រធានបទដូច ជាច្រៀង៖
· អំពីការប្រកបមុខរបររកស៉ីធ្វើស្រែចំការ
· អំពីការជ្រើសរើសគូស្រករ
· អំពីការភាពក្រីក្រតោកយ៉ាករបស់ប្រជាជន និងមូលហេតុរបស់វា
· អំពីអវិជ្ជា អនក្ខរភាព របស់ប្រជាជនខ្មែរ
· អំពីភាពស្ពឹកស្រពន់ មិនសកម្ម ស្វាហាប់ខាងធ្វើពលកម្មដាំដុះ
· អំពីការបែកបាក់សាមគ្គី ឈ្លោះទាស់ទែងតែគ្នាឯង ទាំងគ្រហស្ថ ទាំងអ្នក បួស
· អំពីការជិះជាន់សង្កត់សង្កិនរបស់បរទេស មកលើប្រជាជនខ្មែរ
· អំពីការបាត់បង់ឯករាជ្យ និង អត្ថភាពខ្មែរ
· អំពីការរេចរិលនៃវប្បធម៌ អក្សរសាស្រ្ដខ្មែរ៘
     កិត្ដិស័ព្ទល្បីល្បាញខាងសំនួនវោហាររបស់កវី អ៊ូ នេះបានលឺខ្ចរខ្ចាយទៅដល់ព្រះមហាក្សត្រ។ ព្រះករុណាជាអម្ចាស់ ជីវិតលើត្បូងព្រះ ស៊ីសុវត្ថិ បានត្រាស់ហៅលោកអោយចូលគាល់ និងច្រៀងថ្វាយ។ ហ្លូងស៊ីសុវត្ថិពេញព្រះទ័យ នឹង ថ្វីមាត់របស់លោកណាស់ ទើបអនុញ្ញាត អោយលោកចូលបំរើក្នុងក្រុមភ្លេងព្រះបរមរាជវាំង ហើយប្រទានងារជា «អ្នកព្រះភិរម្យភាសាអ៊ូ»ប៉ុន្ដែដោយនៅពេលនោះមានក្រុមរាជ វាំងម្នាក់ឈ្មោះអ៊ូដែរនោះ ទើបហ្លួងស៊ីសុវត្តិ ទ្រង់ត្រាស់អោយហៅថា «ង៉ុយ» វិញដើម្បីកុំអោយច្រលំគ្នា។ ដូច្នេះបានជាលោក មានឈ្មោះ មួយទៀតថា ង៉ុយ ឬ ក្រមង៉ុយរៀងដរាបមក។
     

ប្រវត្តិ​អ្នក​តា​ឃ្លាំង​មឿង ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី​១ – ១៩



ប្រវត្តិ​អ្នក​តា​ឃ្លាំង​មឿង


ប្រជុំ​រឿង​ព្រេង​ខ្មែរ​ភាគ ៨ ពី​ទំព័រ​ទី​១-១៩


ទី​កន្លែង​អ្នក​តា​នោះ ជា​ទី​រហោស្ថាន មាន​រុក្ខជាតិ​តូច​ធំ​ដុះ​ព័ទ្ធ​ជុំ​វិញ​មាន​មែក​បែក​សាខា មាន​ម្លប់​ត្រឈៃ​ត្រជាក់ គួរ​ឲ្យ​សប្បាយ​រីករាយ​អស្ចារ្យ ហើយ​មាន​សត្វ​បក្សី​បក្សា​កញ្ឆៀវ​ខ្ញៀវខ្ញារ ប្រចឹក​គ្នា​លើ​មែក​ព្រឹក្សា​នោះ ឮ​សូរ​សំឡេង​ទ្រហឹង ។ បន្ទាប់​អំពី​រុក្ខជាតិ មាន​វាល​ស្រែ​ព័ទ្ធ​ជុំ​វិញ បើ​មើល​អំពី​ចម្ងាយ​ទៅ ឃើញ​រុក្ខជាតិ​ដង្គុំ​ត្រសុំ​ខ្មួល​ខ្មៅ ដាច់​ស្រយាល​អំពី​ភូមិ​ស្រុក ។ បណ្ដា​ដើម​ឈើ​ទាំង​អស់​នៅ​ទី​នោះ មាន​ដើម​សំរោង​មួយ​ខ្ពស់​ធំ​ជាង​ឈើ​ឯ​ទៀត​ៗ ដុះ​ចំ​ពី​មុខ​អាស្រម ។ ពី​សាលា​ខែត្រ​ពោធិ៍សាត់ ទៅ​អ្នក​តា​នោះ ចម្ងាយ​ប្រមាណ​ជា ៦ គីឡូ​ម៉ែត្រ ។ គេ​ត្រូវ​ចេញ​តាម​ផ្លូវ​ថ្នល់ ពី​សាលា​ខែត្រ​ទៅ​ទិស​ខាង​លិច ប្រមាណ​ជា​ពីរ​គីឡូ​ម៉ែត្រ ត្រូវ​ងាក​ទៅ​ទិស​ខាង​ត្បូង កាត់​ផ្លូវ​អយស្ម័យ​យាន ដល់​ឃុំ​បាក់​នឹម បែរ​ទៅ​ទិស​ខាង​លិច ដល់​ភូមិ​ព្រែក​ជីក ឡើង​ពី​ព្រែក​ជីក​ងាក​ទៅ​កាន់​ទិស​ខាង​ជើង ទើប​ដល់​កន្លែង​អ្នក​តា ។
ជុំ​វិញ​អាស្រម​អ្នក​តា មាន​វាល​ស្រឡះ​ទំនេរ នៅ​ត្រង់​ចន្លោះ​រុក្ខជាតិ ។ នៅ​ពី​ខាង​ត្បូង​អាស្រម​ជា​ទី​វាល​ទុក​សម្រាប់​ធ្វើ​រោង មាន​បណ្ដោយ ៦០ ម៉ែត្រ ទទឹង ៤០ម៉ែត្រ ។ អាស្រម​នោះ​ធ្វើ​ដោយ​ឈើ ប្រក់​ស្បូវ​មាន​បណ្ដោយ ៨ ម ទទឹង ៤ ម កម្ពស់ ៤ ម សសរ​លញ់ មិន​មាន​ជញ្ជាំង​បិទ​បាំង​ទេ ។ ជុំ​វិញ​អាស្រម​មាន​លាន​ទំហំ ៤ ម ទុក​បម្រុង​ឲ្យ​ពួក​អ្នក​ទៅ​ធ្វើ​បុណ្យ​ដើរ​ហែ​ប្រទក្សិណ​នៅ​ពេល​ឡើង​អ្នក​តា ។ ពី​ខាង​ក្រៅ​ទី​វាល មាន​របង​ធ្វើ​ដោយ​ឈើ​ខ្លឹម​ព័ទ្ធ​ជុំ​វិញ មាន​តែ​ផ្លូវ​ចូល​ពី​ខាង​កើត​មួយ និង​ពី​ខាង​ត្បូង​មួយ ។ ក្នុង​អាស្រម​ខាង​មុខ​តួ​អ្នក​តា មាន​រាន​ម៉ា បណ្ដោយ ៣ ម ទទឹង ២ម កម្ពស់ ៥ តឹក ធ្វើ​ដោយ​ឈើ ជា​រាន​សម្រាប់​ដាក់​ដង្វាយ​អ្នក​តា ខាង​ជើង​និង​ខាង​ត្បូង​អ្នក​តា មាន​

អាពាហ៍ពិពាហ៍មិនមែន 1+1=2 ទេ តើចម្លើយជាអ្វីទៅ?



អាពាហ៍ពិពាហ៍មិនមែន 1+1=2 ទេ តើចម្លើយជាអ្វីទៅ?
បទខាងក្រោមនេះ នឹង បង្ហាញអ្នកពីពាក្យ៣ម៉ាត់ដែលអ្នក គួរតែចងចាំទុក ព្រោះជាពាក្យល្អ ដែលអ្នកម្តាយផ្តាំទៅកូនក្នុងថ្ងៃ មង្គលការ ដើម្បីទុកឱ្យកូនកសាង គ្រួសារថ្មីបានល្អ ។ តើមានអ្វីខ្លះទៅ
ពាក្យទី១ គឺអាពាហ៍ពិពាហ៍ មិនមែន1+1=2ទេ ប៉ុន្តែគឺត្រូវតែជា 5+០.5=1។ មានន័យថា ក្រោយពេលដែលសម្រេចចិត្តចូលរោងការ អ្នកទាំងពីរត្រូវតែបោះបង់ចោលចរិត ពាក់កណ្តាល របស់ខ្លួន ដោយរៀន ចេះអត់ធ្មត់ អត់ឱន អធ្យាស្រ័យដល់ គ្នា ដោយមិនមែនគិតតែចង់ចាញ់ ចង់ឈ្នះនោះទេ ទើបគ្រួសារអាចរុង រឿង និងមានសុភមង្គល ។
ពាក្យទី២ ស្នេហាមិនមែនមាន តែភាពផ្អែមល្ហែមរហូតទេ គឺមានភាពល្វីងជូរចត់ទាំងអស់ រួមបញ្ចូលគ្នា ។ ដូចនេះ ត្រូវតែរៀនមានចិត្ត ទូលាយ មិនចង្អៀតចង្អល់ ទើបអាចកសាងគ្រួសារ ជាមួយគ្នាបានល្អ និង យូរអង្វែង ។
ពាក្យទី៣ ផ្ទះមិនមែនជា កន្លែងដែលនិយាយពីវិន័យ និងច្បាប់ ទេ ប៉ុន្តែជាកន្លែងដែលនិយាយពី ក្តីស្រឡាញ់ ។ ដូចនេះ នៅពេលដែល កើតមានបញ្ហា គួរតែយកក្តីស្រឡាញ់ មកដោះស្រាយ មិនមែនយកច្បាប់ មកនិយាយនោះទេ ៕ 


លក្ខណៈ ៧យ៉ាងនៃមនុស្សដែលជោគជ័យ មានសុភមង្គល និងតែងតែមានគេចាំជួយជានិច្ច



លក្ខណៈ ៧យ៉ាងនៃមនុស្សដែលជោគជ័យ មានសុភមង្គល និងតែងតែមានគេចាំជួយជានិច្ច
ជាការពិតណាស់ មិនមានអ្វីដែលទទួលបានមកដោយគ្នានការប្រឹងប្រែងនោះទេ ហើយក៏មិនមាននរណាម្នាក់តែងតែរង់ចាំជួយអ្នកគ្រប់ពេលនោះដែរ។ អ្នកដទៃអាចជួយអ្នកបានទាល់តែអ្នកមានការប្រឹងប្រែងជួយខ្លួនឯងជាមុនសិន។ ខាងក្រោមនេះជាលក្ខណៈ ៧យ៉ាងរបស់មនុស្សដែលតែងតែទទូលបានការជួយពីមនុស្សជុំវិញ។
១. មនុស្សដែលតែងតែរីករាយ

មុនដាក់ចិត្ត ស្រឡាញ់នរណាម្នាក់ អ្នកត្រូវគិតថា តើវាជាស្នេហា ឬតណ្ហា?




មុនដាក់ចិត្ត ស្រឡាញ់នរណាម្នាក់ អ្នកត្រូវគិតថា តើវាជាស្នេហា ឬតណ្ហា?

ស្រឡាញ់នរណាម្នាក់ គឺជារឿងល្អ តែបើអ្នកដែលយើងស្រឡាញ់ព្រមស្រឡាញ់តបចំពោះស្នេហាយើងវិញ គឺរឹតតែល្អប្រសើរ។ ស្រឡាញ់គេម្នាក់ឯង វាជារឿងមួយ តែបើគេមិនព្រមស្រឡាញ់វិញ វាគឺជារឿងទុក្ខព្រួយខកចិត្ត។ មានជីវិត ត្រូវតែមានសេចក្តីស្រឡាញ់ តែបើជីវិតគ្មានសេចក្តីស្រឡាញ់ទេ វាគឺជាជីវិតឥតន័យ។
មនុស្សរស់បាន ព្រោះតែសេចក្តីស្រឡាញ់ តែបើកាលណានរណាម្នាក់ទទួលបានសេចក្តីស្រឡាញ់បែបបោកប្រាស់ វាគឺជាការឈឺចាប់បំផុត។ ស្រឡាញ់ គឺលះបង់ តែមនុស្សដែលគ្មានភាពស្មោះត្រង់ គឺពុំសមនឹងទទួលការលះបង់ទេ។ ដូច្នេះ ត្រូវប្រឹងកាត់ចោល ដោយពុំគួរស្តាយស្រណោះអាឡោះអាល័យអ្វីឡើយ ដ្បិតវានាំឱ្យខាតតែវេលាទេ។
ស្នេហាគ្មានលក្ខខណ្ឌ តែបើស្រឡាញ់ដោយមានលក្ខខណ្ឌ នោះវាមិនមែនជាស្នេហាទេ។ ស្នេហាដែលមានលក្ខខណ្ឌ គឺជាតណ្ហា។ ស្រឡាញ់ព្រោះអ្វី? ស្រឡាញ់ព្រោះស្អាត?, ស្រឡាញ់ព្រោះឆ្លាត?, ស្រឡាញ់ព្រោះមាន? ចុះបើថ្ងៃណាមួយ យើងក្លាយទៅជាមុខអាក្រក់ ឈប់ស្អាត, យើងក្លាយទៅជាមនុស្សឆ្កួត ឈប់ឆ្លាត, និងក្លាយទៅជាអ្នកក្រ អស់ទ្រព្យ, តើនៅស្រឡាញ់ទៀតទេ? ចម្លើយមានពីរ៖ ទី១ បើនៅតែស្រឡាញ់ គឺមានន័យថាវាជាស្នេហាពិត, ទី២. បើឈប់ស្រឡាញ់ គឺមានន័យថាវាគឺជាស្នេហាក្លែងក្លាយ។ 
ស្នេហាក្លែងក្លាយ គឺស្មើនឹងសេចក្តីស្រឡាញ់បែបតណ្ហា។ មនុស្សខ្លះលែងស្គាល់អ្វីទៅជាស្នេហា តែបែរជាយល់ស្នេហាត្រឹមតែជាតណ្ហាប៉ុណ្ណោះ។
ស្នេហាល្អទេ តែអ្នកដែលមិនស្គាល់ពីស្នេហា នឹងក្លាយទៅជាមនុស្សឆ្កួតវង្វេង។ មនុស្សដែលមិនស្គាល់ អ្វីទៅជាស្នេហា គឺពិបាកនឹងគេចផុតពីការឈឺចាប់ខ្លាំងណាស់។ តើស្នេហា គឺជាអ្វី? ស្នេហា វាគឺជាការលះបង់ខ្លួនយើង ប្រឹងប្រែងធ្វើអ្វីគ្រប់យ៉ាង ដើម្បីផ្តល់សេចក្តីសុខឱ្យដល់មនុស្សដែលយើងស្រឡាញ់។ បើយើងប្រឹងទៅ វាជោគជ័យ យើងនឹងនាំសេចក្តីសុខជូនដល់មនុស្សដែលយើងស្រឡាញ់។ ប៉ុន្តែបើយើងប្រឹងទៅហើយ បែរជាបរាជ័យ គឺយើងត្រូវចេះលះបង់ អង្គុយឱ្យទាប។ លះបង់ គឺមានន័យថាត្រូវអង្គុយឱ្យទាប ដើម្បីឱ្យមនុស្សដែលយើងស្រឡាញ់អាចមើលឃើញមនុស្សល្អជាងយើង។ នេះមានន័យថា សុភមង្គលរបស់មនុស្សម្នាក់ (មនុស្សដែលយើងស្រឡាញ់) ពិតជាអាចធ្វើឱ្យមនុស្សម្នាក់ទៀតសប្បាយចិត្ត (យើង)៕


បើស្រឡាញ់ ចូលចិត្តអ្នកណា ឬនឹកអ្នកណា ក៏ប្រាប់គេតាមហ្នឹងទៅ ទៅរកគេទៅ ទាក់ទងទៅគេទៅ

បើស្រឡាញ់ក៏ប្រាប់គេតាមហ្នឹងទៅ

យើងត្រូវបើកចិត្ត​ បើកគំនិតគិតដល់ចំណុចវិជ្ជមានឱ្យបានច្រើន ព្យាយាមប្រាប់ខ្លួនឯងនូវចំណុចខាងក្រោមនេះ តើអ្នកអាចធ្វើបានទេ?
១. វាជារឿងធម្មតា មានជីវិត តែងមានទុក្ខ ជួបបញ្ហាបែបហ្នឹងហើយ មិនមែនតែយើងទេ គេគ្រប់គ្នាក៏អីចឹងដែរ។
២. ពេលមានទុក្ខ ជួបបញ្ហា ក៏ដោះស្រាយទៅ កុំនៅគិតស្មុគ វាសុញគំនិត ធ្វើអីលែងចេញ ហើយបើបញ្ហានោះវាច្របូកច្របល់ពេកក៏ក្រវែងចោល ឬដើររំលងវាទៅ ព្រោះវាជារឿង ជាបញ្ហា ដែលពេលវេលាជាអ្នកដោះស្រាយ។
៣. បើកើតទុក្ខ អត់សប្បាយចិត្ត ក៏ទៅដើរលេងរំសាយអារម្មណ៍ លំហែខួរក្បាលចេញម្ដង កុំឱ្យវាហ្មងព្រោះតែបញ្ហាច្រើនពេក ខំធ្វើការ ខំរកចង់ស្លាប់ មកកើតទុក្ខឈឺចាប់អីច្រើនម្ល៉េះ ឱ្យចេះធ្វើខ្លួនឯងឱ្យមានពេលសម្រាកខ្លះទៅ។
៤. បើឃ្លានអី ចង់ញុំាអី ក៏ជូនខ្លួនឯងទៅញុំាទៅ កុំចាំអ្នកណាជូនទៅ កុំចាំអីទៀត ឃ្លានហើយក៏ញុំាទៅ ចាត់ទុកថាជាការដូឱ្យខ្លួនឯង ដែលខិតខំយ៉ាងលំបាកមកហើយ បើគ្រាន់តែរបស់ញុំាដែលខ្លួនឯងចង់ ក៏មិនអាចផ្ដល់ឱ្យខ្លួនឯងបាននោះ វាមិនសមនឹងជីវិតយើងទេ។
៥. បើខឹងអ្នកណា ស្អប់អ្នកណា ក៏ដើរចេញឱ្យឆ្ងាយពីគេទៅ កុំនៅមួម៉ៅ សៅហ្មងចិត្ត គិត ឆ្អិតទ្រូងនឹងគេអី បើនៅតែគិតគេ ខ្វល់គេ សួរថា ថ្ងៃណាខ្លួនឯងមានក្ដីសុខ?
៦. បើស្រឡាញ់ ចូលចិត្តអ្នកណា ឬនឹកអ្នកណា ក៏ប្រាប់គេតាមហ្នឹងទៅ ទៅរកគេទៅ ទាក់ទងទៅគេទៅ កុំនៅកើតទុក្ខ គិតខ្វល់ដល់គេតែម្នាក់ឯង ប្រាប់គេទៅ គេទទួលយកបាន ឬមិនបានវាជារឿងគេ សំខាន់យើងបានធ្វើនូវអ្វីតាមចិត្ត និងបេះដូងយើងត្រូវការរួចហើយ។
៧. ខិតខំធ្វើការ រកលុយ សន្សំលុយ ធ្វើបុណ្យ ហើយដើរលេង ចំណាយពេលដើម្បីក្រុមគ្រួសារ និងមនុស្សជាទីស្រឡាញ់ កុំយកពេលទៅគិតដល់រឿងអ្នកដទៃ ឬសម្ដីអ្នកដទៃអី វាគ្មានប្រយោជន៍ឡើយ។
ភាគច្រើននៃមនុស្សយើង ខ្វះក្ដីសុខក្នុងជីវិត ក៏ព្រោះតែរវល់គិតពាក្យគេ រវល់តែចង់ដឹងរឿងរបស់អ្នកដទៃហ្នឹងហើយ អីចឹង ត្រូវកាត់បន្ថយទៅ ដឹងរឿងគេច្រើនពេក យើងខ្លួនឯងជាអ្នកកើតទុក្ខ ស្មុគចិត្ត។
៨. មិនគួរអាត្មានិយមទេ តែពេលខ្លះ ជាមួយអ្នកខ្លះ អាត្មានិយមខ្លះ ក៏មិនអស់អីដែរ ព្រោះគេក៏មិនបាន សុទិដ្ឋិនិយមអីជាមួយយើង គេគិតតែខ្លួនគេដែរ ចឹងយើងក៏គិតដូចគ្នា គេធ្វើម៉េចដាក់យើង យើងក៏បែបហ្នឹងដាក់គេវិញទៅ មនុស្សបង្រៀនមនុស្សទេតើ មែនអត់?
៩. កុំទៅកើតទុក្ខ ច្រណែន ឈ្នានីសនឹងអ្នកណា ការដែលគេមានបានគ្រប់យ៉ាងដូចពេលនេះ ក៏ព្រោះតែគេខិតខំ ប្រឹងប្រែង ហែលឆ្លងមកយ៉ាងលំបាក អីចឹង យើងក៏ប្រឹងប្រែងនឹងគេដែរទៅ ឬប្រឹងឱ្យលើសគេរឹតតែល្អ ព្រោះវាជាការរីកចម្រើន អនាគតយើងខ្លួនឯងទេ។
ចុងក្រោយ បើអ្នកមានទុក្ខ​ ជួបបញ្ហា ការលំបាក អ្នកត្រូវប្រាប់ខ្លួនឯងថា ជីវិតមនុស្សគឺបែបហ្នឹង ហើយបញ្ហា ការលំបាកហ្នឹង វានៅមិនយូរទេ មនុស្សយើង មិនមែននៅតែវេទនាចឹងរហូតឡើយ៕
អត្ថបទដោយ៖ បញ្ញា


Tuesday, 18 June 2019

ខុសគ្នាដូចមេឃនិងដី! អារម្មណ៍ទទួលបាន ពេលលួចស្រលាញ់គេនិងគេលួចស្រលាញ់




ខុសគ្នាដូចមេឃនិងដី! អារម្មណ៍ទទួលបាន ពេលលួចស្រលាញ់គេនិងគេលួចស្រលាញ់


លួចស្រលាញ់គេ និងគេលួចស្រលាញ់ ឃ្លានេះមើលទៅមានពាក្យដូចគ្នា តែបើនិយាយពីអត្ថន័យវិញខុសគ្នាដូចមេឃនិងដី។

បើគេលួចស្រលាញ់យើង គ្រប់យ៉ាងគេចាប់ផ្ដើមធ្វើទាំងអស់ គ្រាន់តែឃើញយើងអនឡាញពេលណា គេឆាតមកនិយាយលេង ឲ្យយើងសប្បាយចិត្ត មិនឯកោនោះឡើយ។ សូម្បីផុសរូប ក៏មិនដែលបាត់ឈ្មោះគេលើបញ្ជី Like និង Comment ដែរ ។ និយាយទៅគេប្រៀបដូចជាម៉ូយដុំប្រចាំហាង ដែលតែងបង្ហា្ញញខ្លួនគ្រប់ពេលមានអីវ៉ាន់ចូលស្តុក គឺមិនដែលរំលង។
អារម្មណ៍គេស្រលាញ់ គឺកក់ក្ដៅណាស់ ។ ចិត្តគេចង់តែនិយាយរកយើង មិនដែលចង់ឃើញយើងមុខក្រញ៉ូវនោះទេ។ បើពេលណា គេមានរឿងសំខាន់ៗ ឬរឿងអ្វីថ្មីៗពាក់ព័ន្ធនឹងគេ យើងជាអ្នកដែលបានដឹងព័ត៌មាននេះពីគេផ្ទាល់ ព្រោះគេចង់ឲ្យយើងដឹងពីគេឲ្យច្រើនៗ ហើយគេចាត់ទុកយើងជាមនុស្សសំខាន់ក្នុងចិត្តគេផងដែរ។


ថ្ងៃបុណ្យឈប់សម្រាក ចូលឆ្នាំ ឬឆ្លងឆ្នាំជាដើម គេមិនដែលភ្លេចផ្ញើរសាជូនពរយើងនោះទេ ។ ពេលយើងនិងគេ មានរឿងងង៉ក់ដាក់គ្នា មិនដល់៥នាទីទេ សំឡេងលួងលោមគេក៏មកដល់ត្រចៀកយើង បើមិនអ៊ីចឹង ក៏គេឆាតមកឲ្យយើងបាត់ខឹងដែរ។ មើលទៅ ពិតជារ៉ូមែនទិក ហើយកក់ក្ដៅខ្លាំងបំផុត ព្រោះគេជាអ្នកធ្វើ យើងមិនបាច់សុំ ក៏គេស្មគ្រ័ចិត្តធ្វើវាដោយខ្លួនឯង ហើយយើងចាំតែទទួលអារម្មណ៍កក់ក្ដៅពីគេ។

បើលួចស្រលាញ់គេវិញ គ្រប់យ៉ាងគឺយើងផ្ដើមធ្វើម្នាក់ឯងទាំងអស់ យើងរង់ចាំគេឆាតមក តែចាំរហូតដល់ភ្លឺទៀត ក៏គេមិន Text មួយតួអក្សរដែរ។ ជួនកាលយើងមានរូបផុសថ្មីៗ យើងសង្ឃឹមក្នុងចិត្តថាមានគេចូលមកចុច Like ហើយ Comment មកនិយាយលេងជាមួយគ្នា ។ តែគ្រប់យ៉ាងគឺ ទទេស្អាតទាំងអស់ព្រោះយើងស្រលាញ់គេម្នាក់ឯង គេមិនគិតដូចយើងគិតលើគេទេ។
គ្រប់យ៉ាងពីគេ បើយើងមិនសួរ គេមិនដែលមានចិត្តមកប្រាប់ ហើយជួនកាលពេលសួរច្រើន គេធុញទៀតក៏មាន។ និយាយទៅ យើងចង់ដឹងពីគេណាស់ បារម្ភពីគេណាស់ តែគេវិញ មិនដែលនឹកគិតដល់យើងវិញឡើយ។
ពេលបុណ្យទានសំខាន់ៗ គ្រប់គ្នាគេទទួលសារជូនពរ តែយើងបើកមកមិនដែលមានឈ្មោះគេលោតមក ជូនពរយើងយ៉ាងម៉េច ឲ្យសប្បាយក្នុងចិត្តទាល់តែសោះ។ ជួនកាលយើងឆាតទៅគេ និយាយហូរហែរ ព្រោះចង់បង្កើតភាពស្និទ្ធស្នាលជាមួយគេ តែគេវិញបានត្រឹម Reacted Emoji គ្មានតបអីឲ្យយើងរំភើបចិត្តសោះ។
អារម្មណ៍លួចស្រលាញ់គេ វាឯកោខ្លាំង ហើយក៏ឈឺចាប់ខ្លាំងដែរ។ ដោយសារតែស្រលាញ់គេពេក សុខចិត្តធ្វើអ្វីៗឲ្យគេចាប់អារម្មណ៍ ទាំងដែលលទ្ធផលតបស្នងមកវិញមិនដែលដូចចិត្ត មានតែខូចចិត្តម្នាក់ឯង ហើយឈឺចាប់លើសដើម។
អ៊ីចឹងហើយ ទើបលួចស្រលាញ់គេ និងគេលួចស្រលាញ់ វាខុសគ្នាដូចមេឃនិងដី ហើយអារម្មណ៍ស្តែងចេញមកក៏មិនដូចគ្នាដែរ។ អ្នកមានគេលួចស្រលាញ់គឺសំណាងហើយ តែអ្នកលួចស្រលាញ់គេ មិនដឹងថាហេងស៊យ ឬយ៉ាងណាទេ ព្រោះគ្រប់យ៉ាងងងឹតស្លប់ដូចយប់ មិនដឹងកោះត្រើយនៅទីណា៕


Featured post

ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា

 ច្បាប់ ស្តីពី វិសោធនកម្មក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា ព្រះរាជក្រម នស/រកម/០២១៨/០០៣ យើង ព្រះករុណាព្រះបាទសម្តេចបរមនាថ នរោត្តម សីហមុនី...